-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥០ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៣៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ដែលមានចំនួន ៤៥០ករណី កើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៨៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, វៀតណាម, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៣ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំការមិនមានការឆ្លងសោះមានរយៈពេល ៤ថ្ងៃ ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥៨៨នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅ ជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពកម្ដៅមានការប្រែប្រួលខណៈកម្ពុជាទទួលរងនូវទទួលឥទ្ធិពលចំនួន២ ក្នុងសប្តាហ៍នេះ គឺឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ចិន។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី៨ រហូត ដល់ថ្ងៃទី១៥ ខែមីនា នៅតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២២ទៅ ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ។ តាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅតិចតួចដោយអន្លើ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២១ទៅ២៣ អង្សាសេ, និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ ។ នៅតំបន់ខ្ពង់រាប ដដែលនេះ រវាងពីថ្ងៃទី១៣ទៅ១៤ ខែ មីនា សីតុណ្ហភាពអប្បបរមាអាចចុះថែមទៀត ក្នុងចន្លោះពី ២ទៅ៣ អង្សាសេ នៅវេលាយប់ និងព្រឹក ។ នៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២២ទៅ២៤ អង្សាសេ , សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣១ទៅ ៣៤…
-
នៅសល់៥៩ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥៩ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៤១ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅ សល់តែ៥៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានបញ្ជាក់ការប្តេជ្ញាត្រៀមរៀបចំខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។
-
សម្តេចសន្យារក្សាតំណែងរបស់រដ្ឋមន្ត្រីកិច្ចការនារី និងក្រសួងវប្បធម៌ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ទង់មតិយ៉ាងហោចចំនួន៣ដងជាបន្តបន្ទាប់ បានបង្ហាញថាសម្តេចបានទទួលការគាំទ្រពីស្ត្រីជាច្រើននៅក្នុងប្រទេស។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨មីនាលើកទី១១២នៅវិមានសន្តិភាព។ សម្តេចបានថ្លែងបង្ហាញមោទនភាពនូវភាពដឹកនាំ របស់ស្ត្រីជាថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងបានប្រកាសថា បើក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាដែលសម្តេចដឹកនាំនឹងឈ្នះ នឹងបន្តដឹកនាំជានាយករដ្ឋមន្ត្រីអាណ្ណត្តិថ្មីនោះ សមាសភាពស្ត្រីដឹកនាំក្នុងក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរក្សាទុកជាដដែល។
-
ខេត្តពោធិ៍សាត់ក្នុងសម័យសន្តិភាពរបស់សម្តេចតេជោសែន (Video Inside)

អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានថ្លែងនូវគម្រោងចង់ប្រែក្លាយស្រុកវាលវែង ដែលដាច់ស្រយាលជាក្រុងមួយនៃតំបន់សេដ្ឋកិច្ច។ ស្រុកវាលវែង គឺជាតំបន់មួយដែលជាប់នឹងព្រំដែនថៃ និងដែលពីអតីតកាលជាទីដាច់ស្រយាលមួយដែលអ្នកធ្វើដំណើរទៅកាន់ស្រុកវាលវែងនោះ តែងត្អូញត្អែរនឹងការលំបាកដោយសារតែចំណោទផ្លូវធ្វើដំណើរ។ លោកអភិបាលខេត្ត ខូយ រីដា ថ្លែងក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីនៅថ្ងៃទី៧មីនា បានថ្លែងថាស្រុកវាលវែងមិនដូចជាស្រុកដាច់ស្រយាលដូចពីមុននោះទៀតឡើយ។ ខេត្តពោធិ៍សាត់ គឺជាខេត្តនៃអតីតសមរភូមិ និងជាកន្លែងជម្រកលាក់ខ្លួនរបស់ក្រុមចលនាឧទ្ទាមទ័ពព្រៃថែមទៀត។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានគ្រាប់មីន ច្រើនជាងគេផងដែរ ប៉ុន្តែក្នុងសម័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ លែងក្លាយជាតំបន់មានគ្រោះថ្នាក់គួរឱ្យខ្លាចទៀតនោះហើយ។ លោកអភិបាលខេត្ត ខូយ រីដា បានមានប្រសាសន៍រំលឹកអំពីអតីតកាល នៃខេត្តពោធិ៍សាត់កន្លងមកនេះ។ ខេត្តពោធិ៍សាត់គឺជាខេត្តមានបណ្តាញផ្លូវជាតិ និងផ្លូវខេត្តចំនួន៥៥ខ្សែ ប្រវែងសរុប១ពាន់៩៨ ក្បៀស២៩គីឡូម៉ែត្រ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់បានកសាង និងជួសជុលផ្លូវរបស់ខ្លួនបានជាច្រើន ក្នុងនោះរួមមានស្ថាបនាផ្លូវជាតិលេខ៥សាឡើងវិញ ប្រវែងសរុប៨៦ក្បៀស៣០គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិលេខ១០ពីវាលវែងទៅអូរសោមប្រវែង៩៦គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តដោយក្រាលកៅស៊ូ DBST ប្រវែង៣៤ក្បៀស៨០គីឡូម៉ែត្រ, ស្ថាបនាផ្លូវខេត្តដោយក្រាលដីល្បាយថ្មប្រវែង១២ក្បៀស១០គីឡូម៉ែត្រ និងបានស្ថាបនាស្ពានបេតុង, ស្ពានបេឡេត៍, ស្ថាបនាលូ និងមានសមិទ្ធផលជាច្រើនទៀត ដែលធ្វើឱ្យខេត្តពោធិ៍សាត់បានក្លាយជាខេត្តមួយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទាំងប្រទេសកម្ពុជា។
-
សម្តេចតេជោបញ្ជាក់ការប្តេជ្ញាចិត្តមិនលើកលែងទោសអ្នកនយោបាយប្រព្រឹត្តកំហុសព្រហ្មទណ្ឌ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅថ្ងៃទី៧មីនាថា សម្តេចនឹងមិនស្នើរកការលើកលែងទោស ដល់អ្នកនយោបាយណា ដែលប្រព្រឹត្តនូវកំហុសព្រហ្មទណ្ឌឡើយ។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរអរសាទរទិវាសិទ្ធិនារីអន្តរជាតិរំលឹកនូវអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកបានប្រើសម្តីប្រមាថដល់សពប្អូនថ្លៃស្រី បើទោះបីជាបានបាត់បង់ជីវិតដោយសារជម្ងឺនោះក៏ដោយ។ ប្រសាសន៍របស់សម្តេចតេជោ មិនបានបញ្ជាក់ចំថាជាបុគ្គលណាមួយនោះឡើយ ប៉ុន្តែប្រសាសន៍នេះ គឺក្រោយព្រឹត្តិការណ៍មួយ ដែលមានសម្តីវាយប្រហាររបស់មេខ្លោងឧទ្ទាម សម រង្ស៊ី ដែលនិយាយប្រមាថដល់ប្អូនថ្លៃស្រីលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៦៧ឆ្នាំកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៣។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាសិទ្ធិនារី៨មីនា (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អសម្រាប់លោកអ្នកដែល ធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។ សូមសាកល្បងដើម្បីបង្ហាញសមត្ថភាពច្នៃប្រឌិត របស់អ្នកឲ្យភ្លឺថ្លាតាមដែលអាចធ្វើទៅបាន។ លោកអ្នកមិនចាំបាច់បារម្ភពីស្ថានភាពហិរញ្ញ វត្ថុរបស់អ្នកនោះទេ ពីព្រោះអ្នកអាចស៊ូទ្រាំបានគ្រប់កាលទេស ព្រមទាំងអាចជំនះរាល់ បញ្ហា ដូច្នេះអ្នកនឹងអាចទទួលបានជោគជ័យ និងផលចំណេញច្រើនជាងការរំពឹងទុក។ ក្រៅពីនេះ លោកអ្នកមានការគិតដ៏ច្បាស់លាស់ ដែលអាចសម្រួលដល់ការដោះស្រាយ បញ្ហាបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារអោយលោកអ្នកកំណត់ការងារអាទិ ភាព។ ជ្រើសរើសការងារសំខាន់យកមកអនុវត្តមុន ហើយព្យាយាមធ្វើការនោះឲ្យបានរួច រាល់ និងរហ័សបំផុត។ លោកអ្នកអាចនឹងត្រូវរំខាន ដោយភាពប្រទាំងប្រទើសក្នុងទំនាក់ ទំនងរវាងមនុស្សធ្វើការជាមួយគ្នា ដូច្នេះវានឹងបណ្តាលឲ្យអ្នកខាតបង់ពេលវេលាច្រើន ដោយឥតប្រយោជន៍។ លើសពីនេះ ហាមដាច់ខាត ការបំពេញការងារច្រើនក្នុងពេលតែ មួយ ពីព្រោះវានឹងធ្វើអោយអ្នកកាន់តែលំបាកតែប៉ុណ្ណោះ។ ដោយឡែក សូមមានការប្រុង ប្រយ័ត្នរឿងបាត់បង់ពេលវេលាអនុវត្តការងារតែម្តង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។…
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរធ្វើនោះទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ទន្ទឹមនឹងនេះជម្លោះប្រហែលជាពិបាកគេចវេស ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់នូវហេតុផល និងការអនុគ្រោះ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចាកចេញពីស្ថានភាពចាស់ ឬផ្លាស់ប្តូររបត់ការងារគឺអាចធ្វើទៅបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ដោយឡែក សូមលោកអ្នកធ្វើការពិភាក្សាការងារជាមួយមនុស្សដែលគួរឲ្យទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ប្រសិនបើអ្នកចង់ធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្ស។ ឆ្នាំថោះ …