Category: កម្មវិធីព័ត៌មាន

  • កម្ពុជារកឃើញអ្នកឆ្លងអុតស្វាម្នាក់ទៀត (Video Inside)

    កម្ពុជារកឃើញអ្នកឆ្លងអុតស្វាម្នាក់ទៀត (Video Inside)

    កម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងដោយសារវីរុស នាំចូលមកពីទ្វីបអាហ្វ្រិកនោះ កើនដល់ចំនួន ៦នាក់ ហើយគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៨កុម្ភៈ បានឱ្យដឹងថាបុរសឆ្លងថ្មី នៃជម្ងឺអុតស្វានោះ កំពុងដាក់ឱ្យស្ថិតនៅដោយឡែក ក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការឆ្លង នៃជំងឺអុតស្វានេះ។

  • កុមារអាយុ ៩ឆ្នាំម្នាក់ នៅខេត្តក្រចេះ ស្លាប់ដោយសារឆ្លងវីរុស H5N1 (Video Inside)

    កុមារអាយុ ៩ឆ្នាំម្នាក់ នៅខេត្តក្រចេះ ស្លាប់ដោយសារឆ្លងវីរុស H5N1 (Video Inside)

    កុមារអាយុ ៩ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារឆ្លងវីរុសផ្តាសាយបក្សី H5N1 កើតឡើងនៅក្នុងខេត្តក្រចេះ។ យោងតាមក្រសួងសុខាភិបាល, ក្មេងប្រុសរងគ្រោះនោះ បានបាត់បង់ជីវិត កាលពីថ្ងៃទី៨កុម្ភៈ ស្ថិតក្នុងភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ។ ក្រុមគ្រូពេទ្យនិយាយថា កុមារដែលរងនឹងអាការៈគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ក្រោយមកបានបាត់បង់ជីវិត។ នៅផ្ទះរបស់កុមាររងគ្រោះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល និងគ្រួសារនោះ បានយកសត្វមាន់ទាទាំងនោះមកធ្វើម្ហូបបរិភោគ។ មិនមានសេចក្តីរាយការណ៍ថា តើមានសមាជិកក្នុងក្រុមគ្រួសារនោះ បានរងនឹងការឆ្លងជម្ងឺនោះដែរឬទេ ក្រោយការទទូលទានសត្វមាន់ និងសត្វទាងាប់រួចមកហើយនោះ។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងថា ជម្ងឺផ្តាសាយបក្សី H5N1 ជាធម្មតាតែងឆ្លងនឹងសត្វបក្សីដូចគ្នា ប៉ុន្តែក៏មានករណីឆ្លងដល់មនុស្សផងដែរ។ នៅក្នុងប្រទេសកម្ពុជារវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ មានការឆ្លងដល់មនុស្សដោយវីរុសបក្សីនេះ ចំនួន ៥៦ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន ៣៧នាក់។ វីរុសបក្សី H5N1 ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ១៩៩៦ នាភាគខាងត្បូងប្រទេសចិន និងក្នុងហុងកុង។ អង្គការសុខភាពពិភពលោកថ្លែងថា រវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ មានករណីឆ្លងវីរុសបក្សីនេះ លើខ្លួនមនុស្សចំនួន ៨៦៨ករណី លើប្រទេសចំនួន២១…

  • ផ្ទុះគ្រាប់មីននៅតំបន់ក្បែរព្រំដែន ដាច់ជើងបុរសអាយុ៣៥ឆ្នាំ (Video Inside)

    ផ្ទុះគ្រាប់មីននៅតំបន់ក្បែរព្រំដែន ដាច់ជើងបុរសអាយុ៣៥ឆ្នាំ (Video Inside)

    គ្រាប់មីនមួយគ្រាប់បានផ្ទុះ បណ្តាលឱ្យដាច់ជើងបុរសម្នាក់ ដែលកំពុងដើរបេះស្លឹករុក្ខជាតិ នៅក្នុងព្រៃក្បែរតំបន់ព្រំដែនកម្ពុជាថៃ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៤ នៅភូមិសីលាខ្មែរ, ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈបុរសអាយុ៣៥ឆ្នាំឈ្មោះ វ៉ាន់ កំសត់ បានដើរជាន់គ្រាប់មីន ប្រភេទ K 59 បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងស្តាំ… ចំណែកជើងឆ្វេងបានរបួសរលេះសាច់ សល់តែឆ្អឹងចាប់ពីកំភួនជើងចុះមកក្រោម។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះ។ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត ៣០ឆ្នាំ បានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពាសពេញខេត្តក្នុងប្រទេសកម្ពុជា។ ប៉ុន្តែចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះនាចុងឆ្នាំ១៩៩៨ រួចមក, សកម្មភាពដោះគ្រាប់មីន ត្រូវបានធ្វើជាបន្តបន្ទាប់ និងរាជរដ្ឋាភិបាលបានដាក់ចេញ នូវការរំដោះគ្រាប់មីនឱ្យអស់ចេញពីកម្ពុជារហូតដល់ឆ្នាំ២០២៥។

  • ពលរដ្ឋខ្មែរចំនួន ១០៦នាក់ ទទួលបានលិខិតឆ្លងដែនថ្មី លើកដំបូងនៅស្ថានទូតកូរ៉េខាងត្បូង (Video Inside)

    ពលរដ្ឋខ្មែរចំនួន ១០៦នាក់ ទទួលបានលិខិតឆ្លងដែនថ្មី លើកដំបូងនៅស្ថានទូតកូរ៉េខាងត្បូង (Video Inside)

    ពលរដ្ឋខ្មែរចំនួន ១០៦នាក់ ក្នុងសាធារណរដ្ឋកូរ៉េខាងត្បូង បានទទួលលិខិតឆ្លងដែនថ្មី របស់ខ្លួនជាលើកដំបូង តាមរយៈស្ថានទូតកម្ពុជា បន្ទាប់ពីមានការយកចិត្តទុកដាក់ ជួយសម្រួលរបស់ប្រមុខរាជរដ្ឋាភិបាល។ កន្លងមកពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការធ្វើលិខិតឆ្លងដែន ដែលផុតសុពលភាព ត្រូវធ្វើដំណើរមកប្រទេសកម្ពុ ជាជាមួយការចំណាយថវិកា និងបង់ខាតពេលវេលាអស់ជាច្រើនថ្ងៃ។ ប៉ុន្តែក្រោយប្រសាសន៍យកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីចុងឆ្នាំ២០២៣នោះមក, ការធ្វើលិខិតឆ្លងដែន ត្រូវបានជួយសម្រួលមកត្រឹមការធ្វើនៅស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង។ នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៤, ពលរដ្ឋខ្មែរ ១០៦នាក់ នៅលើទឹកដីកូរ៉េខាងត្បូង បាននាំគ្នាមកទទួលយកលិខិតឆ្លងដែនជាលើកដំបូង នៅក្នុងបរិវេណស្ថានទូត ដោយមានការយកចិត្តទុកដាក់របស់លោក ស្រី ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន ក៏នឹងអាចប្រើប្រាស់សេវាស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើលិខិតឆ្លងដែនរបស់ខ្លួនបានផងដែរ ដោយមិនចាំបាច់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាឡើយ។

  • ពលរដ្ឋខ្មែរនៅប្រទេសថៃ ដឹងគុណរាជរដ្ឋាភិបាល ដែលសម្រួលអាជ្ញាធរថៃ លើថ្លៃសេវាបង់ចេញចូលក្នុងបុណ្យចូលឆ្នាំ (Video Inside)

    ពលរដ្ឋខ្មែរនៅប្រទេសថៃ ដឹងគុណរាជរដ្ឋាភិបាល ដែលសម្រួលអាជ្ញាធរថៃ លើថ្លៃសេវាបង់ចេញចូលក្នុងបុណ្យចូលឆ្នាំ (Video Inside)

    ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះពលករខ្មែរ តាមរយៈការចរចាជាមួយនឹងនាយករដ្ឋមន្ត្រីថៃ ដើម្បីជួយសម្រួលពលរដ្ឋធ្វើដំណើរមកមាតុប្រទេស ក្នុងពេលបុណ្យចួលឆ្នាំប្រពៃណីជាតិខាងមុខនេះ ត្រូវបានពលរដ្ឋខ្មែររស់នៅលើទឹកដីថៃ មានសេចក្តីរីករាយជាខ្លាំង។ ពលរដ្ឋខ្មែរក្នុងប្រទេសថៃបាននិយាយថា តាមធម្មតានៅពេលធ្វើដំណើរឆ្លងដែនពីប្រទេសថៃមកកម្ពុជា គឺគេត្រូវបង់ចំណាយប្រាក់ពី ១ពាន់ទៅ ១ពាន់ ១០០បាត សម្រាប់ដំណើរចូល Re-Entry ប៉ុន្តែការជជែកគ្នាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី៧កុម្ភៈ, អាជ្ញាធរថៃបានឯកភាពថា នឹងមិនយកប្រាក់បង់កម្រៃពីពលរដ្ឋខ្មែរសម្រាប់សេវា Re-Entry ឡើយ សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរ ក្នុងបុណ្យចូលឆ្នាំ ខែមេសាខាងមុខនេះ។ ពលរដ្ឋខ្មែរនៅប្រទេសថៃ បានសម្តែងក្តីរីករាយជាខ្លាំង គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៧កុម្ភៈ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២ លើវិស័យជាច្រើន រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ…

  • សមត្ថកិច្ចទម្លាយអាថ៌កំបាំងពាក់ព័ន្ធនឹងរឿងមេធាវីបាញ់ស្ត្រីលក់អនឡាញ (Video Inside)

    សមត្ថកិច្ចទម្លាយអាថ៌កំបាំងពាក់ព័ន្ធនឹងរឿងមេធាវីបាញ់ស្ត្រីលក់អនឡាញ (Video Inside)

    សមត្ថកិច្ចនគរបាលបានថ្លែងថា គេកំពុងតាមដានស្វែងរកមូលហេតុជាបន្ថែមទៀត ពាក់ព័ន្ធនឹងករណីមេធាវីម្នាក់ ដែលបាញ់សម្លាប់ស្ត្រីជាអតីតសង្សារ និងក្រោយមកបានយកកាំភ្លើងនោះ បាញ់ចំក្បាលរបស់ខ្លួន ដើម្បីធ្វើអត្តឃាត។ ហេតុការណ៍បានកើតឡើងវេលាម៉ោងប្រមាណ ៨យប់នៅលើផ្លូវ១៩៦៦, ភូមិទំនប់, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ របាយការណ៍របស់សមត្ថកិច្ចបានរៀបរាប់ថា មេធាវីឈ្មោះ ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ បានបើករថយន្តពណ៌ខ្មៅដេញតាមពីក្រោយរថយន្តពណ៌ស ដែលបើកបរដោយស្ត្រីអាយុ២៦ឆ្នាំ ឈ្មោះ ឯម សុវីដែត មុខរបរជាអ្នកលក់គ្រឿងក្រអូប Online ដែលកំពុងជិះរថយន្តពណ៌សនោះ ជាមួយម្តាយស្ថិតលើផ្លូវ១៩៦៦។ រថយន្តពណ៌ខ្មៅរបស់មេធាវីនោះ បានបិទផ្លូវមិនឱ្យស្ត្រី និងម្តាយនៅលើឡានបត់ចូលក្នុងបុរីឡើយ។ ស្ត្រីនោះ បានបើករថយន្តហួសទៅមុខបន្តិច និងបានឈប់នៅលើផ្លូវ ខណៈរថយន្តពណ៌ខ្មៅ បានបើកមកឈប់ពីខាងក្រោយ។ ស្ត្រីរូបនោះ បានចុះពីលើឡាន គ្រាដែលបុរសម្ចាស់ឡានពណ៌ខ្មៅ ក៏បានបើកទ្វារចេញមកហើយ យកកាំភ្លើងខ្លី បាញ់ចំនួន ៤គ្រាប់ បណ្តាលឱ្យនាងបានស្លាប់…ចំណែកបុរសនោះ បានយកកាំភ្លើងដដែលនោះ បាញ់សៀតផ្កាខ្លួនឯងចំនួនមួយគ្រាប់ ប៉ុន្តែមិនទាន់បានស្លាប់នៅឡើយទេ និងកំពុងត្រូវបានគេសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ ម្តាយរបស់ស្ត្រីរងគ្រោះ បានថ្លែងថាហេតុការណ៍ដែលកើតឡើងនេះ គឺបណ្តាលមកពីកូនស្រីរបស់គាត់ សុំចែកផ្លូវពីបុរសជាមេធាវីនោះ ដោយសារបានដឹងថាមេធាវីឈ្មោះ ទូច វឌ្ឍនៈ នោះ…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ រួមគ្នាដោះស្រាយបញ្ហាជាប់គាំង២០ឆ្នាំ នៃតំបន់ OCA (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ រួមគ្នាដោះស្រាយបញ្ហាជាប់គាំង២០ឆ្នាំ នៃតំបន់ OCA (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានរួមគ្នាដោះស្រាយបញ្ហាជាប់គាំង២០ឆ្នាំ នៃតំបន់សមុទ្ទត្រួតស៊ីគ្នា OCA ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងក្រុងបាងកក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជាប់គាំងដែលមិនអាចធ្វើឱ្យកម្ពុជា និងថៃទាញយកការធ្វើអាជីវកម្មលើតំបន់រ៉ែប្រេងកាត នៅក្នុងដែនសមុទ្ទប្រមាណ ២ទសវត្សមកនេះ ត្រូវបានលើកមកជជែកគ្នា កាលពីថ្ងៃទី៧កុម្ភៈ ដើម្បីទម្លាយនូវភាពទ័លច្រកទាំងនេះ។ កម្ពុជា និងថៃ បានអះអាងជាកម្មសិទ្ធិរៀងៗខ្លួន ក្នុងតំបន់ព្រំដែនទឹកត្រួតស៊ីគ្នា នៅក្នុងឈូងសមុទ្ទ។ ការអះអាងជាកម្មសិទ្ធិរៀងៗខ្លួននេះ បានធ្វើឱ្យតំបន់ ដែលគេជឿថាមានសំបូរដោយរ៉ែប្រេងកាត និងរ៉ែធម្មជាតិនានា ត្រូវស្ថិតជាប់គាំងមិនអាចឱ្យប្រទេសទាំង២ ស្វែងរកផលប្រយោជន៍បានឡើយ។ នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤, នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីចាប់ផ្តើមគិតគូរអំពីការទាញផលរួមគ្នា នៅក្នុងតំបន់ដែនសមុទ្ទត្រួតស៊ីគ្នា OCA នោះហើយ។ ប៉ុន្តែទន្ទឹមនឹងប្រមុខដឹកនាំ នៃប្រទេសកម្ពុជា បានគិតគូរជុំវិញការទាញយកផលប្រយោជន៍នោះ, មេខ្លោងធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានលើកឡើងថា វាជាអំពើក្បត់ជាតិ បើសិនជារាជរដ្ឋាភិបាលខ្មែរ ហ៊ានធ្វើកិច្ចការទាំងនេះជាមួយនឹងប្រទេសថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍មួយនៅចំពោះមុខមន្ត្រីរាជការ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣…

  • តើហោរាចិនទស្សន៍ទាយជុំវិញជោគជតារាសីសម្រាប់ឆ្នាំថ្មីឈានមកដល់នេះ មានអ្វីខ្លះ? (Video Inside)

    តើហោរាចិនទស្សន៍ទាយជុំវិញជោគជតារាសីសម្រាប់ឆ្នាំថ្មីឈានមកដល់នេះ មានអ្វីខ្លះ? (Video Inside)

    បុណ្យចូលឆ្នាំចិន នឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ឆ្នាំដែលនឹងចូលមក ដល់ខាងមុខនេះ គឺឆ្នាំរោង ដែលមានសត្វនាគជានិមិត្តរូប។ យោងតាមប្រពៃណីចិន ការព្យាករណ៍ជុំវិញជោគជតារាសីប្រចាំឆ្នាំ គឺជាជំនឿមួយ ដែលគេតែងប្រាថ្នាចង់ដឹងថា តើឆ្នាំរោងដែលមានសត្វនាគជានិម្មិតរូបនេះ នឹងមានវាសនារបស់ខ្លួនឡើងចុះយ៉ាងណា? ហោរាចិនដ៏ល្បីល្បាញម្នាក់ គឺលោកតា កុក ឡុង បានធ្វើការទស្សន៍ទាយហេតុការណ៍ លាភ និងឆុងតាមជំនឿសាសនាចិន ដែលមានខ្លឹមសារដូចតទៅនេះ

  • គ្រឿងសមុទ្ទបន្ថែមគ្រឿងជាង ៤តោន បង្ក្រាបនៅភ្នំពេញ (Video Inside)

    គ្រឿងសមុទ្ទបន្ថែមគ្រឿងជាង ៤តោន បង្ក្រាបនៅភ្នំពេញ (Video Inside)

    គ្រឿងសមុទ្ទចាក់ចាហួយជាង ៤តោន ត្រូវបានបង្ក្រាបក្នុងរាជធានីភ្នំពេញ។ ចាហួយដែលចាក់បញ្ចូលក្នុងគ្រឿងសមុទ្ទ គឺជាផលិតផលគីមី ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «កបប» លោក ហេង មាលី បានថ្លែងថា ការបង្ក្រាបគ្រឿងសមុទ្ទចាក់ចាហួយនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅទីតាំងស្តុកចែកគ្រឿងសមុទ្ទ នៅតំបន់ត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខ និងនៅក្នុងសង្កាត់ទឹកល្អក់ទី១ នៃខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ។ គ្រឿងសមុទ្ទដែលបង្ក្រាបបាននោះរួមមាន បង្គា ម៉ឹក ងាវ ក្តាម ដែលឈ្មួញនាំចូលមកចំនួន ២៦០កេស ស្មើ ៤ពាន់ ២៣៥គីឡូក្រាម សម្រាប់លក់បោះដុំ និងរាយសម្រាប់ចែកចាយបន្ត។ សាខា ក.ប.ប បានស្នើសុំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាជួយទប់ស្កាត់នូវផលិតផលណា ដែលមិនមានឯកសារច្បាស់លាស់, ផលិតផលមានសារធាតុគីមីហាមឃាត់, ផលិតផល ខូចគុណភាព, ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ ដើម្បីធានាឱ្យបាននូវម្ហូបអាហារ ដែលមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។

  • កងទ័ពមួកខៀវកម្ពុជា ១៨៤នាក់ ចេញដំណើរទៅលីបង់ (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ១៨៤នាក់ ចេញដំណើរទៅលីបង់ (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចំនួន ១៨៤នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់។ អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថាបេសកកម្មនៅសាធារណរដ្ឋលីបង់នាពេលនេះ គឺជាឆ្នាំទី១៥ហើយ ខណៈការអនុវត្តបំពេញភារកិច្ចរបស់កងទ័ពមួកខៀវរបស់កម្ពុជា បានទទួលលទ្ធផលល្អគួរជាទីមោទនៈ។ នាយឧត្តមសេនីយ៍ បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ជាពិសេសក្នុងអំឡុងពេលអនុវត្តភារកិច្ច ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ។ នាយឧត្តមសេនីយ៍បានណែនាំមន្ត្រីមួកខៀវកម្ពុជា ត្រូវចេះដកស្រង់បទពិសោធន៍ និងមេរៀនល្អៗ, កែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងដោយផ្ទាល់។ គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៩ពាន់ ៤៦៥នាក់ ក្នុងនោះនារី ៨០១នាក់ ទៅកាន់ ១២បេសកកម្មក្នុង ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។