Category: កម្មវិធីព័ត៌មាន

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យបានរកឃើញអ្នកឆ្លងថ្មី២៣នាក់ដែលជាតួលេខឆ្លងថយចុះ៨៥នាក់ប្រៀបធៀបនឹងម្សិលមិញ ។

  • ខេត្តព្រះវិហារ ឆ្លងថ្មី២៥នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី២៥នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២១នាក់ ប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការបោកប្រាស់ពីដៃគូ និងសហការី ហេតុនេះសូមរៀបចំផែនការ តាមរបៀបមួយដែលអាចជៀសភាបស្ថានភាពអវិជ្ជមាននេះ។ អាជីពរបស់អ្នកមានដំណើរការជាធម្មតា ចំណែកការចំណេញលុយកាក់ច្រើនតាមក្តីប្រាថ្នារបស់អ្នកមិនទាន់អាចកើតឡើងទេ។ កុំខ្វល់ខ្វាយច្រើន និងកុំបោះបង់ថាមពលរបស់អ្នកទៅនឹងលុយកាក់ ឬការចុះកិច្ចព្រមព្រៀងឡើយនៅថ្ងៃនេះ។ ឳកាសល្អៗរបស់អ្នកហាក់កំពុងជាប់គាំង ដូច្នេះកុំស្រមើស្រមៃច្រើនពេក។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងជួបនូវស្ថានភាពលំបាកបន្តិច ព្រោះតែមានមនុស្សនៅក្បែរខ្លួនមានបំណងមិនល្អចំពោះអ្នក។ លោកអ្នកមិនអាចពឹងពាក់អាស្រ័យនរណាដោយទំនុកចិត្តបានទេ រាល់កាលទេសទាំងអស់គួរមានការប្រុងប្រយ័ត្ន និងមិនគួរទុកចិត្តគេដោយងាយនោះទេ។ ក្រៅពីនេះហាមប្រាមការបន្ទោស ឬរិះគន់ខ្លួនឯង អ្នកអាចដោះស្រាយបញ្ហាបានប្រសិនបើអ្នកឈប់រំខានខ្លួនឯង ដោយការសង្ស័យមិនចាំបាច់។ ផ្ទុយទៅវិញ អ្នកមានលទ្ធភាពយល់ដឹងពីកំហុស ហើយរកផ្លូវដោះស្រាយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវធ្វើទំនាក់ទំនងច្រើនពេកនោះទេ ហើយទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគឺកាន់តែមានភាពយ៉ាប់យ៉ឺន។ ជៀសវាងការរិះគន់ ហើយសូមបញ្ចេញមតិរបស់អ្នកក្នុងទម្រង់ដែលត្រឹមត្រូវ។ ចំពោះអាជីពរបស់អ្នកអាចដំណើរការទៅដោយរលូនបាន អាស្រ័យលើការឆ្លើយតបរបស់អ្នក ហើយការរិះគន់សកម្មភាពរបស់ខ្លួនឯងគឺហាមដាច់ខាត។ លើសពីនេះ អ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀតដើម្បីបញ្ចប់កិច្ចការដែលបានគ្រោងទុក។ ក្នុងនោះដែរ លោកអ្នកច្រើនតែអាចរកឃើញមូលហេតុនៃបញ្ហារបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៨នាក់ ធៀបនឹងម្សិលមិញ ។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៤៣នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៤៣នាក់ (Video Inside)

    ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ ថែមទៀត នៅថ្ងៃនេះ ។ យោងតាមរដ្ឋបាល ខេត្តអ្នកឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៤១នាក់ និង ២នាក់ ទៀត ឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃ ។

  • មាតិការព្រឹក ២៥-សីហា-២០២១

    មាតិការព្រឹក ២៥-សីហា-២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1    ស្ថានទូតកម្ពុជា ប្រចាំវៀតណាម អំពាវនាវ ឲ្យប្រជាពលរដ្ឋខ្លួន នៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះ ចំនួន៧ ទៅ៩ព្យុះ និងសម្ពាធត្រូពិកទាប នឹងបោកបក់ នៅសមុទ្រខាងកើត ៕      …ឃ្លីប… (អត្ថបទ រូបភាព កាត់ត​ បញ្ជូលសម្លេង លោក ស៊ូ វណ្ណលុក) SB1  កិច្ចប្រជុំគណៈកម្មាធិការនយោបាយ អន្តរសភាអាស៊ាន ពិភាក្សាពីការលើកកម្ពស់ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត សន្តិសុខមនុស្សជាតិ និងសង្គមឌីជីថល ក្នុងតំបន់អាស៊ាន ៕ …ឃ្លីប…  (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា) C5    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២៕…អានផ្ទាល់ (Page)…

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងថ្មីចំនួន៣៧នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើនឡើង២៦នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្ងៃនេះ រួមមាននៅក្រុងកំពង់ឆ្នាំង៥នាក់, នៅស្រុកកំពង់លែង ១៧នាក់, ស្រុកជលគីរី, ៨នាក់, ស្រុកទឹកផុស២នាក់, ស្រុករលាប្អៀរ៣នាក់និងមកពីខេត្តកំពង់ធំ២នាក់។ ខេត្ត កំពង់ឆ្នាំង មានការឆ្លងសរុប២ពាន់៦៧៤នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៧២នាក់ និងមានមនុស្ស ស្លាប់ចំនួន៧៣នាក់។

  • ខេត្តបន្ទាយមានជ័យ បិទខ្ទប់កន្លែងមួយចំនួន ក្រោយការផ្ទុះខ្លាំង (Video Inside)

    ខេត្តបន្ទាយមានជ័យ បិទខ្ទប់កន្លែងមួយចំនួន ក្រោយការផ្ទុះខ្លាំង (Video Inside)

    យ៉ាងហោចសង្កាត់ចំនួន២ក្នុងក្រុងសិរីសោភ័ណនិងភូមិមួយក្នុងស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យត្រូវ បានបិទខ្ទប់ក្រោយការរកឃើញការឆ្លងកូវីដ១៩កើនច្រើនគួរឲ្យកត់សម្គាល់។ ខេត្តបន្ទាយមានជ័យនា ប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាខេត្តដែលមានការផ្ទុះច្រើនជាងគេទាំងអស់នៃការឆ្លងកូវីដ១៩។ កាលពីម្សិលមិញ តួលេខ ឆ្លងមានចំនួន១៩៩នាក់បើទោះបីជាតួលេខនេះ ត្រូវគេនិយាយថាបានថយចុះជាបន្តបន្ទាប់បើប្រៀប ធៀបនឹង ការផ្ទុះឡើងខ្លាំងតាំងពីសប្តាហ៍មុននោះមក។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខ ឆ្លង កើនឡើង២២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋ ក្នុងស្រុកពួក៣៨នាក់, ក្រុងសៀមរាប៤៨នាក់, ស្រុកសូទ្រនិគម២នាក់  និងស្រុកប្រាសាទបាគង៥នាក់។  ខេត្តសៀមរាប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានព្យាបាលមនុស្សជាសះស្បើយចំនួន២០៩នាក់ផង ដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់១៨៨នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់ ៩៤៥នាក់និងស្លាប់៧៥នាក់។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន២ពាន់៦៧៦ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣០៦នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៨ប្រទេស ។