-
ឯកអគ្គរាជទូតថ្មីជប៉ុនសន្យាប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន (Video Inside)

-
សម្តេចតេជោប្រកាសប្រាប់អ្នកបានទិញសំបុត្រទស្សនាស៊ីហ្គេមត្រូវមកប្តូរយកលុយរបស់ខ្លួនវិញ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យអ្នកដែលបានទិញសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍ ស៊ីហ្គេម ត្រូវទៅប្ដូរយកលុយរបស់ខ្លួនវិញ។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បន្ទាប់ពីមានការប្រកាសមួយរបស់ក្រុមរៀបចំកីឡាស៊ីហ្គេម បានដាក់លក់សំបុត្រជាមួយនឹងតម្លៃផ្សេងពីគ្នា ក្នុងឱកាសដែលកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បន្ទាប់ពីបានខកខានរយៈពេល ៦៤ឆ្នាំកន្លងមកនេះ។ សម្តេចតេជោបានប្រកាសតាមសារសម្លេងមួយក្នុងសប្តាហ៍នេះថា កម្ពុជាមិនលក់សំបុត្រក្នុងការចូលទស្សនាឡើយ និងថាការចូលទស្សនានឹងធ្វើឡើងដោយមិនមានការគិតតម្លៃអ្វីនោះឡើយ។ នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៣នេះផងដែរ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានជូនដំណឹងជាផ្លូវការនូវ ការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់កម្ពុជានឹងមកដល់ក្នុងរយៈពេល៣៥ថ្ងៃទៀតគិតត្រឹមថ្ងៃទី៣១ មីនា ឆ្នាំ២០២៣។
-
សម្តេចតេជោគ្រោងចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ (Video Inside)

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ សប្តាហ៍ក្រោយ។ យោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៥មេសា គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សនសៃ ស៊ីផាន់ដន។ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្នុងរដ្ឋធានីវៀងចន្ទនៃប្រទេសឡាវ នឹងស្ថិតក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ គ្រោងនឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុង អាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយ បញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕
-
បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើប ហើយអគារជីបម៉ុង Tower ពេលនេះ ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។ សូមទស្សនាសេចក្តីរាយការណ៍
-
គណរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយ នឹងមិត្តរួមការងារ។ ភាគច្រើន អ្នកនឹងអាចឈានទៅដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ហោរាសាស្រ្តអាជីពសម្រាប់ឆ្នាំជូត ណែនាំ មិនអោយឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅក្នុងចុងបញ្ចប់ នៃការងារល្ងាចនេះ បរិយាកាសការងារតានតឹងត្រូវរំសាចេញ ហេតុនេះគ្មានហេតុផលដែល អ្នកត្រូវមានការព្រួយបារម្ភនោះទេ។ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្មនឹងទទួលបាន ភាពជោគជ័យសម្រាប់ការធ្វើទំនាក់ទំនង និងការធ្វើដំណើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការធ្វើកិច្ច ព្រមព្រៀង ដូច្នេះកុំពន្យាពេលជាមួយនឹងចំលើយចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវអនុវត្តការប្រុងប្រយ័ត្នអោយបានសមហេតុ ផល និងយកចិត្តទុកដាក់លើពត៌មានលំអិតទាំងអស់នៃកិច្ចសន្យា។ ក្នុងថ្ងៃនេះលោកអ្នក មានមហិច្ចតាអាជីពទាបបន្តិច ប៉ុន្តែមិនជាអ្វីទេ ពីព្រោះវាចាំបាច់ថាលោកអ្នកទទួលបាន ចំណេញ និងមានស្ថេរភាពល្អសម្រាប់អាជីព។ លោកអ្នកក៏នៅមានពេលវេលាច្រើនសមរម្យ ដើម្បីធ្វើការ ដូច្នេះក៏មិនគួរដាក់បន្ទុកលើខ្លួនអ្នកជាមួយនឹងកិច្ចការនោះទេ។ ទោះបីជាយ៉ាង សូមព្យាយាមរាបអានមនុស្សនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់អ្នកបំពេញ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៨៧ ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៨៧ករណី ដែលថយចុះមកវិញចំនួន ២៤២ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៥៨០ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានអ្នកឆ្លងចំនួនតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ, ម៉ាឡេស៊ី, កម្ពុជា, សឹង្ហបុរី, និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៥ម៉ឺន ៨ពាន់ ៧៨០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)
កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ២ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជិត ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៣ម៉ឺន ៥ពាន់ ៩៩៦នាក់ហើយ ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
សម្តេចតេជោបដិសេធការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Video Inside)

ការផ្សព្វផ្សាយដែលនិយាយថានឹងមានការលក់សំបុត្រទស្សនាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ បានប្រញាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងមួយនារសៀលថ្ងៃទី៣០មីនានេះ ប្រតិកម្មជុំវិញការលក់សំបុត្រនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងរៀបចំធ្វើក្នុងខែឧសភាខាងមុខនេះឡើយ។ (សម្លេងសម្ដេច) គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់រយៈពេល៣៦ថ្ងៃទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ មីនានេះ។
-
សម្តេចតេជោសែនបកស្រាយជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងការកាន់អំណាច (Video Inside)

សម្តេចតេជោបានបកស្រាយតបជុំវិញការចោទប្រកាន់ដែលនិយាយថាសម្តេចក្រាញអំណាច និងថាសម្តេចអាងអំណាចក្នុងតួនាទីដឹកនាំស្ថាប័នរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនប័ត្រ និងសញ្ញាបត្រជួនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញ បានលើកឡើងផងដែរ នូវការបំបែកឯកត្តទ្ទកម្មពិភពលោកពាក់ព័ន្ធនឹងរយៈពេលកាន់អំណាច និងភាពវ័យក្មេងជាងគេបង្អស់ ក្នុងពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។