Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង ជាមួយនឹងអាជ្ញាធរ ឬថ្នាក់លើរបស់អ្នក ពីព្រោះជម្លោះ និងការយល់ច្រលំតិចតួចអាចនឹង កើតមានឡើង។ សូមប្រើប្រាស់ថ្ងៃនេះអោយបានល្អជាងមុនដើម្បីធ្វើផែនការ ហើយក៏ត្រូវ ខិតខំប្រឹងប្រែងបំផុតផងដែរ។ ការខិតខំរបស់អ្នកនឹងផ្តល់មកនូវអនាគតវិជ្ជាជីវៈ និងអាជីព ដ៏ប្រសើរ។ លោកអ្នកនឹងអាចទទួលបានភាពជោគជ័យ ប្រសិនបើអ្នកអាចយកឈ្នះភាព អសកម្ម និងភាពខ្ជិលច្រអូស។ ទន្ទឹមនឹងនោះ ប្រហែលានៅពេលព្រឹកអ្នកអាចគ្មានទំនុកចិត្ត ទាំងស្រុងលើសមត្ថភាពរបស់ខ្លួន ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃធ្វើការស្ថានភាពនឹងប្រសើរ ឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតជាពិសេសទៅលើការងារទាំង តូចធំ។ ព្យាយាមស្វែងយល់ស្ថានភាពដែលកំពុងកើតមានឡើង ហើយរកវិធីដោះស្រាយ អោយបានជ្រះស្រឡះ។ ក្នុងនោះ សូមកុំប្រើប្រាស់ពេលឥតប្រយោជន៍ កុំចូលរួមការនិយាយ ដើមចុង ការសម្រាកអោយអស់រយៈពេលច្រើន ហើយរឹតតែពិសេសជាងនេះទៅទៀត សូម កុំពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ បើទោះល្អឬអាក្រក់ក្តី ពីព្រោះទាំងអស់នេះអាចធ្វើអោយ ប៉ះពាល់ទៅដល់លទ្ធផលនៃការងារ។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងរកដំណោះស្រាយ ដ៏ល្អបំផុតចំពោះកិច្ចការ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៩២៣ករណី ដែលកើនឡើងវិញចំនួន ៥៧៦ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៩៤៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៤ករណី។ ប្រទេសថៃ, ឡាវ, កម្ពុជា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧២ម៉ឺន ៣ពាន់ ៤៥៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៨៧២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៨ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ៣ពាន់ ៨៥៧នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • ព្រះអគ្គីជ័យកីឡាធ្វើដំណើរដល់ប្រទេសសឹង្ហបុរី (Video Inside)

    ព្រះអគ្គីជ័យកីឡាធ្វើដំណើរដល់ប្រទេសសឹង្ហបុរី (Video Inside)

    ព្រះអគ្គីជ័យកីឡា នៃនិមិត្តរូបព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា បានធ្វើដំណើរដល់ប្រទេសសឹង្ហបុរីហើយ ក្រោយការដង្ហែរយ៉ាងអ៊ឹកអធិក និងបានចាកចេញពីប្រទេសម៉ាឡេស៊ីនោះរួចមក។ យោងតាមកម្មវិធី ការដង្ហែរព្រះអគ្គីជ័យកីឡាក្នុងប្រទេសសឹង្ហបុរី នឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា។ ព្រះអគ្គីជ័យកីឡាបានធ្វើដំណើរឆ្លងកាត់ប្រទេសក្នុងតំបន់បានចំនួន៦ប្រទេសហើយ ចាប់តាំងពីបានដង្ហែរចេញពីកម្ពុជាកាលពីថ្ងៃទី២២ មីនានោះមក ក្នុងនោះរួមមានប្រទេសវៀតណាម, ប្រទេសហ្វីលីពីន, ប្រទេសឥណ្ឌូណេស៊ី, ប្រទេសទីម័រខាងកើត, ប្រទេសម៉ាឡេស៊ី និងកំពុងស្ថិតក្នុងប្រទេសសឹង្ហបុរី។ ព្រះអគ្គីជ័យកីឡា នឹងគ្រោងធ្វើដំណើរបន្តកប្រទេសថៃ …បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវ មុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។ ព្រះអគ្គីជ័យកីឡា នឹងបន្តដង្ហែរជាច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី១១ មេសានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទន្ទឹងរង់ចាំ៦៤ឆ្នាំរួចមកនោះ នឹងមកដល់ក្នុងរយៈពេល២៣ថ្ងៃទៅមុខទៀតនេះ។

  • ចាប់ខ្លួនបុរសរកស៊ីបោកប្រាស់ក្លែងប្រើឈ្មោះជាឧត្តមសេនីយ៍ទោយោធា និងក្លែងជាដៃស្តាំនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (Video Inside)

    ចាប់ខ្លួនបុរសរកស៊ីបោកប្រាស់ក្លែងប្រើឈ្មោះជាឧត្តមសេនីយ៍ទោយោធា និងក្លែងជាដៃស្តាំនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (Video Inside)

    បុរសម្នាក់ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ដោយក្លែងកុហកថាគាត់គឺជាឧត្តមសេនីយ៍យោធា និងថាជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៀតនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ យោងតាមបណ្តឹងប្តឹងពីប្រជាពលរដ្ឋដែលរងការចាញ់បោកប្រាក់ច្រើនពាន់ដុល្លារ។ ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ត្រូវកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួននៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣, ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើងយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១ មេសា ដែលប្តឹងឈ្មោះ ផន ច័ន្ទផានិត ដែលបោកប្រាស់យកលុយចំនួន៨ពាន់ដុល្លារពីជនរងគ្រោះម្នាក់ ដោយការនិយាយធានារត់ការចូលបំរើការងារក្នុងក្របខណ្ឌកងទ័ព។ យោងតាមសមត្ថកិច្ចជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត បាននិយាយបោកប្រាស់ថា ខ្លួនគាត់គឺជាឧត្តមសេនីយ៍ទោ និងជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលអាចជួយរត់ការចូលបំរើកងទ័ពបាន ដោយបង់លុយចំនួន១ម៉ឺនដុល្លារ។ ដោយសារតែជនសង្ស័យនោះ បានបង្ហាញរូបថតមួយសន្លឹក ដែលជនសង្ស័យបានថតមានជាប់រូបនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងជាមួយថ្នាក់ដឹកនាំផ្សេងទៀតនោះ ទើបជនសង្ស័យនោះ ធ្វើឱ្យជនរងគ្រោះមានការទុកចិត្ត។ ជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន, រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ ជនសង្ស័យបានក្លែងឯកសារ នៃអត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅជនរងគ្រោះ ក្នុងការប្រើប្រាស់ថែមទៀត។ ប៉ុន្តែក្រោយមកនៅពេលជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ និងសួររកអង្គភាព និងមេកើយនោះ…

  • អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម ប្តេជ្ញាបន្តរក្សាទំនាក់ទំនងល្អ (Video Inside)

    អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម ប្តេជ្ញាបន្តរក្សាទំនាក់ទំនងល្អ (Video Inside)

    អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តយ៉ាឡាយ នៃប្រទេសវៀតណាម បានប្តេជ្ញារក្សាទំនាក់ទំនងល្អ និងបន្តពង្រឹងសាមគ្គីភាព មិត្តភាពយូរអង្វែង ឲ្យនៅតែល្អផូរផង់ជានិច្ទ។ ការប្តេជ្ញាចិត្តរវាងអាជ្ញាធរ នៃខេត្តទាំង២ ដែលជាប់ព្រំដែននឹងគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបមួយ រវាងថ្នាក់ដឹកនាំខេត្តទាំង២ នៅថ្ងៃទី១២ មេសា ឆ្នាំ២០២៣ លើទឹកដីខេត្តស្ទឹងត្រែង។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • គជបជូនដំណឹងគណបក្ស និងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស (Video Inside)

    គជបជូនដំណឹងគណបក្ស និងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស បើសិនជាបេក្ខជនទាំងនោះ កំពុងបំរើក្នុងជួរមន្ត្រីរាជការស៊ីវិល, តុលាការ, កងកម្លាំងប្រដាប់អាវុធ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា។ សេចក្តីជូនដំណឹងរបស់គជប ចុះថ្ងៃទី១១ មេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា បេក្ខជនដែលឈរឈ្មោះរបស់គណបក្សនយោបាយណាដែលស្ថិតក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើនេះ បេក្ខជននោះ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ សេចក្តីជូនដំណឹង បានបន្តថា «ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ នឹងមានរយៈពេល១៥ថ្ងៃនៅគជប គិតចាប់ពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ឧសភា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងដដែល បានតម្រូវឱ្យបេក្ខជនដែលឈរឈ្មោះទាំងនោះ ត្រូវភ្ជាប់មកជាមួយនូវឯកសារដែលគជប ត្រូវការឱ្យបំពេញឱ្យបានយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលកាលបរិច្ឆេទ្ធចុងក្រោយ គឺថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ជាកំហិត។

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងនាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រកងទ័ពជើងគោក (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងនាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រកងទ័ពជើងគោក (Video Inside)

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីនាថ្ងៃទី១២ មេសានេះ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រ នាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះឧត្តមសេនីយ៍ត្រី ជា ព្រឿង ដែលទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក” ដែលជាការប្រគល់នូវតួនាទីសិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រកងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់យោធិនពិការ និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថាជានិច្ចជាកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាព ធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

  • សម្តេចតេជោ ហ៊ុន សែន ជម្រុញការអភិវឌ្ឍប្រព័ន្ធអប់រំ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ជម្រុញការអភិវឌ្ឍប្រព័ន្ធអប់រំ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងជម្រុញការពង្រឹង និងការអភិវឌ្ឍប្រព័ន្ធអប់រំរបស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាគន្លឹះដែលបាននិងកំពុងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន។ ប្រសាសន៍ជម្រុញការអភិវឌ្ឍវិស័យអប់រំនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ របស់ក្រសួងអប់រំ យុវជន និងកីឡា និងការលើកទិសដៅថ្មីសម្រាប់អនាគត។ ប្រសាសន៍ជម្រុញការអភិវឌ្ឍវិស័យអប់រំនេះ បានធ្វើក្នុងសុន្ទរកថាដាក់ចេញនូវអនុសាសន៍ចំនួន៦ចំណុច។ វិស័យអប់រំរបស់កម្ពុជា បានរស់សាឡើងវិញដោយសារតែគុណរំដោះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រទេសន ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩នោះទេ, កម្ពុជាមិនអាចមានធនធានមនុស្សបន្តវេន ដូចបច្ចុប្បន្ននេះឡើយ។ បច្ចុប្បន្នកម្មវិធីអប់រំរបស់កម្ពុជាត្រូវបានកែទម្រង់បញ្ចូលបន្ថែមទៀត ដើម្បីដើរទាន់សម័យបច្ចេកវិទ្យាឌីជីថលទំនើប តាមគោលនយោបាយដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនលើការពង្រឹង និងជម្រុញការសិក្សាលើបច្ចេកវិទ្យាឌីជីថល។ បច្ចុប្បន្ននៅទូទាំងប្រទេស គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១ម៉ឺន ៨ពាន់ ៤៣០គ្រឹះស្ថាន, ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់ ៨៣កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១ម៉ឺន ៣ពាន់ ៦៨១ និងគ្រឹះស្ថានសិក្សាឯកជន មានចំនួន ១ពាន់ ៦៦៦កន្លែង។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់អ្នកហាក់ជួបបញ្ហាប្រទាក់ក្រឡាច្រើន ដែលអាចរំខានផលការទទួលបានជោគជ័យនៃកិច្ចការជាច្រើន។ អ្នកគួរព្យាយាមគ្រប់គ្រងការងារសំខាន់ និងធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ពីស្ថានភាពខាងក្រៅទាំងឡាយ។ គួរខំប្រឹងប្រែងបញ្ចប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយការពិភាក្សា ចរចា ជាមួយមនុស្សរួមក្រុមការងារ និងជាមួយថ្នាក់លើអាចនឹងបង្ករភាពថ្នាំងថ្នាក់ ខ្លះ ហេតុនេះសូមមានហេតុផល ហើយព្យាយាមអត់ធ្មត់ និងរក្សាអាកប្បកិរិយា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងអាជីវកម្មមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រច្រើន។ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងប៉ះពាល់ពីស្ថានភាពខាងក្រៅ។ លោកអ្នកត្រូវតែព្យាយាមស្តារស្ថានភាពនេះ បើមិនដូច្នេះលោកអ្នកពិបាកនឹងដោះស្រាយបញ្ហាជាមិនខាន។ សូមជឿលើលើចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឯង ហើយក៏មិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃដែរ។ ក្នុងវេលានេះអ្នកអាចនឹង មានការផ្លាស់ប្តូរច្រើនគួរសម ប៉ុន្តែសូមជ្រើសរើសការផ្លាស់ប្តូរដែលសមនឹងអ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងមិនមានបញ្ហាអ្វីសោះ ដែលប៉ះពាល់ដល់កិច្ចការងារ ឬការទទួលខុសត្រូវ។ ក្នុងនោះដែរ អ្នកក៏ទទួលបានចំណាប់អារម្មណ៍វិជ្ជមានពីថ្នាក់លើផងដែរ ដូច្នេះប្រសិនជាអ្នកមានគម្រោងផែនការសំខាន់ដែលបានគ្រោងទុក គួរតែបង្ហាញនៅពេលនេះ។ លើសពីនេះ ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតម្លើងឋានៈតួនាទី ក៏ដូចជាលាភសក្ការៈនានា។…