-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំធ្វើរឿងស្មុគ្រស្មាញ ឬប្រថុយប្រថានណាមួយ នៅក្នុងថ្ងៃនេះ។ ប្រសិនបើមានតម្រូវការសម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗត្រូវព្យាយាម យល់ដឹងពីការងារ និងប្រុងប្រយ័ត្នជាទីបំផុត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ បោះបង់ចោលស្ថានភាពដែលមិនច្បាស់លាស់ ការប្រថុយប្រថាន និងការចំណាយលើស កំរិត ដែលរួមទាំងលុយកាក់ និងកំលាំងផងដែរ។ ប្រសិនបើអ្នកអាចការពារករណីនេះបាន បញ្ហាធំដុំនឹងមិនកើតឡើងនោះទេ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តសូមរំពឹង ទស្សនវិស័យវែងឆ្ងាយ។ ផ្ទុយពីផលអវិជ្ជមាន លោកអ្នកមានភាពរហ័សរហួន និងវៃឆ្លាតណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ អ្នកគួរជៀសវាងពីស្ថានភាពមិនច្បាស់ លាស់ ឬស្ថានភាពទ្វេរមុខ។ ឳកាសគឺថាសហសេវិក ឬដៃគូរបស់អ្នកនឹងព្យាយាមទាញលោកអ្នកអោយចូលទៅក្នុងជម្លោះ ឬស្ថានភាពតានតឹង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើការជាមួយនឹងពត៌មាន និងត្រូវមានហេតុផលជានិច្ច បើមិនដូច្នោះទេឧបសគ្គ ហាក់មានច្រើនណាស់។ ក្នុងនោះដែរ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោង ឬដេញតាម ការងារដែលមិនសក្តិសមនឹងលទ្ធភាព ឬសមត្ថភាពរបស់អ្នកនោះទេ។ កំណត់ការងារដែល អ្នកគួរធ្វើ ហើយត្រូវមានភាពសន្សឹមៗផងដែរ។ ក្រៅពីនេះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៩ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៤៥៦ករណីថែមទៀត ដែលស្មើនឹងជាងពាក់កណ្តាល បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្ងៃនេះមានចំនួន ៣៧៩ករណី ដែលកើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២២២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, ម៉ាឡេស៊ី, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣០ម៉ឺន ៦ពាន់ ៩៧៦នាក់ហើយ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍សំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤មីនា សម្តេចបានថ្លែងសួរពលរដ្ឋក្នុងពេលនោះថាតើមានមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា តួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
គជបគ្រោងជ្រើសរើសមនុស្សជាង១៥ម៉ឺននាក់ សម្រាប់បំរើដំណើរការបោះឆ្នោតសកល (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គេគ្រោងនឹងជ្រើសមនុស្សជាង១៥ ម៉ឺននាក់ ដើម្បីបំរើដល់ដំណើរការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។ មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅថ្ងៃទី ១៤ ខែមីនានេះថា ការជ្រើសរើសបុគ្គលិកជាង១៥ម៉ឺន នាក់នោះ គ្រោងនឹងធ្វើនៅថ្ងៃទី២០ មីនាខាងមុខនេះ ដើម្បីបំរើក្នុងការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលនឹងមានចំនួនជាង២ម៉ឺនការិយាល័យ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់៕
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ (Video Inside)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត ។ ប្រសាសន៍នេះ បានធ្វើឡើងក្នុងឳកាសអញ្ជើញចូលរួមក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ ៥២ និងកងឯកភាពចំណុះនៅខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍
-
ខេត្តបួននៃភាគឥសាននឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវគោលដៅបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចមួយ នាភាគពាយព្យប្រទេស ក្នុងប្រសាសន៍ថ្លែងសំណេះសំណាលមួយ ជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។ តំបន់ប៉ូលសេដ្ឋកិច្ច គឺជាតំបន់ដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលទ្រទ្រង់ និងជួយជម្រុញកំណើន GDP សម្រាប់ជាតិ។ កម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺតំបន់ប៉ូលសេដ្ឋកិច្ចនៅភ្នំពេញ, តំបន់ប៉ូលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅសៀមរាប។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយពលរដ្ឋរងផលប៉ះពាល់ សម្តេចបានលើកឡើងនូវខេត្តចំនួន៤ នាភាគពាយព្យប្រទេស ដែលនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី។
-
ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បកអាក្រាតល្បិចកល សម រង្ស៊ី (Video Inside)

ការប្រើប្រាស់ល្បិចកលញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីចង់បំបែកបំបាក់ក្នុងរង្វង់ជួរដឹកនាំផ្ទៃក្នុងគណបក្ស បានទទួលការរិះគន់ជុំទិស។ សម រង្ស៊ី នៅថ្ងៃទី៧ និងថ្ងៃទី១០ មីនា បានសរសេរតាមបណ្តាញសង្គម ធ្វើជានិយាយគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ល្បិចកលនេះ ត្រូវសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រតិកម្មតបវិញ និងបានចាត់ទុកថាជាអំពើញុះញង់បំបែកបំបាក់ជាតិ។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី ដែលធ្លាប់ស្គាល់នូវចរឹតច្បាស់របស់ សម រង្ស៊ី បានថ្លែងបកអាក្រាតតាមបណ្តាញសង្គមថា កលល្បិចរបស់ សម រង្ស៊ី នោះគឺជាការប្រឌិតរឿង, ជាការលាបពណ៌ និងការចង់ធ្វើឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា គ្មានសេចក្តីសុខ។ ល្បិចកលរបស់ សម រង្ស៊ី ក្នុងបំបែកជួរផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានគេបកអាក្រាតទៀតថា ជាល្បិចប្រកបដោយគ្រោះថ្នាក់ និងមានតែអ្នកនយោបាយថោកទាបដូច សម រង្ស៊ី នោះទេ ដែលចេះតែនឹកឃើញនូវល្បិចទុច្ចរិតទាំងនេះ។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី…
-
រាជរដ្ឋាភិបាលប្តេជ្ញាជួយខាតថវិកា ដើម្បីរក្សាលំនឹងតម្លៃអគ្គិសនី (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាជួយខាតបង់ប្រាក់ ដើម្បីការជួយពលរដ្ឋរក្សាលំនឹងតម្លៃអគ្គិសនី។ តម្លៃអគ្គិសនី បានកើនឡើងខ្ពស់តាមបណ្តាប្រទេសដទៃ ជាពិសេសបន្ទាប់ពីពិភពលោក បានដាក់ទណ្ឌកម្មដល់រុស្ស៊ី ដែលជាប្រភពមិនចេះរីងស្ងួតនូវការផ្គត់ផ្គង់ថាមពលឧស្ម័ន្ធ ដែលជាផ្នែកមួយសម្រាប់ប្រើប្រាស់បំរើថាមពលអគ្គិសនី។ នៅក្នុងប្រទេសកម្ពុជា តម្លៃអគ្គិសនី ត្រូវបានរាជរដ្ឋាភិបាលបានជួយចំណាយលើការខាតបង់ជាច្រើន ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។ កម្ពុជាក្នុងអតីតកាលនៃទសវត្ស១៩៩០ ទំហំថាមពលអគ្គិសនីប្រើប្រាស់មានប្រមាណតែ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែជាបន្តបន្ទាប់បានកើនឡើងដល់២ពាន់ ២០០មេហ្គាវ៉ាត់រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជួយបំពេញតម្រូវការនូវទំហំអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋនេះ បានស្ថិតក្នុងផ្លូវត្រួសត្រាយមួយយ៉ាងលំបាកកន្លងមក ដោយសារតែសកម្មជនសិទ្ធិមនុស្សចំនួនបានព្យាយាមរារាំងមិនឱ្យរាជរដ្ឋាភិបាលមិនឱ្យបង្កើតឡើងនូវប្រភពផ្តល់ថាមពលអគ្គិសនីនោះឡើយក្រោមលេសផ្សេងៗ។ សម្តេចបានថ្លែងថាបើគ្មានអគ្គិសនីប្រើប្រាស់នោះទេ កម្ពុជាមិនអាចអភិវឌ្ឍន៍បានឡើយ។ កម្ពុជាក្រោយប្រទេសអស់សង្គ្រាមស៊ីវិលនាចុងឆ្នាំ១៩៩៨, ដំណើរការអភិវឌ្ឍន៍ប្រទេសបានរីកលូតលាស់ជាខ្លាំង ដែលកត្តានេះគឺដោយសារតែស្ថិរភាព និងសន្តិភាពមានសាឡើងវិញ ជាពិសេសចក្ខុវិស័យ «មនុស្ស ផ្លូវ ទឹក និងភ្លើង» សម្តេចបានថ្លែងថាបានថ្លែងកម្ពុជាដែលកំពុងធ្វើដំណើរទៅមុខលើផ្លូវអភិវឌ្ឍន៍ នឹងមិនអាចធ្វើដំណើរបកក្រោយមកសភាពដើមដែលខ្វះ អគ្គិសនីប្រើប្រាស់នោះបានឡើយ។ កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពលរដ្ឋទូទាំងប្រទេសបានទទួលស្ទើរពេញលេញ ក្នុងការជួយផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ភាគរយ នៅទូទាំងប្រទេសដែលមានអគ្គិសនីប្រើប្រាស់។ ដោយឡែកភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិទៀតដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី…និងនៅ មានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាច…
-
សម្តេចម៉ែមានព្រះរាជបន្ទូលអំពីអនុស្សាវរីយ៍ពាក់ព័ន្ធនឹងព្រះរាជដំណាក់តូចខេត្តសៀមរាប (Video Inside)

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះរាជបន្ទូលចាត់ទុកព្រះរាជដំណាក់ ដែលឆេះក្នុងក្រុងសៀមរាបកន្លងមកនេះ គឺជាផ្នែកមួយនៃអនុស្សាវរីយ៍របស់ប្រវត្តិសាស្ត្រជាតិ ដែលអតីតព្រះមហាក្សត្របានយាងឆ្លងកាត់ក្នុងសម័យតស៊ូទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង។ ព្រះរាជបន្ទូលបានធ្វើឡើងតាមព្រះរាជសារមួយចុះ ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ ដែលសម្តែងនូវការអរគុណចំពោះមន្ត្រីជាអាជ្ញាធរ និងពលរដ្ឋជាតិ និងអន្តរជាតិ ដែលធ្វើសារចូលរួមការសោកស្តាយជុំវិញការឆេះព្រះរាជដំណាក់តូចក្នុងក្រុងសៀមរាបនោះ។ អប្សរាណិតរាយការណ៍
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ពាន់ ១៩៨ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ១៩៨ករណី ដែលថយចុះចំនួន ១៨៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ, សឹង្ហបុរី និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៣២៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣២នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន…