-
ក្រុមគ្រូសារត្រកូលហ៊ុនធ្វើពិធីរំលឹកការដឹងគុណមាតាបិតា (Video Inside)

-
Doomsday Clock រំកិលទ្រនិចទៅមុខក្នុងឆ្នាំ២០២៣ នៃសញ្ញាបង្ហាញថាពិភពលោក កាន់តែខិតជិតនឹងវិនាសកម្ម (Video Inside)

ទ្រនិចនាឡិកា Doomsday Clock ឬនាឡិកាកំណត់ថ្ងៃទន្សារបស់ពិភពលោកបានមួលរំកិលទៅមុខ១០វិនាទីថែមទៀត សម្រាប់ឆ្នាំ២០២៣។ ការសម្រេចរំកិលទ្រនិចដោយអ្នកប្រាជ្ញ នៃក្រុមវិទ្យាសាស្ត្រអាតូមិកនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៤ មករា ឆ្នាំ២០២៣ ដែលជាការបង្ហាញភាពកាន់តែក្បែរបំផុត នៃចំណុចទីអវសានរបស់ពិភពលោក។ នេះជាលើកដំបូងហើយដែលមានសញ្ញាព្រមានពីក្រុមអ្នកប្រាជ្ញបន្តមរតក Doomsday Clock ក្នុងរយៈពេល៧៦ឆ្នាំមកនេះ បានដាស់តឿនការប្រុងប្រយ័ត្នគ្រោះថ្នាក់មហន្តរាយដល់មនុស្សជាតិ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញនាឡិកា Doomsday Clock របស់ពិភពលោកនេះ
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការសង់ស្ពាន និងផ្លូវភ្ជាប់ខេត្តដែលខណ្ឌដាច់ដោយទន្លេសាប និងទន្លេមេគង្គ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នូវការកសាងស្ពានឆ្លងកាត់ទន្លេសាប និងស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅកាន់ខេត្តក្រចេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ជាក់ការឯកភាពលើការកសាងផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ ប្រវែង៥៨គីឡូម៉ែត្រកាលពីថ្ងៃទី៩ មីនា។ តម្លៃនៃការសាងសង់នោះ នឹងគ្រោង ធ្វើក្នុងទំហំ២៥០លានដុល្លារ និងការសាងសង់នឹងកំណត់ចាប់ផ្តើមក្នុង ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ បានបញ្ជាក់សាឡើងវិញនូវគម្រោងធ្វើស្ពានតភ្ជាប់ខេត្តទាំង៣ ដែលខណ្ឌដាច់ពីគ្នាដោយសារទន្លេសាប និងទន្លេមេគង្គ។ យោងតាមគម្រោង, ស្ពានដ៏វែងមួយប្រវែង៣ពាន់៣០០ម៉ែត្រនឹងត្រូវកសាងឆ្លងកាត់ទន្លេ និងមានកសាងស្ពានដទៃទៀតប្រមាណចំនួន៥ និងមានដាក់លូចំនួន១០០លូ ដើម្បីជាច្រកផ្លូវសម្រាប់សត្វត្រីធ្វើដំណើរចេញចូលផងទៀត។ កម្ពុជាក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ការកសាងផ្លូវ, ស្ពានដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនគឺជាកត្តាអាទិភាពមួយ។ កម្ពុជាមិនមានឆ្នាំណាដែលទំនេរក្នុងការកសាង និងអភិវឌ្ឍន៍សមិទ្ធផលរបស់ខ្លួនឡើយ។ ក្នុងគម្រោងកសាងដែលបានដាក់ចេញនាពេលខាងមុខនេះ ក្រសួងសាធារណការបានឱ្យដឹងនូវគម្រោងធ្វើផ្លូវល្បឿនលឿនចំនួន២ថែមទៀត គឺផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣, ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប និងការកសាង «ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ឆ្លងកាត់ទន្លេពីផ្សារចាស់ទៅជ្រោយចង្វារ…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ។ ក្រៅពីនេះអ្វីដែលអ្នកគួរធ្វើជាចាំបាច់គឺកុំឲ្យយឺតយ៉ាវសម្រាប់បំពេញការងារ បន្ទាប់មកសូមប្រកាន់ខ្ជាប់នូវគំរូនៃឥរិយាបទធម្មតា។ ក្រៅពីនេះ ថ្ងៃនេះ លោកអ្នកនឹងអាចធ្វើដំណើរចាកចេញពីស្ថានភាពចាស់ ឬដំណើរជិតឆ្ងាយយ៉ាងប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ លោកអ្នកអាចនឹងបញ្ចប់ការងារទាំងអស់ដោយភាពជោគជ័យ ប្រសិនបើអ្នកបោះបង់ចោលការងារខ្លះដែលមិនសក្តិសមនិងអ្នក ឬដែលមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាន។ ថ្ងៃនេះភាពស្មុគ្រស្មាញប្រទាក់ក្រឡាតូចៗមួយចំនួនអាចធើ្វឲ្យអ្នកឈឺក្បាលផងដែរ ដូច្នេះសូមព្យាយាមរកពេលវេលាដោះស្រាយ។ ដោយឡែក ប្រសិន បើអ្នកនឹងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺគ្មានអ្វីរំខានអ្វីនោះទេ។ ក្រៅពីនេះ ក៏គួរមានភាព អត់ធ្មត់ និងរងចាំពេលវេលាបន្តិចទៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកប្រហែលជាមានការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចនឹងកើតឡើង។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទង ប៉ុន្តែសូមបដិសេធជាដាច់ខាតទាក់ទងនឹងសេចក្តីថ្លែងការណ៍ ឬការបញ្ចេញមតិរិះគន់។ ចំពោះ ការសហការ ការបណ្តាក់ទុន…
-
នៅសល់៥៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៤៤ថ្ងៃមកហើយ ខណៈដែលអត្តពលិក និងក្រុមប្រតិភូកីឡាបានបន្តចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ ដែលនឹងមកដល់រយៈពេល៥៦ថ្ងៃទៅមុខទៀតនេះ។ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ មីនា អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្រាប់ខែឧសភា និងមិថុនាខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមចំណាយថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយការខកខាន ៦៤ ឆ្នាំកន្លងមកនេះ។
-
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាភាពទោសៈ មិនអាចឈ្នះលើចិត្តស្ងប់ និងត្រជាក់បានឡើយ (Video Inside)

អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គេ មិនអាចពន្យល់ឱ្យមនុស្សទោសៈដែលតែងមានគំនិតទុច្ចរិតក្លាយជាមនុស្សដែលទទួលស្គាល់ នូវការពិតនោះឡើយ។ ប្រសាសន៍លើកឡើងនេះ គឺនៅទន្ទឹមនឹងភាពច្រណែននិន្ទា របស់បុគ្គលធ្វើនយោបាយប្រឆាំងរាជរដ្ឋាភិបាល ដែលតែងចិញ្ចឹមគំនិតមិនល្អដាក់មកលើរូបលោក ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយ ក្នុងសប្តាហ៍នេះ បានថ្លែងប្រាប់អ្នកចូលរួមថា ចិត្តត្រជាក់នឹងឈ្នះលើចិត្តក្តៅប្រកបដោយទោសៈ។
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំហ្សឺណែវ បដិសេធសេចក្តីថ្លែងការណ៍ក្រុមអ្នករាយការណ៍ពិសេស (Video Inside)

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបដិសេធចំពោះការចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេស ពាក់ព័ន្ធនឹងការកាត់ទោសរបស់កម្ពុជាជុំវិញរឿងលោក កឹម សុខា។ លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកាត់ទោសចំនួន២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិដែល កឹម សុខា បាននិយាយដោយខ្លួនឯង តាមរយៈឃ្លីបវីដេអូពីប្រទេសអូស្ត្រាលី។ សាលក្រមបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាព ចុះថ្ងៃទី៣ មីនា ឆ្នាំ២០២៣ បានដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយ យោងតាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែបានអនុញ្ញាតឲ្យលោក ស្ថិតនៅផ្ទះដោយមិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែរង្វង់ក្រុមគ្រួសារ។ ប៉ុន្តែការកាត់ទោសរបស់តុលាការកម្ពុជា បែរជារងការចោទប្រកាន់ពីក្រុមអ្នករាយការណ៍ពិសេស ដែលចេញសេចក្តីថ្លែងការណ៍ថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ចោទថាជារឿងនយោបាយ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍១០ចំណុចដោយបញ្ជាក់តបមកវិញថា «នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសង្គមប្រជាធិបតេយ្យដទៃទៀត, បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោសដោយឈរលើមូលដ្ឋាន នៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ»។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបន្តថា «ឋានៈជាអ្នកនយោបាយបាន មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំង ឬយ៉ាងណានោះទេ ប៉ុន្តែពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ»។ សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថាការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋត្រូវបន្តរក្សាសន្តិភាព (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋត្រូវរក្សាសន្តិភាព ដែលកម្ពុជារកបានដោយលំបាក បន្ទាប់ពីប្រទេសបានឆ្លងកាត់ព្យុះ នៃសង្គ្រាម និងការបែកបាក់រយៈពេល២៨ឆ្នាំ។ កម្ពុជាបានបញ្ចប់សង្គ្រាមដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ ប៉ុន្តែក្រុមធ្វើនយោបាយទុច្ចរិត ដែលឃុបឃិតជាមួយបរទេសពីខាងក្រៅ នៅតែចិញ្ចឹមគំនិតចង់ធ្វើឱ្យកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ ក្រោមចលនាបដិវត្តន៍ពណ៌ដែលប្រើប្រាស់ស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ ដែលមានមនុស្សចូលរួមរីករាយសប្បាយច្រើនកុះករ បានថ្លែងប្រាប់ពលរដ្ឋនៅទីនោះថា ដើម្បីឱ្យកម្ពុជាមានភាពរីករាយនិងរីកចំរើនឥតឈប់ឈរទៅ មុខទៀតនោះ គឺគេត្រូវរក្សាសន្តិភាពឱ្យខាងតែបាន។ កម្ពុជាទើបបានកាត់ទោសដាក់គុក២៧ឆ្នាំនូវមេខ្លោងធ្វើបដិវត្តន៍ពណ៌ឈ្មោះ កឹម សុខា ដែលបានប្រើប្រាស់ស្លាកគណបក្សនយោបាយ និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ឃុបឃិតជាមួយបរទេសក្នុងការចង់ទាញកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩១ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦៩១នាក់ ដែលបានបន្តកើនឡើងចំនួន ៦៧ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣១២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ, កម្ពុជា, ថៃ, មីយ៉ាន់ម៉ា និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១៣នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៤ពាន់ ៧៩៤ករណី, និងការស្លាប់សរុបមានចំនួន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ៦ថ្ងៃ ជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥ពាន់ ១១៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។