-
ស្ថានភាពអាកាសធាតុរបស់កម្ពុជាក្នុងឆ្នាំ២០២៣ (Video Inside)

-
គណបក្សភ្លើងទៀន មិនទាន់ចុះបញ្ជីការចូលរួមការបោះឆ្នោតទេនៅថ្ងៃចុះឈ្មោះដំបូង (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមថ្ងៃដំបូងរបស់ខ្លួន ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។ យោងតាមគជប មានគណបក្សនយោបាយទើបចំនួន៤ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីនៅថ្ងៃទី២៤ មេសា ថ្ងៃដំបូងនេះ ក្នុងនោះនៅមិនទាន់មានគណបក្សភ្លើងទៀននៅឡើយទេ។ សមាជិកគជប លោក ឌឹម សុវណ្ណារ៉ុម ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានបញ្ជាក់ នៅថ្ងៃដំបូងនេះថា «គណបក្សដែលបានចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១នេះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ»។ យោងតាម គជប ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។
-
សម្តេចតេជោ ហ៊ុន សែន រំលឹកការដឹងគុណមាតា និងបិតា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកនូវការដឹងគុណដល់មាតាបិតា ដែលជាកិច្ចការមិនអាចរំលងចោលបានឡើយ ចំពោះរូបសម្តេច បើទោះបីជាមានកិច្ចការជាប់រវល់យ៉ាងណាក្តី។ ប្រសាសន៍បង្ហាញការដឹងគុណចំពោះបុព្វបុរសនេះ បានធ្វើឡើងនៅថ្ងៃច័ន្ទទី២៤ មេសានេះ ក្នុងឱកាសសម្តេច, ភរិយា, ក្រុមគ្រួសារ និងសាច់ញាតិបងប្អួនទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដែលជាវត្តរក្សាអដ្ឋិធាតុមាតា និងបិតា បង្កើតដែលទទួលអនិច្ចកម្ម។ គួរបញ្ជាក់ថាមាតារបស់សម្តេចគឺលោកយាយមហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ…ចំណែកបិតារបស់សម្តេចគឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ ឆ្នាំដោយជរាពាធ។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង គឺជាវត្តមួយដែលបិតារបស់សម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសសម្រាប់ជាកន្លែងសាងសង់ចេតិយ៍សម្រាប់នៅពេលណាដែលអ្នកឧកញ៉ាមហាភក្តីបានធ្វើមរណកាល។
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានផលរំខាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ ឬការបណ្តាក់ទុនគម្រោងផែនការដែលអ្នកបានគ្រោងទុក។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ពីព្រោះលោកអ្នកនឹងមិនជួបប្រទះការលំបាកទេ។ ក្នុងនោះដែរ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសទៅលើការងារ ឯរឿងរ៉ាងបន្ទាប់ បន្សំ ឬគំនិតរិះគន់ក្នុងក្រៅមិនគួរយកចិត្តទុកដាក់នោះទេ ព្រោះនាំតែខាតបង់ ឬធ្វើអោយ ការងារមានការអាក់ខាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានភាពសុខដុមរមនាក្នុង ទំនាក់ទំនងផ្ទាល់ខ្លួនបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសរងចាំពេលវេលានោះទេ។ ដោយសារ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ឬមិនអាចបំពេញការងារ។ ក្នុងនោះ បើអាចជៀសវាង បានសូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងរឿងរ៉ាងរបស់អ្នកដទៃ បើទោះបីគម្បីណាស់ក្តី ពីព្រោះ កំហុសអចេតនាអាចនឹងរំខានដល់ខ្លួនអ្នកទៅវិញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ សូមត្រៀមរៀបចំការងារឲ្យបានម៉ត់ចត់បន្ថែម។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើខ្លួនឯង ហើយព្យាយាមប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដើម្បីបំពេញការងារ។ ទន្ទឹមនឹងនេះ អ្នកក៏មិនចាំបាច់ត្រូវព្យាយាមយល់ចិត្តនរណាម្នាក់ឡើយ ការបំពេញការងារ ទៅតាមតួនាទីជាកាតព្វកិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៥១ករណី ដែលកើនឡើងចំនួន ៣៧៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ, កម្ពុជា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៤៦១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ២ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៧ម៉ឺន ៥៧៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…
-
ប្រេងសាំងធ្លាក់ចុះក្នុងរយៈពេល១០ថ្ងៃទៅមុខទៀតនេះ (Video Inside)

តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន៥០រៀល បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់៥០ រៀលក្នុង១លីត្រ ដែលតម្លែនេះគឺ បានធ្លាក់ ចំនួន១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
សមត្ថកិច្ចឃាត់ខ្លួនអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសាជាថ្មី (Video Inside)

អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក បែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី និងត្រូវបានតុលាការចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានគោរពកាតព្វកិច្ចតាមចំណុច “ង” ដែលហាមទៅគំរាមកំហែង ឬគៀបសង្កត់ ឬទៅបរិវេណលំនៅដ្ឋានរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដូចនេះតុលាការត្រូវចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមមាត្រា ១៩៥ និងមាត្រា ១៩៦ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់អោយឃុំខ្លួនដាក់ពន្ធនាគារ។ សូមជម្រាបថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត បើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។ ពេលនោះ លោក…
-
ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ចាប់ផ្តើមកសាងក្នុងខែមិថុនា (Video Inside)

ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្នុងខែមិថុនា ជិតមកដល់នេះហើយ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន, ពិធីបើកការដ្ឋានសាងសង់ផ្លូវលឿនទី២នៅកម្ពុជា នឹងធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនទី២នេះ នឹងមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានដ៏វែងមួយឆ្លងកាត់ទន្លេមេគង្គ។ បើគិតទាំងស្ពាន និងផ្លូវតភ្ជាប់ នឹងមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណលើផ្លូវល្បឿនលឿនទី២នេះ មានចំនួន១ពាន់ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ដោយសារប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿនទី១ ភ្នំពេញ និងក្រុងព្រះសីហនុផងដែរ។ ផ្លូវនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា បន្តមកថៃ, មកកម្ពុជា…
-
លោក ព្រហ្ម ម៉ាញ បដិសេធការផ្សាយថាលោកបាត់បង់ជីវិត (Video Inside)

សិល្បករដ៏ល្បីល្បាញលោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកគ្រោងនឹងស្នើទៅអាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយព័ត៌មានប្រឌិតខុសពីការពិតមួយ ដែលផ្សព្វផ្សាយថា លោកបានបាត់បង់ជីវិត។ កិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ អាយុ៧៣ឆ្នាំ បានប្រាប់អប្សរាណិតនៅថ្ងៃទី២១ មេសាថា ការផ្សាយនោះ គឺជាការប្រមាថមួយដល់អាយុជីវិតរបស់លោក និងថាការផ្សាយព័ត៌មានមិនពិតនេះ ធ្វើឡើងដោយម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «លាន កំសត់ស្នេហ៍»។ នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ លោកគ្រោងនឹងធ្វើសំណូមពរជាសាធារណៈ នៅក្នុងការសម្តែងមួយ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវត្តបារមីវង្កតបុរីជាយរាជធានីភ្នំពេញ។ លោក ព្រហ្ម ម៉ាញ បានថ្លែងថាលោកនឹងស្នើរកការដាក់ទោស ដល់អ្នកផ្សព្វផ្សាយព័ត៌មានកុហកបោកប្រាស់នេះ ដោយលោកបាននិយាយថា បានធ្វើក្នុងចេតនាអាក្រក់មួយមុនដំណើរការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។