Category: កម្មវិធីព័ត៌មាន

  • ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាលម្នាក់ទៀតចេញពីក្របខណ្ឌ (Video Inside)

    ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាលម្នាក់ទៀតចេញពីក្របខណ្ឌ (Video Inside)

    ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលម្នាក់ នៅក្នុងខេត្តបាត់ដំបង ក្រោមគោលការណ៍ «សំអាតផ្ទះយើង និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេច១៥៤ប្រ.ក. អនុសេនីយ៍ឯក ញ៉ែម ច័ន្ទរតនៈ អធិការរងនគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ យោងតាមសេចក្តីប្រកាសដដែល មន្ត្រីនគរបាលរូបនេះ នឹងត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌនគរបាលជាតិចាប់ពីខែមេសាឆ្នាំ២០២៤តទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងមុននេះថា ចំនួនមន្រ្តីនគរបាលអសកម្ម ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌមានប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមាន អ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផង និងអ្នកប្រព្រឹត្តបទល្មើសវិន័យរបស់ក្រសួងមហាផ្ទៃផង។

  • អាជ្ញាធរធ្វើកិច្ចសន្យារាលចាលចំពោះស្ត្រីសណ្ឋិតបារមីព្រះនាងឥន្រ្ទទេវី (Video Inside)

    អាជ្ញាធរធ្វើកិច្ចសន្យារាលចាលចំពោះស្ត្រីសណ្ឋិតបារមីព្រះនាងឥន្រ្ទទេវី (Video Inside)

    សកម្មភាពយកសាសនាធ្វើអាជីវកម្ម ត្រូវបានអាជ្ញាធរធ្វើការអប់រំដល់បុគ្គលប្រព្រឹត្តធ្វើកិច្ចសន្យារាងចាល។ ស្ត្រីឈ្មោះ អេន ចរិយា ដែលអះអាងថាមានបារមីព្រះនាងឥន្រ្ទទេវីចូលមកសណ្ឋិត ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣០មករា បានកោះហៅមកធ្វើកិច្ចសន្យា និងអប់រំ ជាមួយនឹងការណែឲ្យបញ្ឈប់សកម្មភាពផ្តេសផ្តាសទាំងនេះ ដែលប៉ះពាល់ដល់វិស័យសាសនា។ ការព្រមានដល់ស្ត្រីឈ្មោះ អេន ចរិយា នេះ គឺនៅបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអាជ្ញាធរធ្វើអន្តរាគមន៍ ក្នុងករណីស្ត្រីអះអាងមានបារមីចូលសណ្ឋិតនោះ ដោយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ។ ក្រសួងវប្បធម៌បានចាត់ទុកសកម្មភាពរបស់ស្ត្រី អេន ចរិយា នោះថា បានបង្កផលប៉ះពាល់ដល់ទំនៀមទំលាប់ និងវប្បធម៌ជាតិ។ ស្ត្រីឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុស ដែលខ្លួនបានប្រព្រឹត្តកន្លងមក។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានថ្លែងថា សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាព របស់ស្ត្រីចូលរួបសណ្ឋិតនេះ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យារបស់ខ្លួននោះទេ៕

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំនៅបែលហ្ស៊ីក (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំនៅបែលហ្ស៊ីក (Video Inside)

    រដ្ឋមន្ត្រីការទេសកម្ពុជា លោក សុខចិន្តា សោភា គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចំនួន ២ នៅក្នុងប្រទេសបែលហ្ស៊ីក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងទ្វីបអឺរ៉ុប។ វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុបតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សហភាពអឺរ៉ុបលើកទី២៤ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងក្រុងព្រុចសែល រយៈពេល២ថ្ងៃ ដែលនឹងចាប់ផ្តើមវេលាថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងចូលរួមក្នុងកិច្ចប្រជុំទាំង២លើកនេះ ដើម្បី «ផ្លាស់ប្តូរយោបល់ស្តីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន និងតំបន់ទាំង២»។ លោក សុខ ចិន្តាសោភា ដែលជាឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាដែរនោះ គ្រោងនឹងថ្លែងបទអន្តរាគមន៍ «លើប្រធានបទស្តីពីវិបុលភាពរួមគ្នា ភាពធន់ នៃសេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹង នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំង២ ព្រមទាំងទាញយកអត្ថប្រយោជន៍ ពីភាពខ្លាំងរបស់តំបន់ទាំង២ ដើម្បីជំរុញសន្ទុះកំណើនថ្មី ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ដោយចិរភាព»។

  • រាជរដ្ឋាភិបាលបិទក្លឹបបាញ់ស៊ីបឯកជននៅខេត្តព្រះសីហនុ (Video Inside)

    រាជរដ្ឋាភិបាលបិទក្លឹបបាញ់ស៊ីបឯកជននៅខេត្តព្រះសីហនុ (Video Inside)

    សម្តេចធិបតីបានប្រកាសការបិទចោលទាំងស្រុងនូវក្លឹបបាញ់ស៊ីបឯកជន នៅក្នុងខេត្តព្រះសីហនុ ខណៈអំពើបាញ់បោះ និងការប្រើអាវុធខុសច្បាប់នៅក្នុងខេត្តនេះ ត្រូវគេរាយការណ៍កើតមានស្ទើរជាប្រចាំ។ ក្លឹបបាញ់ស៊ីបឯកជន ត្រូវបានបង្កើតនៅតាមខេត្តព្រះសីហនុ និងតាមបណ្តាខេត្តដទៃទៀត ប៉ុន្តែចំណាត់ការបិទក្លឹបបាញ់ស៊ីបឯកជន នៅក្នុងខេត្តព្រះសីហនុនេះ គឺជាចំណាត់ការលើកដំបូងបង្អស់ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃពុធ ទី៣១ មករា, សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ ជុំវិញការបិទក្លឹបបាញ់ស៊ីបជាឯកជន នៅក្នុងខេត្តព្រះសីហនុ។ សម្តេចធិបតីនៅបានលើកឡើងជុំវិញការរៀបចំខេត្តព្រះសីហនុ ដើម្បីឱ្យក្លាយជាខេត្តដែលមានសន្តិសុខល្អថែមទៀត ដើម្បីការពង្រឹងជំនឿជាក់លើវិស័យទេសចរណ៍ និងការបណ្តាក់ទុន និងដើម្បីកិត្តិនាមជាតិកម្ពុជាថែមទៀត។

  • មន្ត្រីក្រសួងការពារជាតិចាប់អារម្មណ៍ដ្រូន CW-15 និង CW-40 របស់ប្រទេសចិន (Video Inside)

    មន្ត្រីក្រសួងការពារជាតិចាប់អារម្មណ៍ដ្រូន CW-15 និង CW-40 របស់ប្រទេសចិន (Video Inside)

    មន្ត្រីជាន់ខ្ពស់យោធា នៃក្រសួងការពារជាតិកម្ពុជា បានថ្លែងចាប់អារម្មណ៍ចំពោះដ្រូនប្រភេទ CW-15 និង CW-40 ដែលជាបច្ចេកវិទ្យាថ្មីរបស់ប្រទេសចិន។ ដ្រូនប្រភេទ CW-15 និង CW-40 គឺជាដ្រូនដែលគេប្រើប្រាស់សម្រាប់ការស៊ើបការណ៍ និងប្រើប្រាស់លើវិស័យបំរើផ្នែកកលយុទ្ធយោធា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០ករណី (Video Inside)

    នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួន ៧៣៩ករណី ដែលបានកើនឡើងមកវិញចំនួន ៥៧១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៦៥៨ករណី, ប្រទេសថៃ មានការឆ្លង ៧៩ករណី, មីយ៉ាន់ម៉ា មាន១៣ករណី, កម្ពុជាមាន ១ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។

  • ធាតុអាកាសកម្ដៅកើនឡើងក្នុងរង្វង់រវាងពី១ទៅ២អង្សាសេ នៅសប្ដាហ៍ទៅមុខនេះ (Video Inside)

    ធាតុអាកាសកម្ដៅកើនឡើងក្នុងរង្វង់រវាងពី១ទៅ២អង្សាសេ នៅសប្ដាហ៍ទៅមុខនេះ (Video Inside)

    កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ សីតុណ្ហភាពកម្តៅ នឹងកើនឡើងថែមទៀតផងដែរ។ អប្សរាណិតរាយការណ៍

  • ការស្វែងរកមេខ្លោងពាក់ព័ន្ធគ្រឿងញៀនជាង ១តោននៅតែបន្ត (Video Inside)

    ការស្វែងរកមេខ្លោងពាក់ព័ន្ធគ្រឿងញៀនជាង ១តោននៅតែបន្ត (Video Inside)

    ការស្វែងរកមេខ្លោងដែលបានទុកគ្រឿងញៀនជាងមួយតោន នៅក្នុងរថយន្តចតចោលមួយ នៅខេត្តព្រះវិហារ នៅតែមិនទាន់រកឃើញនៅឡើយទេ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ។ រហូតមកទល់នឹងពេលនេះ តុលាការទើបនឹងឃុំខ្លួនជនសង្ស័យ ២នាក់ ដែលគេចោទថា បានសមគំនិត និងដឹកជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍

  • អ្នកប្រើកាំភ្លើងខ្យល់បាញ់សត្វកុកនៅខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន (Video Inside)

    អ្នកប្រើកាំភ្លើងខ្យល់បាញ់សត្វកុកនៅខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន (Video Inside)

    មន្ត្រីអាវុធហត្ថម្នាក់ដែលបាញ់សត្វកុកត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានអំពើរិះគន់មួយ ដែលបង្ហោះតាមបណ្តាញសង្គម។ អំពើបាញ់សត្វកុកដោយការប្រើកាំភ្លើងខ្យល់ ក្នុងរូបភាពជាមន្ត្រីកងរាជអាវុធហត្ថនេះ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី៣០មករានេះ ស្ថិតនៅក្នុងចំណុចបឹងរកាកណ្តាល, ក្រុងក្រចេះ ខេត្តក្រចេះ។ ការបង្ហោះរូបភាពបាញ់សត្វកុកនេះ ទទួលបានការរិះគន់ខ្លះ ពីបណ្តាញសង្គម ដែលចង់រក្សាការពារសត្វស្លាបនេះ។ មន្ត្រីអភិរក្ស បានថ្លែងថា សត្វកុក មិនមែនជាសត្វដែលស្ថិតក្នុងចំណាត់ថ្នាក់ នៃប្រភេទសត្វដែលផុតពូជ របស់ពិភពលោកឡើយ។ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ កង សុផាណារ័ត្ន ដែលជាប់ពាក់ព័ន្ធនឹងការប្រើកាំភ្លើងបាញ់សម្លាប់សត្វកុកនោះ ត្រូវគេបង្ហាញអត្តសញ្ញាណថា ជាមន្ត្រីក្នុងអង្គភាពរបស់ស្រុកចិត្របុរី និងត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០មករា ដើម្បីធ្វើការសាកសួរ។

  • រាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានថ្មីឆ្លងទន្លេ (Video Inside)

    រាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានថ្មីឆ្លងទន្លេ (Video Inside)

    ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់មួយ នាចុងខែកុម្ភៈឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងនៅថ្ងៃទី៣០ ខែមករាថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រានេះ ក្នុងអម្លុងដំណើរទស្សនកិច្ចរបស់ម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។ គម្រោងស្ពានព្រែកប្រា-ចាក់អង្រែក្រោម ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ នឹងមានបណ្តោយប្រវែងជាង ៨០០ម៉ែត្រ និងគ្រោងប្រើពេលសាងសង់រយៈពេល ៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពានព្រែកប្រា-ចាក់អង្រែក្រោមនេះ បន្ទាប់ពីសាងសង់រួចនឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ជាពិសេសនឹងធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងភស្តុភារកម្មនានា នៅក្នុងតំបន់រាជធានីភ្នំពេញ។