Category: កម្មវិធីព័ត៌មាន

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)

    ការមិនមានករណីឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា មានរយៈពេល ១សប្តាហ៍ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កម្ពុជាគ្មានករណីឆ្លងថ្មីកូវីដ១៩ឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ៧ថ្ងៃជាប់គ្នាមកហើយ ។ កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៦ថ្ងៃមកនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ៣ពាន់ ៩៦៩នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។

  • មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ប្រារព្ធធ្វើក្នុងខេត្តកំពង់ឆ្នាំង (Video Inside)

    មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ប្រារព្ធធ្វើក្នុងខេត្តកំពង់ឆ្នាំង (Video Inside)

    ខេត្តកំពង់ឆ្នាំងបានសហការរៀបចំប្រារព្ធពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ និងការបូកសរុបលទ្ធសកម្មភាពការងារឆ្នាំ២០២២ និងលើទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៣ ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៣ មីនា ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង ។ អប្សរាណិតរាយការណ៍

  • ក្រសួងអប់រំបញ្ជាក់វិស្សមកាល «វ៉ាកងតូច» មានរយៈពេលវែង (Video Inside)

    ក្រសួងអប់រំបញ្ជាក់វិស្សមកាល «វ៉ាកងតូច» មានរយៈពេលវែង (Video Inside)

    ក្រសួងអប់រំបានចេញសេចក្តីប្រកាសដល់គ្រឹៈស្ថានអប់រំទាំងរដ្ឋ និងឯកជន ទាំងអស់ត្រូវឈប់សម្រាកវ៉ាកងតូច ដែលមានរយៈពេលវែងខុសធម្មតា។ ជាទម្លាប់ការសម្រាកវ៉ាកងតូច មានរយៈពេលប្រមាណតែ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែការសម្រាកវ៉ាកងតូចក្នុងឆ្នាំ២០២៣នេះ មានរយៈពេលជិតមួយខែ ដែលការឈប់សម្រាកនេះ គឺក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលទើបមានដំបូងបង្អស់ក្នុងរយៈពេល៦៤ឆ្នាំមកនេះ។ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅ ពេលខាងមុខនេះ គ្រប់គ្រឹៈស្ថានអប់រំកុមារតូចៗ , គ្រឹៈស្ថានអប់រំបឋមសិក្សា, គ្រឹៈស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន, គ្រឹៈស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕

  • នៅសល់៤៣ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៤៣ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៤៣ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីកីឡា បាននឹងកំពុងដង្ហែរ ដើម្បីការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ នៅថ្ងៃទី២៣មីនានេះ ព្រះអគ្គីកីឡាកំពុងស្ថិតក្នុងប្រទេសវៀតណាម បន្ទាប់ពីបានដង្ហែរចេញពីកម្ពុជាកាលពីម្សិលមិញ។ យោងតាមកម្មវិធីភ្លើងគុបកីឡា នឹងត្រូវដង្ហែរបន្តចេញពីវៀតណាមទៅប្រទេសហ្វីលីពីននៅថ្ងៃទី២៥មីនា និងបន្តទៅប្រទេសប្រ៊ុយណេ, ប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ… ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតចាប់ពីថ្ងៃទី២៩មេសា រហូតដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាស បើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

  • សមត្ថកិច្ចនគរបាលបកស្រាយការចាប់មនុស្សកណ្តាលថ្ងៃបង្កអំពើឆោឡោ (Video Inside)

    សមត្ថកិច្ចនគរបាលបកស្រាយការចាប់មនុស្សកណ្តាលថ្ងៃបង្កអំពើឆោឡោ (Video Inside)

    អំពើឆោឡោមួយដោយសារករណីចាប់មនុស្សសង្ស័យខុសមុខសញ្ញា បានប្រញាប់ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបកស្រាយបំភ្លឺតបវិញ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋតាមការផ្សាយបណ្តាញសង្គម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២២មីនា, មានអំពើឆោឡោមួយបានកើតឡើង បន្ទាប់ពីមនុស្សខ្លះស្លៀកស៊ីវិល និងខ្លះមានឯកសណ្ឋានជានគរបាល ធ្វើដំណើរតាមរថយន្តមួយគ្រឿង និងតាមម៉ូតូថែមទៀត បានចាប់មនុស្សយ៉ាងហោច២នាក់អាយុ២៩ឆ្នាំ និង២៤ឆ្នាំ នៅក្បែរកំពង់ដកោះនារា ប៉ុន្តែមិនបានសម្រេចនោះទេ។ តើសមត្ថកិច្ចនគរបាលបកស្រាយយ៉ាងណាមកវិញ ចំពោះការធ្វើឱ្យមានអំពើឆោឡោចាប់មនុស្សក្បែរកំពង់ដកោះនារា កាលពីថ្ងៃទី២២មីនាកន្លងមកនេះ? អប្សរាណិតរាយការណ៍

  • ក្រសួងការបរទេសកម្ពុជាហៅរបាយការណ៍ក្រសួងការបរទេសអាមេរិកថា ជាការអនុវត្តស្តង់ដា២ (Video Inside)

    ក្រសួងការបរទេសកម្ពុជាហៅរបាយការណ៍ក្រសួងការបរទេសអាមេរិកថា ជាការអនុវត្តស្តង់ដា២ (Video Inside)

    ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយចោទថា វាជារបាយការណ៍ លាតត្រដាងជាក់ស្តែងអំពីការអនុវត្តស្តង់ដាពីរ។ សេចក្តីថ្លែងការណ៍រិះគន់របស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី២២ មីនា គឺ២ថ្ងៃបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមមានទាំងប្រទេសកម្ពុជាផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បើកពិធីសមយុទ្ធនាគមាស (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បើកពិធីសមយុទ្ធនាគមាស (Video Inside)

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍៥ចំណុចសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ ខណៈសមយុទ្ធនេះ បានឈានចូលដល់ថ្ងៃទី៣ហើយ។ ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងពិធីមួយនៅទីហ្វឹកហ្វឺនធ្វើលំហាត់សមយុទ្ធភ្នំជុំសែនរីករាយ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

    ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថ្លែងកោតសរសើរលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ព្រះករុណាព្រះមហាក្សត្រក្នុងឱកាសយាងចូលរួមក្នុងពិធីថ្វាយព្រះភ្លើងអទិទេពកីឡាក្នុងខេត្តសៀមរាប ទ្រង់បានយាងទត សំណេះសំណាលសាកសួរសុខទុក្ខប្រជានុរាស្ត្រដែលជាកូនចៅ នៅសាលារចនា និងវិចិត្រសិល្បៈ ព្រះរាមបុប្ឆាទេវី សាលាបឋមសិក្សាកណ្តឹង និងប្រជារាស្ត្ររស់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាព្រះសូរសៀងរបស់ព្រះអង្គកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសគង់ប្រថាប់ក្នុងខេត្តសៀមរាប ព្រះមហាក្សត្រខ្មែរបានយាងគង់នៅព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប និងនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣នេះ ព្រះអង្គបានយាងវិលត្រឡប់មកព្រះ បរមរាជវាំងក្នុងរាជធានីភ្នំពេញវិញ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នករំពឹងថាអាចបញ្ចប់កិច្ចព្រម ព្រៀងដែលរកកម្រៃបានច្រើន ក្នុងនោះកិច្ចសហការ និងដៃគូរបស់អ្នកនឹងផ្តល់នូវភាពរីក រាយចំពោះអ្នក។ សម្រាប់កិច្ចទំនាក់ទំនងនៅក្នុងពេលនេះមានស្ថេរភាពល្អ លោកអ្នកលែង មានបញ្ហាជម្លោះជាមួយមនុស្សផ្ទុយភេទហើយ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ សូមធ្វើខ្លួន អោយបានទន់ភ្លន់ អត់អោនអោយបានច្រើន ក្នុងនោះកុំខ្លាចក្នុងការបង្ហាញភាពងាយរង ឥទ្ធិពលរបស់អ្នក។ ក្រៅពីនេះ សូមបោះបង់ចោលការសង្ស័យច្រើន ឬការយាយីរបស់អ្នក ចំពោះមិត្តរួមក្រុមក្នុងគោលបំណងស្វែងរកភាពត្រឹមត្រូវ ពីព្រោះបើអ្នកតានតឹង នោះនឹង ធ្វើអោយដាច់ខ្សែមិនខាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់ការដោះ ស្រាយរាល់បញ្ហានានាទាក់ទងនឹងការងារ។ ក្នុងពេលនេះអ្នកអាចបញ្ចប់គម្រោងដែលបាន ចាប់ផ្តើមពីពេលមុន ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នជានិច្ចផងដែរ។ ប្រការសំខាន់នៅក្នុងថ្ងៃ នេះ ចូរកុំធ្វើអ្វីលើសពីកំលាំង ប៉ុន្តែក៏មិនត្រូវចំណាយពេលចោលទទេរនោះដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកអាចមានការខកចិត្តខ្លះ សូមទប់ចិត្ត ហើយចាប់ផ្តើមរៀបចំកាលវិភាគជាថ្មី ពី ព្រោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានដោយងាយស្រួល។ ក្រៅពីនេះ ប្រសិន បើអ្នកនឹងបំពេញការងារលើផ្នែកអចលនទ្រព្យគឺនឹងទទួលបានផលច្រើន។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួន ៨៦៦ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួន ៨៦៦ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨៦៦ករណី ដែលកើនឡើងវិញចំនួន ៣៥៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៧៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងតែ ១ករណី ប៉ុណ្ណោះ ។ ប្រទេសចំនួន៤ រួមមាន៖ ប្រទេសថៃ, សឹង្ហបុរី, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃ ប្រទេសទាំង ១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៣ម៉ឺន ៥០៧ ករណី, និងការស្លាប់សរុបមានចំនួន…