Category: កម្មវិធីព័ត៌មាន

  • គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តគំរាមកំហែងអាយុជីវិតពលរដ្ឋ (Video Inside)

    គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តគំរាមកំហែងអាយុជីវិតពលរដ្ឋ (Video Inside)

    គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២មានមនុស្សស្លាប់១ពាន់៣៤២នាក់ ដែលស្មើនឹងជិត៥នាក់ក្នុងមួយថ្ងៃ, ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៤ពាន់៣៩៥នាក់ ដែលស្មើនឹងជាង១៦នាក់ក្នុងមួយថ្ងៃ។ មន្ត្រីនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បាន ចាត់ទុកតួលេខមនុស្សស្លាប់និងរបួសដោយសារចរាចរណ៍នេះ មានការកើនឡើង។ អប្សរាណិតរាយការណ៍

  • អង្ករផ្ការំដួលរបស់កម្ពុជាឈ្នះលេខ១ ក្នុងការប្រកួតលំដាប់ពិភពលោក (Video Inside)

    អង្ករផ្ការំដួលរបស់កម្ពុជាឈ្នះលេខ១ ក្នុងការប្រកួតលំដាប់ពិភពលោក (Video Inside)

    «អង្ករផ្ការំដួល» របស់ប្រទេសកម្ពុជាបានឈ្នះដាច់គេនៅក្នុងការប្រកួតប្រជែងលក្ខណៈពិភពលោកមួយដែលបានធ្វើក្នុងខេត្តភូកេត នៃប្រទេសថៃ។ ការប្រកួតក្នុងចំណោមបណ្តាប្រទេស ដែលនាំចេញអង្ករល្អលើសកលលោកនៅក្នុង «វេទិកាសន្និសីទអង្ករ ពិភពលោក» រវាងពីថ្ងៃ ទី១៥ ដល់១៧ វិច្ឆិកា ឆ្នាំ២០២២នោះ «អង្ករផ្ការំដួល» កម្ពុជា ត្រូវបានប្រកាសជាអង្ករដែលល្អ ដាច់គេ។

  • ACU អំពាវនាវពលរដ្ឋផ្តល់ភស្ថុតាងបន្ថែមសម្រាប់ការផ្តន្ទាទោសជនសង្ស័យកឹបកេងប្រាក់ ជាង៧០លានរៀល (Video Inside)

    ACU អំពាវនាវពលរដ្ឋផ្តល់ភស្ថុតាងបន្ថែមសម្រាប់ការផ្តន្ទាទោសជនសង្ស័យកឹបកេងប្រាក់ ជាង៧០លានរៀល (Video Inside)

    ស្មៀនសង្កាត់តាខ្មៅដែលគេបានរកឃើញជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកេងកឹបលួច ប្រាក់ ឧបត្ថម្ភជនក្រីក្រ នឹងត្រូវបញ្ជូនកាត់ទោសនៅតុលាការ ក្រោយការឃុំខ្លួនរយៈពេល៤៨ម៉ោង ដោយអង្គភាពប្រឆាំងអំពើពុករលួយ។

  • ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សជួបជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ (Video Inside)

    ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សជួបជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ (Video Inside)

    ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានជួបពិភាក្សាជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍លោកស្រី ស៊ីនធា វ៉េលីកូ សំដៅការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ។

  • កម្ពុជានឹងរំពឹងការដកចេញពីបញ្ជីប្រផេះរបស់ FATF នៅដើមឆ្នាំក្រោយ (Video Inside)

    កម្ពុជានឹងរំពឹងការដកចេញពីបញ្ជីប្រផេះរបស់ FATF នៅដើមឆ្នាំក្រោយ (Video Inside)

    កម្ពុជារំពឹងថាឈ្មោះដែលត្រូវបានដាក់ក្នុងបញ្ជីប្រផេះ នៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ជាលើកទី២ប្រមាណ៣ឆ្នាំមកហើយនេះ នឹងត្រូវស្តារសំអាតល្អឡើងវិញនាដើមឆ្នាំ ២០២៣។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកនឹងជួបស្ថានភាពដែលលំបាកនឹងធ្វើការ សម្រេចចិត្ត។ លើសពីនេះ ប្រហែលជាការសម្រេចចិត្តដែលអ្នកនឹងធ្វើមិនមែនជាការ សម្រេចចិត្តដ៏ល្អប្រសើរនោះទេ។ ប៉ុន្តែសូមកុំព្រួយបារម្ភពីព្រោះភាពអវិជ្ជមាននឹងផ្លាស់ ប្តូរទៅវិញក្នុងពេលយ៉ាងឆាប់។ ទន្ទឹមនឹងនោះ ហោរាសាស្រ្តមិនបានមើលឃើញពីបញ្ហាធ្ងន់ ធ្ងរនឹងកើតឡើងចំពោះដំណើរអនុវត្តការងាររបស់អ្នកឡើយ។ ក្នុងនោះសូម​ចងចាំថា អ្វី ដែលអាចរំខានទៅដល់ការងារគឺពេលវេលាទៅវិញទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការបណ្តាក់ទុន  និង ការប្រើប្រាស់រូបិយបណ្ណ។ ក្នុងដំណាក់ពេលនេះ សូមចំណាយពេលវេលាខ្លះដើម្បីចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ដើម្បីលោកអ្នកមានលទ្ធភាពកាន់តែប្រសើរក្នុងការអនុវត្តការងារ និងឈានទៅដល់ភាពជោគជ័យដ៏ងាយស្រួល។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកមិន ឲ្យធ្វើការងារលើសលុបពេកនោះទេ ពីព្រោះលោកអ្នកបានខិតខំច្រើនមកហើយក្នុងមួយ រយៈពេលនេះ ដូច្នេះរកពេលវេលាសម្រាកខ្លះទើបប្រសើរ។ លើសពីនេះ សូមគិតគូរមុននឹង សម្រេចចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកនឹងមានភាពរហ័សរហួន និងថាមពលច្រើន ក្នុងការបំពេញការងារ។ ឳកាសដែលអ្នកនឹងទទួលបានភាពជោគជ័យមានចំនួនច្រើន ប៉ុន្តែ ក៏ប្រហែលជាអ្នកត្រូវប្រឹងប្រែងខ្លាំង​ និងអនុវត្តការងារជាមួយនឹងគម្រោងផែនការជានិច្ច…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពក្នុងថ្ងៃនេះ មិនបានព្យារកណ៍ឃើញភាពរអាក់រអួល ឬស្ថានភាពអវិជ្ជមាន ទាក់ទង នឹងសកម្មភាពដែលកំពុងអ្នកអនុវត្តនោះទេ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ដូច្នេះសូមមានអារម្មណ៍សេរីក្នុងការបន្តផែនការរបស់អ្នក ហើយសំខាន់បំផុត កុំប្រញាប់ប្រញាលពេក។ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានចិត្តស្រលាញ់រាប់អាន និងជួយទំនុកបម្រុងកិច្ចការរបស់អ្នកណាស់។ ក្រៅពីនេះ ប្រសិនបើអ្នក មានបំណងប៉ងប្រាថ្នាអ្វីមួយសូមធ្វើចុះ ពីព្រោះអ្នកនឹងអាចបញ្ចៀសផលលំបាកបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះ សូមផ្អាក ឬបំភ្លេចចោល នូវគម្រោងមហិច្ចតាទាំងឡាយ ហើយផ្តោតលើកិច្ចការជាប្រចាំ។ សូមដាក់គំនិតរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ ហើយគិតគូរពីគម្រោងទាំងអម្បាលមាណដែលបានដាក់ចេញរួចរាល់។ ក្នុងនោះ ភាពមមាញឹកអាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក ដូច្នេះគួរសម្រាកឲ្យបានច្រើន។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមស្វែងយល់អំពី ដំណើរការដែលកំពុងកើតឡើង ហើយធ្វើយ៉ាងណាធ្វើការសម្របសម្រួលអោយបានត្រឹមត្រូវ។ ក្នុងនោះដែរ សូមរក្សាពាក្យសំដី ជាពិសេស ជាពិសេសពេលព្រឹក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នក មិនទាន់អាចកំណត់ស្ថានភាពអ្វីសោះនៅក្នុងថ្ងៃនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

    ជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យប្រមូលផ្តុំការងារច្រើនមកធ្វើ ក្នុងពេលតែមួយ។ សូមជ្រើសរើសការងារជាអាទិភាព ហើយបំពេញការងារនោះឲ្យបានល្អ បំផុតតាំងពីពេលព្រឹក។ លោកអ្នកក៏គួរតែប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងការប្រើប្រាស់ អារម្មណ៍មកលើការងារ។ ក្នុងនោះជៀសវាងការសង្ស័យច្រើនដោយគ្មានមូលដ្ឋាន ពីព្រោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រជាប្រិយភាព និងទំនាក់ទំនងជិតឆ្ងាយរបស់លោកអ្នក។ ដោយឡែក​ សូមកុំធ្វើទំនាក់ទំនង ឬចែករំលែកបញ្ហាសំខាន់ជាមួយមនុស្សថ្មីផ្ទុយភេទ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពលោកអ្នកកំពុងរងផលប៉ះពាល់មួយចំនួនពីមជ្ឈដ្ឋាន ខាងក្រៅ។ ប្រហែលជាអ្នកត្រូវចំណាយពេលបន្ថែមស្វែងយល់ពីហេតុការណ៍ដែលកំពុង កើតឡើង ហើយប្រមូលពត៌មានអោយបានច្រើនបំផុត។ ក្នុងនោះ សូមស្នើសុំជំនួយប្រសិន បើអ្នកមិនអាចរកច្រកចេញបានត្រឹមត្រូវ។ ធ្វើយ៉ាងណាកុំប្រថុយប្រថានចំពោះហេតុការណ៍ ណាមួយឡើយ។ យកចិត្តទុកដាក់បំពេញការងារក្រោមបន្ទុកអោយបានឆាប់រួសរាន់ ហើយ យកល្អចំណាយពេលខ្លះដើម្បីស្វែងរកការសិក្សាដកស្រង់យកបទពិសោធន៍បន្ថែម។ បន្ថែម ពីនេះ អ្នកគួរចូលអោយកាន់តែកៀកនឹងថ្នាក់លើ ការព្រងើយកន្តើយនឹងនាំឲ្យខាតបង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមអាជីព ណាមួយឡើយ។ ក្នុងនោះការចំណាយលុយកាក់ច្រើនពិបាករំពឹងថាទទួលបានផល ចំណេញ ឬប្រមូលដើមទុនមកវិញណាស់។…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៩ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៩ពាន់នាក់ (Video Inside)

    ប្រទេសចំនួន ៩ នៅក្នុងអាស៊ានរយៈពេល៣ថ្ងៃចុងក្រោយនេះ ត្រូវបានរកឃើញតួលេខឆ្លង ដោយសារកូវីដ១៩ ក្នុងនោះប្រទេសខ្លះ មានតួលេខមនុស្សស្លាប់ថែមទៀត។ ប្រទេសទាំង ៩ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង ចុងក្រោយនេះ រួមមាន ៖ ប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។

  • កម្ពុជាឆ្លងកូវីដ១៩ចំនួន៣ករណី (Video Inside)

    កម្ពុជាឆ្លងកូវីដ១៩ចំនួន៣ករណី (Video Inside)

    កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ថ្ងៃនេះចំនួន៣ករណី ក្រោយការស្ងប់ស្ងាត់មួយរយៈពេលកន្លង មក។ ការឆ្លងបីករណីរយៈពេល២៤ម៉ោងកន្លងមកនេះ គឺជាការឆ្លងក្នុងសហគមន៍។ កម្ពុជារហូតមកទល់នឹងពេលនេះ មានតួលេខអ្នកឆ្លងសរុបចំនួនជាង ១៣ម៉ឺននាក់ ប៉ុន្តែក្រោមគោលនយោបាយចាក់វ៉ាក់សាំងស្រោចរបស់ប្រមុខរាជរដ្ឋាភិបាល និងការដាស់តឿន ជារៀងរាល់ថ្ងៃរបស់ក្រសួងសុខាភិបាល តួលេខឆ្លងពេលខ្លះបាត់ និងពេលខ្លះមានដោយ មិនទៀងទាត់ ប៉ុន្តែការឆ្លងវេលាចុងក្រោយនេះ មិនមានលើសពីតួលេខមួយខ្ទង់ឡើយ ។