Category: កម្មវិធីព័ត៌មាន

  • ២ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង ៨ពាន់លានដុល្លារ (Video Inside)

    ២ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង ៨ពាន់លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ រយៈពេល២ខែដើមឆ្នាំ២០២៤ សម្រេចបានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤, ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ក្នុងខែមករា និងខែកុម្ភៈ សម្រេចបានទឹកប្រាក់ជាង ៨ក្បៀស ១២ពាន់លានដុល្លារ ដែលកើនឡើង ១៩,២ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ របាយការណ៍ដដែលបានបន្តថា រយៈពេល២ខែនេះ, ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់, ស្រូវ, អង្ករ, ស្វាយចន្ទី, កៅស៊ូ, កង់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, គុជ ខ្យងធម្មជាតិ ឬគុជខ្យងចិញ្ចឹម, ត្បូងថ្ម, ស្បែកជើង, ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។

  • ឆ្នាំ២០២៣ កម្ពុជាបណ្តេញជនបរទេសចំនួន ២,១៥៩នាក់ (Video Inside)

    ឆ្នាំ២០២៣ កម្ពុជាបណ្តេញជនបរទេសចំនួន ២,១៥៩នាក់ (Video Inside)

    ជនបរទេសចំនួន ២ពាន់ ១៥៩នាក់ ដែលប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ថ្ងៃទី១១ មីនា ឆ្នាំ ២០២៤, ជនបរទេសទាំងជាង ២ពាន់នាក់នោះ រួមមាន ៣៩សញ្ជាតិ ក្នុងនោះរួមមានជនជាតិចិនច្រើនជាងគេ ចំនួន ១ពាន់ ១១នាក់, ឥណ្ឌូនេស៊ី ២៦៧នាក់, វៀតណាម ៥០៧នាក់, ថៃ ៦០នាក់, ឥណ្ឌា ៧៧នាក់, ជប៉ុន ៥៣នាក់, នីហ្សេរីយ៉ា ៣៣នាក់, ម៉ាឡេស៊ី ៣២នាក់, ចិនតៃវ៉ាន់ ២៤នាក់, កូរ៉េខាងត្បូង ២០នាក់, ហ្វីលីពីន ១៦នាក់, អាមេរិក ១៤នាក់, អង់គ្លេស ១៤នាក់ និងមាន ២៦សញ្ជាតិ ទៀតដែលមានមនុស្សពី ១ ដល់ ៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។ បើគិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ជនបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់ និងត្រូវបានបណ្តេញចេញពីកម្ពុជា…

  • រកឃើញគ្រាប់បែក MK82 ចំនួនបីគ្រាប់ ក្នុងខេត្តកំពង់ស្ពី និងខេត្តកណ្តាល (Video Inside)

    រកឃើញគ្រាប់បែក MK82 ចំនួនបីគ្រាប់ ក្នុងខេត្តកំពង់ស្ពី និងខេត្តកណ្តាល (Video Inside)

    គ្រាប់បែក៣គ្រាប់ដែលទម្លាក់ពីលើយន្តហោះអាមេរិកាំង ត្រូវបានគេរកឃើញក្នុងទីតាំង ៣ ផ្សេងគ្នា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ គ្រាប់បែកប្រភេទ MK82 ចំនួនបីគ្រាប់ដែលគ្រាប់នីមួយៗទម្ងន់ជាង ២៣០គីឡូក្រាម ត្រូវបានរកឃើញនាដើមខែមីនា ឆ្នាំ២០២៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងនៅក្នុងស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា លោក ហេង រតនា បានថ្លែងថា គ្រាប់បែកទាំង ៣គ្រាប់នេះ ត្រូវបានរកឃើញក្នុងកន្លែងដែលកំពុងធ្វើសំណង់អភិវឌ្ឍន៍។ យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង។ បើគិតជាទម្ងន់សរុបមានចំនួន ជាង ៤លានតោន និងមានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស ដោយយន្តហោះអាមេរិកកាំង មានចំនួនជាង ៥០ម៉ឺនដង។

  • ចាប់ជនវៀតណាម ២៦នាក់ និងបណ្តេញចេញពីកម្ពុជា (Video Inside)

    ចាប់ជនវៀតណាម ២៦នាក់ និងបណ្តេញចេញពីកម្ពុជា (Video Inside)

    ជនជាតិវៀតណាម ២៦នាក់ ត្រូវបានឃាត់ខ្លួន និងបណ្តេញពីកម្ពុជា ក្រោយធ្វើសកម្មភាពជីកកាយយករ៉ែមាសកម្ពុជាដោយខុសច្បាប់ នៅក្នុងខេត្តរតនគិរី។ ការបង្ក្រាបអំពើខុសច្បាប់នេះ បានធ្វើរវាងពីថ្ងៃទី៨ដល់១០ មីនា ឆ្នាំ២០២៤ ស្ថិតក្នុង៦ទីតាំង ក្នុងតំបន់កន្ទុយនាគ នៃភូមិសាស្ត្រស្រុកតាវែង ខេត្តរតនគិរី។ ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នោះ សមត្ថកិច្ចបានរឹបអូសយកគ្រឿងចក្រចំនួន ៤គ្រឿង, ម៉ាស៊ីនភ្លើង, ម៉ាស៊ីនបូមទឹក និងឧបករណ៍ជាច្រើនទៀត ដែលបំរើដល់សកម្មភាពកាយរ៉ែមាសខុសច្បាប់ លើទឹកដីខេត្តរតនគិរីនោះ។ សមត្ថកិច្ចបានថ្លែងថាជនសង្ស័យជាតិវៀតណាមទាំង ២៦នាក់ ត្រូវបានផាកពិន័យតាមច្បាប់ការងារ, ធ្វើកិច្ចសន្យារាងចាល និងត្រូវបានបណ្តេញចេញពីទឹកដីកម្ពុជាវិញ នៅថ្ងៃទី១២មីនា តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

  • ចាប់មនុស្ស ៤៥១នាក់ ក្នុងអំពើឆរបោកតាមប្រព័ន្ធ Online (Video Inside)

    ចាប់មនុស្ស ៤៥១នាក់ ក្នុងអំពើឆរបោកតាមប្រព័ន្ធ Online (Video Inside)

    យ៉ាងហោចជនឆបោកតាមប្រព័ន្ធអនឡាញចំនួន ៤៥១នាក់ ដែលរួមមានទាំងជនបរទេស និងជនជាតិខ្មែរផងដែរ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្នុងការបង្ក្រាបនៅ ២ទីតាំងផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ។ យោងតាមក្រសួងមហាផ្ទៃ, ការបង្រ្កាបករណីទី១ បានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា នៅទីតាំង អតីតកាស៊ីណូ Paradise Island។ ក្នុងបង្ក្រាបនៅទីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស ចំនួន ១៧២នាក់ រួមមានស្រីចំនួន ៤៣នាក់។ ជនសង្ស័យជាបរទេសទាំងនោះ រួមមាន ៤សញ្ជាតិ គឺជាតិវៀតណាមចំនួន ១០៩នាក់, ជាតិថៃ ៥៤នាក់, ចិនតៃវ៉ាន់ ៨នាក់ និងចិនដីគោកម្នាក់។ សមត្ថកិច្ចបានត្រៀមបណ្តេញជនបរទេសពាក់ព័ន្ធចំនួន ១៦៧នាក់ ចេញពីប្រទេសកម្ពុជា និង៥នាក់ទៀត ដែលជាអ្នកគ្រប់គ្រងទីតាំង កំពុងកសាងសំណុំរឿងទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។ ចំណែកការបង្រ្កាបក្នុងករណីទី២ បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ក្នុងក្រុងព្រះសីហនុដដែល ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាតិខ្មែរចំនួន ២៧៩នាក់ រួមមានស្រី ២២៧នាក់ និងជនបរទេសចំនួន ២៨នាក់ ក្នុងនោះរួមមានស្រី ៣នាក់។ ក្នុងចំណោមជនបរទេសទាំង ២៨នាក់នោះ រួមមាន…

  • ម្ចាស់ផលិតកម្ម Town Entertainment សារភាពកំហុសបង្ហោះបទចម្រៀង Team ទឹកត្នោតជូរ (Video Inside)

    ម្ចាស់ផលិតកម្ម Town Entertainment សារភាពកំហុសបង្ហោះបទចម្រៀង Team ទឹកត្នោតជូរ (Video Inside)

    ផលិតកម្ម Town Entertainment បានធ្វើលិខិតសារភាពទទួលស្គាល់ការ «ខ្វះស្មារតីប្រុងប្រយ័ត្ន នៃក្រុមការងារបច្ចេកទេស IT ដែលធ្វេសប្រហែស» ចំពោះការបង្ហោះបទចម្រៀង Team ទឹកត្នោតជួរ ច្រៀងដោយលោក ម៉ៅ ហាជី។ បទចម្រៀងច្រៀងដោយតារាចម្រៀង ម៉ៅ ហាជី នោះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារបានប្រើទំនុកព្រះរាជនិពន្ធ នៃបទ «ផែនដីខ្មែរប្រែថាសុវណ្ណភូមិ» ដែលជាបទបង្ហាញនូវភាពខ្ពង់ខ្ពស់ នៃអារ្យធម៌ និងមោទនភាពខ្មែរ ធ្វើជាបទចម្រៀងដែលបំរើនូវភាពភ្លើតភ្លើន នៃគ្រឿងស្រវឹងនោះទៅវិញ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យ «ផលិតកម្ម Town Entertainment ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទចម្រៀង Team ទឹកត្នោតជូរ…ព្រមទាំងត្រូវធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសដែលបានកើតឡើងនេះ»។ ម្ចាស់ផលិតកម្ម Town Entertainment បានសារភាពក្នុងលិខិតមួយចុះថ្ងៃទី១០មីនា ទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ទទួលស្គាល់ថា «ការផ្សព្វផ្សាយនេះ ជាការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងជាពិសេសប៉ះពាល់ធ្ងន់ធ្ងរ លើទំនុកនិពន្ធរបស់បទភ្លេង ដែលមានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ»។ លោកជំទាវឧកញ៉ា…

  • សមត្ថកិច្ចឃាត់ខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា (Video Inside)

    សមត្ថកិច្ចឃាត់ខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា (Video Inside)

    អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលលោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ យោងតាមដីកាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ការឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា និងបក្ខពួកបានជាប់ពាក់ព័ន្ធនឹង «បទលើ្មសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានត្អូញត្អែរការចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះបានខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគ ប៉ុន្តែទីបំផុតការរកស៊ីរបស់ឧកញ៉ារូបនោះ ត្រូវគេរាយការណ៍ថា គឺជាអំពើបោកប្រាស់តែប៉ុណ្ណោះ។ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងថា ការឃាត់ខ្លួនលោកស្រី ឡេង ចាន់ណា គឺផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យប្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប។ លោកស្រីឧកញ៉ារូបនោះ ត្រូវគេរាយការណ៍ថា ធ្លាប់បានយកឈ្មោះសម្តេចធិបតីនាយករដ្ឋមន្ត្រីអះអាងថាជាខ្នងរកស៊ីថែមទៀត ដែលទង្វើនោះ ត្រូវបានខុទ្ទកាល័យសម្តេចធិបតី បានចេញសេចក្តីថ្លែងការណ៍បដិសេធ។

  • កម្លាំងកងរាជអាវុធហត្ថ ២៥០នាក់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ (Video Inside)

    កម្លាំងកងរាជអាវុធហត្ថ ២៥០នាក់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ (Video Inside)

    កម្លាំងកងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់នៅថ្ងៃទី១២មីនានេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ អ្នកនាំពាក្យកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ អេង ហ៊ី បានថ្លែងថា ការបញ្ជូនកម្លាំងនៅថ្ងៃទី១២មីនានេះ គឺតបតាមការស្នើរបស់អាជ្ញាធរមូលដ្ឋាន ដែលបានរាយការណ៍ជុំវិញករណីបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ មិនមានសេចក្តីរាយការណ៍ថា តើក្រុមដែលបង្កបទល្មើសនោះ គឺជាក្រុមណាឬមានអត្តសញ្ញាណមកពីណាឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បទល្មើសធនធានធម្មជាតិនោះ បានកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ រដ្ឋបាលខេត្តបានថ្លែងថា កន្លងមកនៅក្នុងតំបន់ទាំង២កន្លែងនោះ គេធ្លាប់បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត និងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាច្រើនលើករួចមកហើយ។ សេចក្តីជូនដំណឹងដដែលចុះថ្ងៃទី១២មីនាបានសរសេរថា «ដើម្បីការទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិកើតមានសាជាថ្មី និងធានាឱ្យបាននូវការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិជាតិ ដោយកម្រ…គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សួមប្រគល់ភារកិច្ចការងារ ពាក់ព័ន្ធនឹងការចុះបង្ក្រាប, ការពារថែរក្សាធនធានធម្មជាតិ ជូនទៅកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ…» នៅក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការ នៅក្នុងតំបន់នីមួយៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយប្រធានអនុគណៈកម្មការទាំង១០ក្រុម។

  • សម្តេចធិបតីបង្ហាញសាជាថ្មីនូវផលប្រយោជន៍ «ព្រែកជីកហ្វូណនតេជោ» (Video Inside)

    សម្តេចធិបតីបង្ហាញសាជាថ្មីនូវផលប្រយោជន៍ «ព្រែកជីកហ្វូណនតេជោ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បង្ហាញនូវអនាគតផលប្រយោជន៍ នៃ «ព្រែកជីកហ្វូណនតេជោ» គ្រាដែលការដ្ឋានចាប់ផ្តើមសាងសង់សំណង់ផ្លូវទឹក ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវចាប់ផ្តើមនាពាក់កណ្តាលឆ្នាំ២០២៤នេះហើយ។ សំណង់ «ព្រែកជីកហ្វូណនតេជោ» តម្លៃ ១ពាន់ ៧០០លានដុល្លារ នៃគម្រោងកិច្ចសន្យា BOT គ្រោងនឹងបើកការរដ្ឋានសាងសង់ក្នុងកំឡុងខែមិថុនា ឬខែកក្កដាឆ្នាំ២០២៤នេះហើយ ដែលគំរោងនេះនឹងជួយបំរើជីវភាពដល់ប្រជាជនសរុប ១លាន ៦សែននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកនេះ។ ថ្លែងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពសំណង់ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១២មីនានេះ សម្តេចធិបតីបានលើកបង្ហាញនូវផលប្រយោជន៍របស់ «ព្រែកជីកហ្វូណនតេជោ» និងបកស្រាយបំភ្លឺនូវសម្តីចោទប្រកាន់ របស់ការផ្សាយវិទ្យុមួយ ដែលតែងផ្សាយព័ត៌មានមិនពិតអំពីកម្ពុជា។ គំរោងព្រែកជីកហ្វូណនតេជោ ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើងនូវការបារម្ភ របស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមានដល់ លំហូរទឹកទន្លេមេគង្គឡើយ។ ផ្ទុយទៅវិញគម្រោងនេះ នឹងរក្សាបាននូវស្ថិរភាពបរិស្ថាន និងជម្រកធម្មជាតិផងទៀត។ គម្រោងព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល…

  • គណបក្សនយោបាយចូលរួមបោះឆ្នោតក្រុមប្រឹក្សាមានពេល៥ថ្ងៃចុងក្រោយ ដើម្បីបំពេញឯកសារ (Video Inside)

    គណបក្សនយោបាយចូលរួមបោះឆ្នោតក្រុមប្រឹក្សាមានពេល៥ថ្ងៃចុងក្រោយ ដើម្បីបំពេញឯកសារ (Video Inside)

    គណបក្សដែលបានចុះបញ្ជីចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤ នៅសល់ពេល៥ថ្ងៃទៀត ដើម្បីបំពេញឯកសារដែលខ្វះខាត ខណៈសេចក្តីរាយការណ៍បង្ហាញថា មានគណបក្សចំនួន ៤ ដែលមិនទាន់បានបំពេញឯកសារ គ្រប់គ្រាន់និងត្រឹមត្រូវ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានថ្លែងនៅថ្ងៃទី១២មីនាថា គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមនឹងមានពេល៥ថ្ងៃ សម្រាប់ការបំពេញឯកសារ…និង៥ថ្ងៃទៀតសម្រាប់ការប្តឹងតវ៉ា។ គជបនឹងចេញសេចក្តីសម្រេចចុងក្រោយបង្អស់នៅថ្ងៃទី២២មីនា ដែលនឹងកំណត់ថា តើនឹងមានគណបក្សនយោបាយ និងបេក្ខជនចំនួនប៉ុន្មាន ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤។ សេចក្តីរាយការណ៍បានបង្ហាញថា មានគណបក្សចំនួន៤ ដែលនៅមិនទាន់មានឯកសារបំពេញគ្រប់សព្វ ដើម្បីអាចមានសិទ្ធិចូលរួមប្រកួតប្រជែង។ គណបក្សទាំង៤នោះ គឺគណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ុនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។ ដោយឡែកគណបក្សប្រជាជនកម្ពុជា ត្រូវគេរាយការណ៍ថាបានបំពេញឯកសារតាមតម្រូវការ របស់គជប រួចរាល់ហើយ។ លោក ទេព នីថា បានថ្លែងនឹងមិនមានការពន្យាពេលឡើយ ដល់គណបក្សណាដែលយឺតយ៉ាវ ឬមិនបានបំពេញឯកសារ។ លោកថាថ្ងៃទី២២មីនា គឺជាថ្ងៃសម្រេចចុងក្រោយបង្អស់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា…