Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់លោកអ្នកហាក់មានភាពរឹងស្ទះច្រើន ជាពិសេសទាក់ទងនឹងកិច្ចការដែលមិនទាន់បានដោះស្រាយរួចរាល់។ ក្នុងពេលជាមួយគ្នា ប្រហែលជាអ្នកមិនគួរធ្វើឲ្យមានភាពល្អកកករជាមួយនឹងថ្នាក់លើនោះទេ។ សូមរស់នៅដោយភាពអត់ធ្មត់ ​ស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ចជាមួយមនុស្សក្នុងក្រុមការងារ ពិសេសជាមួយដៃគូជំនួញ។ យកល្អគួរសំឡឹងមើលឳកាសផ្សេងៗនៅខាងក្រៅ ពិសេសគួរធ្វើទំនាក់ទំនងឲ្យបានធំទូលាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំលើការងារ ក៏ដូចជាមុខជំនួញ។ ការចំណាយរបស់លោកអ្នកនឹងទទួលបានផលតបស្នងយ៉ាងពេញចិត្ត។ ដោយសារថ្ងៃនេះក៏ជាពេលវេលាមានអំណោយផលសម្រាប់ការចរចា គួរប្រើប្រាស់ពេលវេលាថ្ងៃនេះក្នុងការពិភាក្សា ដោះស្រាយបញ្ហា ឬការតាំងបង្ហាញគម្រោងផែនការ។ ដោយឡែក សូមលោកអ្នករក្សាអាកប្បកិរិយា ធ្វើយ៉ាងណាកុំសំដែងភាពរឹងទទឹង ការមើលស្រាលបញ្ហា និងការមិនយកចិត្តទុកដាក់ផ្សេងៗ។ ក្នុងនោះ លោកអ្នកមិនត្រូវបោះបង់ចោលការប្រកួតប្រជែងនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មី និងការដោះស្រាយបញ្ហានានា។ លោកអ្នកគួរចំណាយពេលវេលាពិនិត្យវាយតម្លៃគម្រោងផែនការជាថ្មី ស្វែងយល់ពីភាពប្រែប្រួល ពិសេសការប្រមូលយកពត៌មាន។ ក្នុងពេលនេះ លោកអ្នកមិនគួរធ្វើអ្វីដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ពីព្រោះស្របពេលនឹងជោគជ័យ បញ្ហា ឬភាពរឹងស្ទះគឺនៅប្រកៀកគ្នាតែម្តង។ យកល្អ សូមធ្វើការជាក្រុម…

  • កម្ពុជាមាតុភូមិយើង២៩.តុលា.២០២១

    កម្ពុជាមាតុភូមិយើង២៩.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២៩.តុលា.២០២១LD2 ១៧ឆ្នាំហើយ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ឆ្នាំ២០០៤-២៩ តុលា ឆ្នាំ២០២១), ព្រះអង្គតែងយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជានុរាស្ត្រ៕ ឃ្លីប (សម្លេងនិងអត្ថបទលីដា+រូបភាពសេឌី)LD3 ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខដើម្បីភាពសុខដុមរមនាក្នុងតំបន់ទាំងមូល៕ អាន (សម្រួលអត្ថបទលីដា+រូបភាពវណ្ណលុក+កាត់តទីងី)LD5 ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការអបអរសាទរ ដែលកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព និងតួនាទីដ៏សំខាន់របស់កម្ពុជា៕ អាន (សម្រួលអត្ថបទលីដា+រូបភាពកាត់តទីងី)LD4 តំណាងសម្តេចតេជោ នៅព្រឹកថ្ងៃនេះនាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូស ដែលជាការផ្ដល់ជូនរបស់កម្ពុជា ប្រគល់ជូនភាគីវៀតណាម៕អាន(អត្ថបទលីដា+រូបភាពទីងី)LD ការអនុម័តច្បាប់ថវិកាឆ្នាំ២០២២ រាជរដ្ឋាភិបាលតម្រូវឲ្យគយប្រមូលចំណូលពន្ធឲ្យបាន ២៦០០លានដុល្លារកើនលើសឆ្នាំ២០២១ ចំនួន៩.៥% ៕…អ្នកនាង ឈុន លីដា…ឃ្លីប…LD1 ឯកឧត្តមបណ្ឌិត គុណ ញឹម៖ ក្រសួងកំពុងសិក្សាលទ្ធភាព រកវិធីលើកទឹកចិត្ដឲ្យមានការប្រើប្រាស់រថយន្ដថ្មីកាន់តែច្រើន ព្រោះថាដល់ពេលវេលាដែលត្រូវគិតគូរពីបរិស្ថាន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕..ឃ្លីប(អត្ថបទនិងសម្លេងលីដា+រូបភាពសេឌី)C14 ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា…

  • ឃាត់មនុស្ស៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៦នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ១៩ ។

  • សាសនិកជនចំនួន ៣២រូប ត្រូវបានទទួលគោរម្យ៍ងារ អគ្គមហាឧបាសិកា, មហាឧបាសក និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ (Video Inside)

    សាសនិកជនចំនួន ៣២រូប ត្រូវបានទទួលគោរម្យ៍ងារ អគ្គមហាឧបាសិកា, មហាឧបាសក និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ (Video Inside)

    ពុទ្ធសាសនិកជនចំនួន ៣២រូប ត្រូវបានទទួលគោរម្យ៍ងារ អគ្គមហាឧបាសិកា, មហាឧបាសក និងមហាឧបា សិកាពុទ្ធសាសនូបត្ថម្ភ ក្នុងពិធីមួយក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះ សង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

  • កងទ័ពមួកខៀវកម្ពុជាចាកចេញទៅស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចាកចេញទៅស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ចំនួន៧៣នាក់ទៀត បានចាកចេញទៅប្រទេសស៊ូដង់ ខាងត្បូងនៅយប់ថ្ងៃទី២៨តុលា នេះ ក្នុងដំណើរផ្លាស់ប្តូរវេនកម្លាំងចាស់រយៈពេលមួយឆ្នាំ។

  • កម្ពុជាទទួលតំណែងជាប្រធានអាស៊ានប្តូរវេនចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ (Video Inside)

    កម្ពុជាទទួលតំណែងជាប្រធានអាស៊ានប្តូរវេនចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ (Video Inside)

    កម្ពុជាបានក្លាយជាប្រធានអាស៊ានប្តូរវេនហើយ ចាប់ពីថ្ងៃទី២៨តុលាឆ្នាំ២០២១នេះទៅ បន្ទាប់ពីពិធីប្រគល់ តំណែងប្រធានអាស៊ានបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍នេះតាមប្រព័ន្ធវីដេអូ។ សម្តេចនាយករដ្ឋក្នុង ពិធីទទួលតំណែង ជាប្រធានអាស៊ានប្តូរសម្រាប់ឆ្នាំថ្មី បានលើកញញួរតំណាងនៃប្រធានអាស៊ាន បង្ហាញដល់ អ្នកចូលរួមនានាមុនការថ្លែងសុន្ទរកថា ។

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍រួមអាស៊ានឥណ្ឌា (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍រួមអាស៊ានឥណ្ឌា (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមអាស៊ានឥណ្ឌាស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ការប្រកាសគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើ ឡើងក្នុងកិច្ច ប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី១៨ នៅថ្ងៃទី២៨តុលានេះ ដោយពីភាគីឥណ្ឌា បានអញ្ជើញចូលរួមដោយលោក ស្រ៊ី ណារិនដ្រា ម៉ូឌី ។

  • មនុស្សជាង៥០០គ្រួសាររងគ្រោះជំនន់ទឹកភ្លៀងទទួលបានអំណោយ (Video Inside)

    មនុស្សជាង៥០០គ្រួសាររងគ្រោះជំនន់ទឹកភ្លៀងទទួលបានអំណោយ (Video Inside)

    មនុស្សជាង៥០០គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត បានទទួលអំណោយពីរដ្ឋបាលរាជ ធានីនៅថ្ងៃនេះ។ អំណោយជាស្បៀងអាហារចែកជួននេះ បានធ្វើតាមរយៈអភិបាលរាជធានីភ្នំពេញ ៕

  • ជំនន់ទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមស្រក (Video Inside)

    ជំនន់ទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមស្រក (Video Inside)

    ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត  បានស្រកចុះហើយក្រោយមេឃបានរាំងនិងការបង្ហូរទឹកពីប្រភពខាងលើ មានសភាពធូរស្រាល។ នៅជាមួយគ្នានោះផងដែរ អាជ្ញាធរដែលបានសហការជាមួយនឹងកម្លាំងស្ម័គ្រចិត្ត បាន ទប់ស្កាត់ទាន់ពេលវេលាល្អរារាំងការបាក់ធ្លាយទំនប់ស្ទឹងព្រែកត្នោតនោះ។

  • កម្ពុជាអំពាវនាវចិន, ជប៉ុននិងកូរ៉េខាងត្បូងគាំទ្រយន្តការបង្កើតមជ្ឈមណ្ឌល អាស៊ាន (Video Inside)

    កម្ពុជាអំពាវនាវចិន, ជប៉ុននិងកូរ៉េខាងត្បូងគាំទ្រយន្តការបង្កើតមជ្ឈមណ្ឌល អាស៊ាន (Video Inside)

    កម្ពុជាបានអំពាវនាវដល់ប្រទេសចិន, ជប៉ុននិងកូរ៉េខាងត្បូងគាំទ្រកាន់តែសកម្មនូវយន្តការបង្កើតមជ្ឈមណ្ឌល អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ ដែលការស្នើនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីលើកទី២៤តាមប្រព័ន្ធវីដេអូ។ អាស៊ានបូកបី រួមមានសមាជិកនៃប្រទេសអាស៊ានទាំងអស់ បូកជាមួយប្រ ទេសចិន, ជប៉ុននិងកូរ៉េខាងត្បូង៕