-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាស់តឿនទាហានក្រោមបង្គាប់ចូលរួមការបោះឆ្នោតសកល (Video Inside)

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងដាស់តឿនមន្ត្រីយោធាទាំងអស់មិនត្រូវភ្លេចនូវការបំពេញកាតព្វកិច្ចចូលរួមការបោះឆ្នោតសកល នាពេលខាងមុខនេះឡើយ។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសនាំយកអាវភ្លៀងច្រើនម៉ឺន សម្រាប់ផ្តល់ជួនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រចាំការនៅយោធភូមិភាគទី១ ក្នុងខេត្តភាគឦសាន្តកម្ពុជា។ អប្សរាណិតរាយការណ៍
-
ស្នងការដ្ឋាននគរបាលរាជធានីបង្កើនវិធានការការពារសន្តិសុខ ខណៈព្រឹត្តិការណ៍ស៊ីហ្គេម កាន់តែជិតមកដល់ (Video Inside)

-
គេហទំព័រហ្វេសប៊ុករបស់សម្តេចកិត្តិសង្គហបណ្ឌិតត្រូវក្រុមអនាមិក Hack ចូលគ្រប់គ្រង (Video Inside)

គេហទំព័រនៃបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចកិត្តិសង្គបណ្ឌិត ម៉ែនសំអន ត្រូវបានជនអនាមិក បានលួចចូលគ្រប់គ្រងនៅថ្ងៃទី១៩ មេសា ឆ្នាំ២០២៣។ ខុទ្ទកាល័យសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា «ក្រុមការងារជំនាញកំពុងធ្វើការតាមបច្ចេកទេស ដើម្បីយកមកគ្រប់គ្រងវិញ»។ ក្រុមអនាមិកដែលលួចយកផេកទៅគ្រប់គ្រងនោះ បានធ្វើការផ្លាស់ប្ដូរឈ្មោះផេករបស់សម្ដេចកិត្តិសង្គហ ម៉ែន សំអន ដោយប្ដូរទៅជា ម៉ែន សំ «MEN SAM»។ មន្ត្រីខុទ្ទកាល័យបានថ្លែងទៀតថា «ដូច្នេះការបង្ហោះរាល់ឯកសារផ្សេងៗនាពេលនេះ គឺជាសាររបស់ជនអនាមិក និងមិនមែនជាក្រុមការងាររបស់អ្នកគ្រប់គ្រងផេកនោះទេ»។ មន្ត្រីខុទ្ទកាល័យបានអំពាវនាវសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ ដើម្បីការចាត់វិធានការតាមផ្លូវច្បាប់ ដាក់ទោសចំពោះក្រុមដែលប្រព្រឹត្តបទល្មើសនេះ។
-
ស្ថានទូតរុស្ស៊ីស្នើកម្ពុជារៀបចំការរំលឹកអតីតជំនាញការរុស្ស៊ី៧រូបបាត់បង់ជីវិត៤០ឆ្នាំមុនដោយ ខ្មែរក្រហមសម្លាប់លើទឹកដីខេត្តកំពង់ចាម (Video Inside)

ស្ថានទូតរុស្ស៊ី បានស្នើដល់ភាគីកម្ពុជារៀបចំការរំលឹកអតីតអ្នកជំនាញការរុស្ស៊ី៧រូប ដែលត្រូវបានក្រុមឧទ្ទាមខ្មែរក្រហមសម្លាប់កាលពី៤០ឆ្នាំមុន លើទឹកដីខេត្តកំពង់ចាម។ យោងតាមឯកអគ្គរដ្ឋទួតរុស្ស៊ី លោក អាណាតូលី បូរីវីក គឺនភ ក្នុងខែសីហា ឆ្នាំ១៩៨៣, អតីតជំនាញការរុស្ស៊ីចំនួន៧នាក់ ត្រូវបានក្រុមឧទ្ទាមខ្មែរក្រហម បានសម្លាប់នៅពេលកំពង់បំពេញការងារនៅលើទឹកដីកម្ពុជាក្នុងខេត្តកំពង់ចាម។ អប្សរាណិតរាយការណ៍
-
ព្រះអគ្គីជ័យកីឡាធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)

ព្រះអគ្គីជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ បន្ទាប់ពីមានពិធីដង្ហែរយ៉ាងអ៊ិកអធិក នៅទីក្រុងបាងកក ប្រទេសថៃកន្លងមកនេះ។ យោងតាមកម្មវិធី, ការដង្ហែរព្រះអគ្គីជ័យកីឡានឹងរៀបចំធ្វើនៅថ្ងៃទី២១ មេសា ឆ្នាំ២០២៣ ក្នុងរដ្ឋធានីយ៉ាំងហ្គូន។ ព្រះអគ្គីជ័យកីឡានឹងត្រូវបន្ដដំណើរទៅប្រទេសឡាវ ដែលជាប្រទេសចុងក្រោយបង្អស់ ក្នុងដំណើរឆ្លងកាត់បណ្តាប្រទេសអាស៊ាន រយៈពេលជាច្រើនសប្តាហ៍មកនេះ។ ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ មេសាខាងមុខនេះ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តជាច្រើនដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ កម្ពុជានៅសល់រយៈពេល១៦ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។
-
ក្រសួងការពារជាតិរៀបចំពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ដល់លោក ហ៊ុន ម៉ាណែត (Video Inside)

ក្រសួងការពារជាតិ នឹងរៀបចំពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកផងដែរនោះ ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ដល់លោក ហ៊ុន ម៉ាណែត នឹងធ្វើជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២០ មេសា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពាតិជាតិ នៅទីស្តីការក្រសួងការពារជាតិ។ លោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ គឺជាជនជាតិខ្មែរលើដំបូងគេបំផុត ដែលបានបញ្ចប់ការ សិក្សានៅសាលាបណ្ឌិតយោធាអាមេរិក West Point។ លោក ហ៊ុន ម៉ាណែត ក៏ជាអតីតនិស្សិត ដែលបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕
-
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពីពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាម (Video Inside)

រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម ក្នុងសម័យប្រជុំពេញអង្គមួយនៅថ្ងៃទី១៩ មេសានេះ ក្រោមការអញ្ជើញចូលរួមពីប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ សេចក្តីប្រកាសរបស់រដ្ឋសភា បានថ្លែងថា «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវ យុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម»។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់ ៣៣០លានដុល្លារ បើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលកើន១០កណ្តក់សញ្ញា៨៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាថ្ងៃទី១៩ មេសាដដែលនោះផងដែរ, សេចក្តីព្រាងច្បាប់២ដទៃទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ក៏ត្រូវបានអនុម័តផងដែរ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើយ៉ាងណាកុំអោយមានអារម្មណ៍ ធុញថប់ និងមិនធ្វើអោយខ្លួនឯងហត់នឿយ។ ប្រសិនបើអ្នកត្រូវធ្វើការធ្វើការជាមួយនឹង ក្រាហ្វ ឬការគណនា អ្នកគួរកំណត់ការងារទុកធ្វើនៅថ្ងៃក្រោយវិញទើបល្អប្រសើរជាង។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយធ្វើការងារ ឬអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងដើរលើផ្លូវត្រូវ វានៅសល់តែ ការគិតអោយបានត្រឹមត្រូវ តាមរយៈពត៌មានលំអិតដែលអ្នកទទួលបាន។ ក្នុងពេលទន្ទឹមគ្នា នេះសូមកុំដាកើការទាមទារហួសហេតុមកលើខ្លួនឯង និងអ្នកដទៃ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកបដិសេធការរិះ គន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហានានាបានដោយងាយស្រួល ប្រសិនបើអ្នកឈប់យា យីមកលើខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។ ក្នុងរយៈពេលនេះកំហុស ឬទំនាក់ ទំនងខ្លះធ្វើមិនបានល្អនោះទេ ប៉ុន្តែនេះក៏មិនមែនជាហេតុផលដែលអ្នកត្រូវលំបាកលំបិន អ្វីដែរ ព្យាយាមធ្វើខ្លួនអោយស្រស់ស្រាយ ហើយដោះស្រាយករណីទាំងនោះដោយការយក ចិត្តទុកដាក់ និងសន្សឹមៗ។ ចំពោះការប្រើប្រាស់លុយកាក់នៅក្នុងពេលនេះមិនសូវជាល្អ ប្រសើរនោះទេ ការខាតបង់ហាក់មានច្រើន ដូច្នេះសូមបំពេញការងារអោយសមល្មម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ព្យាយាមកុំឲ្យមានកិច្ចប្រជុំ ឬការពិភាក្សានៅថ្ងៃនេះ។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៧០ករណី ដែលកើនឡើងវិញចំនួន ១៣០ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, ប្រុយណេ, សឹង្ហបុរី និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ពាន់ ៤១២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៥ករណី។ ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៥ម៉ឺន ៨ពាន់ ៣៦៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៥០នាក់។…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៤ថ្ងៃមកនេះ (Video Inside)

កម្ពុជារយៈពេល៤ថ្ងៃ នៃការសម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនមានការឆ្លងថ្មី នៃជំងឺកូវីដ១៩ឡើយ ដែលនាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ១៣ថ្ងៃ បន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ៦ពាន់ ៧៦៤នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។