-
ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមេសា (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ពីថ្ងៃទី១៩ រហូត ដល់ថ្ងៃទី២៥ ខែមេសា នៅតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពកម្តៅអប្បបរមារវាងពី ២៥ទៅ ២៧ អង្សាសេ, សីតុណ្ហភាពកម្តៅអតិបរមា មានរវាងពី៣៧ទៅ៣៩អង្សាសេ។ យោងតាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងក្នុងកម្រិតពី ខ្សោយទៅតិចតួច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៥ ទៅ ២៧ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ ទៅ៣៨ អង្សាសេ។ យោងតាមការព្យាករណ៍ នៅតំបន់ខ្ពង់រាបនេះ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅតិចតួច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៤ទៅ ២៧ អង្សាសេ…
-
កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកចំនួន២ ក្នុងខែមេសា នាថ្ងៃបុណ្យចូលឆ្នាំថ្មី (Video Inside)

កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកចំនួនពីរនាឱកាសសង្ក្រាន្តនៅក្នុងខេត្តសៀមរាប គឺឯតទគ្គកម្មសួនបេះដូង និងការរាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក។ មន្ត្រីកម្ពុជាបានថ្លែងថា ឯតទគ្គកម្មពិភពលោក នៃ «សួនបេះដូង» របស់កម្ពុជាមានចំនួន៣លាន ៩១ម៉ឺន ៧ពាន់ ៨០៥បេះដូង ដែលបំបែកឯតទគ្គកម្មពិភពលោក ក្នុងប្រទេសអង់គ្លេសឆ្នាំ២០១៩ ដែលមានចំនួន ៥ម៉ឺន៣ពាន់៧០៤បេះដូង។ ចំណែកការ «រាំម៉ាឌីហ្សុនច្រើនជាងគេ» វិញ គឺមានអ្នកចូលរួមរាំចំនួន៤ពាន់ ៩៩៩នាក់ ដែលបំបែកឯតទគ្គកម្ម ឆ្នាំ២០១៥ ដែលមានមនុស្សចូលរួមរាំចំនួន ២ពាន់១៥នាក់។ កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យ នៃការបំបែកកំណត់ត្រា ពិភពលោកលើស្នាដៃមួយចំនួនមកហើយ ដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង ៤តោន, ការត្បាញក្រមា ដែលវែងជាងគេបំផុត ប្រវែង១ពាន់ ១៤៩ម៉ែត្រ និង៨តឹក, ទូកង វែងជាគេបំផុត ប្រវែង៨៧ម៉ែត្រ ៣តឹក និងការបំបែកឯកទ្ទកម្មលើការសម្តែងសៀក ដែលមានរយៈពេលវែងដល់ ២៤ម៉ោង ១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្នុងសកលលោកនេះ ។
-
មនុស្ស៨នាក់ ធ្វើសកម្មភាពឆក់ត្រីក្នុងកន្លែងហាមឃាត់ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ត្រូវបានកោះហៅសាកសួរ (Video Inside)

-
អាជ្ញាធរទទួលបណ្តឹង១៣ទៀត ស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)

សមត្ថកិច្ចកម្ពុជាបានបន្តទទួលបណ្តឹងចំនួន១៣ ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ៣២នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៨មេសានេះថា សំណើ១៣ករណី រួមមានការដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន ៣២នាក់។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៥០ករណី ជាមួយមនុស្ស ២ពាន់១៣២នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៨០៦សំណើ, បិទសំណុំរឿង២៧៥សំណើ, រកឃើញ ១ពាន់២១៩នាក់, ឃាត់ខ្លួន១២៩នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។
-
កម្ពុជាទទួលរ៉ាប់រងការហូបចុកស្នាក់នៅប្រតិភូកីឡាចូលរួមទាំងអស់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (Video Inside)

កម្ពុជាគឺជាប្រទេសដំបូងគេហើយ ដែលមិនតម្រូវឱ្យប្រទេសចូលរួមត្រូវបង់ថ្លៃសម្រាប់ចូលរួមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឡើយ។ មន្ត្រីកីឡាបានថ្លែងថា ការមិនតម្រូវឱ្យប្រទេសចូលរួមបង់ថ្លៃនេះ គឺដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមទៀតដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ខណៈកម្ពុជានឹងត្រូវជួយចំណាយប្រតិភូកីឡាចួលរួមនូវការស្នាក់នៅ និងហូបចុកក្នុងម្នាក់ៗចំនួន៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ក្រោមអនុសាសន៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។ លោក វ៉ាត់ ចំរើន បានចាត់ទុកការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅនោះថាជាការសម្រេចចិត្តដ៏វិសេសវិសាលមួយ និងមិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេមនោះឡើយ។ លោកបានបញ្ជាក់ថាក្នុងនាមជាម្ចាស់ផ្ទះ គណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់ទៅជូនរួមជាតិកម្ពុជាដែរថា ការចូលទស្សនាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្នុងប្រទេសកម្ពុជា ក៏នឹងមិនមានលក់សំបុត្រចូលរួមទស្សនា…
-
ព្រះអគ្គីជ័យកីឡាស្ថិតក្នុងប្រទេសថៃ (Video Inside)

ព្រះអគ្គីជ័យកីឡា ដែលដង្ហែរចេញពីប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងប្រទេសថៃ និងបានធ្វើពិធីដង្ហែររបស់ខ្លួនប្រកបដោយជោគជ័យថែមទៀត។ ប្រទេសថៃគឺជាប្រទេសទី៧ហើយ ដែលព្រះអគ្គីជ័យកីឡាបានធ្វើដំណើរឆ្លងកាត់ប្រទេសដែលជាសមាជិកអាស៊ាន។ ពិធីដង្ហែរ ព្រះអគ្គីជ័យកីឡាក្នុងប្រទេសថៃ មានការចូលរួមពីមនុស្សប្រមាណ៤០០នាក់ ដោយមានការចូលរួមពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃលោក ឆៃយ៉ាប៉ាក់ ស៊ីរីវ៉ាត់។ ព្រះអគ្គីជ័យ កីឡានឹងត្រូវបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ មុនដង្ហែចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ កម្ពុជានៅសល់រយៈពេល១៧ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។
-
មេបញ្ជាការកងទ័ពជើងគោកថ្លែងបញ្ជាក់ពីការត្រូវតម្លើងសក្តិ ក្នុងបញ្ជាការដ្ឋានទ័ពជើងគោក (Video Inside)

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការតម្លើងឋានន្តរសក្តិមិនមែនជារឿងចេះតែធ្វើដោយគ្មានគោលការណ៍ដាក់ចេញពិតប្រាកដនោះឡើយ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថាចាប់តាំងពីលោកបានទទួលតំណែងជាមេបញ្ជាការកងទ័ពជើងគោកនោះមក មិនមានករណីតម្លើងសក្តិក្នុងមួយឆ្នាំ ២ឬ ៣ដងនោះឡើយ។ ក្នុងប្រសាសន៍បញ្ជាក់មួយតាមឃ្លីបវីដេអូ ដែលបានបង្ហោះតាមបណ្តាញសង្គម, នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជុំវិញ តើពេលណាដែលត្រូវតម្លើងសក្តិក្នុងកងកម្លាំងបញ្ជាការដ្ឋានទ័ពជើងគោក។ គួរបញ្ជាក់ថាក្នុងរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ ក្នុងចំណោមកងកម្លាំងទ័ពជាង៥ម៉ឺននាក់ នៃបញ្ជាការដ្ឋានទ័ពជើងគោក, នាយទាហានដែលត្រូវបានតម្លើងសក្តិមានចំនួន២ម៉ឺន ២ពាន់ ៤៤៣នាក់។ ក្នុងចំណោមអ្នកត្រូវបានតម្លើងសក្តិទាំងនេះ គឺភាគច្រើនជាទាហានដែលមាន សក្តិតូចទាបក្នុងនោះទាហានចាប់ពីឋានន្តរកសក្តិ៍ព្រឹន្ទបាលឯកចុះមកក្រោមមានចំនួន១ម៉ឺន៣ពាន់៩៥០នាក់។
-
បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការ (Video Inside)

បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ក្នុងជំនួបមួយរវាងមេបញ្ជាការ នៃអង្គភាពទាំង២ប្រទេសក្នុងសប្តាហ៍នេះ។ កម្ពុជា និងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ។ កម្ពុជា និងវៀតណាមរហូតមកទល់ពេលនេះ បានសម្រេចលើការបោះបង្គោលព្រំដែនគោករួមគ្នា បានប្រមាណ ៨៤ភាគរយនៃកិច្ចការងារខណ្ឌសីមា។ អប្សរាណិតរាយការណ៍
-
រដ្ឋសភាត្រៀមបើកកិច្ចប្រជុំរកការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាម (Video Inside)

ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នឹងត្រូវលើកយកមកធ្វើការដេញដោល ដើម្បីរកការអនុម័តវេលាថ្ងៃទី១៩ មេសានេះ ក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គ។ មន្ត្រីរដ្ឋសភាបានថ្លែងថា សម័យប្រជុំរដ្ឋសភាវេលាថ្ងៃពុធ ទី១៩ មេសា នឹងមានផ្តោតលើបញ្ហាធំចំនួន៣ ក្នុងនោះគឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងមុននេះថា គោលបំណងសំខាន់ នៃកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ រួមមាន ការបង្កើតក្របខណ្ឌគតិយុត្តិ និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម នៃប្រទេសទាំងពីរ, ការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ, ការពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការបង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាព សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២២ បានកើនឡើងដល់៥ពាន់ ៣៣០លាន ដុល្លារ បើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លាន ដុល្លារក្នុងឆ្នាំ២០២២…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់អ្នកហាក់ជួបបញ្ហាប្រទាក់ក្រឡាច្រើន ដែលអាចរំខានផលការទទួលបានជោគជ័យនៃកិច្ចការជាច្រើន។ អ្នកគួរព្យាយាមគ្រប់គ្រងការងារសំខាន់ និងធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ពីស្ថានភាពខាងក្រៅទាំងឡាយ។ គួរខំប្រឹងប្រែងបញ្ចប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយការពិភាក្សា ចរចា ជាមួយមនុស្សរួមក្រុមការងារ និងជាមួយថ្នាក់លើអាចនឹងបង្ករភាពថ្នាំងថ្នាក់ ខ្លះ ហេតុនេះសូមមានហេតុផល ហើយព្យាយាមអត់ធ្មត់ និងរក្សាអាកប្បកិរិយា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងអាជីវកម្មមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រច្រើន។ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងប៉ះពាល់ពីស្ថានភាពខាងក្រៅ។ លោកអ្នកត្រូវតែព្យាយាមស្តារស្ថានភាពនេះ បើមិនដូច្នេះលោកអ្នកពិបាកនឹងដោះស្រាយបញ្ហាជាមិនខាន។ សូមជឿលើលើចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឯង ហើយក៏មិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃដែរ។ ក្នុងវេលានេះអ្នកអាចនឹង មានការផ្លាស់ប្តូរច្រើនគួរសម ប៉ុន្តែសូមជ្រើសរើសការផ្លាស់ប្តូរដែលសមនឹងអ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងមិនមានបញ្ហាអ្វីសោះ ដែលប៉ះពាល់ដល់កិច្ចការងារ ឬការទទួលខុសត្រូវ។ ក្នុងនោះដែរ អ្នកក៏ទទួលបានចំណាប់អារម្មណ៍វិជ្ជមានពីថ្នាក់លើផងដែរ ដូច្នេះប្រសិនជាអ្នកមានគម្រោងផែនការសំខាន់ដែលបានគ្រោងទុក គួរតែបង្ហាញនៅពេលនេះ។ លើសពីនេះ ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតម្លើងឋានៈតួនាទី ក៏ដូចជាលាភសក្ការៈនានា។…