Category: កម្មវិធីព័ត៌មាន

  • ពិធីបង្សុកូលរំលឹកដល់បុព្វបុរសត្រកូលហ៊ុន ដែលមានស្នាដៃជួយកម្ពុជាមានសុខសន្តិភាព (Video Inside)

    ពិធីបង្សុកូលរំលឹកដល់បុព្វបុរសត្រកូលហ៊ុន ដែលមានស្នាដៃជួយកម្ពុជាមានសុខសន្តិភាព (Video Inside)

    ពិធីបង្សុកូលរំលឹកដល់វិញ្ញាណក្ខ័ន្ធដល់មាតាបិតាសម្តេចតេជោ ហ៊ុន សែន បានប្រព្រឹត្តទៅនៅ វត្តវង្កតបុរីបារមីកបិលភ័ស្ត ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិធីបង្សុកូលថ្ងៃទី១០មេសានេះ បានប្រព្រឹត្តទៅមុនពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិ សេក និងឆ្លងសមិទ្ធផលនានាដែលជាកេរមរតករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សូមទស្សនាសេចក្តីរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងខេត្តកំពង់ចាម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងខេត្តកំពង់ចាម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលប្រព្រឹត្តទៅ នៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី១០ មេសា ឆ្នាំ២០២៣។ សមិទ្ធផលដែលបណ្ឌិត ហ៊ុន ម៉ាណែត នៃតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើនៅឃុំដងក្តារ នៃស្រុកស្ទឹងត្រង់ រួមមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែថែមទៀតប្រវែង៣ពាន់ម៉ែត្រ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសនោះអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបាននិងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ និងបានថ្លែងបញ្ជាក់ថា រយៈកាលកន្លងមកនេះ សម្តេចតេជោតែងបានប្តេជ្ញាកសាងសាលារៀន ឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅកន្លែងឆ្ងាយ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសក្ខីភាពនេះបានបង្ហាញថាប្រជាពលរដ្ឋនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ១៩ កន្លងមកនេះ។ បណ្ឌិត ហ៊ុន…

  • នៅសល់២៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់២៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល២៥ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីជ័យកីឡា បាននឹងកំពុងដង្ហែរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ការរាប់ថយក្រោយរយៈពេល១០០ ថ្ងៃ បានកន្លងផុត៧៥ថ្ងៃមកហើយ ខណៈដែលព្រះអគ្គីជ័យកីឡាកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។ សូមជម្រាបថាព្រះអគ្គីជ័យកីឡាដែលបានដង្ហែរចេញពីកម្ពុជានៅថ្ងៃពុធទី២២ មីនា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម, បន្តទៅហ្វីលីពីន, ទៅប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, និងកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។ ពិធីដង្ហែរព្រះអគ្គីកីឡាក្នុងរដ្ឋធានីកូឡាំឡំពួរ នឹងគ្រោងធ្វើនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ ព្រះអគ្គីកីឡា នឹងត្រូវដង្ហែរបន្តមកប្រទេសសឹង្ហបុរីបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ យោងតាមគំរោងការដង្ហែរព្រះអគ្គីកីឡាក្នុងសឹង្ហបុរីនឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា មុននឹងបន្តមកប្រទេសថៃ…បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវមុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។

  • កម្ពុជាត្រៀមបំបែក World Record ថ្មី នៃ «សួនបេះដូង» (Video Inside)

    កម្ពុជាត្រៀមបំបែក World Record ថ្មី នៃ «សួនបេះដូង» (Video Inside)

    «សួនបេះដូង» នាបរិវេណប្រាសាទអង្គរវត្ត នឹងត្រៀមបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ «សួនបេះដូង» គឺជាទីកន្លែងដែលរៀបចំបត់ក្រដាសពណ៌ចម្រុះ និងបានរៀបចំធ្វើនាបរិវេណប្រាសាទអង្គរវត្ត។ ការបត់ក្រដាសពណ៌ជារូបបេះដូងដែលមានចម្រុះពណ៌នោះ គឺជាការចូលរួមបត់ពីប្រជាពលរដ្ឋ, ពីសិស្សានុសិស្ស, ពីយុវជនគ្រប់ទិសទី ដែលរៀបចំធ្វើជាសួន ដែលគេដាក់ឈ្មោះថា «សួនបេះដូង»។ ការចាប់ផ្តើមរាប់ចំនួនបេះដូងក្នុងសួននេះ នឹងត្រូវធ្វើនាវេលាថ្ងៃស្អែកទី១១ មេសា វេលាម៉ោង៤រសៀល ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងដើម្បីការបំបែកកំណត់ត្រាពិភពលោក នៃចំនួន «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាសលទ្ធផល នៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ សូមចូលរួមក្នុងការរាប់បេះដូងនេះ ដែលនឹងមានការប្រកាសលទ្ធផលផងទៀត។ កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យនៃការបំបែកកំណត់ត្រាពិភពលោក លើស្នាដៃមួយចំនួនមកហើយដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង៤តោន, ការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥ ដែលមានចំនួនមនុស្សច្រើនជាងគេ, ការត្បាញក្រមាដែលវែងជាគេបំផុតប្រវែង១ពាន់១៤៩ម៉ែត្រនិង៨តឹក, ទូកងវែងជាគេបំផុត ប្រវែង៨៧ម៉ែត្រ៣តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀត គឺការសម្តែងសៀក ដែលមានរយៈពេលវែងដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្នុងសកលលោកនេះ ។

  • បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបដិសេធការចោទប្រកាន់ក្រុមប្រឆាំង ជុំវិញការរៀបចំចាត់តាំង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបដិសេធការចោទប្រកាន់ក្រុមប្រឆាំង ជុំវិញការរៀបចំចាត់តាំង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបដិសេធជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំង ដែលនិយាយថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺដើម្បីបំបែកសហគមន៍។ ក្នុងប្រសាសន៍ថ្លែងមួយនាចុងសប្តាហ៍នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺតែងប្រកាន់នូវគោលការណ៍សច្ចធម៌ អហិង្សា សាមគ្គីភាព និងការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងថាគណបក្សប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្នូលដឹកនាំ, ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គស្មុគស្មាញ និងការលំបាករាប់សែន រាប់លានជំពូក តស៊ូប្តូរផ្តាច់ប្រកបដោយគតិបណ្ឌិត និងអង់អាចបំផុត ។ ការលើកឡើងចោទប្រកាន់របស់ក្រុមប្រឆាំងក្នុងបំណងចង់បំបែកបំបាក់រវាងខ្មែរ និងខ្មែរ និងការប៉ុនប៉ងរកសម្ពាធពីបរទេស ដើម្បីដាក់ការគាបសង្កត់មកលើប្រទេសកម្ពុជានោះ នឹងមិនអាចមានឥទ្ធិពលមកលើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងប្រទេសបានឡើយ។

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការរងារទាំងឡាយក្នុងពេលនេះហាក់មានដំណើរការយឺតយ៉ាវ ហើយបញ្ហាតូចតាចជាច្រើននឹងលេចខ្លួនមករំខានដំណើរការងាររបស់អ្នក។ ទន្ទឹមនឹងនេះ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារ ក្នុងនោះដែរការចរចា ពិភាក្សាមិនមែនជាពេលវេលាល្អនោះទេ។ ក្រៅពីនេះ សូមមានចិត្តតស៊ូ ហើយរកវិធីសាស្រ្តកែប្រែស្ថានការណ៍ប្រសើរជាង ពិសេសសូមព្យាយាមបន្ថែម និងជឿលើបទពិសោធន៍របស់ខ្លួនឯ។ លើសពីនេះទៅទៀត ប្រហែលជាអ្នកមិនគួរចំណាយលុយកាក់ច្រើន ឬពាក់ព័ន្ធនឹង ការខ្ចីបុលនោះទេ ការខាតបង់អាចនឹងមានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាជាទីមោទនក្រៃលែង ហើយលោកអ្នកអាចធ្វើអ្វីបានគ្រប់យ៉ាងដោយគ្មានផលរំខានសោះឡើយ។ ពេលខ្លះលោកអ្នកអាចនឹងជួបប្រទះផលលំបាកខ្លះ ប៉ុន្តែសមត្ថភាពក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នឹងជួយអ្នកដោះស្រាយបញ្ហាឲ្យបានជោគជ័យ និងងាយស្រួលណាស់។ ក្រៅពីនេះ លោកអ្នកទទួលបានការជួយជ្រោមជ្រែង ពីថា្នក់លើ និងពីមនុស្សនៅក្នុងក្រុមការងារបានល្អ ហេតុនេះសូមព្យាយាមបំពេញការងារ អោយបានរហ័ស ហើយព្យាយាមទាញ់ផលចំណេញពីទំនាក់ទំនងទាំងនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ លុយកាក់ និងលាភសំណាងកើតឡើងនៅចំពោះមុខលោកអ្នកតែម្តង​ ប៉ុន្តែថ្ងៃនេះទាមទារការខំប្រឹងប្រែងរបស់អ្នកជាងសព្វដង លើសពីនេះអ្នកក៏មិនអាចពឹងពាក់ការជួយសម្រាលការងារ ឬការជ្រោមជ្រែងរបស់មនុស្សនៅជុំវិញខ្លួនបាននោះទេ។ ក្រៅពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ក្នុងនោះលោកអ្នកអាចចាប់ផ្តើម អនុវត្តកិច្ចការដែលអ្នកប៉ងប្រាថ្នាបានដោយភាពចម្រើនលូតលាស់គួរជាទីកត់សម្គាល់។ ប៉ុន្តែជម្លោះរវាងសមាជិកនៅក្នុងក្រុមការងារគឺអាចនឹងទៅរួច ដូច្នេះប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ នឹងនាំឲ្យប៉ះទង្គិចដល់ស្ថេរភាពការងារ និងការជឿជាក់ ព្រមទាំងទំនុកចិត្តពីថ្នាក់លើ។ ដោយឡែក សូមគិតគូរអំពីសុខភាព ដោយជ្រើស រើសការងារដែលសមនឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន និងគួរធ្វើអោយមានតុល្យភាព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តដាក់ចេញការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានដោយគ្មានបញ្ហាឡើយ។ អ្វីដែលគួរជៀសវាងបំផុតក្នុងពេលនេះគឹការរិះគន់ ពីព្រោះបំណងល្អ ក៏អាចក្លាយជាទោសបានដែរ។ ក្នុងនោះសូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ព្រមទាំងកែលម្អការតុបតែងខ្លួនផង ដើម្បីអ្នកទទួលបានទំនុកចិត្ត និងភាពស្និទ្ធស្នាលពីមនុស្សជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ លោកអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចក្តោបក្តាប់វាបានដោយងាយស្រួលផងដែរ។ ប៉ុន្តែការទទួលយកពត៌មានពីខាងក្រៅ និងការជឿជាក់លើសមត្ថភាពវិជ្ជាជីវរបស់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ លាភសំណាងធំដុំ ឬដំណឹងរីករាយសម្រាប់កិច្ចការងារនឹងកើតឡើងនៅ ថ្ងៃនេះ ដូច្នេះសូមកុំមានការព្រួយបារម្ភ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៧ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៧ករណី (Video Inside)

    មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៧ករណី ដែលថយចុះមកវិញច្រើនរហូតដល់ ៣ពាន់ ៤៦២ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៥៩១ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៥ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី , កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។…

  • កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានករណីឆ្លងសោះ មានរយៈពេល ៣ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៧ពាន់ ៦៩៣នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • វិចារណកថា៖ «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប នៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា» (Video Inside)

    វិចារណកថា៖ «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប នៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា» (Video Inside)

    គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាតិ, មនុស្សស្លាប់ច្រើនលាននាក់, និងប្រទេសជាតិទាំងមូលធ្លាក់ក្រោមចំណុចសូន្យ ក្នុងអតីតកាលគ្រប់គ្រងដោយរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែគឺគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការតស៊ូជួយរំដោះប្រទេសរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជួយប្រទេសឱ្យអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ និងថែមទាំងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រុងរឿងថែមទៀត។ សូមទស្សនាបទវិចារណកថាមួយក្រោមចំណងជើងថា «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា»