Category: កម្មវិធីព័ត៌មាន

  • ស្ត្រីបំរើការបុគ្គលិកកាស៊ីណូ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល នៅក្រុងបាវិត (Video Inside)

    ស្ត្រីបំរើការបុគ្គលិកកាស៊ីណូ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល នៅក្រុងបាវិត (Video Inside)

    ស្រ្តីម្នាក់ជាបុគ្គលិកបំរើកាស៊ីណូក្នុងខេត្តស្វាយរៀង ត្រូវបានឃាតករសម្លាប់ដោយការកាត់ក្បាល និងរាងកាយអាក្រាតរបស់នាង បានដេកដួលនៅក្នុងបន្ទប់ជួលមួយកន្លែង នៃក្រុងបាវិត។ សមត្ថកិច្ចថ្លែងថា ក្បាលរបស់នាងត្រូវគេប្រទះឃើញ បោះចោលនៅក្នុងបន្ទប់ទឹក ដែលស្ថិតក្នុងបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីដែលត្រូវឃាតករសម្លាប់ ត្រូវបានគេបញ្ចេញអត្តសញ្ញាណឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ដែលជាបុគ្គលិកបម្រើការងារនៅស៊ីណូ DYNASTY ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា គេប្រទះឃើញនូវហេតុការណ៍នេះ វេលាយប់ម៉ោង១២ និង៤០នាទី រំលងអាធ្រានឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ស្ត្រីរងគ្រោះ គឺជាអ្នកស្រុកមកពីខេត្តកណ្តាល រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក នៃស្រុកកៀនស្វាយ។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខឃាតករ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។

  • ក្រសួងសុខាភិបាលត្រៀមមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ (Video Inside)

    ក្រសួងសុខាភិបាលត្រៀមមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ (Video Inside)

    ក្រសួងសុខាភិបាលបានត្រៀមមន្ទីរពេទ្យចំនួន១១កន្លែង ជាមួយនឹងបុគ្គលិកពេទ្យ និងការបង្ការសម្ភារៈត្រៀមជាច្រើនទៀត សម្រាប់ផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងចូលរួមទស្សនាការប្រកួតកីឡាយ៉ាងច្រើន ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានរៀបចំមន្ទីរពេទ្យចំនួន១១កន្លែង, បុគ្គលិកចំនួន ៨៣៣នាក់, រថយន្តសង្គ្រោះចំនួន ១១៤ គ្រឿង, រថយន្តគ្លីនិកចល័តចំនួន៩គ្រឿង, តង់សុខភាពចំនួន ១១»។ សេចក្តីជូនដំណឹងបានបន្តថា ក្រសួងសុខាភិបាលបនាត្រៀមរៀបចំមន្ទីរពេទ្យជាតិចំនួន ៧ គឺមន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យកាល់ម៉ែត , មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។…

  • សម្តេចតេជោថ្លែងបារម្ភជុំវិញកត្តាប្រែប្រួលអាកាសធាតុ (Video Inside)

    សម្តេចតេជោថ្លែងបារម្ភជុំវិញកត្តាប្រែប្រួលអាកាសធាតុ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបារម្ភជុំវិញភាពប្រែប្រួលអាកាសធាតុ ខណៈការព្យាករណ៍ របស់ក្រុមជំនាញបរទេសបានថ្លែងថាការកើនឡើងកម្តៅផែនដីមានទ្វេដងច្រើនជាងការរំពឹងទុក ដែលប្រការនេះ នឹងបង្កឱ្យពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់ដោយសារមហន្តរាយធម្មជាតិ។ ប្រសាសន៍បង្ហាញក្តីបារម្ភជុំវិញការប្រែប្រួលអាកាសធាតុនេះ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលឹកនូវពុទ្ធទំនាយចាស់បុរាណ ដែលតែងនិយាយអំពីការ «ហែលឆ្លងវាលបី» ក្នុងការប្រៀបធៀបនូវអ្វីដែលកម្ពុជាតាំងពីមុនរហូត បច្ចុប្បន្នបានជួបប្រទះ។ បច្ចុប្បន្នការកើនឡើងកម្តៅផែនដីប្រមាណ១.២អង្សាសេ បាននាំឱ្យពិភពលោកបានប្រឈមនឹងគ្រោះធម្មជាតិជាច្រើន ដូចជាគ្រោះរាំងស្ងួត, គ្រោះលិចលង់ដោយសារករណីទឹកជំនន់, ករណីព្យុះភ្លៀងនាំខ្យល់កន្ត្រាក់ ដែលខុសពីធម្មតា និងករណីខ្លះទៀត ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរងគ្រោះថ្នាក់ តាមបណ្តាប្រទេសមួយចំនួនលើសកលលោក។ ក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្របានថ្លែងរំពឹងថាក្នុងរយៈការ១០ឆ្នាំទៅមុខទៀតនេះ, ពិភពលោកនឹងដើរហួសពីការកំណត់កម្រិតឲ្យមានការកើនឡើងកម្ដៅត្រឹមតែ១.៥ អង្សាសេនោះថែមទៀត។ ក្រុមអ្នកប្រាជ្ញដដែលបានព្យាករណ៍ថា ចាប់ពីឆ្នាំ២០៣០ទៅមុខទៀតនោះ, ផែនដីនឹងបន្តកើនឡើងកម្តៅ១.៥ អង្សាសេបន្ថែមទៀត ដែលនឹងបង្កឱ្យគ្រោះមហន្តរាយដល់ពិភពលោកកាន់តែខ្លាំងឡើយ។ ក្រុមអ្នកប្រាជ្ញវិទ្យសាស្ត្របាននិយាយបង្កាទុកជាមុនថា បើទោះបីជាមនុស្សជាតិបានរុញច្រានឲ្យផែនដី ឆ្ពោះទៅរកភយន្តរាយផ្នែកអាកាសធាតុក្ដី ប៉ុន្តែគេនៅមានពេលវេលាដើម្បីជួយធ្វើឲ្យសីតុណ្ហ ភាពលើភពផែនដី នឹងស្ថិតក្នុងដែនសុវត្ថិភាពបាន…ប៉ុន្តែដើម្បីសម្រេចបាននូវចំណុចចង់បាននេះ គឺគេទាមទារឲ្យមានការខិតខំប្រឹងប្រែងពេញទំហឹងទូទាំងពិភពលោក។

  • ដំណើរការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះចាប់ផ្តើមសប្តាហ៍ក្រោយ (Video Inside)

    ដំណើរការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះចាប់ផ្តើមសប្តាហ៍ក្រោយ (Video Inside)

    មន្ត្រីជាន់ខ្ពស់គជប បានថ្លែងថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតសកល នឹងចាប់ផ្តើមក្នុងសប្តាហ៍ខាងមុខនេះហើយ។ សមាជិកគណៈកម្មការបោះឆ្នោតលោក ឌឹម សុវណ្ណារ៉ុម ដែជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានប្រាប់អប្សរាណិតថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា និងមានរយៈពេល១៥ថ្ងៃ រហូតដល់ថ្ងៃទី៨ ឧសភា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីសប្តាហ៍មុន បានជូនដំណឹងដល់គណបក្សនយោបាយ និងបេក្ខជនដែលឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស បើសិនជាបេក្ខជនទាំងនោះកំពុងបំរើការងារក្នុងជួរមន្ត្រីរាជការស៊ីវិល, តុលាការ, កងកម្លាំងប្រដាប់អាវុធ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខ នៃប្រជាពលរដ្ឋមានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំង ប្រទេសមានជាង ២ម៉ឺនការិយាល័យ៕

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្តែងក្តីដឹងគុណចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្តែងក្តីដឹងគុណចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ប្រសាសន៍ថ្លែងរបស់នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ក្នុងពិធីដែលមានការអញ្ជើញចូលរួមដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមរបស់លោកថ្វាយព្រះមហាក្សត្រខ្មែរថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ»។ បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរសម្តែងក្តីដឹងគុណចំពោះ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានសេរីភាពក្នុងការគិតគូរ និងរំដោះខ្លួនចេញពីស្ថានភាពអវិជ្ជមាន។ កុំខ្លាចក្នុងការការពារទស្សនៈរបស់ អ្នក ក្លាហាន និងតស៊ូ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំភ្លេចអំពីការបំពេញវិជ្ជាជីវៈបែបស្តង់ ដារ ហើយត្រូវមានអាកប្បកិរិយាល្អជានិច្ចជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ ការងារខ្លះ អាចនឹងរងឥទ្ធិពលនៃអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ហេតុនេះចូរធ្វើខ្លួនអោយសប្បាយ។ សម្រាប់ទំនាក់ទំនងក្នុងក្រុមមានភាពល្អប្រសើរ ប៉ុន្តែភាពធុញទ្រាន់នឹងស្ថានភាពអាចបង្ករ ជាការលំបាកខ្លះ ដូច្នេះសូមមានគំនិតច្នៃប្រឌិតរាល់ការអនុវត្តការងារ។ ក្រៅពីនេះ សូមតុប តែងលម្អខ្លួនអោយបានស្រស់ស្អាតជានិច្ច។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះទាមទារអោយលោកអ្នកបង្កើនកិច្ច ទំនាក់ទំនងជាមួយអ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុមការងាររបស់អ្នក ហើយភាគច្រើន អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដែលមានឥទ្ធិពល។ ហេតុនេះ ធ្វើយ៉ាងណារក្សាទំនាក់ទំនងនេះអោយមានល្អបំផុត។ ក្នុងរយៈពេលនេះ វាដល់ពេលហើយដែល លោកអ្នកព្យាយាមរៀនអំពីអ្វីដែលថ្មី។ សម្រាប់កិច្ចការងាររបស់អ្នកនឹងអាចទទួលបានភាព ជោគជ័យលុះត្រាតែលោកអ្នកមានគម្រោងផែនការច្បាស់លាស់ប៉ុណ្ណោះ ហេតុនេះការប្រ ថុយប្រថានអាចនាំទុក្ខលំបាក និងការខាតបង់ទៅវិញ។ ដោយឡែក សម្រាប់គូរស្នេហ៍សូម បង្កើនទំនាក់ទំនង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួនជាង ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួនជាង ៣ពាន់ករណី (Video Inside)

    មានប្រទេសតែ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ១៦១ករណី ដែលថយចុះមកវិញចំនួន ១ពាន់ ៣៩២ករណី ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ពាន់ ៥២២ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ៩ករណី។ ប្រទេសថៃ, ម៉ាឡេស៊ី , កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០…

  • សម្តេចតេជោប្រកាសការលើកលែងកាតព្វកិច្ចបង្ការកូវីដ១៩ (Video Inside)

    សម្តេចតេជោប្រកាសការលើកលែងកាតព្វកិច្ចបង្ការកូវីដ១៩ (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងកាតព្វកិច្ចការពាក់ម៉ាស និងការជួបប្រជុំគ្រប់ប្រភេទ ខណៈការឆ្លងជម្ងឺកូវីដ១៩ លែងឆ្លងសោះប្រមាណ២សប្តាហ៍មកហើយ។ ការប្រកាសលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងតាមរយៈសារសម្លេងមួយរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ និងធ្វើឡើងខណៈព្រឹត្តិការណ៍ស៊ីហ្គេម ដែលរំពឹងថានឹងមានមនុស្សចូលរួមជាច្រើនម៉ឺនសែននាក់។ ក្រៅពីលើកលែងកាតព្វកិច្ចពាក់ម៉ាស និងការជួបជុំគ្នា សម្តេចតេជោបានមានប្រសាសន៍ជុំវិញ ការលើកលែងកាតព្វកិច្ចធ្វើតេស្តរហ័សថែមទៀត។ សម្តេចបានបញ្ជាក់បន្ថែមថា ប៉ុន្តែបើសិនជាមានការសង្ស័យជាបុគ្គល គឺបុគ្គលនោះអាចធ្វើតេស្តតាមឧបករណ៍តេស្តរហ័សបានដោយខ្លួនឯង ដែលមិនមែនជាកាតព្វកិច្ចនោះឡើយ។ សម្តេចបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ នៅបានអំពាវនាវពលរដ្ឋ គប្បីបន្តអនាម័យការសម្អាតដៃដោយសាប៊ូ, អាល់កុលឬជេល ជាដើម ដើម្បីរក្សាអនាម័យស្អាតសម្រាប់សុខភាពផ្ទាល់ខ្លួន។ សម្តេចបានដាស់តឿនក្រសួងសុខាភិបាលត្រូវបន្តតាមដាន និងធ្វើការវាយតម្លៃជាប់ជាប្រចាំ លើស្ថានភាពនៃជម្ងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងការលើកទឹកចិត្តដល់បុគ្គលណាដែលមានរោគសញ្ញាសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ បីការពារ និងបីកុំ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯង និងត្រូវតាមដានសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងដូសជម្រុញនៅឡើយទេ។ រហូតមកទល់ពេលនេះ កម្ពុជាបានដាក់ចេញការចាក់ដូសជំរុញទី៦ហើយ ចាប់តាំងពីដើមខែមករាដើមឆ្នាំនេះមក។ រហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់ដូសជម្រុញទី៦ បានចំនួន ៣៥ម៉ឺន ៧ពាន់ ៦៨៤នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • ខេត្តក្រចេះ ជូនដំណឹងការបញ្ចៀសចរាចរ ដង្ហែរព្រះអគ្គីជ័យកីឡា (Video Inside)

    ខេត្តក្រចេះ ជូនដំណឹងការបញ្ចៀសចរាចរ ដង្ហែរព្រះអគ្គីជ័យកីឡា (Video Inside)

    ខេត្តក្រចេះ បានជូនដំណឹងការបញ្ចៀសទុកជាមុននូវចរាចរណ៍យានយន្តនានាសម្រាប់ថ្ងៃទី២៨ មេសា ដែលមានពិធីដង្ហែរព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តភាគឥសានប្រទេសនេះ។ យោងតាមកម្មវិធី, ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរពីប្រទេសឡាវវិលចូលមកកម្ពុជាវិញតាមច្រកស្ទឹងត្រែងនៅថ្ងៃទី២៧ មេសា។ រដ្ឋបាលខេត្តក្រចេះដែលជាប់នឹងខេត្តស្ទឹងត្រែងបានជូនដំណឹងថា ក្បួនដង្ហែព្រះអគ្គីជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងធ្វើដំណើរចេញពីសាធារណរដ្ឋប្រជាមានិតឡាវ កាត់តាមខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ទីរួមខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ បន្តទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ដើម្បីឱ្យក្បួនដង្ហែព្រះអគ្គីជ័យកីឡា ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរ, រដ្ឋបាលខេត្តក្រចេះ នឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ រដ្ឋបាលខេត្ត នៅបានជូនដំណឹងជុំវិញផ្លូវដែលត្រូវធ្វើដំណើរវាងថែមទៀត ក្នុងការធ្វើចរាចរណ៍នៅថ្ងៃទី២៨ មេសាខាងមុខនេះ។

  • មន្ត្រីអាកាសចរស៊ីវិលជូនដំណឹងភាពវិវត្តន៍ នៃសំណង់ព្រលានយន្តហោះបីកន្លែង (Video Inside)

    មន្ត្រីអាកាសចរស៊ីវិលជូនដំណឹងភាពវិវត្តន៍ នៃសំណង់ព្រលានយន្តហោះបីកន្លែង (Video Inside)

    សំណង់ព្រលានយន្តហោះចំនួនបីកន្លែងក្នុងប្រទេសកម្ពុជា បាននិងកំពុងសម្រុកធ្វើដើម្បីការសម្រេចតាមផែនការកំណត់ដែលបានដាក់ចេញ។ តើសំណង់អាកាសយានដ្ឋានអន្ដរជាតិតេជោក្នុងខេត្តកណ្តាល, សំណង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ និងសំណង់អាកាសយានដ្ឋានអន្ដរជាតិតារាសាគរក្នុងខេត្តកោះកុង សម្រេចបានប៉ុណ្ណាហើយមកទល់សប្តាហ៍នេះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍