Category: កម្មវិធីព័ត៌មាន

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១១១ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១១១ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តធ្លាក់ចុះទៀតហើយដែលមានចំនួន១១១ ករណីនោះទេ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន១០០ករណីជាការឆ្លងចូលក្នុង សហគមន៍ និង១១ករណី គឺការឆ្លង មកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ២ករណី, រីឯ តួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង១ករណី។

  • សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុន (Video Inside)

    សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុន (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ានជប៉ុនតាមប្រព័ន្ធវីដេអូអនឡាញ បានប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយនាយករដ្ឋមន្ត្រីនៃប្រ ទេសកម្ពុជា បានលើកទឹកចិត្តជប៉ុនបន្តជម្រុញការធ្វើសមាហរណកម្មនៅក្នុងតំបន់ ដែលជាភាពចាំបាច់មួយមិន អាចខ្វះបានឡើយ។

  • កម្ពុជាគាំទ្រគោលនយោបាយសេដ្ឋកិច្ចពណ៌ខៀវ Blue Economy របស់ប្រទេសចិន (Video Inside)

    កម្ពុជាគាំទ្រគោលនយោបាយសេដ្ឋកិច្ចពណ៌ខៀវ Blue Economy របស់ប្រទេសចិន (Video Inside)

    នាយករដ្ឋមន្ត្រីចិន លោកលីខឺឈាំង បានថ្លែងថាប្រទេសចិននឹងបង្កើនភាពស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ផលប្រយោជន៍ទៅវិញទៅមកជាមួយនឹងបណ្តាប្រទេសអាស៊ាន ដែលការសន្យានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ កំពូលចិន អាស៊ានលើកទី២៤តាមប្រព័ន្ធវីដេអូពីចម្ងាយ។ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានធ្វើសុន្ទរក ថាអន្តរាគមន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦តុលា ដោយលើកឡើង៣ចំណុចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាស៊ាននិងចិន៕

  • កម្ពុជាប្រកាសផ្តល់វ៉ាក់សាំង២០ម៉ឺនដូសដល់វៀតណាម (Video Inside)

    កម្ពុជាប្រកាសផ្តល់វ៉ាក់សាំង២០ម៉ឺនដូសដល់វៀតណាម (Video Inside)

    កម្ពុជា បានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ចំនួន២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម ដើម្បីចូលរួម ទប់ស្កាត់ជំងឺកូវីដ១៩។ យោងតាមប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឱ វណ្ណឌីន ពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមទាំង២០ម៉ឺនដូសនោះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលាខាង មុខនេះ នៅច្រកព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ស្វាគមន៍វត្តមានប្រធានាធិបតីអាមេរិក ចូ បៃដិន (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ស្វាគមន៍វត្តមានប្រធានាធិបតីអាមេរិក ចូ បៃដិន (Video Inside)

    កម្ពុជានិងបណ្តាប្រទេសអាស៊ាន បានរួមគ្នាថ្លែងស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិនដែល បង្ហាញវត្តមានរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកតាមប្រព័ន្ធវីដេអូអនឡាញ។

  • អប្សរាព្រឹកនេះ ២៨ តុលា ២០២១

    អប្សរាព្រឹកនេះ ២៨ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1  រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ចំនួនបីជាសំណើរ របស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សា   ៕ …ឃ្លីប… (រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា) V1      កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៦៕…អានផ្ទាល់ L1    សម្ដេចតេជោ ហ៊ុន សែន ចូលរួមចែករំលែក ទស្សនទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ​ការ និងទិសដៅអនាគត រវាងអាស៊ាន-ជប៉ុន ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន កន្និការ) L2    មេដឹកនាំអាស៊ាន ស្វាគមន៍ជប៉ុន ដែលផ្ដល់ជំនួយ និងវ៉ាក់សាំងជាបន្តបន្ទាប់ មកប្រទេសសមាជិកអាស៊ាន រួមទាំងវិភាគទាន ថវិកា ៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី ឬបន្ថែមការទំនាក់ទំនង ក្នុងនោះលោកអ្នកជាអាជីវករមិនអាចបោះបង់ចោលការផ្សព្វផ្សាយពាណិជ្ជកម្មបានទេ។ ប្រសិនបើអ្នកមានបញ្ហាជាប់គាំង មិនគួរប្រថុយប្រថាននោះទេ ប៉ុន្តែគួរស្នើសុំការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ ចំពោះការផ្លាស់ប្តូរការងារ ឬការបោះទុនគឺអាចធ្វើទៅបានដោយគ្មានអ្វីជំទាស់នោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មី។ លោកអ្នកនឹងទទួលបានជោគជ័យចំពោះការងារទាំងឡាយ។ ក្នុងនោះដែរ នៅរវាងពេលរសៀលអ្នកនឹងអាចរំពឹងថាទទួលបានដំណឹងដ៏រីករាយ ដែលរំពឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ អាចទៅរួច ប៉ុន្តែសូមជៀសវាងការធ្វើដំណើរតាមផ្លូវទឹកទើបជាការល្អប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សស្រលាញ់រាប់ងអាន និងចាំជួយយកអាសារដោយភាពស្មោះត្រង់។ ថ្ងៃនេះក៏ជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង និងការចរចាផងដែរ ដូច្នេះសូមកុំបង្អង់យូរ ឬធ្វើឲ្យឳកាសនេះកន្លងផុតទៅ។ ក្រៅពីនេះ សូមកុំទាក់ទងនឹងការខ្ចីបុល ដោយសារការខាតបង់ ឬការបោកបញ្ឆោតហាក់មានកំរិតខ្ពស់។ ទាំងនេះមិនមែនមានន័យថា លោកអ្នកត្រូវសង្ស័យគ្រប់គ្នានោះទេ ប៉ុន្តែក៏សួរចងចាំថា ការខាតបង់មិនងាយស្តារឡើងវិញនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅ (Video Inside)

    ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅ (Video Inside)
  • អភិបាលរាជធានីភ្នំពេញ ចូលបង់ផាកពិន័យករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ (Video Inside)

    អភិបាលរាជធានីភ្នំពេញ ចូលបង់ផាកពិន័យករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ (Video Inside)
  • ក្រុមការងារចុះជួយមូលដ្ឋានឃុំ វ៉ារិន បាននាំយកសម្ភារៈ ការពារកូវីដ១៩ ផ្តល់ជូនអាជ្ញាធភូមិឃុំ មណ្ឌលសុខភាព សាលារៀន និងសាលាស្រុកវ៉ារិន (Video Inside)

    ក្រុមការងារចុះជួយមូលដ្ឋានឃុំ វ៉ារិន បាននាំយកសម្ភារៈ ការពារកូវីដ១៩ ផ្តល់ជូនអាជ្ញាធភូមិឃុំ មណ្ឌលសុខភាព សាលារៀន និងសាលាស្រុកវ៉ារិន (Video Inside)