-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)

កម្ពុជាមិនមានករណីឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការមិនមានករណីឆ្លងថ្មីនៅថ្ងៃនេះ បាននាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេល ៦ថ្ងៃជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៦ថ្ងៃមកនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ២ពាន់ ៦៦៩នាក់ហើយ ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
ព្រះអគ្គីកីឡាដង្ហែរព័ទ្ធជុំវិញប្រទេសអាស៊ាន (Video Inside)

ព្រះអគ្គីកីឡាឬភ្លើងគុបកីឡា ត្រូវបានដង្ហែរចេញពីកម្ពុជាហើយនារសៀលថ្ងៃទី២២មីនា ដើម្បីការធ្វើដំណើរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ការដង្ហែរភ្លើងគុបកីឡាឆ្លងកាត់បណ្តាប្រទេសជាសមាជិកអាស៊ាននេះ បានដឹកនាំដោយរដ្ឋលេខាធិការ ក្រសួងទេសចរណ៍លោក ហោ សារុន។ ភ្លើងគុបកីឡាដែលបានដង្ហែរចេញពីកម្ពុជានៅថ្ងៃពុធទី២២មីនា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម, បន្តទៅហ្វីលីពីន, ទៅប្រទេសប្រ៊ុយណេ, ទៅប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមក ប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩មេសារហូតដល់ល្ងាច ថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាស បើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ កម្ពុជាគិតត្រឹមថ្ងៃទី២២មីនានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺនៅសល់រយៈពេលតែ៤៤ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវចំណេះដឹងកិច្ចការនយោបាយសេដ្ឋកិច្ចដល់និស្សិតជាប់សញ្ញាបត្រជាង ៤ពាន់នាក់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវចំណេះដឹងកិច្ចការនយោបាយសេដ្ឋកិច្ចទាក់ទងនឹង សភាពការណ៍បច្ចុប្បន្នរបស់ពិភពលោកដែលទាក់ទងនឹងដំណើរការសេដ្ឋកិច្ចជាតិកម្ពុជា។ ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នូវអនាគតរបស់ខ្លួន ខណៈដែលសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកំពុងតែអូសបន្លាយ និងការប្រជែងមហិច្ឆិតារបស់ប្រទេសមហាអំណាច ក្នុងតំបន់ដែលវិបត្តិធំទាំង២ កំពុងតែបារម្ភការផ្ទុះសង្គ្រាមនុយក្លេអ៊ែ័រ ឬអាចឈានដល់ការ ផ្ទុះ នៃសង្គ្រាមសកលលោក។ ចំហាយនៃវិបត្តិធំទាំង២នេះ បានបង្កព្យុះភ្លៀងជាខ្លាំងដាក់លើ ប្រទេសដែលគ្មានស្ថិរភាពនយោបាយ។ សម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដាប្រមាណជាង ៤ពាន់នាក់ក្នុងរាជធានីភ្នំពេញ បានលើកឡើងនូវបទពិសោធន៍ ពាក់ព័ន្ធនឹងពិភពលោកដែលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលមុននិងក្រោយសភាពការណ៍ដែលកំពុងមានការប្រជែងឥទ្ធិពល នៃប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិក។ សម្តេចតេជោបានថ្លែងថាកុំមានគំនិតគិតចង់ឱ្យប្រទេសនេះឬប្រទេសនោះចុះខ្សោយពីព្រោះ វាមិនមែនជាគំនិតដ៏ល្អនោះទេ។ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានទទួលចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើសកលលោកដោយសម្រេចបាននូវកំណើនជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំ តាមរយៈការរីកចំរើនក្នុងកម្រិតដ៏ខ្ពស់ ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ផលិតផលក្នុងស្រុក សរុប បានកើនពីប្រ មាណ៣ពាន់៦រយ៤៩លានដុល្លារក្នុងឆ្នាំ២០០០ ដល់ប្រមាណ២ម៉ឺន ៤ពាន់៦រយ៥លាន ដុល្លារនៅក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចបានស្ថិតក្នុងរង្វង់ ៧,១% នៅ ឆ្នាំ២០១៩ ។…
-
ក្រុមជំនាញរដ្ឋសភាសិក្សាការកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ (Video Inside)

រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យនិងសិក្សា។ ការទទួលយកសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងឱកាសប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាថ្ងៃទី២២ មីនាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់គណៈ កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំ ដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលព្រំដែន ចំនួន ១២១ បង្គោលដែលស្មើនឹង៨៦% នោះទេកន្លងមកនេះ។
-
សម្តេចតេជោបញ្ជាក់នូវមន្ត្រីយោធាជាន់ខ្ពស់ដែលនឹងត្រូវក្លាយជាអនាគតមេបញ្ជាការថ្មីកងទ័ពជើងគោក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបំបាត់ការងឿងឆ្ងល់របស់មនុស្សមួយចំនួនជុំវិញអនាគត មេបញ្ជាការថ្មីកងទ័ពជើងគោក ប្រសិនណាបើនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវចេញមកធ្វើនយោបាយ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បច្ចុប្បន្នគឺជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកក៏ជាបេក្ខជនអនាគតនា យករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ តើអ្នកណានឹងក្លាយជាមេបញ្ជាការកង ទ័ពជើងគោកថ្មីប្រសិនបើនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវចេញធ្វើនយោបាយនោះ? សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ច្បាស់លាស់នៅថ្ងៃទី២២ មីនា ឆ្នាំ២០២៣។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បំបាត់ការងឿងឆ្ងល់ជុំវិញអនាគតមេបញ្ជាការថ្មី នៃកងទ័ពជើងគោកនេះ បានធ្វើឡើងនៅទន្ទឹមនឹងមានភាពវិវត្តន៍ ដែលមានការតម្លើងឋានន្តរសក្តិលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍, ចំណែកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានតែងតាំងតាមរយៈអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមក្របខណ្ឌរៀបចំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ សុទ្ធតែជាថ្នាក់នាយឧត្តមសេនីយ៍…ដូច្នេះការតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ក្លាយជានាយឧត្តមសេនីយ៍…
-
លំហាត់សមយុទ្ធនាគមាស ឈានចូលថ្ងៃទី២ (Video Inside)

លំហាត់សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងរំដោះប្រជាជនចិន បានឈានចូលដល់ទី២ហើយ ប៉ុន្តែនៅមិនទាន់មានការបាញ់គ្រាប់ពិតឡើយ។ មន្ត្រីនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងថា នៅថ្ងៃទី២ នៃការហាត់សមនេះគឺ «ការសាកល្បងសណ្តាប់ធ្នាប់ជួរទ័ពដោយមិនទាន់មានការបាញ់គ្រាប់ពិតឡើយ»។ សមយុទ្ធនាគមាស ឆ្នាំ២០២៣ បានធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ដើម្បីរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាពនិងការឯកភាពក្នុងពេលប្រតិបត្តិការ។ លំហាត់សមយុទ្ធនឹងធ្វើរយៈពេល១៩ថ្ងៃគឺរវាងពីថ្ងៃទី២០មីនា ដល់៨មេសា នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ។ មន្ត្រីអ្នកនាំពាក្យយោធាបានថ្លែងថា ក្នុងការធ្វើលំហាត់សមយុទ្ធនេះ ឧបករណ៍យោធាពីខាងភាគីកម្ពុជារួមមានរថយន្តយោធាដឹកជញ្ជូនគ្រឿងបរិក្ខាទ័ពចំនួន៣៤គ្រឿង, អាវុធ និងកាំភ្លើង គ្រប់ប្រភេទចំនួន៧០០ដើម, រថយន្ត និងបរិក្ខាគីមីសាស្ត្រ៥១ ឈុត, សម្ភារៈបោសសំអាតមីន ៣០ឈុត, ឧបករណ៍ប្រើប្រាស់ការពារបាតុករ២៧២គ្រឿង, ឧទ្ធម្ភាគចក្រ៤គ្រឿង និងនាវា ចំនួន២គ្រឿង។ ចំណែកពីភាគីចិន គឺរូមមានយន្តប្រយុទ្ធចំនួន៤៣គ្រឿង, អាវុធនិងកាំភ្លើង គ្រប់ប្រភេទចំនួន១៨៣ដើម, បរិក្ខាស៊ើបការណ៍ចំនួន៣៧ឈុត សម្ភារៈបោសសម្អាតមីន ចំនួន៣៥ឈុត, បរិក្ខារការពារជំងឺឆ្លងនិងគីមីសាស្ត្រចំនួន២០ឈុត, បរិក្ខារបញ្ជូនសារ ចំនួន ៥៨ឈុត និងនាវាចម្បាំងពហុមុខងារ…
-
សម្តេចតេជោបញ្ជាក់មូលហេតុពាក់ព័ន្ធនឹងការឃាត់ខ្លួនឈ្មោះ យឹម ស៊ីណន និងហ៊ុន កុសល (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នូវការឃាត់ខ្លួនមនុស្ស២រូបពាក់ព័ន្ធនឹងការប្រើសម្តី និងការបង្ហោះរូបជាមួយនឹងសម្តីប៉ះពាល់ដល់ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ។ មនុស្សទាំង២ ដែលបានឃាត់ខ្លួននោះគឺម្នាក់ឈ្មោះ យឹម ស៊ីណន និងម្នាក់ទៀតឈ្មោះ ហ៊ុន កុសល។ កម្ពុជាក្នុងអតីតកាល ធ្លាប់មានប្រវត្តិដែលគ្មានការបកស្រាយបានច្បាស់លាស់ឡើយជុំវិញ សម្តីប្រមាថដល់អតីតព្រះមហាវីរក្សត្រសម្តេចព្រះ នរោត្តម សីហនុ។ ការមិនបកស្រាយច្បាស់ លាស់ដែលចោទថាព្រះអង្គបានលក់ទឹកដីឱ្យវៀតណាមខាងជើងនោះហើយ បានក្លាយជាដុំកម្ទេចភ្លើង ដែលក្រោយមកបានរាលដាលជារដ្ឋប្រហារថ្ងៃទី៨មីនាឆ្នាំ១៩៧០ ទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋ។ រដ្ឋប្រហារបាននាំឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល២៨ឆ្នាំ ដោយបានបំផ្លាញជីវិតមនុស្សច្រើនលាននាក់, ការបែកបាក់គ្រួសារ និងសង្គមបានខ្ទេចខ្ទាំ យ៉ាងក្រៃលែង។ ការបកស្រាយរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រនាពេលនេះ ត្រូវគេចាត់ទុកថាជាប្រការមានសារៈសំខាន់បំផុត ដោយគេមិនត្រូវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបាន យល់ខុសតាមការចោទប្រកាន់ដែលគ្មានការពិតនោះឡើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកធ្វើការជាមួយនឹងគំនិតច្នៃ ប្រឌិត។ ភាគច្រើនអ្នកនឹងអាចយល់ដឹងពីផែនការរបស់អ្នកទាំងអស់ សូម្បីតែគំនិតពីមុន ដែលគាប់គាំងក៏នឹងអាចមានពន្លឺនៅក្នុងថ្ងៃនេះផងដែរ។ ក្នុងពេលនេះអ្នកអាចគ្មានលំនឹង ផ្លូវចិត្តនោះទេ ដូច្នេះសូមយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនង។ ក្នុងនោះក៏សូមចងចាំថា បើទោះបីជាបញ្ហា និងបទពិសោធន៍នានាងាយនឹងជៀសវាងយ៉ាងណាក្តី បើអ្នកមិនយកចិត្ត ទុកដាក់ទេ ផលរំខានក៏នឹងកើតឡើងដោយងាយស្រួល។ ក្រៅពីនេះ វាមានភាពល្អប្រសើរ បំផុតប្រសិនបើអ្នកដឹកនាំផ្លូវចិត្តទៅរកសន្តិភាព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះអ្នកនឹងមានទំនាក់ទំនងក្នុងក្រៅច្រើន ចំណែកមនុស្សថ្មីក៏នឹងជួបប្រាស្រ័យទាក់ទងផងដែរ។ ហេតុនេះសូមក្តោបក្តាប់ឳកាស កុំ ងាយបដិសេធការផ្តល់ជូន ពីព្រោះនោះជាឳកាសល្អសម្រាប់ការងារផង និងដើម្បីសេចក្តី សុខផ្ទាល់ខ្លួនផង។ ទន្ទឹមនឹងនេះក៏សូមប្រយ័ត្នការឈ្លានពានពីមនុស្សនៅជុំវិញខ្លួន អ្នកគួរ ស្វែងយល់ពីស្ថានភាពដែលកើតឡើងដើម្បីមានលទ្ធភាពសម្របនឹងដោះស្រាយទាន់ពេល។ ក្នុងនោះ នៅអនាគតដ៏ខ្លីខាងមុខនេះ អ្នកប្រហែលជាត្រូវសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ ហេតុ នេះសូមត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានប្រជាប្រិយភាពណាស់ ក្នុងទំនាក់ទំនង ពិសេសជាមួយមនុស្សនៅក្រោមបង្គាប់របស់ខ្លួន។ ហេតុនេះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៧ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការ ឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ១៥៦ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្ងៃនេះមានចំនួន ៣៣៧ករណី ដែលកើតឡើងលើប្រទេសចំនួន៤ រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រ ទេសថៃ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំ នួន ២៣៤ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសវៀតណាម ដែលមានចំនួនអ្នកឆ្លងចំនួន ៨ ករណី ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា និងសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី ថៃ និងប្រទេសហ្វីលីពីន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេរយៈពេល ២៤ម៉ោងនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ការមិនមានករណីឆ្លងថ្មីនៅថ្ងៃនេះ បាននាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែ កន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៥ថ្ងៃមកនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ១ពាន់ ៣៣នាក់ហើយ ។ ដោយឡែកតួលេខនៃការ ចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។