-
កម្ពុជាបណ្តេញជនអាមេរិកាំងម្នាក់ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទ (Video Inside)
បុរសជាតិអាមេរិកម្នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ អង្គភាពការពារកុមារ CPU បានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈនេះថា លោក វីលហ្វ្រេត វីលីស ហូឡី Wilfred Willis Holley ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៤ ក្រោយការរកឃើញថាបុរសជាតិអាមេរិកាំងរូបនេះ បានប្រព្រឹត្តបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ អង្គភាពការពារកុមារ CPU បានថ្លែងថាជនសង្ស័យអាមេរិកាំងរូបនោះ ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ។
-
ចាប់ក្មេងទំនើងកាប់បង្កអុកឡុកក្នុងតំបន់ Pub Street (Video Inside)
ក្មេងទំនើងជាច្រើនដែលបានកាន់កាំបិតកាប់គ្នា នៅកណ្តាលតំបន់ទេសចរណ៍ នៃក្រុងសៀមរាបអង្គរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្មេងទំនើងយ៉ាងហោចចំនួន ៥នាក់ ក្នុងហេតុការណ៍ដែលពួកគេ បានបង្កភាពអុកឡុកនៅតំបន់ Pub Street ដោយការជិះម៉ូតូកាន់ដាវវែងដេញកាប់គ្នា វេលាយប់ឈានចូលថ្ងៃទី១៨កុម្ភៈ ក្នុងកន្លែងដែលមានភ្ញៀវទេសចរដើរលេងកំសាន្ត។ ក្មេងម្នាក់អាយុ១៧ឆ្នាំបានស្លាប់ និងម្នាក់ទៀតអាយុ១៧ឆ្នាំ បានរងរបួសក្នុងហេតុការណ៍កាប់សម្លាប់គ្នានោះ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ អាយុពី១៤ឆ្នាំដល់១៧ឆ្នាំ ដែលខ្លះជា សិស្សសាលា និងខ្លះទៀតគ្មានមុខរបរ។ ក្មេងទំនើងទាំង ៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានសារភាពថាមូលហេតុដែលពូកគេកាប់សម្លាប់គ្នា គឺដោយសារគំនុំ។
-
ពលរដ្ឋខ្មែរបញ្ជូនសារត្រៀមស្វាគមន៍ដំណើរសម្តេចធិបតី និងលោកជំទាវ (Video Inside)
ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមបញ្ជូនសារអបអរសាទរ ចំពោះដំណើរត្រៀមធ្វើទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រយៈពេល៤ថ្ងៃ នាដើមខែមីនាខាងមុខនេះ។ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតីរវាងពីថ្ងៃទី២ ដល់៦មីនាខាងមុខនេះ គឺការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាទីក្រុងម៉ែលប៊ន។ ក្នុងដំណើរស្នាក់នៅ ក្នុងប្រទេសអូស្ត្រាលីនោះ សម្តេចធិបតី និងលោកជំទាវ គ្រោងនឹងជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងទៀត។ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានធ្វើសាររង់ចាំការទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចនិងលោកជំទាវ៖ (សម្លេងពលរដ្ឋ)
-
មន្ត្រីរាជរដ្ឋាភិបាលថ្លែងថា ៦ខែនៃការឡើងកាន់អំណាច, សម្តេចធិបតីជោគជ័យលើគោលដៅសេដ្ឋកិច្ចការទូតធំចំនួនបី (Video Inside)
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បានបង្ហាញនូវជោគជ័យយ៉ាងហោចចំនួន៣ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើគោលដៅសេដ្ឋកិច្ចការទូត ក្នុងពេលដែលបានឡើងកាន់តំណែងរយៈពេល៦ខែ។ តើសេដ្ឋកិច្ចការទូតធំចំនួន៣នោះមានអ្វីខ្លះ? អប្សរាណិតរាយការណ៍
-
សម្តេចធិបតីបញ្ជាក់ការប្រឆាំងនឹងសំណើចង់ដាំកញ្ឆា (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តម្តងទៀត ប្រឆាំងនឹងសំណើចង់ឱ្យដាំដំណាំកញ្ឆា និងបានប្រាប់អ្នកចង់បណ្តាក់ទុននៅក្រៅប្រទេសខ្លះ សូមបោះបង់នូវគំនិតដែលចង់វិនិយោគលើដំណាំកញ្ឆា ដែលច្បាប់កម្ពុជាបានហាមឃាត់។ ដំណាំកញ្ឆា គឺជាផ្នែកនៃគ្រឿងញៀន ដែលច្បាប់កម្ពុជាបានហាមឃាត់មិនឱ្យធ្វើការដាំដុះឡើយ ប៉ុន្តែតាមរយៈការបង្ក្រាបកន្លងមក ដំណាំកញ្ឆាត្រូវបានគេរកឃើញលួចដាំនៅតាមទីវាលព្រៃដាច់ស្រយាល ជាពិសេសក្នុងតំបន់ព្រៃភ្នំ នៃខេត្តតាកែវជាដើម។ សម្តេចធិបតីបាន ថ្លែងថាបើសិនជាសម្តេចនៅតែបន្តជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា, សម្តេចនឹងមិនអនុញ្ញាតឱ្យកញ្ឆាក្លាយជាដំណាំស្របច្បាប់ឡើយ បើទោះបីជាប្រទេសមួយចំនួន បានលើកលែងដំណាំកញ្ឆានេះ ដោយសារតែអាចប្រើប្រាស់វាជាឱសថក៏ដោយ។
-
សម្តេចធិបតីចេញបទបញ្ជាបណ្តេញមន្ត្រីបុគ្គលិកក្នុងក្រសួងណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការណាក៏ដោយ នឹងត្រូវបណ្តេញចេញពីអង្គភាព និងក្រសួង ប្រសិនណាបើរកឃើញថា ជាប់ជំពាក់នឹងគ្រឿងញៀន។ ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានក្លាយជាអង្គភាព នៃគំរូមុនគេបំផុត តាមរយៈការធ្វើតេស្តទឹកនោម ដើម្បីការស្វែងរកបុគ្គលិក ឬមន្ត្រីណាដែលពាក់ព័ន្ធនឹងអំពើសេពគ្រឿងញៀន។ សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានថ្លែងជុំវិញការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការបណ្តេញបុគ្គលិក និងមន្ត្រីក្នុងក្រសួងទាំងឡាយណា ដែលបានរកឃើញជាប់ពាក់ព័ន្ធនឹងអំពើគ្រឿងញៀន។ យោងតាមបទបញ្ជាបីចំណុចចុះហត្ថលេខានៅថ្ងៃទី២០កុម្ភៈ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់…
-
ព្រះមហាក្សត្រខ្មែរយាងសាកសួរសុខទុក្ខពលរដ្ឋក្នុងខេត្តតាកែវ (Video Inside)
ព្រះមហាក្សត្រខ្មែរ បានយាងសាកសួរសុខទុក្ខពលរដ្ឋចំនួន ៤៧៣គ្រួសារក្នុងខេត្តតាកែវ ជាមួយនឹងការប្រោសព្រះរាជទានអំណោយផងដែរ។ ព្រះរាជដំណើរយាងសាកសួរសុខទុក្ខនាថ្ងៃទី២០កុម្ភៈ បានធ្វើនៅឃុំខ្វាវនៃស្រុកទ្រាំង និងនៅក្នុងឃុំស្រែរនោង នៃស្រុកត្រាំកក់។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសំណេះសំណាលសាកសួរសុខទុក្ខ កុមារា កុមារី សិស្សានុសិស្សចំនួន ២៥០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៣នាក់ថែមទៀតផងដែរ។
-
រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីបញ្ជាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី (Video Inside)
រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបង្ហាញនូវគម្រោងបង្កើតបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោមដី ដែលនឹងក្លាយជាគម្រោងនសប្រវត្តិសាស្ត្រមួយ។ គម្រោងនេះបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោមដីនេះ បានធ្វើដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ នាតំបន់ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃទី១៩កុម្ភៈ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីថ្លែងថាកម្ពុជាមានស្ពានចំនួនជាង២០ហើយឆ្លងកាត់ទន្លេ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតស្ពានឆ្លងកាត់ទន្លេ បន្ទាប់ពីប្រទេសជាតិ បានទទួលនូវសុខសន្តិភាពពេញលេញ។ កម្ពុជាក្នុងរយៈពេលឆ្លងកាត់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ មិនដែលបានកសាងសមិទ្ធផលស្ពានណាមួយឡើយ ប៉ុន្តែមានតែសមិទ្ធផលចាស់របស់ខ្លួន ដែលបានរងបែកបាក់ និងត្រូវបានបំផ្លាញដោយសារសង្គ្រាម។ អតីតស្ពានជ្រោយចង្វារដែលជាស្ពានតែមួយគត់ដែលបន្តភ្ជាប់ ក្រុងភ្នំពេញនាសម័យអតីតកាលទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ត្រូវបានគេដាក់មីនបំផ្ទុះនៅក្នុងដើមទសវត្ស១៩៧០។ ក្រោយកម្ពុជាមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោសែន, កម្ពុជាបានកសាងស្ពានជាច្រើនឆ្លងកាត់ទន្លេ និងដៃទន្លេជាច្រើន។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់នាតំបន់ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃទី១៩កុម្ភៈ, សម្តេចធិបតីបានថ្លែងរៀបរាប់ជុំវិញសមិទ្ធផលស្ពាន ដែលត្រូវបានកសាងឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សំណង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា គឺជាប្រភេទស្ពានបេតុងភ្លោះ ដែលនឹងមានប្រវែង ៨៤៥,៧ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រាជធានីភ្នំពេញដែលមានទំហំ ៦៧៩គីឡូម៉ែត្រក្នុងសម័យដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានពលរដ្ឋរស់នៅប្រមាណ ៣លាននាក់។ បច្ចុប្បន្នក្រៅពីសំណង់ស្ពានឆ្លងកាត់ទន្លេ និងដៃទន្លេក្នុងរាជធានី, ក្រុងភ្នំពេញក៏មានស្ពានអាកាស ដែលកំពុងប្រើប្រាស់ចំនួន៧រួចមកហើយ គឺស្ពានអាកាស៧មករា , ស្ពានអាកាស ស្ទឹងមានជ័យ , ស្ពានអាកាស៥ មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហុយ,…
-
១៥ថ្ងៃ អនុម័តគំរោងបណ្តាក់ទុនបានចំនួន ៤៤៤លានដុល្លារ (Video Inside)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថាគេបានអនុម័តការបណ្តាក់ទុនចំនួន ៤៤៤លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃនៃខែកុម្ភៈ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងសេចក្តីប្រកាសផ្សាយនាថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ថា ការបណ្តាក់ទុន ៤៤៤លានដុល្លារនោះ គឺពាក់ព័ន្ធនឹងគំរោងវិនិយោគចំនួន ២២កន្លែង ដែលស្ថិតនៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តក្រចេះ, ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ គម្រោងវិនិយោគទាំង២២នោះ រួមមាន ការបង្កើតរោងចក្រចំនួន១៧, ការបង្កើតកសិដ្ឋាន ចំនួន២, ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ និងគម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណងមានចំនួន១។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងរយៈពេលប្រមាណ៦ខែមកនេះ បានអនុម័តការបណ្តាក់ទុនចំនួន ៦៥៥គម្រោង ដែលផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ បញ្ជាក់ជុំវិញភាពប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដើរអូសទាញរកការបណ្តាក់ទុន ពីក្រុមហ៊ុនបរទេសនានា។