-
កម្ពុជាឆ្លងអូមីក្រុង១៨ករណីថ្ងៃព្រហស្បតិ៍នេះ (Video Inside)

តួលេខឆ្លងវីរុសកូវីដ១៩ ថ្ងៃនេះ បានកើនឡើងដែលសុទ្ធតែជារីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីក្រៅប្រទេស។ យោងតាមក្រសួងសុខាភិបាល, ការឆ្លងវីរុសរាតត្បាតកូវីដ១៩ថ្ងៃនេះ មាន១៨ករណីដែលកើនឡើងទ្វេដងបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងវីរុសបំប្លែងថ្មីទាំង១៨ករណីចុងក្រោយនេះ បាននាំឱ្យតួលេខឆ្លងនៃវីរុសអូមី ក្រុងក្នុងប្រទេសកម្ពុជាបានកើនឡើង១១២ករណីហើយ។
-
ស្នងការដ្ឋាននគរបាលរាជធានីផ្លាស់ប្តូរនិងតែងតាំងមន្ត្រីថ្មី (Video Inside)

-
«៧មករាគឺជានិមិត្តរូបនៃ សន្តិភាព វិបុលភាពនិងការអភិវឌ្ឍន៍» (Video Inside)

៤៣ឆ្នាំមុននេះ ប្រជាជនកម្ពុជាដែលរស់ដោយក្តីអស់សង្ឃឹមក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថា ជា របបខ្មែរក្រហម ត្រូវបានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមករំដោះទាន់ពេលវេលា។ បើគ្មានទិវា៧មករា៤៣ឆ្នាំមុននោះទេ, កម្ពុជាក៏គ្មានអ្វីៗដូចបច្ចុប្បន្ននេះដែរ។ នេះគឺជាសច្ចភាព នៃប្រវត្តិសាស្ត្រ។ បណ្តាញខ្មែរតែមួយ មានបទវិចារណកថាមួយក្រោមចំណងជើងថា «៧ មករាគឺ ជានិមិត្តរូបនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍»។
-
មន្ត្រីទូតថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគ្រោងទស្សនកិច្ចអង្គរវត្ត (Video Inside)

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមានគម្រោងធ្វើទស្សនកិច្ចនៅក្នុងក្រុងអង្គរខេត្តសៀមរាប ក្នុងឱកាសអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងខែមករានេះ។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកអែលឌីន ហ៊ូសៃនី ហាស៊្ហីម បង្ហើបជុំវិញគម្រោងដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គនា យករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល កាលពីថ្ងៃទី៥មករា។
-
រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាមដែលទទួលបន្ទុកសន្តិសុខសាធារណៈជួបប្រជុំតាមវីដេអូ (Video Inside)

-
រលកតវ៉ា និងថ្កោលទោស សម រង្ស៊ី ដោយនិស្សិតខ្មែរពីកូរ៉េខាងត្បូង (Video Inside)

រលកនៃការតវ៉ាថ្កោលទោស និងទាមទារការបំភ្លឺពីអ្នកនយោបាយចាស់វស្សា សម រង្ស៊ី បានបន្តថែមទៀតនៅថ្ងៃ ទី ៦មករានេះ។ និស្សិតខ្មែរថ្នាក់អនុបណ្ឌិត១៨នាក់នៅកូរ៉េខាងត្បូង បានធ្វើលិខិតចំហររួមគ្នាមួយនៅថ្ងៃព្រហស្បតិ៍នេះ តម្រូវឱ្យ សម រង្ស៊ី ធ្វើការកែតម្រូវជាបន្ទាន់ និងត្រូវធ្វើការសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់ខ្លួន លើសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត។ ក្រុមនិស្សិតខ្មែរដែលធ្វើញ្ញត្តិតវ៉ាថ្ងៃទី៦មករានេះ បានចាត់ទុកសម្តីរបស់ សម រង្ស៊ី ជាសម្តី ធ្វើឱ្យប៉ះពាល់ដល់និស្សិតខ្មែរនានា ដែលបានបញ្ចប់និងកំពុងសិក្សានៅបរទេសទៀត ផងដែរ។
-
ស្ថានទូតអាមេរិកលើកសម្តីសាលាបណ្ឌិតសភាយោធាអាមេរិក West Point បញ្ជាក់តបជុំវិញតម្លៃសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត (Video Inside)

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៦មករាឆ្នាំ២០២២ ជុំវិញសំណួរដែលចង់ដឹងថាតើ ស្ដង់ ដារសញ្ញាបត្ររបស់សាលាអាមេរិកជាពិសេសបណ្ឌិតសភាយោធាអាមេរិក West Point មានការបែងចែកស្ដង់ ដារកម្រិត២ ឬសញ្ញាបត្រយោគយល់នោះដែរឬទេ? ចម្លើយរបស់មន្ត្រីស្ថានទូតអាមេរិក លោក ឆាត រ៉ូដឺម៉ាយអឹ Chad Roedemeier បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ទី៦មករាឆ្នាំ២០២២ថា សាលាបណ្ឌិត សភាយោធាអាមេរិក West Point ធ្លាប់បានបំភ្លឺបញ្ហានេះម្តងរួចមកហើយ។ តើការបំភ្លឺនាពេលនោះ បានបញ្ជាក់ អ្វីខ្លះ?
-
កម្ពុជាដឹកជំនួយសម្ភារៈបង្ការកូវីដ១៩ដល់មីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ចសម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការដោះស្រាយបញ្ហាធំតូចយ៉ាងងាយស្រួលផងដែរ។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន ក៏ដូចជាការលក់ចេញទិញចូលចលន និងអចលនទ្រព្យ គឺនឹងទទួលបានផលចំនេញច្រើនលើសពីការរំពឹងទុក។ ដោយឡែក អ្នកគួរប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ។ ចំពោះលោកអ្នកដែលបំពេញការងារទាក់ទងនឹងហិរញ្ញវត្ថុ ឬការធ្វើបញ្ជីស្នាមនានា គឺនឹងទទួលបានភាពរស់រវើក និងកំណត់សម្គាល់ច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាពអាជីព។ ថ្ងៃនេះអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ ក្រៅពីនេះ សូមកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត ហើយប្រសិនបើអាចធ្វើបាន នោះអ្នកនឹងទទួលបានលាភសំណាងយ៉ាងប្រាកដប្រជាណាស់។ ដោយឡែកសូមរក្សាគំលាតពីការពិភាក្សា ចរចា ដែលមិនចំាបាច់ពីព្រោះកំហុសអាចនឹងកើតឡើងដោយពាក្យសំដី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ ដូច្នេះបើគ្មានគម្រោងច្បាស់លាស់ទេអាជីពការងាររបស់អ្នកអាចបង្ករអស្ថេរភាព យ៉ាងខ្លាំងដែរ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។…
-
អប្សរាព្រឹកនេះ ០៧ មករា ២០២២
