-
ឃាត់ខ្លួននគរបាលប៉ុស្តិ៍ និងសន្តិសុខ ២នាក់ សង្ស័យគំរាមកំហែងយកលុយពលរដ្ឋ (Video Inside)
នគរបាលប៉ុស្តិ៍ម្នាក់ក្នុងខណ្ឌមានជ័យ និងប្រជាការពារ ២រូប ត្រូវបានឃាត់ខ្លួន ក្រោយការរកឃើញអំពើគំរាមកំហែងយកលុយពីប្រជាពលរដ្ឋ។ អំពើគំរាមកំហែងគាបសង្កត់លើពលរដ្ឋ គឺជាអំពើខុសច្បាប់មួយ ដែលរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានដាក់ចេញនូវការលុបបំបាត់ចោល នូវភាពអសកម្មទាំងឡាយនេះ។ អប្សរាណិតរាយការណ៍
-
ក្រសួងដែនដីគ្រោងចុះបញ្ជីដីធ្លីឱ្យចប់ត្រឹមអាណ្ណត្តិទី៧ (Video Inside)
ក្រសួងរៀបចំដែនដី គ្រោងនឹងចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមអាណត្តិទី៧ ខណៈនៅសល់ ៥លានក្បាលដីទៀត ដែលមិនទាន់បានចុះបញ្ជី។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបានបញ្ចេញនូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ នឹងអាចប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវទំនាស់ដីធ្លីផងដែរ។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្រសួងកំពុងពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ដោយធ្វើយ៉ាងណាឲ្យបានចប់រួចរាល់ នៅត្រឹមអាណត្តិទី៧នេះ ខណៈនៅសល់ ៥លានក្បាលដីទៀត ត្រូវអនុវត្តន៍សកម្មភាពបន្ត។ លោកបានបន្តថា មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋហើយ នៅមានប្រមាណ ២លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅទូទាំងប្រទេសនៅសល់ប្រមាណ ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ លោក សាយ…
-
រាជធានីភ្នំពេញលែងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ (Video Inside)
ចំណោទខ្វះទឹកស្អាតប្រើប្រាស់ក្នុងរាជធានី នឹងត្រូវបញ្ចប់ទាំងស្រុងហើយ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤ទៅ។ មន្ត្រីរដ្ឋាករទឹកបានថ្លែងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់មានត្រឹមប្រមាណ ៨២ម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីដាស់តឿនមន្ត្រីមិនត្រូវភ្លេចអភិក្រមទាំង៥ (Video Inside)
សម្តេចធិបតីបានដាស់តឿនក្រើនរំលឹកមន្ត្រីក្រោមឱវាទ ត្រូវអនុវត្តអភិក្រមទាំង៥ ដើម្បីការធ្វើឱ្យខ្លួនបានស្អាតស្អំ ជាមួយនឹងការអនុវត្តកិច្ចការមានប្រសិទ្ធភាព។ ប្រសាសន៍ដាស់តឿន ការអនុវត្តអភិក្រមទាំង៥រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ បានលើកឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រសាសន៍ដាស់តឿននេះ បានទន្ទឹមនឹងមានសេចក្តីរាយការណ៍សង្ស័យខ្លះ ជុំវិញភាពមិនស្អាតស្អំរបស់មន្ត្រីខ្លះ ដែលស៊ុំគ្រលុំជាមួយនឹងក្រុមទុច្ចរិត ក្នុងបំណងចង់ទន្ទ្រានយកដែនដីទន្លេសាបធ្វើជាកម្មសិទ្ធិខុសច្បាប់។
-
សម្តេចធិបតីដាក់បទបញ្ជាថែរក្សាដែនបឹងទន្លេសាប (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថែរក្សាដែនបឹងទន្លេសាប ដើម្បីរក្សាអត្តសញ្ញាណបឹងដែលធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មិនឱ្យរងការកាប់ទន្ទ្រានពីក្រុមជនខិលខូចឡើយ។ ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនារសៀល ថ្ងៃទី៣០ មករា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ បឹងទន្លេសាប គឺជាបឹងដ៏ធំមួយដែលមានបណ្តោយប្រវែង ១១៦គីឡូម៉ែត្រ និងទទឹងប្រវែង ៣គីឡូម៉ែត្រ និងមានឆ្នេរប្រវែង ៤៨២គីឡូម៉ែត្រនៅរដូវប្រាំង។ បឹងទន្លេសាប គឺជាបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ និងជាបឹងដែលមានតម្លៃដ៏ធំធេង មិនអាចកាត់តម្លៃបានឡើយ។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)
ការលេខឆ្លងកូវីដ១៩ នៅទូទាំងអាស៊ាន នារយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែ ២ករណីប៉ុណ្ណោះ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ បានបន្តថយចុះថែមទៀត ចំនួន ៦៨ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ២នៅអាស៊ាន រួមមានប្រទេសឡាវ មានការឆ្លងចំនួន ១ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៣ម៉ឺន ៥ពាន់ ៥៣១ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៦១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕
-
ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នវ៉ាក់សាំង Qdenga (Video Inside)
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ដែលវ៉ាក់សាំងនេះពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ។ សេចក្តីប្រកាសការប្រុងប្រយ័ត្ននេះ បានទន្ទឹមនឹងមានការផ្សាយតាមបណ្តាញសង្គមខ្លះ ដែលរំលេចនូវវ៉ាក់សាំង Qdenga នេះ ដែលជំរុញឱ្យក្រសួងសុខាភិបាល ត្រូវប្រញាប់ធ្វើការដាស់តឿនជាបន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ ក្នុងដំណាក់កាលសិក្សាសរុបទាំង៤លើក។ ក្រសួងសុខាភិបាលបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក FDA នៅមិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នេះនៅឡើយទេ។ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជាសំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់៕
-
ក្រសួងកសិកម្មហាមពលរដ្ឋព្រលែងត្រីកាចសាហាវនាំចូលពីក្រៅស្រុក (Video Inside)
ក្រសួងកសិកម្ម បានហាមប្រជាពលរដ្ឋ ក្នុងការលែងត្រីនាំចូលពីក្រៅប្រទេស ដែលជាប្រភេទត្រីកាចសាហាវស៊ីសាច់ជាអាហារ ប៉ុន្តែត្រូវព្រលែងត្រីក្នុងស្រុកដែលជាប្រភេទត្រីជិត ផុតពូជគ្មានគ្រោះថ្នាក់ និងព្រលែងត្រីណាដែលជាមេពូជក្នុងស្រុក។ ការហាមឃាត់នេះ បានធ្វើតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៥ មករា ឆ្នាំ២០២៤ ជាមួយការកត់សម្គាល់ថា «ថ្មីៗនេះ មានប្រជាពលរដ្ឋខ្លះ បានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនោះ នឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស»។ សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា «ប្រភេទត្រីដែលមានប្រភពមកពីក្រៅប្រទេសមួយចំនួន ជាប្រភេទកាចស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដែលវានឹងស៊ីត្រីក្នុងធម្មជាតិ, ដណ្តើមទីជម្រក, ចម្លងជម្ងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែលប្រភេទត្រីទាំងនោះ មានវត្តមានកាន់តែច្រើន នៅក្នុងដែនទឹកធម្មជាតិ»។ សេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាន និងកំពុងចិញ្ចឹមប្រភេទត្រី ដែលនាំចូលមកពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ សេចក្តីប្រកាសព័ត៌មានដដែល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមព្រលែងប្រភេទត្រី ដែលកំពុងរងគ្រោះថ្នាក់ និងត្រីមេពូជក្នុងស្រុក ដើម្បីឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។
-
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កសាងសំណង់ថ្មីរបស់ខ្លួន (Video Inside)
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងសំណង់ថ្មីរបស់ខ្លួនមួយដាច់ដោយឡែក ដែលទីតាំងនោះនឹងស្ថិតនៅតំបន់បឹងតាមោក, ភូមិត្រពាំងពោធិ៍, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ទីអគ្គបញ្ជាការដ្ឋានថ្មីនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនោះ នឹងកសាងលើផ្ទៃដីទំហំជាង ៦៦ហិកតា ដែលនឹងមានកសាងសំណង់ធំៗមួយចំនួន ក្នុងតំបន់ ៣ផ្សេងៗពីគ្នា។ សំណង់ក្នុងតំបន់ទី១ គឺជាទីតាំងសម្រាប់អគាររដ្ឋបាល, សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ។ សំណង់ក្នុងតំបន់ទី២ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា, សំណង់អគារស្នាក់នៅរបស់នាយទាហាន, នាយទាហានរង និងពលទាហានចំនួន ៤អគារ និងសំណង់ក្នុងតំបន់ទី៣ គឺជាទីតាំងបម្រុងនាពេលអនាគត ដែលមានច្រកចេញ-ចូល សរុបចំនួន ៧កន្លែង ក្នុងនោះផ្នែកខាងមុខអគារ មានច្រកចេញ-ចូលចំនួន ៣កន្លែង, ច្រកធំកណ្តាលជាច្រកខ្លោងទ្វារជ័យ, ច្រកខាងស្តាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេង ជាច្រកខ្លោងទ្វារសន្តិភាព ជាមួយនឹងរបងព័ទ្ធជុំវិញប្រវែងប្រមាណ ៣ពាន់ ៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន ៥០០ចំណត…
-
គណៈរដ្ឋមន្ត្រីលើកកិច្ចប្រជុំប្រចាំសប្តាហ៍ទៅអាទិត្យក្រោយ (Video Inside)
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នេះនឹងត្រូវលើកពេលទៅសប្តាហ៍ក្រោយវិញ តាមរយៈការជូនដំណឹងមួយរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ គណៈរដ្ឋមន្ត្រីតែងធ្វើកិច្ចប្រជុំរបស់ខ្លួនយ៉ាងទៀងទាត់រៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងមួយរបស់លោករដ្ឋមន្ត្រី វង្សី វិសុទ្ទ ថ្ងៃទី២៥មករា បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី២៦មករា នឹងត្រូវលើកទៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤វិញ។ សេចក្តីជូនដំណឹងមិនបានបញ្ជាក់ថា តើការលើកកិច្ចប្រជុំនេះ ដោយសារតែមូលហេតុអ្វីឡើយ។ យោងតាមរបៀបវារៈមុននេះ ការគ្រោងពិភាក្សានៅថ្ងៃសុក្រទី២៦មករានោះ នឹងរួមមាន២ចំណុច គឺរបាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខណ្ឌ តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, និងចំណុចទី២ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់ក្រុមប្រឹក្សាភិបាល, សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។