Category: កម្មវិធីព័ត៌មាន

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅសល់តែ៥០ថ្ងៃ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅសល់តែ៥០ថ្ងៃ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥០ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៥០ថ្ងៃមកហើយ នៃការរៀបចំព្រឹត្តិការណ៍ ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយការខកខាន៦៤ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ព្រះមហាក្សត្រខ្មែរទ្រង់នឹងប្រទាន «ព្រះអគ្គីកីឡាស៊ីហ្គេម» នៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលនឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌ បន្ទាប់មកនឹងដង្ហែចេញទៅកាន់បណ្តាប្រទេសនៅអាស៊ាន មុននឹងវិលត្រឡប់មកកម្ពុជាវិញ។ ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចម៉ែបានយាងនិវត្តន៍កាន់មាតុប្រទេសវិញនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់មួយរយៈពេលមក។

  • សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសអ្នកនិយាយមិនពិត ជុំវិញការឆេះព្រះរាជដំណាក់តូច (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសអ្នកនិយាយមិនពិត ជុំវិញការឆេះព្រះរាជដំណាក់តូច (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថ្កោលទោសការចោទប្រកាន់របស់អ្នកវិភាគមានទំនោរ នយោបាយប្រឆាំងម្នាក់ ជុំវិញករណីអគ្គិភ័យឆេះព្រះរាជដំណាក់តូច ក្នុងខេត្តសៀមរាប។ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា អគ្គិភ័យឆេះព្រះរាជដំណាក់តូច កាលពីរាត្រីថ្ងៃទី១២ មីនា ឆ្នាំ២០២៣ គឺដោយសារការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែអ្នកវិភាគនៅ ក្រៅប្រទេសម្នាក់ឈ្មោះ គឹម សុខ បាននិយាយចោទថាការឆេះនោះគឺជាការរៀបចំរបស់ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងប្រសាសន៍សំណេះសំណាល ក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតថ្ងៃទី១៦មីនានេះ បានថ្កោលទោស ជុំវិញសម្តីចោទប្រកាន់ដែលគ្មានការពិតនោះ។ ការឆេះព្រះរាជដំណាក់ មានរយៈពេលជាងមួយម៉ោង ប៉ុន្តែក្រោមការជួយធ្វើអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចជំនាញ, អគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណ១២យប់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនជិត១០គ្រឿង។

  • តេជោសែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប នៃការផ្លាស់ប្តូរ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងរាជរដ្ឋាភិបាល គឺជាគណបក្សតែមួយគត់ ដែលបានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាតិ, មនុស្សស្លាប់ច្រើនលាននាក់, និងប្រទេសជាតិទាំងមូលធ្លាក់ក្រោមចំណុចសូន្យ ក្នុងអតីតកាលគ្រប់គ្រង ដោយរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែគឺគណបក្សប្រជាជនកម្ពុជាទេ ដែលបានធ្វើការតស៊ូជួយរំដោះប្រទេសរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជួយប្រទេសឱ្យអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ និងថែមទាំងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រុងរឿងថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍សំណេះសំណាល នៃឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាថ្ងៃទី១៦ ខែមីនា បានមានប្រសាសន៍ប្រាប់និស្សិតយ៉ាងនេះ។ ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះបន្ទាប់ពីប្រទេសបានអស់សង្គ្រាម និងមានសន្តិភាពសាឡើងវិញ មានក្រុមធ្វើនយោបាយប្រឆាំងបានព្យាយាមចង់នាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមថ្មី ក្រោមពាក្យស្លោកនៃការផ្លាស់ប្តូរ។ សម្តេចតេជោបានថ្លែងថាការផ្លាស់ប្តូររបស់គេនោះ គឺសំដៅលើការផ្លាស់ប្តូររបបដឹកនាំដែលសម្តៅឱ្យប្រទេសកាន់តែរងទុក្ខវេទនាតែប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងគណបក្សប្រជាជនកម្ពុជារយៈពេលជាង៤០ឆ្នាំមកនេះ បានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួនយ៉ាងខ្លាំងក្លា និងកំពុងតែបន្តជម្រុញការនាំប្រទេសដែលមានសន្តិភាពនេះ កាន់តែក្លាយជាប្រទេសដែលកាន់តែទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួនថែមទៀត។ ក្នុងការផ្លាស់ប្តូរមុខមាត់ប្រមាណជាង២០ឆ្នាំមកនេះ, គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចបានធ្វើឱ្យរាជធានីភ្នំពេញ មានការប្រែប្រួលជាខ្លាំង។ បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗមានចំនួន ១ពាន់៦០៣ អគារ, ក្នុងនោះអគារកម្ពស់ ពី៥ជាន់ទៅ៩ជាន់មាន៩២៦អគារ, អគារកម្ពស់១០ទៅ១៩ជាន់ មាន៤៥២អគារ, អគារកម្ពស់ ពី២០ទៅ២៩ជាន់ មាន១២០អគារ, អគារកម្ពស់៣០ទៅ៣៩ជាន់ មាន៦៥អគារ និងអគារខ្ពស់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរុងរឿងណាស់។ អ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយល់ពីអ្នកបាន គ្រប់ករណីទាំង អស់ ក្នុងនោះអ្នកក៏ទទួលបាការគាំទ្រយ៉ាងច្រើនផងដែរ។ ផ្ទុយទៅវិញ លោកអ្នកក៏ត្រូវរក្សា ពាក្យសំដី និងអាកប្បកិរិយាល្អប្រសើរតបទៅនឹងការយកចិត្តទុកដាក់ពីមនុស្សនៅក្បែរខ្លួន ផងដែរ។ ទន្ទឹមនឹងពេលនេះ ប្រហែលជាអ្នកគួរព្យាយាមយល់ដឹងពីការងារ ហើយចូល អោយកាន់តែកៀកនឹងថ្នាក់លើរបស់ខ្លួន ដើម្បីអ្នកបានយល់ដឹងបន្ថែម និងទទួលបាន ឳកាសល្អៗផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ។ សម្រាប់លោកអ្នកដែលបំពេញការងារផ្នែករបាយការណ៍ និងឯកសារពាក់ព័ទ្ធ នានានឹងទទួលបានភាពត្រឹមត្រូវ និងចម្រើនលូតលាស់ល្អប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នក ទទួលបានការទទួលស្គាល់ពីថ្នាក់លើ និងពីមនុស្សនៅក្នុងក្រុមច្រើន ហេតុនេះមិនចាំបាច់ បារម្ភពីទំនាក់ទំនងនោះទេ។ លើសពីនេះ ក៏អាចក្លាយជាមេដឹកនាំក្រុម អ្នកបង្កើតផែនការ សកម្មភាព និងអ្នកគ្រប់គ្រងយ៉ាងសកម្មនៅថ្ងៃនេះ ដូច្នេះសូមធ្វើយ៉ាងណាប្រើប្រាស់ អំណោយផលនេះ។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តបោះទុននឹងបានចំណេញច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួន ៥០៧ ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួន ៥០៧ ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៥០៧ករណី ដែលបានកើនឡើងចំនួន ១៤២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣៨០ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ១ករណី ប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, កម្ពុជា, សឹង្ហបុរី និងប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦២ម៉ឺន ៣ពាន់ ៧២២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៥០៣នាក់ ។…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ៣ថ្ងៃ ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣០ម៉ឺន ៩ពាន់ ៦៤៨នាក់ហើយ ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • តើ UFO ឬថាសហោះដែលពិភពលោកបានផ្អើលតគ្នាមកនោះ ត្រូវគេរកប្រភពឃើញឬនៅ? (Video Inside)

    តើ UFO ឬថាសហោះដែលពិភពលោកបានផ្អើលតគ្នាមកនោះ ត្រូវគេរកប្រភពឃើញឬនៅ? (Video Inside)

    UFO គឺជាពាក្យពេញនៃអក្សរ Unidentified Flying Object មានន័យថា វត្ថុហោះហើរដែលគេមិនស្គាល់អត្តសញ្ញាណ។ ពលរដ្ឋខ្មែរជាទូទៅស្គាល់ថា «ថាសហោះ»។ រឿង «ថាសហោះ» គឺជារឿងអាថ៌កំបាំងដែលមិនទាន់មានការ បកស្រាយណាមួយច្បាស់លាស់ពីក្រុមអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា តើមានប្រភពមកពីណា និងអ្នកណាជាអ្នកបង្កើតវានោះទេ។ រឿង UFO ថាសហោះនេះ នៅតែស្ថិតក្នុងការចង់ដឹងជានិច្ចពីប្រជាជនទូទៅ។ កម្មវិធីអប្សរាណិត មានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងរឿង UFO ថាសហោះនេះ ដែលមានខ្លឹមសារដូចតទៅនេះ

  • ខេត្តតាកែវច្រានចោលព័ត៌មានអំពីក្មេងទំនើងយកពូថៅគប់កញ្ចក់រថយន្ត (Video Inside)

    ខេត្តតាកែវច្រានចោលព័ត៌មានអំពីក្មេងទំនើងយកពូថៅគប់កញ្ចក់រថយន្ត (Video Inside)

    ខេត្តតាកែវ បានច្រានចោលព័ត៌មានដែលបណ្តាញសង្គមផ្សាយអំពីរឿងក្មេងទំនើង យកពូថៅគប់កញ្ចក់រថយន្ដ ដែលការផ្សាយនោះ ត្រូវរដ្ឋបាលខេត្តបញ្ជាក់ថា វាជារឿងចាស់មួយ ដែលមិនកើតឡើងក្នុងខេត្តតាកែវនោះទេ។ ខេត្តតាកែវតែងមានសេចក្តីរាយការណ៍អំពីរឿងក្មេងទំនើងដែលបង្កហេតុតាមផ្លូវរំខានដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ។ ប៉ុន្តែការផ្សាយអំពីរឿង ក្មេងទំនើងគប់កញ្ចក់ឡាននោះ ត្រូវរដ្ឋបាលខេត្តបាននិយាយថាវាជារឿងដែលបានកើតឡើង នៅក្នុងខេត្តបាត់ដំបង គឺនៅភ្នំសំពៅ កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២។ រដ្ឋបាលខេត្តបាននិយាយថាព័ត៌មានមិនពិតនោះត្រូវបាន «គេហទំព័រហ្វេសប៊ុកមួយចំនួនជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយ» និងថាការផ្សាយព័ត៌មានមិនពិតនោះបានធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តមកលើអាជ្ញាធរ»។ រដ្ឋបាលខេត្តបានព្រមានថាគេនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឺងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរឹតញុះញង់ និងបំភ្លៃខុសពីការពិតដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

  • បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់អ្នកនយោបាយ «លេលា» ចាស់វស្សា សម រង្ស៊ី អំពីការសិក្សានៅសាលា West Point (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់អ្នកនយោបាយ «លេលា» ចាស់វស្សា សម រង្ស៊ី អំពីការសិក្សានៅសាលា West Point (Video Inside)

    មេខ្លោងឧទ្ទាម សម រង្ស៊ី បានប្រើសម្តីវាយប្រហារដល់បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាថែមទៀតហើយ ដែលជាទង្វើ «លេលា» មួយដែលព្យាយាមចង់រារាំងបណ្ឌិត ហ៊ុន ម៉ាណែត មិនឱ្យក្លាយជាប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្រាប់អនាគត។ គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នៃអនាគតនាយករដ្ឋមន្ត្រី ដែលការបោះឆ្នោតគាំទ្រនោះ បានផ្អែកលើកត្តាសីលធម៌, សកម្មភាពការងារ, ចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងកត្តាមួយចំនួនទៀត។ ប៉ុន្តែ សម រង្ស៊ី បានប្រើល្បិចកលគ្រប់សព្វបែបយ៉ាង ក្នុងបំណងចង់មួលបង្កាច់បង្ខូចកេរឈ្មោះ បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា។ ការរកល្បិចដើម្បីវាយប្រហារចុងក្រោយនេះទៀត គឺទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី១២ មីនា បានចោទថាការសិក្សាក្នុងសាលា West Point របស់បណ្ឌិត ហ៊ុន ម៉ាណែត គឺមិនបានពឹងលើសមត្ថភាពផ្ទាល់ខ្លួននោះទេ។ បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលយោធាមួយ ក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ បានប្រតិកម្មជុំវិញសម្តីចោទប្រកាន់នោះ។ ទង្វើវាយប្រហាររបស់ទណ្ឌិត សម រង្ស៊ី ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើជាច្រើនណាស់កន្លងមកនេះ ប៉ុន្តែកលល្បិចទាំងនោះតែងរងនឹងភាពបរាជ័យជាប់ជានិច្ច។

  • សម្តេចតេជោ ហ៊ុន សែន លើកអំពីការប្រឈមរបស់ពិភពលោកប្រាប់សន្និសីទជនមានពិការភាព ប្រចាំតំបន់ប៉ាស៊ីហ្វិក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន លើកអំពីការប្រឈមរបស់ពិភពលោកប្រាប់សន្និសីទជនមានពិការភាព ប្រចាំតំបន់ប៉ាស៊ីហ្វិក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ នៅក្នុងរាជធានីភ្នំពេញ ដោយបានលើកឡើងនូវបញ្ហាប្រឈមធំៗរបស់ពិភពលោក។ សម្តេចបានថ្លែងថាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច គឺជាបញ្ហាដែលពិភពលោកកំពុងប្រឈម ដោយសារតែការប្រកួតប្រជែងនេះ បានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់របស់ពិភពលោក និងប៉ះពាល់ដល់គោលការណ៍គោរពច្បាប់ជាសកលថែមទៀត។ អប្សរាណិតរាយការណ៍