Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៩០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៩០ករណី (Video Inside)

    មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៩០ករណី ដែលថយចុះមកវិញចំនួន ៥ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៤៩៤ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៣ករណី ។ ប្រទេសថៃ, ម៉ាឡេស៊ី , កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧១ម៉ឺន ៧ពាន់…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេលពេញមួយសប្តាហ៍មកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ២ពាន់ ៨១០នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • តម្លៃប្រេងសាំងបន្តកើនឡើង (Video Inside)

    តម្លៃប្រេងសាំងបន្តកើនឡើង (Video Inside)

    តម្លៃប្រេងសាំង នៅតែកើនឡើងថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់ ៤៥០រៀល ក្នុង១ លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន២០០រៀល បើធៀបទៅ ការលក់រយៈ ពេល១០ ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់១៥០រៀលក្នុង១លីត្រ ដែលតម្លែនេះគឺ បានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • សីតុណ្ហភាពកម្តៅកើនខ្លាំងក្នុងសប្តាហ៍ដែលមានពិធីបុណ្យចូលឆ្នាំ (Video Inside)

    សីតុណ្ហភាពកម្តៅកើនខ្លាំងក្នុងសប្តាហ៍ដែលមានពិធីបុណ្យចូលឆ្នាំ (Video Inside)

    សីតុណ្ហភាពកម្ដៅអតិបរមា នឹងកើតមានក្នុងសប្តាហ៍នេះខណៈបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបង្ករឱ្យកើតមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ យោងតាមការព្យាករណ៍រវាងពីថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅតំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមា រវាងពី ២៥ទៅ២៧ អង្សាសេ ប៉ុន្តែសីតុណ្ហភាពអតិបរមាមានរវាងពី៣៥ទៅ៣៩អង្សាសេ, ដែលសីតុណ្ហទាំង២នេះ គឺមានការកើនឡើង រវាងពី១ទៅ២ អង្សាសេ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។ នៅថ្ងៃទី១២ដល់១៤ ខែមេសា តំបន់ទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើង ក្នុងកម្រិត ពីមធ្យមទៅបង្គួរ ដែលលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៥ទៅ២៧ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ទៅ៣៨ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាព ទាំង២នេះ គឺមានការកើនឡើងរវាងពី១ទៅ២អង្សាសេ។…

  • ព្រះអគ្គីជ័យកីឡាដង្ហែរក្នុងប្រទេសម៉ាឡេស៊ី (Video Inside)

    ព្រះអគ្គីជ័យកីឡាដង្ហែរក្នុងប្រទេសម៉ាឡេស៊ី (Video Inside)

    ព្រះអគ្គីជ័យកីឡានៃនិមិត្តរូបព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានដង្ហែរក្នុងក្រុងពូត្រាហ្សាយ៉ា នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ មេសានេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។ បេសកជនពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិករបស់កម្ពុជាលោក ហោ សារុន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងពិធីដង្ហែរនោះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី លោកស្រីហាណា យ៉េអូ Hannah Yeoh និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ព្រះអគ្គីជ័យកីឡានឹងបន្តធ្វើដំណើរមកកាន់ប្រទេសសឹង្ហបុរី បន្ទាប់ពីការដង្ហែររួចក្នុងប្រទេសម៉ាឡស៊ី។ យោងតាមគំរោងការដង្ហែរព្រះអគ្គីកីឡាក្នុងសឹង្ហបុរីនឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា មុននឹងបន្តមកប្រទេសថៃ …បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវ មុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។ ព្រះអគ្គីជ័យកីឡា នឹងបន្តដង្ហែរជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធី ដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី១១មេសានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទន្ទឹងរង់ចាំ៦៤ឆ្នាំរួចមកនោះ នឹងមកដល់ក្នុងរយៈពេល២៤ថ្ងៃ ទៅមុខទៀតនេះ។

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងមេបញ្ជាការសឹងរងស្ទឹងត្រែង (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងមេបញ្ជាការសឹងរងស្ទឹងត្រែង (Video Inside)

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខ តំណែងជូននាយទាហានជាន់ខ្ពស់ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ ក្នុងពិធីនាថ្ងៃទី១១ មេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ដែលត្រូវប្រកាសនាពេលនេះ។ នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសម ទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ។

  • សំណង់អគារក្រសួងមហាផ្ទៃ គ្រោងសម្ពោធដាក់ប្រើប្រាស់ ក្នុងខែមិថុនា (Video Inside)

    សំណង់អគារក្រសួងមហាផ្ទៃ គ្រោងសម្ពោធដាក់ប្រើប្រាស់ ក្នុងខែមិថុនា (Video Inside)

    សំណង់អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ត្រៀមនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅមុនការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣ ក្រោយដំណើរការសាងសង់អស់រយៈពេលជាងមួយឆ្នាំមកនេះ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករធ្វើសំណង់ ទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងជួយសាងសង់ និងចាត់ទុកសំណង់អគារ៩ជាន់ ដែលទើបបានសម្រេចបាន៨០ភាគរយមកនេះ គឺជាការចូលរួមចំណែកមួយ នៃការកសាងប្រទេសជាតិ។ សំណង់អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ បានចាប់ផ្តើមធ្វើពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២២ ដែលមានកម្មករសំណង់ជួយកសាងចំនួនប្រមាណពី២ពាន់ទៅ៣ពាន់នាក់។ សំណង់នេះ ត្រូវគេគ្រោងធ្វើឱ្យហើយក្នុងរយៈពេល២២ខែ ប៉ុន្តែដំណើរការបានធ្វើលឿនជាងការកំណត់ ដែលនឹងមានរយៈពេល២០ខែតែប៉ុណ្ណោះ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដែលត្រៀមនឹងធ្វើការសម្ពោធចុងក្រោយ។ សម្តេចក្រឡាហោម ស ខេង បានសម្តែងការអរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្មករ ដែលបានជម្រុញឱ្យសំណង់ថ្មីនេះ បានលេចជារូបរាង និងគ្រោងបញ្ចប់ក្នុងរយៈពេល២ខែទៅមុខទៀត។ សំណង់ថ្មីនៃអគារក្រសួងមហាផ្ទៃកម្ពស់៩ជាន់នេះ គឺជាសំណង់ដែលចំណាយថវិកាចំនួន ៦០លានដុល្លារ ដែលយកលំនាំរចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុកចំនួន៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា។

  • កម្ពុជាបំបែកឯតទគ្គកម្មពិភពលោក នៃ «សួនបេះដូង» (Video Inside)

    កម្ពុជាបំបែកឯតទគ្គកម្មពិភពលោក នៃ «សួនបេះដូង» (Video Inside)

    «សួនបេះដូង» ដែលរចនាឡើងដោយកិច្ចប្រឹងប្រែងរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ បានជាប់ជាកំណត់ត្រា របស់ពិភពលោក ក្រោយការប្រកាសរបស់ក្រុម World Guinness Records ថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ សួនបេដូងនេះ មានរូបបេះដូងបត់ជាក្រដាសពណ៌ចម្រុះ ចំនួន ៣លាន ៩១ម៉ឺន ៧ពាន់ ៨០៥បេះដូង ដែលការចូលរួមបត់រួមគ្នាពីប្រជាពលរដ្ឋ, សិស្សានុសិស្ស, និងយុវជនជាច្រើន ដែលបានរៀបចំធ្វើជាសួនដែលមានសណ្ឋានជារូបបេះដូង ក្នុងតំបន់បរិវេណប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។ ការចាប់ផ្តើមរាប់ចំនួនបេះដូងក្នុងសួននេះ បានធ្វើនាវេលារសៀលថ្ងៃទី១១ មេសា នៅមុខការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ដែលជាការបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាព របស់ប្រជាជនកម្ពុជា និងដើម្បីការបំបែកកំណត់ត្រាពិភពលោក នៃចំនួន «បេះដូងច្រើនជាងគេលើពិភពលោក»។ មន្ត្រីអង្គការ World Guinness Records លោកស្រីតូម៉ាមី សេគីយូកា បានប្រកាសយ៉ាងនេះ នៅចំពោះមុខប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី និងក្រុមការងារក្រោយការរាប់នូវចំនួនបេះដូងក្នុងសួនដែលរៀបចំ។ កំណត់ត្រាថ្មីដែលកម្ពុជាបំបែកនេះ គឺច្រើនជាងចំនួនបេះដូង ដែលប្រទេសអង់គ្លេសធ្លាប់បានបំបែកកាលពីឆ្នាំ២០១៩កន្លងមក ដែលមានចំនួន ៥ម៉ឺន ៣ពាន់ ៧០៤បេះដូង។ បេក្ខជននៃអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា…

  • ព្រះមហាក្សត្រប្រសិទ្ធិពរជ័យដល់ពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ព្រះមហាក្សត្រប្រសិទ្ធិពរជ័យដល់ពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលប្រសិទ្ធិពរជ័យសេរីមង្គលដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរជាកូនចៅរបស់ព្រះអង្គត្រៀមនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ មានព្រះរាជបន្ទូលក្នុងឱកាសយាងចុះសាក សួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពត កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០២៣, ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជឧង្ការយ៉ាងនេះ។ (សម្លេងព្រះមហាក្សត្រ) ពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានមកដល់នៅថ្ងៃទី១៤ មេសា ឆ្នាំ២០២៣ ក្នុងសប្តាហ៍នេះហើយ ដែលនឹងមានរយៈពេល៣ថ្ងៃ។

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ៧៨៨នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។