Category: កម្មវិធីព័ត៌មាន

  • នៅសល់៣២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៣២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៣២ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គិកីឡា បានធ្វើដំណើរដល់ប្រទេសទីម័រខាងកើត។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៣ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៣២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមគ្រោងនឹងធ្វើនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោក្នុងជំនួបជាមួយក្រុមកីឡាករ ជាង៤ពាន់នាក់នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះជំនួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅជាមួយគ្នានេះផងដែរ ព្រះអគ្គិជ័យកីឡាដែលដង្ហែរចេញពីកម្ពុជាបានធ្វើដំណើរដល់ទីក្រុង Dili នៃប្រទេសទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវធ្វើការដង្ហែរវេលាថ្ងៃស្អែកទី៤មេសាដែលពិធីដង្ហែរនិងមានការរត់កាន់ភ្លើងគប់ផ្ទាល់ ដោយប្រធានាធិបតី នៃប្រទេសទីម័រខាងកើត។ ព្រះអគ្គីជ័យកីឡា នឹងបន្តទៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីចាកចេញប្រទេសទីម័រខាងកើត, និងបន្តទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩មេសារហូត ដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម…

  • រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង (Video Inside)

    រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយឥតបង់ប្រាក់ រយៈពេលឈប់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមានរវាងពីថ្ងៃទី១៤ ដល់១៦មេសា ប៉ុន្តែរថយន្តក្រុងទាំង៣៤៥គ្រឿងនឹងប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃ១៣ មេសា រហូតដល់១៧ មេសា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារដែលស្ថិតនៅក្រៅក្រុង និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។ យោងតាមសេវាប្រើប្រាស់រថយន្តក្រុងចំនួន៧០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងរាជធានី និង២៧៥គ្រឿងសម្រាប់បំរើគោលដៅដឹកជញ្ជូន តាមបណ្តាខេត្ត។

  • ធនធានមនុស្សសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តចាកចេញ (Video Inside)

    ធនធានមនុស្សសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តចាកចេញ (Video Inside)

    ធនធានមនុស្សចំនូនពីរនាក់ទៀត បានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងត្រៀមចូលរួមបម្រើជាមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងបរិស្ថាន ។ លោក សាម អ៊ីន និងលោក សែម ហាក់ បានធ្វើលិខិតជាបន្តបន្ទាប់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងស្វែងសុំរកការចូលបំរើការងារនៅក្នុងក្រសួងបរិស្ថាន។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលនេះ បានធ្វើឡើងនៅគ្រាដែលដំណើរការបោះឆ្នោតសកលនឹងមកដល់រយៈពេល១១១ថ្ងៃគិតត្រឹមថ្ងៃទី៣មេសានេះ។ សម្តេចតជោ ហ៊ុន សែន បានសម្រេចស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ គូរបញ្ជាក់ថា ធនធានមនុស្សដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលនាពេលនេះ មានចំនួន៤នាក់ហើយបន្ទាប់ពី លោក យង់ សាំងកុមារ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ឡឹក សុធា ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ នៅជាមួយគ្នានេះផងដែរ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានចេញនូវសេចក្តីថ្លែងការគាំទ្រចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ។

  • សមយុទ្ធនាគមាសចុងក្រោយ ដែលនឹងមានការបាញ់គ្រាប់ពិត (Video Inside)

    សមយុទ្ធនាគមាសចុងក្រោយ ដែលនឹងមានការបាញ់គ្រាប់ពិត (Video Inside)

    លំហាត់សមយុទ្ធនាគមាសរបស់កម្ពុជាកាន់តែខិតកៀកដល់ថ្ងៃចុងបញ្ចប់ ដែលនឹងមានការបាញ់គ្រាប់ពិត ក្នុងការធ្វើសមយុទ្ធថ្ងៃចុងក្រោយ។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថាថ្ងៃបិទសមយុទ្ធចុងក្រោយនឹងប្រព្រឹត្តទៅនាថ្ងៃទី៥មេសា។ លោកបានបញ្ជាក់ថានៅថ្ងៃច័ន្ទ ទី៣ មេសានេះ កងទ័ពកម្ពុជា និងកងទ័ពចិន បានធ្វើលំហាត់សាកល្បងរួមគ្នា ដើម្បីត្រៀមពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣។ ពិធីបិទសមយុទ្ធថ្ងៃចុងក្រោយនឹងមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធក្នុងឆ្នាំនេះ គឺជាការទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីត្រៀមឲ្យដំណើរការព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទទួលបានជោគជ័យ៕

  • សម្តេចតេជោអញ្ជើញជួបកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ (Video Inside)

    សម្តេចតេជោអញ្ជើញជួបកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣មេសា ខណៈដែលកម្ពុជាកាន់តែខិតជិតមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្តេចបានចាត់ទុកព្រឹត្តិការណ៍កីឡាដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ជាតិ។ កម្ពុជាបានរង់ចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ អស់រយៈពេល៦៤ឆ្នាំមកហើយ ចាប់តាំងពីជំនាន់អតីតព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវគុណូបការៈរបស់សម្តេចព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានកសាងពហុកីឡដ្ឋានអូឡាំពិក ដើម្បីការធ្វើសមាហរណកម្មកីឡាកម្ពុជាជាមួយនឹងពិភពលោក។ គួរបញ្ជាក់ថាក្នុងឆ្នាំ១៩៦៦ ដែលមានកីឡាហ្គាណេហ្វូ Ganefo, ព្រឹត្តិការណ៍អត្តពលកម្ម ត្រូវបានធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដោយមានកីឡាករខ្មែរយ៉ាងហោចចំនួន៧ នាក់បានទទួលមេដាយប្រាក់ និងកីឡាករទទួលបានមេដាយសំរិទ្ធមានចំនួន៩នាក់។ ដោយឡែកមានកីឡាការីនីខ្មែរម្នាក់ផ្នែកចោលលំពែង បានទទួលមេដាយមាស, និងម្នាក់ទទួលមេដាយប្រាក់ផ្នែករត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ និងកីឡាការីនី៤នាក់ទៀត ទទួលបានមេដាយសំរិទ្ធ។

  • បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីអព្យាក្រឹតភាព នៃនយោបាយការបរទេសកម្ពុជា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីអព្យាក្រឹតភាព នៃនយោបាយការបរទេសកម្ពុជា (Video Inside)

    បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការដើរលើផ្លូវអព្យាក្រឹត នៃនយោបាយការបរទេសរបស់កម្ពុជា សម្រាប់ពេលនេះ និងតទៅអនាគត។ អតីតកាលរបស់កម្ពុជាធ្លាប់បានហែលឆ្លងការឈឺចាប់រងទុក្ខវេទនារួចមកហើយ ដោយសារតែការមិនប្រកាន់យកភាពកណ្តាល នៃនយោបាយអព្យាក្រឹត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងតាមឃ្លីវវីដេអូដែលបានបង្ហោះនៅថ្ងៃនេះ បញ្ជាក់ជុំវិញអព្យាក្រឹតភាព នៃនយោបាយការបរទេសរបស់កម្ពុជា។

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋត្រូវរួមគ្នារក្សាសន្តិភាព ដែលកម្ពុជារកបានដោយលំបាកតាមការបង្ហូរឈាមបំបាត់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ។ សម្តេចបានថ្លែងថាសន្តិភាពមានអត្ថន័យណាស់ចំពោះប្រទេសជាតិ ដែលគេមិនត្រូវឱ្យប្រទេសបានធ្លាក់ចូល ក្នុងភ្លើងសង្គ្រាមហើយ ទើបបានសម្តែងក្តីសោកស្តាយជាក្រោយនោះឡើយ។ ក្នុងប្រសាសន៍ដាក់សម្ពោធប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងលើកឧទាហរណ៍ពីបណ្តាប្រទេសខ្លះលើសកលលោក ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកាន់តែសម្បូរសប្បាយ និងមានសន្តិភាពជានិរន្ត បើសិនជាប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។ គួរបញ្ជាក់ថាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវឈរឈ្មោះបន្ត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាគ្រាប់ពេជ្រភ្លឺចិញ្ចាច នៃអនាគតការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គលបន្តពីសម្តេចតេជោ ហ៊ុន សែន។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវី១៩ ចំនួន ១ពាន់ ១៣ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវី១៩ ចំនួន ១ពាន់ ១៣ករណី (Video Inside)

    មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ១៣ករណី ដែលកើនឡើងមកវិញចំនួន ៥៨ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ប្រទេសប្រុយណេ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៥៥៦ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសវៀតណាម ដែលមានអ្នកឆ្លងចំនួន ៣០ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី, និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ២ពាន់…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៣ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជិត ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៣ម៉ឺន ៨ពាន់ ២៤១នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។

  • គ្រឿងបរិក្ខាសុខាភិបាល នៃអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង (Video Inside)

    គ្រឿងបរិក្ខាសុខាភិបាល នៃអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង (Video Inside)

    គ្រឿងបរិក្ខាសុខាភិបាល ដែលជាអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ត្រូវបានផ្តល់ជូនមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។ គ្រឿងបរិក្ខាសុខាភិបាលទាំងនេះ បានផ្តល់ចំពោះមន្ទីរសុខាភិបាលខេត្ត កាលពីថ្ងៃទី៣០មីនា តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍