Category: កម្មវិធីព័ត៌មាន

  • មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ សាងសង់សម្រេច៩៥ភាគរយ (Video Inside)

    មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ សាងសង់សម្រេច៩៥ភាគរយ (Video Inside)

    មូលដ្ឋានទ័ពអាកាសនៅក្នុងខេត្តព្រះសីហនុ សាងសង់បាន៩៥ភាគរយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ គឺជាមូលដ្ឋានដែលស្ថិតនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ អគ្គមេបញ្ជាការរង នាយឧត្តមសេនីយ៍ សឹង សំណាង ដែលជាមេបញ្ជាការកងទ័ពជើងអាកាស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃសំណង់មូលដ្ឋានកងទ័ពអាកាសនេះ នាព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៣ និងបានគូសរំលេចជុំវិញបច្ចេកវិទ្យាយោធាទំនើប ដែលបាន និងកំពុងអភិវឌ្ឍន៍រីកលូតលាស់យ៉ាងលឿនលើពិភពលោក។ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលឹកដាស់តឿនដល់នាយទាហានទ័ពអាកាសខេត្តព្រះសីហនុ ដោយមិនត្រូវជឿលើការឃោសនាអកុសលរបស់ក្រុមក្បត់ជាតិ ដែលចង់នាំកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមដូច នៅអ៊ុយក្រែន នៅស៊ីរី នោះជាដើម។ នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាសបានរំលឹកដាស់តឿនដល់កងកម្លាំងអាកាសក្រោមបង្គាប់ «ត្រូវជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា ដែលមានគោលនយោបាយការពារជាតិ និងឈានទៅដល់ទំនើបភាវូនីយកម្មយោធា នាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី»។

  • ខេត្តកំពតប្រកាសជាខេត្តទី១២ ដែលអស់គ្រាប់មីន (Video Inside)

    ខេត្តកំពតប្រកាសជាខេត្តទី១២ ដែលអស់គ្រាប់មីន (Video Inside)

    ខេត្តកំពតត្រូវបានប្រកាសជាខេត្តទី១២ ដែលអស់គ្រាប់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ខណៈកម្ពុជានៅសល់ផ្ទៃដីមានមីនទំហំប្រមាណ ៥៦៣គីឡូម៉ែត្រក្រឡា ត្រូវបោសសម្អាតឲ្យអស់រហូតដល់ឆ្នាំ២០២៥។ ការប្រកាសបញ្ជាក់ថាខេត្តកំពតជាខេត្តអស់គ្រាប់មីន ពីក្នុងដីនេះ បានធ្វើឡើងក្នុងពិធីមួយ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងក្នុងឱកាសនោះថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដោយចូលរួមពីក្រុមប្រតិបត្តិករចំនួន ៣អង្គភាពរួមមាន៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust ដែលបានបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥លាន ៦៦ម៉ឺន៦ពាន់ ១៤១ម៉ែត្រក្រឡា ដែលស្មើនឹង ២៥២ចម្ការមីន។ ក្នុងការបោសសំអាតនោះ គេបានរកឃើញ និងបានកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤ពាន់៥៥៣គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន១១គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២ម៉ឺន៨ពាន់៨៧២ គ្រាប់ ដោយមានអ្នក ទទួលផលសរុបចំនួន ២២ម៉ឺន១ពាន់៤៤៣នាក់។ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់មិនទាន់ផ្ទុះទំហំ១ពាន់៨៨៥…

  • គជបអំពាវនាវការទប់ស្កាត់អំពើបំភិតបំភ័យ និងគំរាមកំហែង ក្នុងដំណាក់កាលរៀបចំបោះឆ្នោត (Video Inside)

    គជបអំពាវនាវការទប់ស្កាត់អំពើបំភិតបំភ័យ និងគំរាមកំហែង ក្នុងដំណាក់កាលរៀបចំបោះឆ្នោត (Video Inside)

    ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវអាជ្ញាធរសាធារណៈ ត្រូវទប់ស្កាត់រាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់អ្នកបោះឆ្នោត និងបេក្ខជនសកម្មជនគណបក្សនយោបាយទាំងអស់ នៅក្នុងការបោះឆ្នោតខាងមុខនេះ។ ប្រសាសន៍អំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើនៅថ្ងៃទី៦មេសា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។ លោក ប្រាជ្ញ ចន្ទ បានថ្លែងក្នុងពេលនោះថា «ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងការដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន «អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារៈ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយនោះឡើយ និងត្រូវទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យគំរាម កំហែងដល់បេក្ខជនសកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព»។ លោកបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តត្រូវសហការសម្របសម្រួល និងដោះស្រាយចំពោះបញ្ហាដែលអាចកើតមានក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខ នៃប្រជាពលរដ្ឋមានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោត នៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕

  • អាជ្ញាធរត្រៀមពង្រាយកម្លាំងសមត្ថកិច្ច១០ម៉ឺននាក់ ក្នុងកិច្ចការពារការបោះឆ្នោតសកល (Video Inside)

    អាជ្ញាធរត្រៀមពង្រាយកម្លាំងសមត្ថកិច្ច១០ម៉ឺននាក់ ក្នុងកិច្ចការពារការបោះឆ្នោតសកល (Video Inside)

    ប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង បានថ្លែងថាគេគ្រោងពង្រាយកម្លាំងមានសមត្ថកិច្ចប្រមាណ១០ម៉ឺននាក់ ក្នុងការត្រៀមរៀបចំការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។ ប្រសាសន៍បញ្ជាក់នូវតួលេខដាក់ពង្រាយកម្លាំងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានថ្លែងទៀតថា ក្រៅពីកម្លាំងសមត្ថកិច្ច១០ម៉ឺននាក់ ដែលជាកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទនោះ គេនឹងគ្រោងពង្រាយកម្លាំងប្រជាការពារ ក្នុងរង្វង់ប្រមាណជាង២ម៉ឺននាក់ផងទៀត។ ក្នុងចំណោមកម្លាំង ដែលត្រៀមនោះ រួមមានកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង, កងកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត, កម្លាំងការពារការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងការដឹកជញ្ជូនសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

  • សម្តេចតេជោចេញសារអន្តរាគមន៍ ក្រោយក្តីបារម្ភជម្លោះពាក្យសម្តីក្នុងបណ្តាញសង្គម អាចបង្កជាកំហឹងវណ្ណៈ (Video Inside)

    សម្តេចតេជោចេញសារអន្តរាគមន៍ ក្រោយក្តីបារម្ភជម្លោះពាក្យសម្តីក្នុងបណ្តាញសង្គម អាចបង្កជាកំហឹងវណ្ណៈ (Video Inside)

    ក្តីបារម្ភជុំវិញសម្តីអាចបង្កឱ្យមានកំហឹងវណ្ណៈក្នុងសង្គមតាមរយៈការឆ្លើយឆ្លងគ្នាមិនទាន់ចប់ តាមបណ្តាញសង្គមជាមួយនឹងពាក្យសម្តីរបស់ស្ត្រីនាំមុខក្នុងការធ្វើជំនួញឈ្មោះ តាំង ហ្គិចលាង បានប្រញាប់ឱ្យសម្តេចនាយករដ្ឋមន្ត្រីចេញសារអន្តរាគមន៍។ ក្តីបារម្ភជុំវិញសម្តីញុះញង់ និងការអាចឈានដល់ការផ្ទុះកំហឹងវណ្ណៈនេះ បានកើតឡើងក្រោយសម្តីរបស់លោកស្រី តាំង ហ្គិចលាង ជាមួយនឹងពលរដ្ឋក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងការបោះពាក្យសម្តីអំពីអ្នកក្រ គីឡូស្រាល និងអ្នកមាន គីឡូធ្ងន់។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងមួយបង្ហោះនាយប់ថ្ងៃទី៥មេសា បានស្នើបញ្ឈប់ការប្រើភាសាទាំងនេះ បន្ទាប់ពីលោកស្រី តាំង ហ្គិចលាង បានចេញវីដេអូចុងក្រោយមួយ សុំទោសជាសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងសារសម្លេងថា សម្តេចតែងតែឈរនៅជាមួយនឹងប្រជាពលរដ្ឋជាប់ជានិច្ច និងសម្តេចបានប្រាប់លោកស្រី តាំង ហ្គិចលាង ត្រូវបញ្ឈប់ការចេញសារតាមវីដេអូ និងយកបទពិសោធន៍ដ៏ខុសឆ្គងនេះ ដើម្បីការរៀននិយាយសាឡើងវិញ កុំឱ្យប៉ះទង្គិចដល់គ្រឹះមូលដ្ឋានរបស់ជាតិ ដែលនោះគឺប្រជាជន។ កម្ពុជាធ្លាប់ឆ្លងកាត់នូវការផ្ទុះឡើងនៃកំហឹងវណ្ណៈនេះ ជាពិសេសក្នុងអតីតកាលសម័យសង្គ្រាមស៊ីវិល ដែលកំហឹងវណ្ណៈនោះហើយ គឺជាផ្នែកមួយ នៃការបង្កភាពបះបោរ ចលាចលក្នុងសង្គម និងក្រោយមកកំហឹងវណ្ណៈនោះ ត្រូវបានរបបដឹកនាំខ្មែរក្រហម បានជះកំហឹងដាក់មកលើ «ពលរដ្ឋជម្លៀស១៧មេសា» ដែលពួកគេបានទទួលរងនូវការធ្វើបាប និងអំពើសម្លាប់រង្គាល ក្នុងអតីតកាល នៃរបបដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងជំនាន់របបកម្ពុជាប្រជាធិបតេយ្យ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ។ ប្រយ័ត្នមនុស្សនិន្ទាឈ្នានីសបំផ្លាញផែនការអ្នក ដូច្នេះគ្រប់គ្រងការសំងាត់។ ពេលវេលាល្អរបស់អ្នកមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចរៀបពិធីនានាបាន។ ដោយឡែក សូមប្រុងប្រយ័ត្នបន្តិចចំពោះភាពអាក់អន់ចិត្ត និងមតិរិះគន់ខ្លះក្នុងទំនាក់ទំនង។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែង ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកចុះ។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា ព្រោះអាចខាតបង់ច្រើន។ នៅក្នុងថ្ងៃ នេះលោកអ្នកអាចសម្រេចចិត្តរក្សាទីកន្លែងការងារអោយនៅដដែល ឬផ្លាស់ប្តូរទីកន្លែងការ ងារគឺអាចធ្វើទៅបានដោយគ្មានផលរំខានទេ។ លើសពី នេះនៅក្នុងអនាគតដ៏ខ្លីខាងមុខអ្នក រំពឹងនឹងទទួលបានការផ្តល់ជូនដ៏ប្រសើរពីការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ សូមប្រយ័ត្នចាញ់បោកគេ សូម្បីមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក៏ដោយក៏មិនត្រូវទុកចិត្តដល់ថា្នក់ចែករំលែកពត៌មានសំខាន់ៗនោះ ដែរ។ ចំណែកការប្រើប្រាស់លុយកាក់គឺអាចប្រើប្រាស់បាន…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨៧០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨៧០ករណី (Video Inside)

    មានប្រទេសតែ ៣ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៧០ករណី ដែលថយចុះមកវិញចំនួន ៤០៤ករណី ធៀបនឹងតួលេខ ឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៣ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសវៀតណាម។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៦១៦ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៣នោះ គឺប្រទេសវៀតណាម ដែលមានអ្នកឆ្លងចំនួន ៣៧ករណី ។ ប្រទេសថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…

  • កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីបានរកឃើញការឆ្លង១ករណី នៅថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៥ពាន់ ១៨២នាក់ហើយ។ ដោយឡែកតួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជា មានជិត៩៦ភាគរយ។

  • ត្រីងាប់ក្នុងបែរត្រូវគេសង្ស័យថាបណ្តាលមកពីអាកាសធាតុក្តៅ (Video Inside)

    ត្រីងាប់ក្នុងបែរត្រូវគេសង្ស័យថាបណ្តាលមកពីអាកាសធាតុក្តៅ (Video Inside)

    ការប្រែប្រួលអាកាសធាតុ ត្រូវគេរាយការណ៍ថាបាននាំឱ្យការងាប់ត្រីជាច្រើនតាមបែរចិញ្ចឹម ក្នុងខេត្តកំពង់ឆ្នាំង។ សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាមានត្រីងាប់ប្រមាណ ជិត៤០០តោន ដែលសង្ស័យថាដោយសារតែអាកាសធាតុក្រៅ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ទណ្ឌិត៦៦៨ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងការលើកលែងទោស (Video Inside)

    ទណ្ឌិត៦៦៨ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងការលើកលែងទោស (Video Inside)

    ទណ្ឌិតយ៉ាងហោចចំនួន៦៦៨នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងការលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យវិសាខបូជា ក្នុងឆ្នាំ២០២៣។ មន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថាលោករដ្ឋមន្ត្រី កើត រិទ្ធ នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែមេសា បានដឹកនាំកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ដែលក្នុងចំណោមអ្នកទោសទាំង៦៦៨នាក់នោះ មានទណ្ឌិត៣៤៥នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោស, និង៣២៣នាក់ទៀត ត្រូវបានស្នើសុំលើកលែងទោស។