-
ភរិយានាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នការបោកប្រាស់គណនីក្លែងបន្លំ (Video Inside)
គណនីបណ្តាញសង្គមមួយដែលប្រើឈ្មោះ និងរូបថតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការអូសទាញការបណ្តាក់ទុន ត្រូវបានគេដំណឹងថា គឺជាគណនីក្លែងក្លាយ ក្នុងបំណងបោកប្រាស់អតិថិជន។ គណនីតេឡេក្រាមនេះ ត្រូវបានគេបង្ហោះជាមួយសារឆ្លើយឆ្លងខ្លះ ដែលនិយាយជឿលង់ លើការបណ្តាក់ទុន ដោយគិតថាជាតេឡេក្រាម របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងតេឡេក្រាមក្លែងក្លាយនោះ បានសរសេរល្បួងឱ្យអតិថិជនជឿលើក្រុមហ៊ុនមួយឈ្មោះ Smarts-gains.com/en ដែលគេមិនទាន់ដឹងថាជាក្រុមហ៊ុនរបស់អ្នកណាពិតប្រាកដឡើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថតបង្ហោះគណនីក្លែងក្លាយនោះ និងបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ន ពីព្រោះវាគឺជាគណនីក្លែងក្លាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមថា «មានជនអនាមិក បានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ»។ សារតាមបណ្តាញសង្គមដដែល បានសរសេរអំពាវនាវទៀតថា «សូមបងប្អួនពូមីង លោកតា លោកយាយ មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាក់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្ត»។ មិនមានសេចក្តីរាយការណ៍ថា តើគណនីក្លែងបន្លំនេះ ត្រូវបានធ្វើនៅក្នុងប្រទេស ឬមកពីក្រៅប្រទេសឡើយ។
-
មន្ត្រីរាជរដ្ឋាភិបាលចាត់ទុកលទ្ធផលទស្សនកិច្ចសម្តេចធិបតី នៅប្រទេសថៃ ប្រៀបដូចជា «រាត្រីទឹកឃ្មុំ» (Video Inside)
មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ដំណើរទស្សនកិច្ចមួយថ្ងៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសថៃ បានទទួលជោគជ័យយ៉ាងក្រៃលែង។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បានថ្លែងចាត់ទុកលទ្ធផលពិភាក្សា និងការចរចា រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ប្រៀបដូចជា «រាត្រីទឹកឃ្មុំ»។ អប្សរាណិតរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០ករណី (Video Inside)
នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួនតែ ១០ករណី ដែលបានថយចុះមកវិញចំនួន ៤៥៩ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើប្រទេសចំនួន២ នៅអាស៊ាន រួមមានប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៦ករណី និងប្រទេសឡាវ មានការឆ្លង ៤ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ៤ពាន់ ៤៥៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។
-
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនថ្លែងបារម្ភកំណើនគ្រឿងញៀន (Video Inside)
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ, សមត្ថកិច្ចបង្រ្កាប និងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ បានចំនួនជិត ៦០០តោន។ អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទេសរដ្ឋមន្រ្តី ព្រំ សុខា នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ សមត្ថកិច្ចបង្រ្កាប និងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ជិត ៦០០តោន និងបានឃាត់ខ្លួនជនសង្ស័យបានជាង ៧ម៉ឺននាក់។ លោកបានប្រមើលឃើញថា ដោយសារកត្តាជម្លោះប្រដាប់អាវុធ ដែលបាននិងកំពុងកើតមានឡើងយ៉ាងក្តៅគគុកជាច្រើនកន្លែង ទាំងនៅលើពិភពលោក និងក្នុងតំបន់ បានធ្វើឲ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឆ្លៀតឱកាសបង្កើនសកម្មភាពផលិត និងដាំដុះ ទាំងគ្រឿងញៀន សំយោគ និងរុក្ខជាតិញៀន។ មន្ត្រីអាជ្ញាធរជាតិបានថ្លែងថា សភាពការណ៍គ្រឿងញៀន ទាំងក្របខ័ណ្ឌអន្តរជាតិ និងតំបន់ នៅតែជាកត្តាប្រឈម ទាំងក្នុងកាលៈទេសៈចំពោះមុខ និងសម្រាប់រយៈពេលយូរអង្វែង។ លោកបានបន្តថា កម្ពុជាក៏នៅតែបន្តរងការគំរាមកំហែង ជាពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស ជាពិសេសចរាចរគ្រឿងញៀនតាមផ្លូវគោក, តាមបញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ដូចជាការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ, ការរក្សាទុកគ្រឿងញៀនរាប់រយគីឡូក្រាម នៅតាមទីតាំងភូមិសាស្រ្តរាជធានី ខេត្តនៅតាមព្រំដែន…
-
ការដាច់ភ្លើងប្រចាំសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយ ក្នុងរយៈពេល៣ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ នឹងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងនេះ មាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍
-
ស្នងការនគរបាលរាជធានីបញ្ជាក់ការហាមដុតផាវ និងកាំជ្រួច ក្នុងពេលបុណ្យចូលឆ្នាំចិន (Video Inside)
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ការហាមឃាត់ការដុតផាវ និងកាំជ្រួចនានាគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។ បុណ្យចូលឆ្នាំចិន និងវៀតណាម នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី៩ ដល់១២កុម្ភៈ។ ការដុតផាវ និងដុតកាំជ្រួច ជារឿយៗតែងមានសេចក្តីរាយការណ៍គ្រោះអគ្គិភ័យ ដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិ និងពេលខ្លះក៏មានមនុស្សរងគ្រោះថ្នាក់ផងដែរ។ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកត់សម្គាល់ថា ចាប់ពីដើមឆ្នាំ២០២៤នោះមក ដោយសារគ្រោះអគ្គិភ័យតែងកើតមានស្ទើរជារៀងរាល់ថ្ងៃ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបង្ការកុំឲ្យកើតមានគ្រោះអគ្គិភ័យ ជាពិសេស គឺការហាមឃាត់មិនឲ្យដុតផាវ, ដុតកាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។ យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ, នៅរាជធានីភ្នំពេញ គិតចាប់ពិថ្ងៃទី២ ខែមករា ២០២៤ ដល់ថ្ងៃទី៦ កុម្ភៈ ២០២៤, ករណីគ្រោះអគ្គិភ័យបានកើតឡើងមានចំនួន ២៧ ករណី។ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលខណ្ឌទាំង១៤ និងសាធារណជន ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និងការប្រុងប្រយ័ត្ន ចំពោះការឆ្លងចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
-
មេបញ្ជាការរងទ័ពជើងគោកដាស់តឿនមន្ត្រីយោធាមិនត្រូវពាក់ព័ន្ធគ្រឿងញៀន (Video Inside)
មេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានដាស់តឿនមន្ត្រីយោធា មិនត្រូវពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងអំពាវនាវកងទ័ព ត្រូវបង្កើនកិច្ចសហការរួមគ្នា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ប្រសាសន៍ថ្លែងដាស់តឿននេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងគ្រួសារកងទ័ព នៅស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង។ អប្សរាណិតរាយការណ៍
-
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល អំពាវនាវមិត្តភក្តិឈប់ប្រឆាំងគណបក្សប្រជាជនកម្ពុជា (Video Inside)
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល ដែលបានដាក់ពាក្យស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាហើយ។ យោងសេចក្ដីប្រកាសរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបណ្តាញសារព័ត៌មានទើបបានទទួលនៅថ្ងៃនេះ បានបញ្ជាក់នូវសេចក្តីសម្រេចយល់ព្រមបញ្ចូលលោក ញឹម គឹមញ៉ុល អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ លោក ញឹម គឹមញ៉ុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នូវការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលរួបលោកក្លាយជាសមាជិក។ លោក ញឹម គឹមញ៉ុល ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី គឺជាអតីតសកម្មជនម្នាក់ ដែលមានជំនឿលើសលុបចំពោះគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយការឃើញនូវនយោបាយទុច្ចរឹតរបស់ទណ្ឌិត សម រង្ស៊ី និងបានឃើញភាពរីកចំរើនពិតប្រាកដ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះមក លោកបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣កន្លងមក ប្រកាសស្វាគមន៍ទទួលយកសមាជិកថ្មីរូបនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មុននេះរួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបដិសេធការចោទរបស់ប្រធានគណបក្សភ្លើងទៀន (Video Inside)
សម្តីរិះគន់ខុសពីការពិតរបស់ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល បានប្រញាប់ឱ្យអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺ និងទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយនោះ។ លោក ទាវ វណ្ណុល បានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia និងវិទ្យុ RFI ថា ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត «កាន់តែអាក្រក់ទៅ» ដែលការចោទនេះ ត្រូវអ្នកនាំពាក្យចោទថា គឺជាអំពើបំពាន និងខុសពីការពិត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាស់តឿនមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ (Video Inside)
គ្រោះថ្នាក់តាមដងផ្លូវដែលមានអ្នកស្លាប់ជាងបួននាក់ និងរងរបួស១២នាក់ជារៀងរាល់ថ្ងៃ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានចាត់ទុកថាជាឃាតករលាក់មុខដ៏គួរឱ្យខ្លាច។ ប្រសាសន៍លើកឡើងជុំវិញគ្រោះថ្នាក់ចរាចរណ៍ដែលមានយ៉ាងហោចចំនួន ៩លើក ក្នុងមួយថ្ងៃ បង្កការស្លាប់ និងរបួសមិនដែលអាក់ខាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងការលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជួន។ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា មានមនុស្សស្លាប់ ១ពាន់ ៥៩០នាក់ និងអ្នករងរបួសមានចំនួន ៤ពាន់ ៥១៥នាក់ ក្នុងគ្រោះថ្នាក់ដែលកើតឡើងសរុប ៣ពាន់ ៣១៧លើក។ គ្រោះថ្នាក់បានកើតឡើងភាគច្រើននៅរាជធានីភ្នំពេញដែលមាន ៩៥០លើក, នៅខេត្តព្រះសីហនុ ៣០៦លើក និងនៅខេត្តតាកែវ ២៧០លើក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យខេត្តចំនួន១០ និងរាជធានីភ្នំពេញ ដែលតែងមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ ខេត្តដែលជាមុខសញ្ញាត្រូវពង្រឹងនោះរួមមានខេត្តកំពង់ស្ពឺ, កំពង់ចាម, កំពង់ឆ្នាំង, តាកែវ, ព្រះសីហនុ, កោះកុង, ឧត្តរមានជ័យ, ព្រះវិហារ, ត្បូងឃ្មុំ និងប៉ៃលិន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីក្រោមឱវាទត្រូវពិនិត្យបណ្ណបើកបរ ជាពិសេសអ្នករថយន្តកុងតេណ័រធំៗ ដែលតុបតែងរថយន្តខុសលក្ខណៈបច្ចេកទេស ដែលរថយន្តទាំងនេះ តែងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍…