Category: កម្មវិធីព័ត៌មាន

  • រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ចាប់ផ្តើមដាក់ដំណើរការសាកល្បង (Video Inside)

    រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ចាប់ផ្តើមដាក់ដំណើរការសាកល្បង (Video Inside)

    រដ្ឋាករទឹកក្រុងភ្នំពេញបានចាប់ផ្តើមដាក់ដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង នៅយប់ថ្ងៃសុក្រនេះមុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០២៣ខាងមុខ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ក្នុងការដាក់ដំណើរការសាកល្បងនេះ រដ្ឋាករទឹក នឹងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់ នៅតំបន់ខណ្ឌជ្រោយចង្វារ ហើយការណ៍នេះអាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី។ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សោម សុវណ្ណ បានឱ្យដឹងថា នេះគឺជាការធ្វើតេស្តសាកល្បង ដើម្បីបញ្ចូលទឹកទៅក្នុងបំពង់នៅតំបន់ជុំវិញព្រែកលាប ហើយនៅអំឡុងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា រដ្ឋាករទឹក នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងបញ្ជូនទឹកឆ្លងទៅតំបន់ត្រើយខាងលិច នៃទន្លេ មុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០២៣។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ ធ្លាប់បានឱ្យដឹងថា បន្ទាប់ពីការដាក់ដំណើរការនូវរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ចំពោះបណ្តាញដែលបានភ្ជាប់រួច។ លោកបានគូសបញ្ជាក់ថា «ជំហ៊ានដំបូងនេះ យើងខិតខំថាធ្វើម៉េចឱ្យសមត្ថភាពផលិតដែលរុញពីបាក់ខែងជំហានទី១នេះ បានប្រមាណជាង៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ ប៉ុន្តែវានឹងទៅពេញសមត្ថភាព នៃការផលិត១០០% ដើម្បីបញ្ជូនទៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលយើងគ្រោងនៅអំឡុងខែកញ្ញា ឬតុលា គឺទឹកនឹងជំរុញទៅទុយោទាំងលើផង និងខាងក្រោមផង ដើម្បីរុញទឹកទៅ១០០% នៃរោងចក្របាក់ខែងជំហាន១នេះ ផ្គត់ផ្គង់ទៅប៉ែកខាងលិច…

  • ជនសង្ស័យឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ (Video Inside)

    ជនសង្ស័យឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ (Video Inside)

    ជនសង្ស័យឃាតករកាត់ក្បាលស្ត្រីបុគ្គលិកកាស៊ីណូនៅស្វាយរៀង ត្រូវបានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនបានហើយ ក្រោយការគេចខ្លួនរហូតដល់ខេត្តព្រះវិហារ។ ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ មេសា ក្រោយអំពើឃាតកម្មសម្លាប់ស្ត្រីអាយុ២៤ឆ្នាំ ដោយកាត់ក្បាល និងយកក្បាលនោះ បោះចោលក្នុងបន្ទប់ទឹកដែលស្ថិតក្នុងបន្ទប់ជួល ផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ រាយកាយអាក្រាតរបស់ស្ត្រីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី ដែលគ្មានក្បាល ត្រូវជនសង្ស័យទុកចោលនៅក្នុងបន្ទប់ជួលរបស់នាង និងឃាតករបានគេចខ្លួនរហូតដល់ខេត្តព្រះវិហារ។ សេចក្តីរាយការណ៍ជំហានដំបូងរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាឃាតករនោះ ត្រូវគេឃាត់ខ្លួននៅម៉ោង៩យប់ថ្ងៃទី២០ មេសា ពេលសម្ងំ លេបថ្នាំ ដើម្បីសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់មួយកន្លែងឈ្មោះ «កូឡាប៣ទង» ក្នុងភូមិកំពង់ស្រឡៅ, ឃុំកំពង់ស្រឡៅ មួយក្នុងស្រុកឆែប។ មិនមានសេចក្តីរាយការណ៍លំអិតបន្តទៀតទេ គ្រាដែលជនសង្ស័យជាឃាតករ កំពុងត្រូវបានគេជួយសង្គ្រោះជីវិតសិន ក្រោយការលេបថ្នាំ ចង់សម្លាប់ខ្លួននោះមក។

  • ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលយកសំណើរបស់ យឹម ស៊ីណន សុំចូលគណបក្សប្រជាជនកម្ពុជា (Video Inside)

    ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលយកសំណើរបស់ យឹម ស៊ីណន សុំចូលគណបក្សប្រជាជនកម្ពុជា (Video Inside)

    លោក យឹម ស៊ីណន បានស្នើរកការសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការបង្ហាញក្តីឈឺចាប់ជាទីបំផុតចំពោះទង្វើរបស់ក្រុមប្រឆាំង និងសំណើនេះ បានស្វាគមន៍ដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ Fresh News បានថ្លែងថាសម្តេច «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក យឹម ស៊ីណន នឹងក្លាយជាធនធានមនុស្សមានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា»។ ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក យឹម ស៊ីណន ក្នុងថ្ងៃដែលបានស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានសរសេររៀបរាប់អំពីការធ្លាប់តស៊ូរបស់ខ្លួន ដើម្បីបុព្វហេតុក្រុមប្រឆាំង ប៉ុន្តែការតស៊ូនោះ គ្មានតម្លៃគាំទ្រពីក្រុមប្រឆាំងផ្តល់ចំពោះរូបលោកឡើយ។ លោកបានសរសេរថា «… រយៈពេល ជាង១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត…

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់១៤ថ្ងៃទៀត (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់១៤ថ្ងៃទៀត (Video Inside)

    ព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើពិធីដង្ហែរយ៉ាងគគ្រឹកគគ្រេង នៅថ្ងៃទី២១ មេសានេះ ក្នុងទីក្រុងរបស់ប្រទេសមីយ៉ាន់ម៉ា ដោយមានអ្នកចួលរួមអបអរសាទរជាច្រើន។ ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ ដោយមានកីឡាករ-កីឡាការិនី និងមហាជនមីយ៉ាន់ម៉ា ចូលរួម និងរត់ដង្ហែប្រមាណ ១ពាន់ ៥០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋមីយ៉ាន់ម៉ា នៅតាមដងផ្លូវផងដែរ។ ព្រះអគ្គីជ័យកីឡាដែលបាននិងកំពុងធ្វើដំណើរឆ្លងកាត់បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៨រូចមកនេះ នឹងត្រូវបន្តដំណើរទៅប្រទេសឡាវ មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាជាប្រទេសសាមីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យោងតាមគំរោងការដង្ហែរចុងក្រោយបំផុតក្នុងប្រទេសឡាវ គ្រោងនឹងធ្វើនៅថ្ងៃទី២៥មេសា។ បន្ទាប់ពីប្រទេសឡាវ ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរវិលត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី២៧ មេសា តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តជាច្រើនដូច ជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១៤ថ្ងៃទៅមុខទៀតនេះ។

  • ភូមិកីឡាទទួលអត្តពលិក និងគណៈប្រតិភូចូលរួមកីឡាដាក់សម្ពោធ (Video Inside)

    ភូមិកីឡាទទួលអត្តពលិក និងគណៈប្រតិភូចូលរួមកីឡាដាក់សម្ពោធ (Video Inside)

    «ភូមិកីឡា» ដែលជាកន្លែងត្រៀមទទួលក្រុមអត្តពលិក និងគណៈប្រតិភូដែលមកចូលរួមក្នុងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ត្រូវបានធ្វើពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្តេចពិជ័យសេនា បានថ្លែងថា ការសាងសង់ភូមិកីឡា ត្រូវបានបិទបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយមិនអនុញ្ញាតឲ្យមានការសាងសង់អ្វីនាំឲ្យមានសម្លេងអ្វីទៀតឡើយ។ សម្ដេចពិជ័យសេនាបន្ដថា «ចាប់ពីម៉ោងនេះទៅគឺយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួច នៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារៈនានា តែប៉ុណ្ណោះ»។ ភូមិកីឡាដែលផ្ទុកគ្រែមានចំនួន៣ពាន់ ៧០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដើម្បីជួយបម្រើដល់ការស្នាក់នៅរបស់អត្តពលិក មន្ត្រីអាជ្ញាកណ្ដាល និងនាយរងបេសកកម្ម ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ភូមិកីឡា នឹងទទួលការស្នាក់នៅ ហូបចុក សម្រាប់អត្តពលិក ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានមរតកជោប៉ុណ្ណោះ ខណៈប្រតិភូកីឡា អត្តពលិក ដែលត្រូវប្រកួតនៅទីលានផ្សេងៗ ដូចជានៅពហុកីឡដ្ឋានជាតិអូឡាំពិក ឬទីលានមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ…

  • សម្តេចតេជោទទួលជូបអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី​ (Video Inside)

    សម្តេចតេជោទទួលជូបអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី​ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានទទួលជួបអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិននិងកម្ពុជា។ លោក ឡាន ទៀនលី ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ មេសា នៅវិមានសន្តិភាព បានថ្លែងវាយតម្លៃខ្ពស់លើការរីកចំរើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់រូបលោក គឺផ្តោតលើបីចំណុចទីមួយ ការគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័ត ក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង…ទី២ គឺការជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលរបស់ចិន និងកម្ពុជា ជាពិសេសការកសាង សហគមន៍ជោគវាសនារួម ចិន-កម្ពុជា…និងគោលបំណងទី៣ គឺគោរពសុំអនុសាសន៍ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតបបានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ឲ្យលោកឡានទៀនលី Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឲ្យកាន់តែស៊ីជម្រៅ និងអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយ៕

  • សម្តេចតេជោ ហ៊ុន សែន នឹងទទួលគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»​ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នឹងទទួលគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»​ (Video Inside)

    សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជានឹងទទួលនូវគោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» (Patron Of The WFB)។ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឈិន កេតនាបានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។ ពិធីប្រគល់-ទទួលគោរមងារនេះនឹងប្រារព្ធឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា៕

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហាមប្រាស្រ័យទាក់ទងជាមួយថា្នក់លើ។ ឥឡូវនេះ មិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីពិភាក្សាអំពីអនាគត កំណើនអាជីព ឬការតម្លើងប្រាក់ ឈ្នួលនោះទេ។ សូមលោកអ្នកផ្តោតលើការងារ ជាជាងចំណាយពេលលើការពិភាក្សា និង សន្ទនាករណីដែលមិនចាំបាច់។ ក្នុងនោះ អ្នកក៏អាចជួបនឹងការលំបាកក្នុងទំនាក់ទំនងខ្លះ ឬ ជួបការនិន្ទា ល្បិចកល ការនិយាយដើមជាអាទិ៍។ លើសពីនេះ រាល់សកម្មភាពនានា សូម មានការប្រុងប្រយ័ត្នអោយបានច្រើនបំផុត។ កុំទាន់អនុវត្តការងារ ប្រសិនបើអ្នកមានការ សង្ស័យ។ លើសពីនេះ សូមកុំទាមទារជ្រុលហួសពេក។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចក្នុងការវិនិយោគលុយក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់ អ្នក ប៉ុន្តែក៏ត្រូវមានគម្រោងផែនការទប់ទល់ និងមធ្យោបាយសមស្របផងដែរ។ ក្នុងពេល នេះលោកអ្នកនឹងជួបឳកាសល្អៗច្រើន ហេតុនេះសូមព្យាយាមទាញយកផលប្រយោជន៍ នេះអោយបាន។ ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវព្យាយាមកែលម្អភាពអវិជ្ជមានខ្លះដែល កំពុងកើតឡើង ពិសេសការខ្ជិលច្រអូស និងការសង្ស័យដែលមិនសមហេតុផល។ ក្រៅពីនេះ ជៀសវាងដាច់ខាតការដាក់បន្ទុក…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ-១៩ បើទោះបីជាកម្ពុជាមិនមានការឆ្លងថ្មីក៏ដោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៨២៩ករណី ដែលកើនឡើងវិញចំនួន ៦៨៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ១៦២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានអ្នកឆ្លងចំនួន ៤ករណី។ ប្រទេសកម្ពុជា, ថៃ, ម៉ាឡេស៊ី, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៦ម៉ឺន ៥ពាន់ ៣១៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៧៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ…

  • ក្រសួងកសិកម្មគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី «នាងសូត្រស» (Video Inside)

    ក្រសួងកសិកម្មគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី «នាងសូត្រស» (Video Inside)

    កម្ពុជាគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មីឈ្មោះ «នាងសូត្រស» ដែលនឹងផ្តល់ទិន្នផលសូត្រកម្រិតខ្ពស់ និងធន់អាកាសធាតុថែមទៀត។ ប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាងលោក តូច ប៊ុនហួរ ដែលជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវប្រភេទពូជសត្វដង្កូវនាងនេះ ក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ មន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ លើពូជដង្កូវនាងប្រភេទថ្មី ដែលទើបបង្កាត់ថ្មី មុននឹងបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់នាពេលខាងមុខនេះ។ ការបង្កាត់ពូជដង្កូវនាងថ្មីនេះ ធ្វើឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។ ពូជដង្កូវនាងថ្មីនេះ ត្រូវបានគណៈកម្មាធិការបញ្ចេញពូជដង្កូវនាង ស្នើដាក់ឈ្មោះ «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក ដែលមានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាន នៅប្រទេសកម្ពុជា។ មន្ត្រីកសិកម្មបានថ្លែងទៀតថា ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ, ធន់នឹងការប្រែប្រួលអាកាសធាតុ និងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ៕