Category: កម្មវិធីព័ត៌មាន

  • ស្វាយចន្ទីរបស់កម្ពុជាធ្លាក់មកចំណាត់ទី៣ របស់ពិភពលោក (Video Inside)

    ស្វាយចន្ទីរបស់កម្ពុជាធ្លាក់មកចំណាត់ទី៣ របស់ពិភពលោក (Video Inside)

    ស្វាយចន្ទីរបស់កម្ពុជា បានធ្លាក់មកចំណាត់ទី៣ នៃការផលិតច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាកាលពីឆ្នាំ២០២១ ធ្លាប់បានជាប់ចំណាត់ថ្នាក់ទី១ ដោយផលិតបាន ១លាន ១៨ម៉ឺនតោន និងក្រោយនៅក្នុងឆ្នាំ២០២២, ចំណាត់ថ្នាក់បានធ្លាក់មកលេខ២ ដោយការផលិតបាន ៦៩ម៉ឺនតោន និងឆ្នាំ២០២៣ ការផលិតបានធ្លាក់មកប្រមាណជាង ៦៥ម៉ឺនតោន ក្នុងចំណាត់លេខ៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មួយសប្តាហ៍ឃាត់ខ្លួនអ្នកបើកបរមានជាតិស្រវឹងចំនួន ៣៣៥នាក់ (Video Inside)

    មួយសប្តាហ៍ឃាត់ខ្លួនអ្នកបើកបរមានជាតិស្រវឹងចំនួន ៣៣៥នាក់ (Video Inside)

    អ្នកបើកបរមានជាតិស្រវឹងចំនួន ៣៣៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងរយៈពេល ១សប្តាហ៍ដំបូង នៅរាជធានីភ្នំពេញ។ ការបើកបរមានជាតិស្រវឹង ជារឿយៗតែងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានករណីរបួស និងស្លាប់ដល់អ្នកធ្វើដំណើរតាមថ្នល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាត្រូវរឹតបន្តឹង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ដាក់ទោសចំពោះជនណា ដែលបើកបរមានជាតិស្រវឹងនៅក្នុងខ្លួន។ សមត្ថកិច្ចនគរបាលរាជធានី បានចាប់ផ្តើមអនុវត្តរឹតបន្តឹងករណីឃាត់ខ្លួន អ្នកបើកបរជាតិស្រវឹងចាប់តាំងពីថ្ងៃទី២៥ មករា ឆ្នាំ២០២៤នោះមក។ អ្នកនាំពាក្យនគរស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅថ្ងៃទី២កុម្ភៈ បានថ្លែងបញ្ជាក់ជុំវិញប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ ក្នុងរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៤កន្លងទៅនេះ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានមនុស្សស្លាប់ ១ពាន់ ៥៩០នាក់ និងអ្នករងរបួសមានចំនួន ៤ពាន់ ៥១៥នាក់។ ក្នុងចំណោមមនុស្សរងគ្រោះថ្នាក់ទាំងនោះ គ្រោះថ្នាក់ខ្លះត្រូវគេរាយការណ៍ថា គឺបណ្តាលមកពីករណីស្រវឹង និងបើកបរ។

  • ផ្ទៃក្នុងគណបក្សប្រឆាំងបន្តរងភាពរង្គោះរង្គើ (Video Inside)

    ផ្ទៃក្នុងគណបក្សប្រឆាំងបន្តរងភាពរង្គោះរង្គើ (Video Inside)

    ភាពរង្គោះរង្គើផ្ទៃក្នុងគណបក្សប្រឆាំង នៅតែមានបន្ត ដោយមានសកម្មជនមួយចំនួនទៀត បានសុំមកចូលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អតីតសកម្មជនគន្លឹះរបស់គណបក្សប្រឆាំង២រូប ក្នុងនោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងម្នាក់នៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើវីដេអូសារភាពកំហុសជឿលង់ការចាញ់បោកទណ្ឌិត សម រង្ស៊ី និងសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មុននេះរួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។

  • ក្រសួងសង្គមកិច្ចហៅសេចក្តីថ្លែងការណ៍គណបក្សកម្លាំងជាតិ «ជាការកេងចំណេញនយោបាយ» (Video Inside)

    ក្រសួងសង្គមកិច្ចហៅសេចក្តីថ្លែងការណ៍គណបក្សកម្លាំងជាតិ «ជាការកេងចំណេញនយោបាយ» (Video Inside)

    ក្រសួងសង្គមកិច្ចបានហៅការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងថវិកាប័ណ្ណក្រីក្រ នៅតំបន់រុនតាឯក នៃខេត្ដសៀមរាប គឺជាការចង់កេងចំណេញខាងនយោបាយ។ គណបក្សកម្លាំងជាតិនៅថ្ងៃទី២កុម្ភៈ បានសសេរក្នុងសេចក្តីថ្លែងការណ៍ចោទថា អំពើតវ៉ារបស់ពលរដ្ឋរស់នៅតំបន់រុនតាឯក ខេត្ដសៀមរាបនាពេលនេះ «គឺដោយសារភាពមិនច្បាស់លាស់ នៃការអនុវត្តគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ទាំងរាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មី លើគោលនយោបាយ ស្តីពីការផ្តល់ប័ណ្ណក្រីក្រជូនពលរដ្ឋ ពិសេសការកាត់បន្ថយចំនួនទឹកប្រាក់ ចំពោះពលរដ្ឋដែលប្រើប្រាស់ប័ណ្ណក្រីក្រ ផ្ទុយពីគោលការណ៍ នៃការសន្យារបស់អតីតមេដឹកនាំ នៃរាជរដ្ឋាភិបាលចាស់ និងមេដឹកនាំនៃរាជរដ្ឋាភិបាលថ្មីសព្វថ្ងៃ»។ សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០២កុម្ភៈ បានថ្លែងថា បញ្ហាដែលមានការតវ៉ារបស់ប្រជាពលរដ្ឋ នៅតំបន់រុនតាឯក ខេត្ដសៀមរាប កំពុងតែចាត់វិធានការដោះស្រាយ ដោយមិនឱ្យមានការបាត់បង់ផលប្រយោជន៍ដល់ពលរដ្ឋឡើយ។ សេចក្តីបំភ្លឺបានអំពាវនាវពលរដ្ឋតវ៉ានៅទីនោះ សូមរក្សាភាពស្ងៀមស្ងាត់ នឹងនរ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍ក្រសួងសង្គមកិច្ចដដែល បានហៅសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិថា ជា «ការកេងចំណេញខាងនយោបាយ» និងបន្ថែមថា «ធាតុពិតគណបក្សកម្លាំងជាតិ មិនមានសមត្ថភាព និងលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នេះ» ជូនដល់ពលរដ្ឋឡើយ។ សេចក្តីថ្លែងការណ៍បំភ្លឺដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យពលរដ្ឋដែលមានការលំបាកចោល ដោយមិនបានដោះស្រាយនោះឡើយ។

  • សម្តេចធិបតីណែនាំការត្រៀមរក្សាទឹកទុក ខណៈការព្យាករឃើញបាតុភូតកម្តៅអែលនីញ៉ូ (Video Inside)

    សម្តេចធិបតីណែនាំការត្រៀមរក្សាទឹកទុក ខណៈការព្យាករឃើញបាតុភូតកម្តៅអែលនីញ៉ូ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមន្ត្រីក្រោមឱវាទ ត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ខណៈការព្យាករណ៍ពិភពលោក បានបារម្ភការវិលត្រឡប់មកវិញ នូវបាតុភូតកម្តៅ El Nino។ យោងតាមការព្យាករណ៍ ចាប់ពីខែកុម្ភៈនេះរហូតដល់ខែមេសា និងឧសភា សីតុណ្ហភាពកម្តៅ នឹងឡើងដល់៣៨អង្សាសេ និងនៅថ្ងៃខ្លះអាចដល់៤១អង្សាសេ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោព្រមានក្រុមមនុស្សផ្សាយព័ត៌មានមិនពិត (Video Inside)

    សម្តេចតេជោព្រមានក្រុមមនុស្សផ្សាយព័ត៌មានមិនពិត (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់មនុស្សមួយក្រុម ដែលផ្សាយព័ត៌មានមិនពិត ទាក់ទងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោបានថ្លែងនៅថ្ងៃនេះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានដួលក្នុងបន្ទប់កាលពីបួនថ្ងៃមុន បណ្តាលឱ្យប៉ះពាល់ដល់ក្បាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោបានថ្លែងថា «បន្ទាប់ពីការពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ, សុខភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសភាពល្អប្រសើរ ប៉ុន្តែមិនទាន់បានចាកចេញពីមន្ទីរពេទ្យនៅឡើយ ដោយរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីពិនិត្យមើលសសៃដែលរងនូវការប៉ះទង្គិចនោះ។ សម្តេចបានថ្លែងថានេះជារឿងពិតកើតឡើង ក្នុងក្រុមគ្រួសាររបស់សម្តេច ដោយគ្មានការលាក់បាំងអ្វីឡើយ។ សម្តេចតេជោបានថ្លែង ប៉ុន្តែក្នុងពេល២ថ្ងៃចុងក្រោយនេះ មានក្រុមផ្សព្វផ្សាយព័ត៌មាន បានបង្កើតព័ត៌មានដែលនិយាយថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបញ្ជួនទៅក្រៅប្រទេស ដែលព័ត៌មាននេះជារឿងមិនពិតឡើយ។ សម្តេចតេជោបានថ្លែងអំណរគុណដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលបានយាងសួរសុខទុក្ខសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាបុត្រីធម៌របស់ព្រះអង្គ នៅក្នុងមន្ទីរពេទ្យថែមទៀត។ សម្តេចតេជោបានព្រមានដល់ក្រុមផ្សាយព័ត៌មានអាក្រក់ និងមិនពិត សូមបញ្ឈប់ការបំពុលព័ត៌មានទាំងនេះ និងសូមគិតពីសុខភាពរបស់ខ្លួនឯង ជាជាងការគិតមកគ្រួសាររបស់សម្តេច។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

    នៅទូទាំងអាស៊ាន មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលមានការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ការឆ្លងថ្មីនៅកម្ពុជានៅថ្ងៃនេះ មានចំនួន ១ករណី។ ការឆ្លងនៅថ្ងៃនេះ បានកើនឡើងចំនួន ១ករណី បើប្រៀបធៀបក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល កាលពីម្សិលមិញ ដែលគ្មានអ្នកឆ្លងឡើយ។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕

  • តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)

    តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានបន្ដកើនឡើងថែមទៀតសម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើងចំនួន ១៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន គឺបានកើនឡើងចំនួន១០០រៀល។ ដោយឡែក តម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៥ពាន់ ៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ចាប់ខ្លួនជនសង្ស័យធ្វើឯកសារក្លែងក្លាយ (Video Inside)

    ចាប់ខ្លួនជនសង្ស័យធ្វើឯកសារក្លែងក្លាយ (Video Inside)

    ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈ គ្រប់ប្រភេទត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ ជនសង្ស័យម្នាក់ឈ្មោះ សៅ ប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ ក្នុងនោះរួមមាន ស្លាកលេខក្លែងក្លាយ, ប័ណ្ណបើកបររថយន្ត, ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត, ប័ណ្ណស្នាក់នៅអន្តោប្រវេសន៍, ប័ណ្ណសម្គាល់យានយន្ត, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនគរបាលជាតិជាដើម។ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន។ អាជ្ញាធរបានអំពាវនាវពលរដ្ឋមិនត្រូវជឿលើការបង្ហោះផ្សព្វផ្សាយ អំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទនានាឡើយ ដើម្បីជៀសវាងនូវអំពើចាញ់បោកទាំងនេះ។ អាជ្ញាធរបានអំពាវនាវពលរដ្ឋត្រូវងាកមកប្រើប្រាស់មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈទាំងឡាយ ដែលនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយច្បាប់៕

  • ឃាត់ខ្លួនជនជាតិចិន ៨នាក់ ឆ្លងដែនខុសច្បាប់ (Video Inside)

    ឃាត់ខ្លួនជនជាតិចិន ៨នាក់ ឆ្លងដែនខុសច្បាប់ (Video Inside)

    សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីកម្ពុជា។ មន្ត្រីនគរបាលព្រំដែនគោក បានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង ៨នាក់នេះ ធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសឡាវ។ ជនជាតិចិនទាំង ៨នាក់ បានឆ្លើយសារភាពថា ពួកគេបានលួចឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា តាមព្រំដែនទឹករវាងប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ក្នុងគោលបំណងស្វែងរកការងារធ្វើ នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។ ជនជាតិចិនបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា ពួកគេបានស្នាក់នៅ និងធ្វើការងារនៅប្រទេសឡាវមួយរយៈពេលមកហើយ ដើម្បីត្រៀមឆ្លងដែនចូលមកប្រទេសកម្ពុជា។ ការឆ្លងដែនមកនេះ គឺទាក់ទងតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្តិជាជនជាតិចិន ដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា។ មិត្តភក្តិទាំងនោះបានរៀបចំមធ្យោបាយធ្វើដំណើរ ពីព្រំដែនប្រទេសឡាវ រហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសកម្ពុជា ហើយសម្រាប់ការចំណាយ គឺនៅពេលដល់គោលដៅ ទើបគេទូទាត់ជាមួយអ្នកដែលរៀបចំឲ្យ។ ក្រោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនទាំង៨នាក់ ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿង និងធ្វើការបញ្ជូនខ្លួនជនជាតិចិនទាំង៨នាក់ មកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធីច្បាប់៕