Category: កម្មវិធីព័ត៌មាន

  • បណ្ឌិត ស៊ាង ប៊ុនលាង ថ្លែងថា សេដ្ឋកិច្ចកម្ពុជាកាន់តែបោះជំហានទទួលជោគជ័យ ក្រោមការកាច់ចង្កូតដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    បណ្ឌិត ស៊ាង ប៊ុនលាង ថ្លែងថា សេដ្ឋកិច្ចកម្ពុជាកាន់តែបោះជំហានទទួលជោគជ័យ ក្រោមការកាច់ចង្កូតដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    សន្ទុះនៃដំណើរសេដ្ឋកិច្ចជាតិ បានងើបឡើងសាឡើងវិញ បន្ទាប់ពីកម្ពុជាបានទប់ស្កាត់ការឆ្លងរាលដាលវិបត្តិកូវីដ១៩ បានដោយជោគជ័យ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបណ្ឌិត ស៊ាង ប៊ុនលាង ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីធុរកិច្ចមួយ ក្នុងរាជធានីភ្នំពេញថា កម្ពុជាក្រោមការកាច់ចង្កូតដឹកនាំរបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រអាទិភាពធំៗ ជាច្រើន ក្នុងរួមមានទាំងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដើម្បីភាពសុខសាន្តរស់នៅរបស់ប្រជាជនកម្ពុជា។ អប្សរាណិតរាយការណ៍

  • សហរដ្ឋអាមេរិកបង្ហាញការជំទាស់ បើសិនជារុស្ស៊ី និងចិនដាក់សំណើឈប់បាញ់គ្នានៅអ៊ុយក្រែន (Video Inside)

    សហរដ្ឋអាមេរិកបង្ហាញការជំទាស់ បើសិនជារុស្ស៊ី និងចិនដាក់សំណើឈប់បាញ់គ្នានៅអ៊ុយក្រែន (Video Inside)

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីន បាននិងកំពុងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសរុស្ស៊ី ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២០ មីនា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចកំពុងធ្វើឱ្យពិភពលោកតាមដាននូវភាពវិវត្តន៍ដែលនឹងកើតឡើង។ ប្រទេសចិន គឺជាប្រទេសសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែនកំណត់។ លោក ស៊ី ជីនពីង មុនដំណើរទៅកាន់ប្រទេសរុស្ស៊ី បានដាក់ចេញនូវសំណើរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ១២ចំណុច និងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ក្រុងម៉ូស្គូនោះ គឺជាផ្នែកមួយដែលពាក់ព័ន្ធនឹងសំណើដាក់ចេញ១២ចំណុច របស់ចិន ដើម្បីរកសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែមន្ត្រីសេតវិមាន លោក John Kirby បានថ្លែងថា បើសិនជាមានការដាក់ចេញនូវសំណើឈប់បាញ់គ្នាពីរុស្ស៊ី និងចិន គឺសំណើនោះមិនអាចទទួលយកបានឡើយ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាសារព័ត៌មាន The Cambodia Daily ផ្សាយព័ត៌មានមិនពិត (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាសារព័ត៌មាន The Cambodia Daily ផ្សាយព័ត៌មានមិនពិត (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសារព័ត៌មាន The Cambodia Daily បានផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការផ្សាយចោទថាបណ្ឌិត ហ៊ុន ម៉ាណែត ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ការផ្សាយរបស់ The Cambodia Daily បានសរសេរថាគេបានដកស្រង់ការចោទប្រកាន់នោះ ចេញពីកាសែតបរទេសមួយឈ្មោះម៉ុងហ្គាបេ Mongabay ដែលតែងសរសេរអំពីកត្តាវិទ្យាសាស្ត្របរិស្ថានរបស់ពិភពលោក។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមហ្វេសប៊ុក បានបញ្ជាក់ថាសារព័ត៌មានម៉ុងហ្គាបេ Mongabay នោះ មិនបាននិយាយថា លោក ហ៊ុន ម៉ាណែត ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ក្នុងប្រទេសកម្ពុជានោះឡើយ។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាក់សំណួរថា ហេតុអ្វីបានជាសារព័ត៌មាន The Cambodia Daily បានប្រើការចោទប្រកាន់ជុំវិញព័ត៌មានមិនពិតនេះមកលើរូបលោក? បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាការចង់កេងចំណេញ នៃប្រយោជន៍នយោបាយមួយទៀត របស់សារព័ត៌មានThe Cambodia Daily។

  • គជបធ្វើការប្រឡងរើសមនុស្សបំរើសេវាដំណើរការរៀបចំបោះឆ្នោតសកល (Video Inside)

    គជបធ្វើការប្រឡងរើសមនុស្សបំរើសេវាដំណើរការរៀបចំបោះឆ្នោតសកល (Video Inside)

    ការប្រឡងជ្រើសរើសរកមនុស្សដើម្បីបំរើសេវាសម្រាប់ដំណើរការបោះឆ្នោត បានចាប់ផ្តើមហើយនៅថ្ងៃទី២០មីនា។ គួរបញ្ជាក់ថា គជប គ្រោងនឹងជ្រើសមនុស្សជាង១៥ ម៉ឺននាក់ ដើម្បីបំរើក្នុងការិយាល័យបោះឆ្នោតនៅទូទាំង ប្រទេសដែលនឹងមានចំនួនជាង២ម៉ឺនការិយាល័យ។ មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនានេះថាដំណាក់កាលប្រឡងនាពេលនេះ គឺការជ្រើសរើសមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តនៅទូទាំងប្រទេសសិន។ លោកបានថ្លែងថា មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត គឺជាមន្ត្រីដែលមានតួនាទី និងភារកិច្ចសំខាន់ ដើម្បីឲ្យដំណើរការឆ្ពោះទៅរកការបោះឆ្នោតស្របតាមច្បាប់។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតដែលត្រូវ ចូលរួមមានជាង៩ លាន៧សែននាក់៕

  • កម្ពុជារៀបចំពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡាក្នុងខេត្តសៀមរាប (Video Inside)

    កម្ពុជារៀបចំពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡាក្នុងខេត្តសៀមរាប (Video Inside)

    កម្ពុជាបានរៀបចំពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡា ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅតែសល់រយ:ពេល៤៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ព្រះរាជពិធីក្រុងពាលី និងសុំព្រះអគ្គី កីឡាសម្រាប់ការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម បានធ្វើឡើងនៅថ្ងៃទី២០មីនានេះ ក្នុងខេត្តសៀមរាប។ ព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តមមុនីនាថ សីហមុនី ព្រះអង្គនឹងព្រះរាជទានផ្តល់ភ្លើងគប់ ឬព្រះអគ្គីកីឡា នៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២១ មីនា ឆ្នាំ២០២៣ ដើម្បីការដង្ហែរនៅជុំវិញតំបន់អាស៊ាន ក្នុងការឆ្ពោះទៅពិធីដែលនឹងបើកជាផ្លូវការ នាដើមខែឧសភាខាងមុខនេះ។ ព្រះអគ្គីកីឡា នឹងត្រូវដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបវិញ ដោយរក្សាទុកក្នុងវត្តរាជបូណ៌, និងបន្ទាប់មកនឹង ដង្ហែចេញទៅកាន់បណ្តាប្រទេសនៅអាស៊ាន មុននឹងវិលត្រឡប់មកកម្ពុជាវិញ។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩ មេសា នឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ ប្រភេទកីឡា។

  • សម្តេចតេជោរំលឹកនូវប្រសាសន៍ «កែទម្រង់ គឺរស់ មិនកែទម្រង់ គឺស្លាប់» (Video Inside)

    សម្តេចតេជោរំលឹកនូវប្រសាសន៍ «កែទម្រង់ គឺរស់ មិនកែទម្រង់ គឺស្លាប់» (Video Inside)

    សម្ដេចតេជោ ហ៊ុន សែន បានរំលឹកនូវអតីតកាល នៃសម្ពាធដាក់ការគាបសង្កត់មកលើរូបសម្តេច ដែលព្យាយាមធ្វើការកែទម្រង់ ដើម្បីជីវភាពរស់នៅសុខសាន្តរបស់ប្រជាជន។ សម្តេចបានរំលឹកនូវប្រសាសន៍ដែលធ្លាប់បានលើកឡើងថា «កែទម្រង់ គឺរស់ មិនកែទម្រង់ គឺស្លាប់» ក្នុងស្ថានភាពដែលកម្ពុជានាពេលនោះ បានស្ថិតក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ចដ៏លំបាកយ៉ាប់យ៉ឺនបំផុត។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមានការ ប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវកម្មណា ដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យលោកអ្នកព្យាយាមស្វែង រកប្រភពចំណូល។ កំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងរងការប៉ះពាល់ ដូច្នេះសូមកុំចាយវាយ ច្រើនពេក កុំទាន់ចំណាយលុយក្នុងការបណ្តាក់ទុនធំៗ ពីព្រោះវាអាចនឹងពិបាកឲ្យអ្នករក មធ្យោបាយរក្សាលំនឹងលុយកាក់នៅពេលត្រូវការ។ ក្នុងនោះដែរ ការគិតគូរជាថ្មីនឹងមាន ប្រយោជន៍សម្រាប់ការងារ។ អ្នកអាចប្រើប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ  ប៉ុន្តែសូមចងចាំថា សកម្មភាពដែលអ្នកទងនឹងគំនិតច្នៃប្រឌិតថ្មី គឺនឹងមានឥទ្ធិពលក្នុងការ ទប់លំនឹង និងស្តារស្ថានភាពមិនប្រក្រតី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ…

  • ខណ្ឌឫស្សីកែវផ្សព្វផ្សាយការទប់ស្កាត់បញ្ហាក្មេងទំនើង, គ្រឿងញៀន និងចរាចរណ៍ដល់សិស្សសាលា (Video Inside)

    ខណ្ឌឫស្សីកែវផ្សព្វផ្សាយការទប់ស្កាត់បញ្ហាក្មេងទំនើង, គ្រឿងញៀន និងចរាចរណ៍ដល់សិស្សសាលា (Video Inside)

    នគរបាលខណ្ឌឫស្សីកែវក្នុងរាជធានី បានផ្សព្វផ្សាយបញ្ហាទប់ស្កាត់ក្មេងទំនើង, បញ្ហាគ្រោះថ្នាក់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សសាលាក្នុងវិទ្យាល័យឫស្សីកែវ។ បញ្ហាក្មេងទំនើង, បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវគេឃើញថាតែងកើតមានច្រើនចំពោះយុវវ័យ ជាពិសេសក្នុងស្រទាប់សិស្សសាលា។ អប្សរាណិតរាយការណ៍

  • ស្ត្រីដែលគ្លីនិកដើមអង្គ្រងកាយដោយពោះវៀន បានបាត់បង់ជីវិតហើយ (Video Inside)

    ស្ត្រីដែលគ្លីនិកដើមអង្គ្រងកាយដោយពោះវៀន បានបាត់បង់ជីវិតហើយ (Video Inside)

    ស្រ្តីដែលត្រូវពេទ្យឯកជនកាយយកសពទារកក្នុងផ្ទៃដែលដោយទាំងពោះវៀននោះបានបាត់បង់ជីវិតហើយ បើទោះបីជាមានការជួយខ្នះខ្នែងព្យាបាលទាំងក្នុងស្រុក និងក្រៅស្រុក អស់រយៈពេល៤ខែមកនេះក៏ដោយ។ ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បានទៅរំលូតទារកស្លាប់ ក្នុងគភ៌ នៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែគ្រូពេទ្យដែលគ្មានជំនាញ ច្បាស់លាស់បានកកាយទាំងពោះវៀនរបស់នាងដាច់មកថែមទៀត។ គ្រូពេទ្យដែលទទួលខុសត្រូវបានទទួលការដាក់ពិន័យពីក្រសួងសុខាភិបាល ដោយមិនឱ្យបំពេញការងារជាពេទ្យរយៈពេល២ឆ្នាំ។ ស្ត្រីអាយុ២២ឆ្នាំនោះ ត្រូវបានគេព្យាយាមជួយសង្គ្រោះជារហូតចាប់តាំងពីពេលនោះមកទាំងគ្រូពេទ្យនៅក្នុងស្រុក និងគ្រូពេទ្យនៅក្រៅប្រទេស ប៉ុន្តែនៅតែមិនអាចជួយរក្សាជីវិតនាងបានឡើយ។ វេជ្ជបណ្ឌិត ឡឹម តារា នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់នៅថ្ងៃទី១៦មីនាថា ស្ត្រីឈ្មោះ សឿន ស្រីអូន បានបាត់បង់ជីវិតហើយ។

  • បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលវត្តអាយុជាង១៩០ឆ្នាំ ក្នុងរាជធានី (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលវត្តអាយុជាង១៩០ឆ្នាំ ក្នុងរាជធានី (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រព ព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីនោះបញ្ជាក់ថា «សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ»។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលនានាជាច្រើន ដែលកើតមានទ្បើងក្នុងវត្តតាភេម ដែលមានអាយុកាលជាង១៩០ឆ្នាំមកនេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សមិទ្ធផលទាំងនេះ បានកើតចេញសិល្បៈ នៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយដោយសារ ឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ ។ កម្ពុជាក្នុងសម័យតេជោសែន វិស័យសាសនាបានរីកចំរើន និងមានភាពសុខដុមរមនា។ នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តព្រះពុទ្ធសាសនាចំនួន ៥ពាន់១០៤វត្ត ដែលមានព្រះសង្ឃ សរុប៧ម៉ឺន៩០០អង្គ។ ក្នុងនោះវត្តនៃគណៈមហានិកាយមានចំនួន៤ពាន់៨៤៣វត្ត និងព្រះសង្ឃផ្នែកមហានិកាយចំនួន៦ម៉ឺន៨ពាន់៤៧៦អង្គ។…