Category: កម្មវិធីព័ត៌មាន

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រំលឹកគុណូបការៈ របស់យុទ្ធជនកម្ពុជា ដែលបានជួយប្រទេសមានសន្តិភាព (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រំលឹកគុណូបការៈ របស់យុទ្ធជនកម្ពុជា ដែលបានជួយប្រទេសមានសន្តិភាព (Video Inside)

    អគារទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងឱកាសនោះបានថ្លែងរំលឹកគុណូបការៈរបស់យុទ្ធជនកម្ពុជាទាំងអស់ ដែលបានពលិកម្មជីវិត ដើម្បីប្រទេសជាតិបានទទួលសន្តិភាពពេញលេញ។ អប្សរាណិតរាយការណ៍

  • ក្រសួងកសិកម្មដាក់ចេញការប្រើប្រាស់ពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្មដាក់ចេញការប្រើប្រាស់ពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្ម បានដាក់ចេញជាផ្លូវការនូវការប្រើប្រាស់ពូជស្រូវថ្មីចំប៉ីស៧០ ដែលរំពឹងថានឹង ជួយបង្កើនកាន់តែខ្លាំងលើការផលិតលើវិស័យកសិកម្មជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងក្នុងទិវាច្រូត និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពូជស្រូវចំប៉ីស៧០ បានថ្លែងពូជស្រូវថ្មីនេះ «នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងធ្វើឲ្យជីវភាពរបស់ប្រជាកសិករមានភាពល្អប្រសើរ»។ ពូជស្រូវចំប៉ីស៧០ គឺជាពូជត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេ ក្នុងពិភពលោក ជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវឈ្មោះ CNI9024 ដែលបានបានឆ្លងកាត់ការពិសោធន៍យ៉ាងហោចចំនួន៨០កន្លែង។ ដូចការលើកឡើងរបស់មន្ត្រីជំនាញកសិកម្មលោក អ៊ុក ម៉ាការ៉ា ក្នុងទិវាច្រូត និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវពូជស្រូវចំប៉ីស៧០។ ពូជស្រូវល្អៗរបស់ប្រទេសកម្ពុជាមានច្រើន ប៉ុន្តែពូជដែលល្អបំផុត និងបានជាប់ជាចំណាត់ថ្នាក់ នៃពានរង្វាន់លេខ១ លើសកលលោករហូតដល់៥ដងនោះ គឺពូជស្រូវផ្ការំដួល។ មន្ត្រីជំនាញកសិកម្មដដែលបានពន្យល់ថា ការបង្កាត់ពូជស្រូវរំដួល ដែលបង្កើតចេញជា ពូជស្រូវចំប៉ីស៧០នេះ គឺជាពូជដែលបង្កាត់ក្នុងលក្ខណៈធម្មតា។ ពូជស្រូវចំប៉ីស៧០នេះ គឺជាពូជស្រូវក្រអូបដែលប្រើពេលដាំដុះត្រឹម៣ខែ និងមិនតម្រូវឲ្យប្រើប្រាស់ទឹកច្រើន និងការថែទាំដាក់ជីច្រើននោះទេ។ ពូជស្រូវចំប៉ីសនេះ ត្រូវពលរដ្ឋដែលផលិតនិយាយថា វាជាអង្ករដែលទទួលបាយប្រកបដោយឱជារស។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា បានថ្លែងជម្រុញវិស័យឯកជនត្រូវជម្រុញទីផ្សារ ដើម្បីការលើកកម្ពស់នូវអង្ករខ្មែរក្លាយជាអង្ករ ដែលមានតម្លៃថ្លៃជាងគេលើសកលលោក។

  • រាជធានីហាមឃាត់ឃាត់ការលេងមិនសមរម្យ និងបង្កគ្រោះថ្នាក់ក្នុងបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    រាជធានីហាមឃាត់ឃាត់ការលេងមិនសមរម្យ និងបង្កគ្រោះថ្នាក់ក្នុងបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, ការលាបធ្យូង ឬប៉ាតម្សៅ, ការទះ ឬគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យប្រព្រឹត្តឡើយ ក្នុងពិធីបុណ្យឆ្នាំខ្មែរខាងមុខនេះ។ ការហាមនេះ បានធ្វើឡើងតាមសេចក្តីប្រកាសជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ គ្រាដែលកន្លងមកសកម្មភាពលេងទាំងនេះ ត្រូវគេឃើញតែងធ្វើ ដោយមនុស្សមួយចំនួន ក្នុងពិធីមានបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រដ្ឋបាលរាជធានីនៅបានហាមការជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ, និងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទផងទៀត។ រដ្ឋបាលរាជធានីថ្លែងថាសកម្មលេងទាំងនេះ អាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ និងប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកធ្វើដំណើរថែមទៀត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានអំពាវនាវពលរដ្ឋត្រូវលេងនូវល្បែងប្រជាប្រីយ៍របស់ខ្មែរគ្រប់ប្រភេទវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសម ជាកុលបុត្រ និងកុលធីតាខ្មែរ។ សេចក្តីជូនដំណឹងបានព្រមានថាអ្នកដែលប្រព្រឹត្តអំពើមិនគប្បី បង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នឹងត្រូវសមត្ថកិច្ចចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់៕

  • ក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» (Video Inside)

    ក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» (Video Inside)

    «នំបញ្ចុកសៀមរាប» ត្រូវបានក្រសួងពាណិជ្ជកម្មត្រៀមរៀបចំចុះបញ្ជីម៉ាកសមូហភាព និងធ្វើការចងក្រងជារូបមន្តនៃការផលិត។ ប្រតិភូរាជរដ្ឋាភិបាល លោក ហូ ស៊ីវយ៉ុង ដែលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅថ្ងៃទី៤មេសាថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនាពេលនេះ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប ពីព្រោះថាកន្លងមក ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុក នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុក តាមទម្លាប់ពីដូនតា ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្ត នៃការផលិតនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងបន្តថានាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម នឹងធ្វើកិច្ចសហការជាមួយអាជីវករ និងផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចង់ដឹងថាតើគេប្រើគ្រឿងផ្សំអ្វីខ្លះ ទើបបានធ្វើឱ្យនំបញ្ចុកសៀមរាប មានរសជាតិឆ្ងាញ់ពិសេសជាងគេ?។ លោកបានថ្លែងថា ការចងក្រងជារូបមន្តនេះនឹងអាចទុកប្រើប្រាស់ជារួម និងរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ លោកបញ្ជាក់ទៀតថា ការចុះបញ្ជីម៉ាកសមូភាពនេះទៀតសោត ក៏អាចទាក់ទាញភ្ញៀវទេសចរ មកទទួលទាននំបញ្ចុកបានកាន់តែច្រើនផងដែរ។

  • គណរដ្ឋមន្ត្រីគ្រោងពិនិត្យគម្រោងសំណង់វិនិយោគអគ្គិសនី ៦កន្លែង ក្នុងខេត្តចំនួន៥ (Video Inside)

    គណរដ្ឋមន្ត្រីគ្រោងពិនិត្យគម្រោងសំណង់វិនិយោគអគ្គិសនី ៦កន្លែង ក្នុងខេត្តចំនួន៥ (Video Inside)

    គណរដ្ឋមន្ត្រីគ្រោងនឹងពិនិត្យគម្រោងធ្វើវារីអគ្គិសនីចំនួន២កន្លែង ក្នុងខេត្តកោះកុង និងគម្រោងវិនិយោគអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ៤កន្លែងផ្សេងទៀត នៅក្នុងខេត្តពោធិ៍សាត់, កំពង់ឆ្នាំង, ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ យោងតាមលិខិតរបស់គណរដ្ឋមន្ត្រី កិច្ចប្រជុំគណរដ្ឋមន្ត្រីពិនិត្យគម្រោងបង្កើតថាមពលអគ្គិសនីទាំងនេះ នឹងធ្វើនៅថ្ងៃសុក្រ សប្តាហ៍នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមគម្រោង ការគ្រោងបង្កើតវារីអគ្គិសនី ក្នុងខេត្តកោះកុង គឺរួមមានគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល នៅស្រុកមណ្ឌលសីមា ដែលមានអានុភាព៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត នៅស្រុកថ្មបាំង ដែលមានកម្លាំងអានុភាព១០០ មេហ្គាវ៉ាត់។ ចំណែកគម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យវិញរួមមាន ស្ថានីយ៍នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងអានុភាព ១៥០ មេហ្គាវ៉ាត់, ខេត្តកំពង់ឆ្នាំងកម្លាំងអានុភាព៦០មេហ្គាវ៉ាត់, ខេត្តស្វាយរៀង អានុភាព៦០មេហ្គាវ៉ាត់ និងខេត្តព្រៃវែងអនុភាព៨០ មេហ្គាវ៉ាត់។ យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ ពលរដ្ឋមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយ នៅទូទាំងប្រទេស។ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ ភាគរយនៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ហើយ។ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី។ ដោយឡែកនៅមានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា នឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២២៤ ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយហើយ ភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី…

  • ទូតអង់គ្លេសកោតសរសើរកម្ពុជា ដែលប្រយុទ្ធចេញពីបញ្ជីប្រផេះអង្គការ FATF (Video Inside)

    ទូតអង់គ្លេសកោតសរសើរកម្ពុជា ដែលប្រយុទ្ធចេញពីបញ្ជីប្រផេះអង្គការ FATF (Video Inside)

    ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic William បានថ្លែងកោតសរសើរកម្ពុជា ដែលខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ រហូតដកចេញឈ្មោះពីបញ្ជីប្រផេះ។ ការថ្លែងរបស់ទូតអង់គ្លេសនេះ ធ្វើឡើងក្នុងជំនួប និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នាវិមានសន្តិភាព ។ លោក Dominic William បានលើកឡើងកត់សម្គាល់ទៀតថា កម្ពុជាបានចូលរួមជាមួយ ប្រទេសជាសមាជិកអាស៊ាន ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការអនុវត្តនូវយន្តការផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ហើយសមិទ្ធផលទាំងនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់កម្ពុជាក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បើទោះកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់នេះក៏ដោយ កម្ពុជានៅបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថាចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញ ដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។ សម្តេចក្រឡាហោម ស…

  • សម្តេចតេជោអញ្ជើញត្រឡប់មកកម្ពុជាវិញ ក្រោយកិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៤ បិទបញ្ចប់ (Video Inside)

    សម្តេចតេជោអញ្ជើញត្រឡប់មកកម្ពុជាវិញ ក្រោយកិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៤ បិទបញ្ចប់ (Video Inside)

    កិច្ចប្រជុំកំពូល និងសន្និសីទគណៈកម្មការទន្លេមេគង្គលើកទី៤ បានបញ្ចប់នៅថ្ងៃទី៥មេសានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃពុធទី៥មេសានេះ។ កិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៤ ដែលបានបញ្ចប់នេះ បានស្ថិតក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីវៀងច័ន្ទ ដោយសង្កត់ធ្ងន់លើសារៈប្រយោជន៍របស់ទន្លេមេគង្គ។ កិច្ចប្រជុំកំពូលដែលចូលពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ បានពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងបន្ត ជម្រុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់សម្រាប់ចីរភាពទន្លេមេគង្គ។ ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានបណ្តោយប្រវែង ប្រមាណ៤ពាន់៩០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ប្រទេសចិន, មីយ៉ាន់ម៉ា, ឡាវ, ថៃ, កម្ពុជា និងវៀតណាម។ ទន្លេមេគង្គគឺជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់របស់ប្រទេសទាំង៦ ដោយប្រព័ន្ធធារាសាស្ត្រ នៃប្រភពទន្លេនេះ បានជួយស្រោចស្រពដំណាំកសិកម្មដល់ពលរដ្ឋ នៃប្រទេសដែលរស់នៅតាមដងទន្លេមេគង្គនេះ។ ទន្លេមេគង្គនេះគឺជាអាងទឹកដ៏ធំមួយ និងជាជម្រកសត្វត្រី គ្រប់យ៉ាងពី១ពាន់២០០ទៅ១ពាន់៧០០ ប្រភេទ ដែលធ្វើឱ្យទន្លេនេះ បានក្លាយជាអាងទឹក មានជីវៈចម្រុះច្រើនបំផុតបន្ទាប់ពីទន្ហេអាម៉ាហ្សូន និងទន្លេកុងហ្គោ របស់ពិភពលោក។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍​ ១រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍​ ១រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះទំនងជាធ្វើអោយទំនាក់ទំនងមិត្តរួមការ ងារ និងថ្នាក់លើកាន់តែអាក្រក់ទៅៗ។ រាល់ការផ្តល់យោបល់ មិនត្រូវបានទទួលស្គាល់ ឬយល់ឃើញត្រឹមត្រូវនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការពិភាក្សាដែលគ្មានន័យ។ ក្នុងពេល នេះអាជីពរបស់អ្នកហាក់មានភាពផ្លាស់ប្តូរ ហេតុនេះសូមត្រៀមសម្របសម្រួល ហើយធ្វើ យ៉ាងណាកុំអោយមានការប៉ះពាល់ដល់អាជីពរបស់អ្នក។ ក្នុងពេលនេះ ចូរបង្ហាញការតស៊ូ និងការតាំងចិត្តក្នុងការសម្រេចគោលដៅរបស់អ្នក។ ក្រៅពីនេះ សូមព្យាយាមស្វែករក ដំណោះស្រាយដ៏ល្អបំផុតចំពោះកិច្ចការ។ ហើយក្នុងនោះសូមចងចាំថា ភាពយឺតយ៉ាវនាំ អោយបាត់កម្រៃ។  ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ អ្នកតំណាងនៃវិជ្ជាជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយ ជោគជ័យ ប៉ុន្តែកុំប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មីពេក។ ផ្ទុយទៅវិញ សូមលោកអ្នកកុំ រស់នៅក្នុងកំហុសដែលបានទទួលស្គាល់រួចមកហើយនោះ។ ក្នុងនោះ ប្រសិនបើអាជីវកម្ម នៅពេលព្រឹកមិនទាន់មានភាពអស្ចារ្យទេ នៅចុងបញ្ចប់នៃការងារល្ងាចនេះអ្នកនឹងអាច ជំនះរាល់ការលំបាកទាំងអស់បាន។ ក្រៅពីនេះ លោកអ្នកមានគំនិត និងមើលឃើញទិដ្ឋភាព ជាក់ស្តែងនៃបញ្ហា ហើយដំណោះស្រាយបានត្រឹមត្រូវ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានស្ថានភាពល្អប្រសើរ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៧៤ករណី ដែលកើនឡើងវិញចំនួន ១៧ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម និងប្រទេសកម្ពុជា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥២០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងចំនួន ១ករណីប៉ុណ្ណោះ។ ប្រទេសថៃ, ឡាវ, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលមាន ៣នាក់ ជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងម្នាក់ជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ៨ពាន់ ៤០១ករណី,…

  • កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១នាក់ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១នាក់ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ម្នាក់ឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមិនមានអ្នកឆ្លងសោះក្នុងរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីម្នាក់នៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងរង្វង់សហគមន៍។ កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៣ពាន់ ៩៥០នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។