-
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមិនដល់រយៈពេលមួយខែឡើយ (Video Inside)

ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះពិនិត្យទីលានសម្រាប់ស៊ីហ្គេម២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ ខណៈកម្ពុជា នៅសល់រយៈពេល២៨ទៀតនឹងឈានទៅព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីតាំងធំមួយក្នុងចំណោមទីតាំងធំទាំង៣ ដែលនឹងប្រើប្រាស់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ មន្ត្រីទទួលបន្ទុកកិច្ចការទីលានបានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ ត្រូវទទួលធ្វើជាកន្លែងប្រកួតចំនួន៩ប្រភេទកីឡា រួមមាន បាល់ទាត់បុរស(ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, Soft Tennis សូហ្វ តេនីស, លើកទម្ងន់ និងកីឡារាំ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា ការងារជួសជុលទីលានប្រកួតនានា ក្នុងពហុកីឡដ្ឋានជាតិ បានសម្រេចស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះ។ បើទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ឧសភាក៏ដោយ, ការប្រកួតនឹងចាប់ផ្តើមជាបណ្តើរតាំងពីថ្ងៃទី២៩មេសា រហូតដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣។ នាពេលនេះសេចក្តីរាយការណ៍ បានឱ្យដឹងថា ព្រះអគ្គីកីឡា ដែលដង្ហែរតាមប្រទេសជាសមាជិកអាស៊ាន បានស្ថិតក្នុងប្រទេសម៉ាឡេស៊ី នឹងរំពឹងវិលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨មេសាខាងមុខនេះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងឈានមកដល់រយៈពេល២៨ថ្ងៃទៅមុខទៀត។
-
កម្ពុជាជម្រុញក្រុមហ្វឹកហាត់ដោះមីនប្រើប្រាស់ឧបករណ៍ ALIS (Video Inside)

កម្ពុជាកំពុងជម្រុញការហ្វឹកហាត់ដល់ក្រុមជំនាញដោះមីននូវរបៀបប្រើប្រាស់ម៉ាស៊ីនរាវមីន ដ៏ឆ្លាតវៃមួយផលិតដោយប្រទេសជប៉ុន មានឈ្មោះថា ALIS។ ALIS ដែលជាពាក្យកាត់មកពី Advanced Landmine Imagine System គឺជាឧបករណ៍រាវមីនដែលកាន់យួរនឹងដៃ បង្កើតឡើងដោយសាស្រ្តាចារ្យម៉ូតូយូគិ សាតុ Motoyuki Sato នៃសាកលវិទ្យាល័យតូហូគុ Tohoku របស់ប្រទេសជប៉ុន។ ឧបករណ៍នេះ ជួយដល់អ្នករាវមីនរកឃើញនូវគ្រាប់ ដែលបង្កប់ក្នុងដី ដោយវាបានបង្កើតរូបភាពមីនបង្កប់នោះ មើលឃើញនៅលើអេក្រង់ ដែលនឹងជួយក្រុមឱ្យប្រតិបត្តិករកំណត់អត្តសញ្ញាណមីនបានយ៉ាងងាយស្រួល និងធ្វើការដោះសំអាតយកមីននោះចេញដោយបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រទេសជប៉ុនកន្លងមកនេះបានផ្តល់ឧបករណ៍រាវមីន ALIS នេះដល់កម្ពុជាចំនួន១២គ្រឿង តម្លៃជិត៥០ម៉ឺនដុល្លារ។ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្ម ភាពកំចាត់មីនខេត្តកំពងឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣, អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺន ជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS នេះ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។
-
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ចាប់ផ្តើម (Video Inside)

-
គណរដ្ឋមន្ត្រីអនុម័តគម្រោងសំណង់វិនិយោគអគ្គិសនី៥កន្លែង (Video Inside)

គណរដ្ឋមន្ត្រីបានអនុម័តគម្រោងបង្កើតស្ថានីយថាមពលអគ្គិសនីចំនួន៥ដែលស្ថិតនៅក្នុងខេត្ត ចំនួន៥ផ្សេងគ្នា គឺខេត្តកោះកុង, ពោធិ៍សាត់, កំពង់ឆ្នាំង, ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ កិច្ចប្រជុំគណរដ្ឋមន្ត្រីនាថ្ងៃសុក្រទី៧មេសា ដែលអនុម័តគម្រោងគម្រោងថាមពលវារីអគ្គិសនី និងគម្រោងស្ថានីយ៍អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ បានស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមការអនុម័តគម្រោងបង្កើតវារី អគ្គិសនីមាននៅក្នុងខេត្តកោះកុង គឺគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល នៅស្រុកមណ្ឌលសីមា ដែលមានអានុភាព៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត នៅស្រុកថ្មបាំង ដែលមានកម្លាំងអានុភាព១០០ មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា។ ចំណែកគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យវិញរួមមាន ស្ថានីយ នៅខេត្តពោធិ៍សាត់ដែលមានកម្លាំងអានុភាព១៥០មេហ្គាវ៉ាត់, នៅខេត្តកំពង់ឆ្នាំង កម្លាំងអានុភាព៦០មេហ្គាវ៉ាត់, នៅខេត្តស្វាយរៀង អានុភាព៦០មេហ្គាវ៉ាត់ និងនៅខេត្តព្រៃវែង មានអនុភាព៨០មេហ្គាវ៉ាត់។ យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ ពលរដ្ឋមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយនៅទូទាំងប្រទេស។ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ ភាគរយ នៅទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់ហើយ។ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិ ដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី។ ដោយឡែកនៅមានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា នឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។
-
ស្ថាប័នព្រឹទ្ធសភាបើកកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ (Video Inside)

ស្ថាប័នព្រឹទ្ធសភា បានជូនដំណឹងនៅថ្ងៃទី៧មេសានេះថា គេគ្រោងនឹងបើកសម័យប្រជុំពេញអង្គនាដើមសប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ។ ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ របស់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលទើបបានអនុម័តកំណត់យកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ដើម្បីបើកសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ពិនិត្យលើសេចក្តីព្រាងច្បាប់នោះ បន្ទាប់ពីរដ្ឋសភាបានអនុម័ត និងបានបញ្ជូនមកស្ថាប័នព្រឹទ្ធសភា។ កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលព្រំដែនចំនួន ១២១ បង្គោលដែលស្មើនឹង៨៦% នោះទេកន្លងមកនេះ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់សកម្មភាព និងផលប្រយោជន៍ដែលអ្នកនឹងអាចទទួលបានក្នុងពេលនេះទេ។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងដំណើរផ្លូវឆ្ងាយ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ដោយឡែក លោកអ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ។ ក្រៅពីនេះ សូមបែងចែករកពេលវេលាសម្រាប់ឈប់សម្រាកខ្លះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងារនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ ស្របពេលជាមួយគ្នាលោកអ្នកហាក់មានបញ្ហាតូចតាចមួយចំនួនប្រទាក់ក្រឡាគ្នាដូច្នេះសូមព្យាយាមដោះស្រាយដោយភាពអំណត់។ បើមិនដូច្នេះអ្នកអាចបាត់បង់ឳកាសទទួលប្រយោជន៍ ដោយសារកាតព្វកិច្ចច្រើនលើសលុប និងគ្មានពេលវេលាគ្រប់គ្រាន់។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកបានរហ័ស ហើយនឹងរកឳកាសដើម្បីកែកំហុសដោយងាយស្រួល។ លើសពីនេះ លោកអ្នកអាចមានលទ្ធភាពបញ្ចៀសផលរំខានបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងឡើយ សូមចំណាយពេលវេលាគិតគូរឲ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ សូមលោកអ្នកកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរ អាជីព ឬអនុវត្តការងារ។ ប្រសិនបើអ្នកលោកអ្នកមិនអាចរកឃើញផ្លូវចេញដ៏ត្រឹមត្រូវ សូមកុំភ្លេចសុំការពិភាក្សាយោបល់។ ឆ្នាំថោះ …
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៤៨១ករណី ដែលកើនឡើងវិញចំនួន ២៣៥ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសសឹង្ហបុរី ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួនអ្នកឆ្លងរហូត ដល់ ៣ពាន់៥៨៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង តែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ, ឡាវ, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសសឹង្ហបុរី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…
-
កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)

កម្ពុជាមិនអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល២ថ្ងៃជាប់គ្នាហើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៦ពាន់ ៥៥៩នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។
-
ខេត្តមណ្ឌលគិរីក្នុងសម័យតេជោសែន (Video Inside)

មន្ត្រីជាន់ខ្ពស់ខេត្តមណ្ឌលគិរី បានលើកឡើងនូវទំហំសក្តានុពលរ៉ែក្នុងដី ជាពិសេសរ៉ែមាស ដែលបាន និងកំពុងធ្វើអាជីវកម្មរកប្រាក់ចំណូលជូនជាតិ។ អភិបាលរងខេត្តមណ្ឌលគិរីលោក ស៊ន សារុន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦មេសាឆ្នាំ២០២៣នៅទីស្តីការគណរដ្ឋមន្ត្រី បានលើកពីការធ្វើអាជីវកម្មមាសរបស់ក្រុមហ៊ុនមួយមកពីអូស្ត្រាលីដែលគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១នោះមក ការចម្រាញ់យកមាសពីក្រោមដី បានចំនួនជិត៦តោនហើយ។ ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថាការធ្វើអាជីវកម្មរ៉ែមាស នៃក្រុមហ៊ុនរបស់អូស្ត្រាលីនេះ នឹងផ្តល់ផលប្រយោជន៍នូវចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០ លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថវិកាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិបាល នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រធានមន្ទីររ៉ែ និងថាមពល របស់ខេត្តមណ្ឌលគិរីលោកទី សុផល បានថ្លែងថាក្នុងខេត្តមណ្ឌលគិរីនោះ រ៉ែនៅក្រោមដី មិនមែនមានត្រឹមតែរ៉ែមាសប៉ុណ្ណោះទេ។ លោកថាក្នុងខេត្តមណ្ឌលគិរី ក៏មានរ៉ែធ្យូងថ្មផងដែរ។ ខេត្តមណ្ឌលគិរី កាលពីអតីតកាលក្នុងសម័យមានសង្គ្រាមស៊ីវិល គឺជាខេត្តដែលដាច់ស្រយាលបំផុត និងជាខេត្តមិនសូវមានសន្តិសុខពេញលេញឡើយ។ ការធ្វើដំណើរពីភ្នំពេញទៅ ខេត្តមណ្ឌលគិរីតាមរថយន្តចម្ងាយតែប្រមាណ២៧៣គីឡូម៉ែត្រ គេតែងប្រើរយៈពេលច្រើនថ្ងៃ និងខ្លះថែមទាំងដេកផ្លូវរហូតដល់ជាង១០ថ្ងៃថែមទៀត ទើបអាចធ្វើដំណើរទៅដល់ខេត្តចុងបំផុត នាភាគឥសានប្រទេស។ អភិបាលរងខេត្តមណ្ឌលគិរីលោក ស៊ន សារុន បានថ្លែងក្នុងសន្និសីទកាសែតថា ប៉ុន្តែបច្ចុប្បន្នការអភិវឌ្ឍន៍ផ្លូវក្រោមគោលនយោបាយដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច,…
-
ក្រសួងបរិស្ថានបន្តយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

ក្រសួងបរិស្ថាន និងអង្គការដៃគូនឹងបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងកាត់បន្ថយចំនួនអន្ទាក់ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០២២, ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប។ ខេត្តទាំង៦នេះ គឺជាខេត្តដែលមានផ្ទៃដីតំបន់ការពារធម្មជាតិ និងជាតំបន់ដែលសម្បូណ៌ សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗ ជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។ យុទ្ធនាការអន្ទាក់សូន្យនៅទីខេត្តពោធិ៍សាត់ គ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានដដែល បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ រៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យ ចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។