Category: កម្មវិធីព័ត៌មាន

  • ស្លាប់ម្នាក់ និងច្រើននាក់រងការពុល ក្រោយការទទួលទាននំបញ្ចុក (Video Inside)

    ស្លាប់ម្នាក់ និងច្រើននាក់រងការពុល ក្រោយការទទួលទាននំបញ្ចុក (Video Inside)

    យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសន្ទុក-បារាយណ៍សង្ស័យជាករណីពុលនំបញ្ចុក។ ករណីនេះកើតឡើងនៅថ្ងៃទី២៩ ដល់៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ស្ត្រីចំណាស់អាយុ ៧១ឆ្នាំ ឈ្មោះ អ៊ុ ងៀម រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបាត់បង់ជីវិតនៅតាមផ្លូវ ក្នុងពេលដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។ យោងតាមប្រភពរបស់គ្រួសារសព ស្ត្រីចំណាស់បានទិញនំបញ្ចុកកាលពីថ្ងៃទី២៩មករា នៅក្នុងតូបលក់មួយ ដែលជាតូបមានអ្នកទិញហូបនំបញ្ចុកជាច្រើន។ វេលាម៉ោង៩ ដល់១២យប់ ស្ត្រីចំណាស់អាយុ៧១ឆ្នាំ និងមនុស្សដទៃទៀត ដែលហូបនំបញ្ចុកក្នុងតូបនោះ បានរងនឹងអាការៈក្អួតចង្អោរ វិលមុខ រាគរូស និងពួកគេទាំងឡាយត្រូវបងប្អូនសាច់ញាតិ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ជាបន្តបន្ទាប់។ ប៉ុន្តែលោកយាយ អ៊ុ ងៀម បានបាត់បង់ជីវិតក្នុងពេលបញ្ជូនតាមផ្លូវមកសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីពុលនេះ ត្រូវគេនិយាយថា គឺដោយការពុលនំបញ្ចុក ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើករណីនោះ គឺពុលដោយសារនំ, ឬបន្លែ ឬដោយសារអ្វីឡើយ។ អភិបាលស្រុកបារាយណ៍ លោក…

  • ADB ត្រៀមផ្តល់ជំនួយជិត ១០ពាន់លានដុល្លារ ជួយប្រទេសជាសមាជិក (Video Inside)

    ADB ត្រៀមផ្តល់ជំនួយជិត ១០ពាន់លានដុល្លារ ជួយប្រទេសជាសមាជិក (Video Inside)

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមជំនួយហិរញ្ញប្បទានជិត ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិក ដែលរងផលប៉ះពាល់ ដោយសារការកើនឡើងកម្តៅផែនដី។ ប្រធានធនាគារ ADB លោក ម៉ាសាត ស៊ូហ្គោ អាសាហ្គាវ៉ា Masatsugu Asakawa បានថ្លែងថា «ការប្រែប្រួលអាកាសធាតុបានគំរាមកំហែងដល់អនាគត នៃការអភិវឌ្ឍគ្រប់យ៉ាង»។ លោកថ្លែងថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុត ក្នុងកំណត់ត្រា និងបានបង្កផលប៉ះពាល់អាកាសធាតុធំធេង និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិបត្តិនេះថែមទាំងគំរាមកំហែងដល់ថាមពល និងសន្តិសុខស្បៀង ហើយក៏បង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ចទៀត។ ADB ក្នុងសេចក្តីប្រកាសរបស់ខ្លួន បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៩.៨ពាន់លានដុល្លារពីធនធានផ្ទាល់ខ្លួន ដែលក្នុងនោះថវិកា ៥.៥ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និងចំនួន ៤.៣ពាន់លានដុល្លារ សម្រាប់ការងារបន្ស៊ាំ។ សេចក្តីប្រកាសបានថ្លែងថា ADB មានការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការជួយប្រទេសជាសមាជិក ក្នុងការលុបបំបាត់ការប្រើហ្វូស៊ីល ដើម្បីសេដ្ឋកិច្ចវឌ្ឍនភាពតាមគន្លងអន្តរកម្មអាកាសធាតុ និងសម្រេចបានតុល្យភាព នៃបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញទៅក្នុងបរិយាកាសរបស់ប្រទេស។

  • ឃាតកម្មបិទមុខសម្លាប់ស្ត្រីមានផ្ទៃពោះ នៅខេត្តកណ្តាល ត្រូវបានបំបែក (Video Inside)

    ឃាតកម្មបិទមុខសម្លាប់ស្ត្រីមានផ្ទៃពោះ នៅខេត្តកណ្តាល ត្រូវបានបំបែក (Video Inside)

    ឃាតកម្មបិទមុខមួយពាក់ព័ន្ធនឹងអំពើសម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ ត្រូវបានបំបែកហើយ ក្រោយសមត្ថកិច្ចតាមស្វែងរករយៈពេល៩ថ្ងៃ។ ស្ត្រីឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី អាយុ ២៦ឆ្នាំ ត្រូវគេប្រទះឃើញសាកសពដុតមិនទាន់ឆេះអស់ នៅថ្ងៃទី២១មករា ក្នុងចំណុចភូមិរំលេច ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានបំបែកក្តីនេះ ដោយចាប់ខ្លួនបុរសជាឃាតករឈ្មោះ ភឹម រតនា ហៅគាង អាយុ៣៧ឆ្នាំ នារសៀលថ្ងៃទី៣០ មករា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ហើយអ្វីបានជាមានអំពើឃាតកម្មសម្លាប់ស្ត្រីមានផ្ទៃពោះនេះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ការបង្ក្រាបអំពើជួញដូរគ្រឿងញៀនកាន់តែកើនឡើង (Video Inside)

    ការបង្ក្រាបអំពើជួញដូរគ្រឿងញៀនកាន់តែកើនឡើង (Video Inside)

    អំពើជួញដូរគ្រឿងញៀនកាន់តែមានសកម្មភាពកើនឡើង ខណៈការបង្ក្រាបកាន់តែមានសភាពខ្លាំងក្លាផងដែរ។ នាប៉ុន្មានថ្ងៃមកនេះ ការបង្ក្រាបគ្រឿងញៀនត្រូវគេឃើញបានធ្វើជាបន្តបន្ទាប់ ក្នុងនោះរួមមាន នៅខេត្តព្រះវិហារ, ខេត្តព្រះសីហនុ, ខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញ។ សេចក្តីរាយការណ៍ថ្មីចុងក្រោយនេះ គឺការបង្ក្រាបគ្រឿងញៀនជាង ១០គីឡូក្រាម នៅក្នុងខេត្តសៀមរាបថែមទៀត។ កញ្ញា គង់ សុផុល រាយការណ៍

  • សម្តេចធិបតីអបអរខេត្តកែបទទួលបានពានរង្វាន់ទេសចរណ៍ស្អាតអាស៊ាន (Video Inside)

    សម្តេចធិបតីអបអរខេត្តកែបទទួលបានពានរង្វាន់ទេសចរណ៍ស្អាតអាស៊ាន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរខេត្តកែប ដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤។ ខេត្តកែបដែលជាប់នឹងឆ្នេរសមុទ្ទ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលស្ថិតនៅតាមឆ្នេរសមុទ្ទភាគនិរតី នៃប្រទេសកម្ពុជា។ ការទទួលបានចំណាត់ថ្នាក់ នៃពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាននេះ ត្រូវបានធ្វើឡើងតាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ប្រព្រឹត្តទៅថ្ងៃទី២៦ មករា ឆ្នាំ២០២៤ ក្នុងទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ ដែលក្នុងពិធីនោះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គមថា «អបអរសាទរខេត្តកែបដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤» នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

  • សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់បណ្តាក់ទុនលើវិស័យវាយនភណ្ឌ (Video Inside)

    សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់បណ្តាក់ទុនលើវិស័យវាយនភណ្ឌ (Video Inside)

    សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញនូវគំរោងដ៏ធំរបស់ខ្លួនមួយ ដែលចង់បណ្តាក់ទុនលើវិស័យវាយនភណ្ឌ ជាពិសេសការផលិតសម្ភារៈចេញពីកម្ពុជា ក្រោមទម្រង់ OEM។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន គឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១លាន ២៥ម៉ឺននាក់ ដែលផ្តោតសំខាន់ លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)

    ២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)

    ប្រទេសទាំង១០ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ នេះជាលើកទី២ហើយ នៃដើមឆ្នាំ២០២៤នេះ ដែលមិនមានសេចក្តីរាយការណ៍ អំពីការឆ្លងកូវីដ១៩ នៅក្នុងប្រទេសទាំង១០។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕

  • ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយ ក្នុងរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះនឹងកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលមានរយៈពេលពី ៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ ? អប្សរាណិតរាយការណ៍

  • អាជ្ញាធរដុតបារីជាង ១តោន (Video Inside)

    អាជ្ញាធរដុតបារីជាង ១តោន (Video Inside)

    បារី ៩៤កេសទម្ងន់ ១ពាន់ ៣២២គីឡូក្រាម ដែលជាទំនិញគេចពន្ធ ត្រូវបានដុតបំផ្លាញចោល នៅថ្ងៃទី៣១ មករា ឆ្នាំ២០២៤ នៅចំណុចមួយ ក្បែរមាត់ទន្លេមេគង្គ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទំនិញល្មើសច្បាប់នេះ ត្រូវបានចាប់ឃាត់ទុកក្នុងពេលដឹកតាមរថយន្ត ១២កៅអីមួយគ្រឿង ពាក់ស្លាកលេខ 2L-9476 និងបង្គាប់ឱ្យម្ចាស់បារីមកធ្វើការដោះស្រាយ លើបញ្ហាបារីគេចពន្ធខុសច្បាប់នេះ ប៉ុន្តែម្ចាស់បារី ត្រូវគេរាយការណ៍ថាមិនបានខ្វល់នឹងបារី ដែលបានចាប់ឃាត់នោះឡើយ។ បារីដែលបានដុតកម្ទេចចោលនេះ រួមមានបីប្រភេទ គឺបារី ម៉ាក ៥៥៥ ចំនួន ៥៦កេស ផលិតក្នុងប្រទេសអង់គ្លេស, បារីក្រេវិន ដឺមី Craven Demi ចំនួន ៨កេស ផលិតនៅវៀតណាម និងបារីដេវីធដូហ្វ DAVIDOFF ចំនួន៣០កេស ផលិតនៅប្រទេសអាល្លឺម៉ង់។

  • ទីតាំងល្បែងស៊ីសង ៥៣កន្លែង បង្ក្រាបក្នុងខែមករា (Video Inside)

    ទីតាំងល្បែងស៊ីសង ៥៣កន្លែង បង្ក្រាបក្នុងខែមករា (Video Inside)

    យ៉ាងហោចមានទីតាំងលេងល្បែងស៊ីសងចំនួន ៥៣កន្លែង នៅក្នុងរាជធានី និងខេត្តចំនួន១៥ ត្រូវបានសមត្ថកិច្ចបង្រ្កាបក្នុងរយៈពេល ២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្នុងចំណោមទីតាំងដែលបង្ក្រាបទាំង ៥៣កន្លែងនោះ គឺ២៩កន្លែងត្រូវបានអនុវត្តវិធានការច្បាប់…ចំណែក ២៤កន្លែងទៀត ត្រូវបានធ្វើកិច្ចសន្យាអប់រំ។ ជនសង្ស័យចំនួន ៧២នាក់ ដែលបានឃាត់ខ្លួន ក្នុងទីតាំង ២៩កន្លែង ដែលអនុវត្តច្បាប់ ត្រូវបានបញ្ជូនទៅតុលាការ រីឯ ៤៩នាក់ដែលឃាត់ខ្លួនក្នុងទីតាំង ២៤កន្លែងទៀត ត្រូវបានអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាចំណុចអាទិភាពមួយ ក្នុងចំណោមអាទិភាពការងារទាំង៦ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ អនុវត្តចាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភានោះមក។