Category: កម្មវិធីព័ត៌មាន

  • ព្យាករណ៍អាកាសភាពធាតុ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ (Video Inside)

    ព្យាករណ៍អាកាសភាពធាតុ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ (Video Inside)

    សីតុណ្ហភាពបានកើនឡើង១អង្សាសេ ខណៈការព្យាករណ៍ថានឹងអាចមានភ្លៀង ធ្លាក់ក្នុង កម្រិតពីខ្សោយទៅតិចតួច ក្នុងសប្តាហ៍ទៅមុខនេះ ។ យោងតាមក្រសួងធនធានទឹកនិងឧតុ និយមា មូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ខ្សោយ និងខ្យល់បម្រែបម្រួលដែលជាហេតុបង្ក លក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្ដៅ។ យោងតាមការព្យាករណ៍របស់ រវាងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣, តំបន់ទំនាបកណ្ដាល សីតុណ្ហភាព អប្បបរមា នឹងមានរវាងពី ២៥ទៅ២៧ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ទៅ ៣៨អង្សាសេ ។ ការព្យាករណ៍តំបន់ទំនាបកណ្ដាល អាចមានភ្លៀង ក្នុងកម្រិតពី ខ្សោយទៅ តិចតួចដោយអន្លើ ។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៦ទៅ៣៨ អង្សាសេ។ តាមការព្យាករណ៍នៅ តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ វិញ សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា…

  • អាជ្ញាធរជាតិព្រះវិហាររៀបចំសន្និសីទអន្តរជាតិមួយ ស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ (Video Inside)

    អាជ្ញាធរជាតិព្រះវិហាររៀបចំសន្និសីទអន្តរជាតិមួយ ស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ (Video Inside)

    អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និសីទអន្តរជាតិមួយស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរដើម្បីអបអរខួប១៥ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិក ភណ្ឌ ពិភពលោក និងខួប ១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear ។ អប្សរាណិតរាយការណ៍

  • ខេត្តតាកែវជាខេត្តទី១១ ដែលអស់គ្រាប់មីន (Video Inside)

    ខេត្តតាកែវជាខេត្តទី១១ ដែលអស់គ្រាប់មីន (Video Inside)

    ខេត្តតាកែវគឺជាខេត្តទី១១ ដែលត្រូវបានប្រកាសជាខេត្តអស់មីន នៅក្នុងប្រទេសកម្ពុជា។ ពីធី ប្រកាសខេត្តតាកែវជាខេត្តអស់មីននេះ បានធ្វើនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ក្រោម អធិបតីភាពអនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ ។ ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា នៅក្នុងខេត្តតាកែវ ផ្ទៃដីដែលត្រូវបានបោសសំអាតគ្រាប់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានទំហំ ៤លាន៤ម៉ឺន៤៨៣ ម៉ែត្រក្រឡា។ ក្នុងយុទ្ធនាការបោសសំអាតកន្លងមកនេះគេបានរកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនសរុប ៣ម៉ឺន៤ពាន់៣៦២គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំង មនុស្សចំនួន៤៦៣គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន៩គ្រាប់, គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន ៣៨៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣ម៉ឺន៣ពាន់ ៥០៣គ្រាប់។ អាជ្ញាធរជាតិបោសសំអាតគ្រាប់មីន បានថ្លែងថានៅក្នុងឆ្នាំ ២០២៣ នេះ កម្ពុជា គ្រោងនឹងប្រកាសខេត្តអស់មីនចំនួន៧បន្តបន្ទាប់ទៀត គឺខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ កម្ពុជាបានកំណត់ទិសដៅ រំដោះគ្រាប់មីនក្នុងដីចេញឱ្យអស់ពីក្នុងប្រទេសរហូតដល់ឆ្នាំ២០២៥ ។

  • សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា​ និងចិនចាប់ផ្តើម (Video Inside)

    សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា​ និងចិនចាប់ផ្តើម (Video Inside)

    លំហាត់សមយុទ្ធរវាងកងយោធពលខេមរភូមិន្ទនិងកងរំដោះប្រជាជនចិនរយៈពេលកន្លះ ខែបានចាប់ផ្តើមហើយ។ សមយុទ្ធនាគមាសបានខកខានរយៈពេលប្រមាណ២ឆ្នាំមក ហើយ ដោយសារតែវិបត្តិកូវីដ១៩ បានរៀបចំធ្វើនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ ភ្នំជុំរីករាយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។ មន្ត្រីនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ថោង សូលីម៉ូ បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២១មីនាឆ្នាំ២០២៣ថា សមយុទ្ធនេះគឺអនុវត្តតាមស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២។ លំហាត់សមយុទ្ធរយៈពេល១៩ថ្ងៃរវាងពីថ្ងៃទី២០មីនាដល់៨មេសា គឺស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាកំពុង សម្រួចការហ្វឹកហ្វឺនយុទ្ធសាស្ត្រក្នុងសម័យបច្ចេកវិទ្យាថ្មីដើម្បីកាន់តែបង្កើន ឡើងថែមទៀត នូវសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកបានវិវត្តន៍រីក ចម្រើន យ៉ាងលឿនលើកត្តាបច្ចេកវិទ្យា។ សមយុទ្ធនាគមាសឆ្នាំ២០២៣នេះ នឹងមានការ ចូលរួមពីកម្លាំងកងទ័ពកម្ពុជា៥៨៣នាក់ រួមជាមួយកងទ័ពរំដោះប្រជាជនចិនចំនួន២៥៧នាក់ ។ យោងតាមមន្ត្រីនាំពាក្យយោធា សមយុទ្ធនាគមាសក្នុងឆ្នាំ២០២៣នេះ នឹងការចូលរួមសង្កេត ការណ៍ពីបណ្តាប្រទេសអាស៊ានទាំង១០ និងថាការធ្វើសមយុទ្ធយោធាប្រព្រឹត្តនៅកម្ពុជានេះ មិនបានរើសចំពោះប្រទេសណាមួយនោះឡើយ។

  • កីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេមមានជាង១ម៉ឺន១ពាន់នាក់ (Video Inside)

    កីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេមមានជាង១ម៉ឺន១ពាន់នាក់ (Video Inside)

    ចំនួនកីឡាករដែលនឹងត្រូវមកចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងប្រទេសកម្ពុជា មានចំនួនសរុបជាងមួយម៉ឺនមួយពាន់នាក់ហើយ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាលោក ថោង ខុន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ សមាជិកបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ ដែលបានមកចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣ មានចំនួន១ម៉ឺន១ពាន់៤៥៣នាក់។ ក្នុងចំណោមកីឡាករដែលបាន ចូលរួមប្រកួតនាពេលខាងមុខនេះ ប្រទេសថៃមានកីឡាករច្រើនជាងគេចំនួន១ពាន់៨៥៥នាក់, ប្រទេសឥណ្ឌូណេស៊ីចំនួន ១ពាន់ ៧៣៦នាក់, ប្រទេសម៉ាឡេស៊ីចំនួន ១ពាន់៤៤០នាក់, ប្រទេសកម្ពុជាចំនួន១ពាន់៣១២ នាក់, ប្រទេសសិង្ហបុរីចំនួន១ពាន់២៧១នាក់, ប្រទេសវៀត ណាមមានចំនួន ១ពាន់២២៣នាក់, ប្រទេសហ្វីលីពីន ចំនួន១ពាន់១២១នាក់, ប្រទេសមីយ៉ាន់ ម៉ាចំនួន ៦៦៣នាក់, ប្រទេសឡាវចំនួន៥៨៣នាក់, ប្រទេសទីម័រខាងកើតចំនួន ១៦៧នាក់, និងប្រទេសប្រុយណេមានតិចជាងគេចំនួន៨២នាក់។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥ដល់១៧ខែឧសភាÉ ចំណែក ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី៣ដល់៩ ខែមិថុនាÉហើយវិញ្ញា សាដែលនឹងត្រូវដាក់ក្នុងការប្រកួតមានចំនួន៣៦ប្រភេទវិញ្ញាសា៕

  • ព្រះមហាក្សត្រខ្មែរប្រោសព្រះរាជទានព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

    ព្រះមហាក្សត្រខ្មែរប្រោសព្រះរាជទានព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

    ព្រះមហាក្សត្រខ្មែរ នៅថ្ងៃនេះបានប្រោសព្រះរាជទានផ្តល់ព្រះអគ្គីកីឡាឬភ្លើងគុបកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម។ ព្រះរាជពិធីប្រោសប្រទានភ្លើងគុបកីឡា បានធ្វើនាព្រឹកថ្ងៃទី២១មីនាឆ្នាំ២០២៣នៅមុខប្រាសាទអង្គរវត្ត និងមានក៏មានពិធីដង្ហែរភ្លើង គុបកីឡានោះ នៅជុំវិញវង់តូចនៃបរិវេណប្រាសាទអង្គរវត្តខ្មែរថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, សម្តេចសម្តេចចៅហ្វាវាំង គង់ សំអុល, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចក្រ ឡាហោម ស ខេង, លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន, លោកឧប នាយករដ្ឋមន្ត្រីជាសុ ផារ៉ា និងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជា ច្រើនទៀត បានយាងអមព្រះមហា ក្សត្រក្នុងព្រះរាជពិធីប្រោសទាន ភ្លើងព្រះអគ្គីកីឡា។ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន គណៈកម្មាធិការជាតិ រៀប ចំការ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានថ្លែងក្នុង ព្រះរាជពិធីសុំព្រះអគ្គីកីឡានោះ ។ ព្រះអគ្គីកីឡា ក្រោយការដង្ហែរជុំវិញប្រាសាទអង្គរវត្តនោះរួចមក ត្រូវបានយកមករក្សាតម្កល់ ទុកក្នុងវត្តរាជបូណ៌ ដើម្បីការត្រៀមដង្ហែរបន្តទៅកាន់បណ្តាប្រទេសអាស៊ាននានាក្នុងតំបន់ ក្នុងនោះរួមមានប្រទេសទីម័រខាងកើតផងដែរ។ យោងតាមកម្មវិធី ភ្លើងគុបកីឡានេះនៅថ្ងៃទី ២២មីនា នឹងធ្វើដំណើរចេញពីសៀមរាបទៅប្រទេសវៀតណាម និងបន្តទៅហ្វីលីពីន, ប្រទេស ប្រ៊ុយណេ,…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ ពីព្រោះកំហុសធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្លាំង។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រង និងកែប្រែភាពខ្វះចន្លោះបាន។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ស្រប ពេលនេះ សូមលោកអ្នកព្យាយាមគ្រប់គ្រងទឹកចិត្តរបស់ខ្លួនអោយនៅក្នុងដៃ ពិសេសសូម មានហេតុផលជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ ក្នុងពេលនេះ ប្រសិនបើអ្នកមានបំណង ផ្លាស់ប្តូរទីកន្លែងការងារ គឺលែងជាបញ្ហាទៀតហើយ។ ឆ្នាំថោះ       សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • អត្ថបទអត្ថាធិប្បាយ៖ ប្រជាជនកម្ពុជារួមគ្នា ការពារឲ្យបានសុខសន្តិភាព និងការអភិវឌ្ឍ (Video Inside)

    អត្ថបទអត្ថាធិប្បាយ៖ ប្រជាជនកម្ពុជារួមគ្នា ការពារឲ្យបានសុខសន្តិភាព និងការអភិវឌ្ឍ (Video Inside)

    ក្រុមធ្វើនយោបាយទុច្ចរឹត បានសម្រុកយុទ្ធនាការផ្សាយបំភ្លៃ និងបំផ្លើសជុំវិញសភាពការណ៍ពិត របស់កម្ពុជា ជាពិសេសការចង់ធ្វើឱ្យកេរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជាបានខូចខ្ទេចខ្ទាំនៅមុនការបោះឆ្នោត។ ពួកគេបានប្រមាថព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ និងប៉ុនប៉ងចង់បំផ្លាញកេរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាថែមទៀត។ ថ្ងៃនេះយើងមានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «ប្រជាជនកម្ពុជារួមគ្នា ការពារឱ្យបានសន្តិភាពនិងការអភិវឌ្ឍន៍»

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៥២២ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៥២២ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៥២២នាក់ ដែលថយចុះជាងពាក់កណ្តាល ធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ ការឆ្លងកូវីដ-១៩ សរុបនៅអាស៊ាន កាលពីសប្តាហ៍មុន មានចំនួន ៣ពាន់ ១៩៨ ករណី ។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៩៥០ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល៧២ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល៧២ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៣ថ្ងៃមកនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣១ម៉ឺន ៩ពាន់ ៣៧៧នាក់ហើយ ។ ដោយឡែកតួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។