Category: កម្មវិធីព័ត៌មាន

  • ព្រឹត្តិការណ៍ប្រចំាថ្ងៃ០៦-មករា-២០២២

    ព្រឹត្តិការណ៍ប្រចំាថ្ងៃ០៦-មករា-២០២២

    មាតិកាព័ត៌មាន BT1- លទ្ធផល នៃការបើកសម័យប្រជុំ លើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + កាត់ត សម្លេង លោក ប៊ុន ហុក) L1-   ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ទៅប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងជួយសម្រួល សភាពការណ៍ តាមកុងសង់ស៊ីស ៥ចំណុច របស់អាស៊ាន ៕ …អានផ្ទាល់… N14-         សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីសិទ្ធិអំណាច តួនាទី និងនីតិវិធីផ្សេងៗ ក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត៕អានផ្ទាល់ N16- ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩៕អានផ្ទាល់ D4-    ឯកឧត្តម…

  • កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយជាង៦៦ម៉ឺនតោនទៅក្រៅប្រទេស (Video Inside)

    កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយជាង៦៦ម៉ឺនតោនទៅក្រៅប្រទេស (Video Inside)

    ផ្លែចេកនិងផ្លែស្វាយជាង៦៦ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០២១កន្លងមកនេះ ដែល ជាតួលេខកាន់តែកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមក្រសួងកសិកម្ម ការនាំចេញផ្លែចេកកើនឡើងចំនួន ២៧.០២ភាគរយ និងការនាំចេញផ្លែស្វាយកើនឡើងចំនួន ១៤៨ក្បៀស៣៨ភាគរយ។

  • កម្ពុជារំពឹងការនាំចេញអង្ករកាន់តែច្រើនក្នុងឆ្នាំ២០២២ (Video Inside)

    កម្ពុជារំពឹងការនាំចេញអង្ករកាន់តែច្រើនក្នុងឆ្នាំ២០២២ (Video Inside)

    កម្ពុជាកំពុងរំពឹងរកការនាំចេញអង្ករឱ្យបានពី៧៥ម៉ឺនទៅ៨០ម៉ឺនតោនក្នុងឆ្នាំ២០២២នេះ ក្រោយសញ្ញាវិជ្ជមាន ជាច្រើនបានបង្ហាញថានឹងអាចធ្វើបានក្នុងឆ្នាំនេះ។

  • រកឃើញអាវុធ១១ដើមលាក់ក្នុងរណ្តៅ (Video Inside)

    រកឃើញអាវុធ១១ដើមលាក់ក្នុងរណ្តៅ (Video Inside)

    អាវុធពុកផុយចំនួន១១ដើម ត្រូវបានគេប្រទះឃើញកប់នៅក្នុងរណ្ដៅដីមួយកន្លែងនៅខេត្តកំពង់ឆ្នាំង។ អាវុធ ដែលរកឃើញនៅថ្ងៃទី៥មករានេះ ត្រូវគេសង្ស័យថាទំនងត្រូវគេកប់តាំងពីសម័យសង្គ្រាមស៊ីវិល។ អាវុធ ១១ ដើមរួមមានកាំភ្លើងផ្លោងប្រភេទ៦០មីលីម៉ែត្រ១ដើម, កាំភ្លើង M៧៩ចំនួន៦ដើម និងអាវុធM១៦ ចំនួន៤ដើម ត្រូវ បានគេរកឃើញនៅចំណុចកោះកូនសៀម ភូមិពាមខ្នង ឃុំផ្លូវទូក នៃស្រុកកំពង់លែង។ អាវុធពុកផុយទាំងនោះ ត្រូវបានគេប្រមូលទុកដើម្បីកម្ទេចចោល។

  • ក្រុមហ៊ុនរុករករ៉ែមាស៤ទៀត ចាប់ផ្តើមរកមាសក្នុងឆ្នាំ២០២២ (Video Inside)

    ក្រុមហ៊ុនរុករករ៉ែមាស៤ទៀត ចាប់ផ្តើមរកមាសក្នុងឆ្នាំ២០២២ (Video Inside)

    ក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត គ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅក្នុងខេត្ត៤នៃភាគឥសាន និងឧត្តរប្រទេសក្នុងឆ្នាំ២០២២នេះ។

  • ស្ពានអាកាសចោមចៅ នឹងបញ្ចប់ការសាងសង់ក្នុងខែមីនាឆ្នាំ២០២២ (Video Isnide)

    ស្ពានអាកាសចោមចៅ នឹងបញ្ចប់ការសាងសង់ក្នុងខែមីនាឆ្នាំ២០២២ (Video Isnide)

    ស្ពានអាកាសចោមចៅ នឹងត្រូវគេរំពឹងបញ្ចប់ការដ្ឋានទាំងស្រុងរបស់ខ្លួន នៅក្នុងខែមីនាឆ្នាំ២០២២។ មន្ត្រីសា លារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងថ្ងៃនេះថា សំណង់ស្ពានអាកាសចោមចៅ សម្រេចបានជាង ៩២ភាគរយហើយ។ ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ គឺជាស្ពានអាកាសទី៦ហើយក្នុងរាជធានីភ្នំ ពេញ ដែលចំណាយថវិកាកសាងចំនួន២២លានដុល្លារ។

  • ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធាទទួលគ្រឿងឥស្សរិយយស (Video Inside)

    ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធាទទួលគ្រឿងឥស្សរិយយស (Video Inside)

    ក្រុមអ្នកឯកទេសចិនដែលបានជួយកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានយោធា បានទទួលគ្រឿងឥស្ស រិយយសរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥មករានេះ ផ្តល់តាមរយៈអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយ ឧត្តមសេនីយ៍ វង្ស ពិសេន។ ក្រុមអ្នកឯកទេសចិនចំនួន៧នាក់ដែលបានទទួលគ្រឿងឥស្សរិយយស ក្នុងពិធីរៀប ចំធ្វើនៅទីអគ្គបញ្ជាការដ្ឋានថ្ងៃពុធនេះ គឺជាក្រុមអ្នកេកទេសចិន ដែលចប់អាណត្តិបេសកកម្មនៅវិទ្យាស្ថានកង ទ័ព ជើងគោក ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអបអរសាទរ និងអរគុណ ចំពោះក្រុមអ្នកជំនាញឯកទេសចិនទាំង៧ រូប ដែលបានរួមចំណែកធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានា នៅវិទ្យាស្ថានទ័ពជើងគោក ជាពិសេសការ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទសម្រាប់បន្តវេន ។ ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា  លោកវរសេនីយ៍ឯក ជូ សួយហ្វី បានថ្លែងអំណរគុណ ដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ក្រុម ជំនាញអ្នកឯកទេសចិន និងលោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនិងកងទ័ពរំដោះប្រជាជនចិន បានប្រកាន់ ខ្ជាប់ជានិច្ចនូវគោលនយោបាយមិត្តភាព ចិន-កម្ពុជា និងបន្តផ្តល់ជំនួយដល់កម្ពុជានាពេលអនាគត ៕

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការីនី អ៊ុក ស្រីមុំ ដែលឈ្នះពានរង្វាន់សកលលោក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការីនី អ៊ុក ស្រីមុំ ដែលឈ្នះពានរង្វាន់សកលលោក (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរកីឡាការីនីប៉េតង់ អ៊ុក ស្រីមុំ ក្នុងពិធីផ្តល់រង្វាន់ មួយនាព្រឹកថ្ងៃទី៥ មករាឆ្នាំ ២០២២ប្រព្រឹត្តទៅនៅវិមានសន្តិភាព។ កីឡាការិនី អ៊ុក ស្រីមុំ បានដណ្តើមយកមេដាយមាសពិភព​លោកក្នុងការប្រកួតប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅទីក្រុងសាន់តាស៊ូសាណា នៃប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោហ៊ុនសែន បានថ្លែងថា ការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ នៃប្រទេសកម្ពុជា គឺជាការបំបែក​កំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់ កម្ពុជា ចំនួន៥សម័យកាលជាប់ៗគ្នា បន្ទាប់ពីវីរៈការីនី កែ ឡេង ដែលបានចូលនិវត្ថន៍ ដោយមិនទាន់មានកីឡាការិនី ប្រទេសណា អាចដណ្តើមឈ្នះពីប្រទេសកម្ពុជាបានឡើយ។ ប្រទេសកម្ពុជា បានរងនូវសង្គ្រាមស៊ីវិលជិត៣០ឆ្នាំដែលសង្គ្រាមនេះហើយ បានធ្វើឲ្យវិស័យកីឡាបាន ធ្លាក់ ចុះជាខ្លាំង។ កម្ពុជាជាប្រទេសមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមទេតាំងពីទសវត្ស១៩៦០នោះមក ប៉ុន្តែត្រៀមនឹងធ្វើជាលើកដំបូងក្នុងឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជាក្រោយការទទួលបានសន្ដិភាពពេញ លេញ ក្រោយចុងឆ្នាំ១៩៩៨នោះមក  វិស័យកីឡា បានចាប់ផ្ដើមរីកចម្រើនជាលំដាប់។ កម្ពុជា ក្នុងសម័យដឹកនាំរាជរដ្ឋា ភិបាលបច្ចុប្បន្ន បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអ្នកឈ្នះមេដាយមាសកម្រិតពិភព លោក, មេដាយមាសកម្រិតទ្វីប អាស៊ី និងមេដាយមាសកម្រិតតំបន់អាស៊ានផងទៀត។ សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី៥មករានេះផងដែរ…

  • ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ម៉ឺន៩០៨ករណី ដែលកើនឡើងចំនួន១ម៉ឺន២ពាន់៣២១ករណី បើប្រៀបធៀបនិងម្សិលមិញ ។ ក្នុងចំណោមការឆ្លងថ្មីសរុបនៅ ក្នុងរយ:ពេល២៤កន្លងមកនេះ គ្រាន់តែប្រទេសវៀតណាមតែមួយ ការឆ្លង មានចំនួនជាង២ម៉ឺន១ពាន់៧២៨ ករណីដែលស្មើនឹងប្រមាណ៥៣ភាគរយនៃការឆ្លងសរុបក្នុងបណ្តាប្រទេសអាស៊ានទាំង១០។

  • ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ បានជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៦ពាន់ ៩០៥នាក់ ។  រាជរដ្ឋាភិបាល បានជម្រុញពលរដ្ឋក្នុងការចាក់ដូសវ៉ាក់សាំងដូសទីបី និងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង ៣ការពារ ខណៈពិភពលោកកំពុងតែរងនឹងការឆ្លងខ្លាំងនូវវីរុសបំប្លែងថ្មីអូមីក្រុង ។