Category: កម្មវិធីព័ត៌មាន

  • គណបក្សចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតបានកើនដល់៦គណបក្សហើយ (Video Inside)

    គណបក្សចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតបានកើនដល់៦គណបក្សហើយ (Video Inside)

    គណបក្សចំនួន២បន្ថែមទៀត បានមកចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី២៥ មេសា ដែលនាំឱ្យចំនួនគណបក្សឈរសម្រាប់ការបោះឆ្នោតសកលមានចំនួន៦ហើយ។ ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងថ្ងៃអង្គារ៍ទី២៥ មេសានេះ គឺជាថ្ងៃទី២ហើយ។ សមាជិកគជប លោក ឌឹម សុវណ្ណារ៉ុម ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គណបក្សដែលបានមកចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន៦គណបក្សហើយ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា។ គណបក្សភ្លើងទៀន នៅមិនទាន់មកចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឡើយទេ។ គួរបញ្ជាក់ថាដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។

  • និស្សិតខ្មែរឥស្លាម៦នាក់ ក្នុងប្រទេសស៊ូដង់ កំពុងត្រៀមរៀបចំជម្លៀសចេញ (Video Inside)

    និស្សិតខ្មែរឥស្លាម៦នាក់ ក្នុងប្រទេសស៊ូដង់ កំពុងត្រៀមរៀបចំជម្លៀសចេញ (Video Inside)

    និស្សិតខ្មែរឥស្លាមចំនួន៦នាក់ ក្នុងប្រទេសស៊ូដង់ ត្រូវបានជួយជម្លៀសស្ថិតក្នុងទីតាំងមានសុវត្ថិភាពមួយ និងកំពុងត្រៀមរៀបចំខ្លួនចាកចេញពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដែលហែកហួរគ្នាដោយសារសង្គ្រាមដណ្តើមអំណាច។ យោងតាមក្រសួងការបរទេសកម្ពុជា និស្សិតខ្មែរទាំង ៦នាក់ កំពុងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការចាកចេញទាំងអស់គ្នាចេញពីប្រទេសស៊ូដង់។ ក្នុងចំណោមនិស្សិតខ្មែរទាំង៦នាក់ រួមស្ត្រីចំនួន២នាក់ ដែលពួកគេបានសិក្សា ក្នុងរដ្ឋធានី «ខាទុម» ដែលកំពុងតែមានការបាញ់គ្នារវាងគូបដិបក្ខស៊ូដង់។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងរដ្ឋធានី «ខាទុម» តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក និស្សិតចំរុះជាតិសាសន៍ទាំងអស់ ក្នុងសកលវិទ្យាល័យ ត្រូវបានគេឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ។ សេចក្តីរាយការណ៍បង្ហាញថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរចាកចេញពីប្រទេសសូដង់ ដើម្បីឱ្យបានឆាប់តាមតែអាចធ្វើបាន៕

  • ព្រះអគ្គីជ័យកីឡាធ្វើដំណើរពេញមួយជុំរួចរាល់ឆ្លងកាត់បណ្តាប្រទេសអាស៊ាន (Video Inside)

    ព្រះអគ្គីជ័យកីឡាធ្វើដំណើរពេញមួយជុំរួចរាល់ឆ្លងកាត់បណ្តាប្រទេសអាស៊ាន (Video Inside)

    ពិធីដង្ហែព្រះអគ្គីជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានចប់សព្វគ្រប់ក្នុងប្រទេសឡាវ និងត្រៀមធ្វើដំណើរបន្តវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ពិធីដង្ហែរព្រះអគ្គីជ័យកីឡា ក្នុងក្រុងវៀងច័ន្ទន៍ នៃប្រទេសឡាវ បានបញ្ចប់នៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣។ យោងតាមគំរោង, ព្រះអគ្គីជ័យកីឡា នឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកស្ទឹងត្រែង ដែលជាប់នឹងប្រទេសឡាវនៅថ្ងៃទី២៧ មេសា។ ព្រះអគ្គីជ័យកីឡា គ្រោងនឹងដង្ហែរពីខេត្តស្ទឹងត្រែង បន្តឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ និងបន្តមកកាន់ខេត្តដទៃទៀត។ ព្រះអគ្គីជ័យកីឡា នឹងគ្រោងធ្វើការដង្ហែរ តាមខេត្តដែលព័ទ្ធជុំវិញបឹងទន្លេសាបថែមទៀត ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ និងបន្តឆ្លងកាត់ខេត្តកំពង់ចាម…ហើយនិងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេម ជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។ នៅក្នុងការរៀបចំប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ សម្តេចតេជោបានធ្វើសារសម្លេង មួយប្រាប់ដល់បណ្តាអភិបាលរាជធានីខេត្ត ត្រូវរៀបចំកន្លែងបញ្ចាំង Slide ដើម្បីឱ្យប្រជាពលរដ្ឋមិនអាចចូលទស្សនាបាន អាចឃើញព្រឹត្តិការណ៍ទាំងនេះ ដើម្បីមោទនភាពជាតិខ្មែរ។

  • សម្តេចតេជោ ហ៊ុន សែន រំពឹងលទ្ធផលក្រោយកម្ពុជាធ្វើអំពើល្អ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន រំពឹងលទ្ធផលក្រោយកម្ពុជាធ្វើអំពើល្អ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់នូវលទ្ធផលដែលនឹងទទួលបានមកវិញ ជុំវិញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង លើទឹកដី នៃប្រទេសកម្ពុជា ដោយការមិនតម្រូវឱ្យធ្វើការបង់ប្រាក់សម្រាប់ការចូលទស្សនា, ការផ្សាយបន្តផ្ទាល់ និងការរៀបចំផ្គត់ផ្គង់ដល់ក្រុមកីឡាករបរទេសមកចូលរួមទាំងអស់ ដែលជាការរ៉ាប់រងបន្ទុកទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាធម្មតាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមតាមប្រទេសក្នុងអាស៊ានដែលរៀបចំកន្លងមកនេះ គឺតែងតម្រូវឱ្យប្រតិភូកីឡាបង់ថ្លៃសម្រាប់ការហូបចុកសម្រាប់ម្នាក់ៗ ចំនួន ៥០ដុល្លារ ក្នុងមួយថ្ងៃ…ការលក់សំបុត្រចូលទស្សនា…ចំណែកការផ្សាយនូវព្រឹត្តិការណ៍ផ្ទាល់ទៅក្នុងតំបន់ និងពិភពលោក ត្រូវធ្វើការដេញថ្លៃ ដើម្បីរកសិទ្ធិផ្សាយ និងជារឿយៗគេតែងចំណាយបង់ប្រាក់ច្រើនដល់សិបម៉ឺនដុល្លារ ដើម្បីអាចទទួលសិទ្ធិក្នុងផ្សាយបន្តផ្ទាល់ក្នុងព្រឹត្តិការណ៍ដែលតែងមានក្នុងរយៈពេល២ឆ្នាំម្តង។ ប៉ុន្តែសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៣ ដែលរៀបចំព្រឹត្តិការណ៍កីឡា ក្នុងតំបន់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាមិនតម្រូវឱ្យធ្វើការបង់ប្រាក់ទាំងនេះឡើយ។ អ្វីៗគឺផ្តល់ជូនដោយឥតគិតថ្លៃ។ ការរៀបចំរបស់រាជរដ្ឋាភិបាលនេះ ត្រូវបានមនុស្សដែលមានទំនោរប្រឆាំង បានធ្វើការរិះគន់ ប៉ុន្តែសម្តេចតេជោបានថ្លែងនៅថ្ងៃទី២៥ មេសា បង្ហាញការជឿជាក់ថាលទ្ធផលគង់នឹងកម្ពុជាទទួលបានមកវិញ ចំពោះអំពើល្អរបស់ប្រទេសកម្ពុជានេះ។ ព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ ឧសភា ខណៈការប្រកួតបាល់ទាត់នឹងត្រូវរៀបចំធ្វើមុន ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានរយៈពេល១២ថ្ងៃ គឺរវាងពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣…ចំណែកការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរការល្អ លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីក្នុងក្រុមការងារ។ ថ្ងៃនេះមានបញ្ហាមួយ ចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាចនឹង ជ្រៀតជ្រែកដល់ផលប្រយោជន៍ និងបំណងប្រាថ្នារបស់អ្នកបានទេ។ ទន្ទឹមនឹងនេះ អ្នកគួរចំណាយពេលវេលាដោះស្រាយ ហេតុការណ៍នោះឲ្យបានរួចរាល់។ ភាពកក់កុញនៃការងារ ក៏ដូចជាបញ្ហានឹងបង្ករភាព រអាក់រអួល ហេតុនេះចូរព្យាយាមបំពេញការងារអោយបានឆាប់ចប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅបាន ដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោមជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែលជាអ្នកនឹងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុងពេលនេះ វាកាន់តែប្រសើរប្រសិនបើអ្នកគ្រប់គ្រងការទំនាក់ទំនងឲ្យបានតូចចង្អៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការពិភាក្សា ចរចា ឬការថ្លៃងសន្ទរកថា។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួន ស្រលាញ់រាបអាន មានទំនុកចិត្ត និងគាំទ្រការងាររបស់អ្នកតាមរយៈពាក្យសំដីដែលប្រកប ដោយហេតុផល។ ប៉ុន្តែលោកអ្នកក៏មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើល ឬភាពខុសប្លែកគ្នាទៅលើ…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ២ម៉ឺនករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ២ម៉ឺនករណី (Video Inside)

    ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏មានការឆ្លងថ្មី ៣ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ម៉ឺន ៤ពាន់ ៣៩៤ករណី ដែលកើនឡើងចំនួន ១ម៉ឺន ១ពាន់ ១៧១ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ម៉ឺន ៣ពាន់ ៣៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ៣ករណី។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី,…

  • ខេត្តស្ទឹងត្រែង និងវឌ្ឍនភាពបច្ចុប្បន្ន (Video Inside)

    ខេត្តស្ទឹងត្រែង និងវឌ្ឍនភាពបច្ចុប្បន្ន (Video Inside)

    ខេត្តស្ទឹងត្រែងដែលមានព្រំដែនជាប់នឹងប្រទេសឡាវ បានបង្គោលព្រំដែនទើបបាន៧៥ភាគរយទេ តាមបណ្តោយព្រំប្រទល់ដែនរួមប្រវែង២៥៧គីឡូម៉ែត្រ។ កម្ពុជា និងឡាវ ក្នុងក្របខណ្ឌទូទាំងប្រទេស មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន១៤៥បង្គោល។ ប៉ុន្តែភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលចំនួន ១២១បង្គោលតែប៉ុណ្ណោះ ដែលស្មើនឹង៨៦% ប៉ុន្តែបើគិតក្នុងក្របខណ្ឌ នៃព្រំដែនខេត្តស្ទឹងត្រែងដែលជាប់នឹងខេត្តចំប៉ាសាក់នោះវិញ, ខេត្តទាំង២ បានបោះបង្គោលព្រំដែនជាមួយគ្នា ទើបបាន៧៥ភាគរយតែប៉ុណ្ណោះ។ អភិបាលខេត្តស្ទឹងត្រែងលោក ស្វាយ សំអ៊ាង ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ ក្នុងទីស្តីការគណរដ្ឋមន្ត្រីបានបញ្ជាក់ជុំវិញការបោះបង្គោលព្រំដែន រវាងខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តចំប៉ាសាក់របស់ប្រទេសឡាវ។ លោកអភិបាលខេត្តបានថ្លែងថា នៅតាមបណ្តោយព្រំប្រទល់ដែនរួមរវាងខេត្តទាំង២កន្លងមកនេះ, ការធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន នៅមិនទាន់បានសរុបប្រវែង២៥៧ គីឡូម៉ែត្រនោះឡើយ។ លោកបានថ្លែងទៀតថា ការធ្វើផ្លូវតាមបណ្តោយខ្សែក្រវាត់ព្រំដែននោះ បានផ្អាកកាលពីដើមឆ្នាំ២០២៣នេះ។ ខេត្តស្ទឹងត្រែង នៃតំបន់ត្រីកោណអភិវឌ្ឍន៍ភាគឥសានប្រទេស គឺជាខេត្តដែលមានចម្ងាយ ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្ត។ ខេត្តដែលមានចំនួន៦ក្រុង និងស្រុក មានប្រជាជនរស់នៅចំនួន១៧ម៉ឺន ១ពាន់ ២០៧នាក់ ដែលពលរដ្ឋមានជីវភាពរស់នៅចិញ្ចឹមជីវិតដោយផ្អែកលើវិស័យកសិកម្ម, ដំណាំកសិឧស្សាហកម្ម, ដំណាំរួមផ្សំ និងការនេសាទជាដើម។ ក្រៅពីវិស័យកសិកម្ម, ខេត្តក៏មានវិស័យពាណិជ្ជកម្មឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងបុគ្គលិក នៃគ្រឹះស្ថាន…

  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥០០នាក់ បើកវគ្គបណ្តុះបណ្តាលការជួយសង្រ្គោះ និងព្យាបាលជំងឺជូនពលរដ្ឋ (Video Inside)

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥០០នាក់ បើកវគ្គបណ្តុះបណ្តាលការជួយសង្រ្គោះ និងព្យាបាលជំងឺជូនពលរដ្ឋ (Video Inside)

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥០០នាក់ បានបើកវគ្គបណ្តុះបណ្តាលជួយសង្រ្គោះបឋម ពិនិត្យ និងបានជួយព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃនៅខេត្តស្ទឹងត្រែង។ ការបើកវគ្គបណ្តុះបណ្តាល និងការជួយព្យាបាលជម្ងឺនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ និងទន្ទឹមដែលមានការព្យាករណ៍ជុំវិញការប្រុងប្រយ័ត្នសុខភាព ក្នុងរដូវប្រាំង ដែលនឹងអាចមានចំណោទទឹកភ្លៀង និងអាកាសធាតុក្តៅ។ អប្សរាណិតរាយការណ៍

  • មន្ត្រីយោធាកម្ពុជា និងចិន ពិភាក្សាត្រៀមរៀបចំសមយុទ្ធការងារផ្នែកមនុស្សធម៌ និងសុខាភិបាល (Video Inside)

    មន្ត្រីយោធាកម្ពុជា និងចិន ពិភាក្សាត្រៀមរៀបចំសមយុទ្ធការងារផ្នែកមនុស្សធម៌ និងសុខាភិបាល (Video Inside)

    មន្ត្រីយោធាកម្ពុជា និងមន្ត្រីកងទ័ពរំដោះប្រជាជនចិន បានជួបពិភាក្សាក្នុងការត្រៀមរៀបចំលំហាត់សមយុទ្ធមួយផ្សេងទៀត ពាក់ព័ន្ធនឹងការងារផ្នែកមនុស្សធម៌ និងសុខាភិបាល។ គូរបញ្ជាក់ថា កម្ពុជា និងចិន បានឯកភាពគ្នារួចមកហើយ ជុំវិញការរៀបចំ «លំហាត់សមយុទ្ធការងារមនុស្សធម៌ផ្នែកសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា និងចិន» ដែលត្រៀមនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។ នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ, នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ប៊ី គ័ងយៀន ចូលជួបពិភាក្សានូវការរៀបចំគម្រោងការណ៍ សម្រាប់ធ្វើលំហាត់សមយុទ្ធនាពាក់កណ្តាលឆ្នាំនេះ។ លោកវរសេនីយ៍ឯកពិសេស ប៊ីគ័ង យៀន ដែលជាប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសុខាភិបាលយោធាអគ្គនាយកដ្ឋាន ភស្តុភារ នៃគណៈកម្មការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពីទំនាក់ទំនងអន្តរជាតិបែបថ្មី»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ក្នុងឱកាសនោះបានស្នើឱ្យមន្ត្រីរៀបចំរបស់ប្រទេសទាំង២ធ្វើកិច្ចពិភាក្សារៀបចំធ្វើលំហាត់សមយុទ្ធយោធានោះ ដើម្បីមានការផ្លាស់ប្ដូរយោបល់បង្ហាញ…

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១១ថ្ងៃខាងមុខនេះ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១១ថ្ងៃខាងមុខនេះ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងឈានមកដល់ក្នុងរយៈពេល១១ថ្ងៃទៅមុខនេះហើយ ខណៈព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសឡាវ ដែលជាប្រទេសចុងក្រោយបំផុតហើយ បន្ទាប់ចាកចេញពីកម្ពុជារយៈពេលជាងមួយខែមកនេះ ក្នុងដំណើរព័ទ្ធជុំវិញប្រទេសជាសមាជិកអាស៊ានរួមទាំងប្រទេសទីម័រខាងកើតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ការឈានជិតចូលមកដល់ជាលំដាប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោយការរង់ចាំរបស់កម្ពុជា រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ ឧសភា ខណៈការប្រកួតបាល់ទាត់នឹងត្រូវរៀបចំធ្វើមុនដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានរយៈពេល១២ថ្ងៃ គឺរវាងពីថ្ងៃទី០៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣…ចំណែកការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា។