-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ(មានវីដេអូ)
-
ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិកពន្យាពេលដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន (មានវិដេអូ)
-
រដ្ឋមន្រ្តីក្រសួងសាធារណការ៖ កម្ពុជា នឹងសង់ផ្លូវជិត១៥០គីឡូម៉ែត្រ តម្លៃជាង៧៨លានដុល្លារ នៅខេត្តកោះកុង(មានវីដេអូ)
-
ឯកឧត្តម ថោង ខុន ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ (មានវីដេអូ)
-
ចិនប្រកាសបញ្ជាក់ជំហររបស់ខ្លួនថា នៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា(មានវីដេអូ)
-
ឯកអគ្គរាជទូតជប៉ុន ផ្ញើរសារ ជូនពរអត្តពលិកកម្ពុជា មុនចាប់ផ្តើមការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ (មានវីដេអូ)
-
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៥-៣១ ខែសីហា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ (មានវីដេអូ)
-
កម្ពុជាមាតុភូមិយើង ២៤.សីហា.២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៤.សីហា.២០២១LD ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៥-៣១ ខែសីហា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕អានLD3 ចិនប្រកាសបញ្ជាក់ជំហររបស់ខ្លួនថា នៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា៕អានLD1 សរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេសកើនដល់ជាង៩លាននាក់ ខណះយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់១៧ឆ្នាំរយៈពេល២៣ថ្ងៃគ្រូពេទ្យចាក់បានប្រមាណ១លាននាក់ហើយ៕អានTG ឯកឧត្តម ថោង ខុន ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ៕.អានTG2 ឯកអគ្គរាជទូតជប៉ុន ផ្ញើរសារ ជូនពរអត្តពលិកកម្ពុជា មុនចាប់ផ្តើមការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ ៕…..អានផ្ទាល់……LD6 រដ្ឋមន្រ្តីក្រសួងសាធារណការ៖ កម្ពុជា នឹងសង់ផ្លូវជិត១៥០គីឡូម៉ែត្រ តម្លៃជាង៧៨លានដុល្លារ នៅខេត្តកោះកុង៕អានLD2 ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម អំពាវនាវប្រជាពលរដ្ឋខ្មែររស់នៅប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ដល់ចុងឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្យុះចំនួន៧ទៅ៩ និងសម្ពាធត្រូពិកទាបនឹងបោកបក់នៅសមុទ្រខាងកើត៕.អានLD4 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគថ្មីៗចំនួន៧ថែមទៀតដែលសរុបទុនវិនិយោគជាង៦០លានដុល្លារ៕.អានLD5 អង្គការUNICEF ប្រចាំកម្ពុជា៖ បញ្ហាវិបត្តិទឹក កុមារជាអ្នករងគ្រោះខ្លាំងជាងគេ៕ អានTG1 មនុស្ស ជាងប្រាំមួយរយនាក់ និងយានយន្តជាង១០០គ្រឿងត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៣ ខែសីហា ៕ .អាន…
-
កម្ពុជាគ្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (Video Inside)
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ ផ្លូវជាតិលេខ៤៨ គឺជាផ្នែក មួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃ ឧបទ្វីប ឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េនៃប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេ ខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពី សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ផ្លូវជាតិលេខ៤៨ ដែល ត្រូវរៀបចំលើកគុណភាព ប្រវែង១៤៨ គីឡូម៉ែត្រនោះ គឺចាប់ពីចំការហ្លួង នៃស្រុកស្រែអំបិល រហូតដល់ក្រុង ខេមរភូមិន្ទ នៃខេត្តកោះកុង។ ការស្ថាបនាផ្លូវនោះ ក៏មានការសាងសង់ស្ពានថ្មីចំនួន៤កន្លែងប្រវែង១១៣ម៉ែត្រ, ប្រព័ន្ធបង្ហូររំដោះទឹក លូមូល បេតុង១៤០កន្លែង,លូប្រអប់១៥កន្លែង, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, ការកំណត់ល្បឿន៨០គីឡូម៉ែត្រ ក្នុង១ម៉ោងនៅតំបន់ទំនាប ឬផ្លូវត្រង់ និង ៦០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ តំបន់ខ្ពង់រាប ឬផ្លូវកោង។ ចំណែក រយៈពេលសាងសង់នឹងមានរយៈពេលចំនួន៣២ខែ និងគ្រោងចាប់ផ្តើមសាង…
-
រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)
ម្ចាស់យានយន្តឯកជនទាំងឡាយណាដែលស្ថិតជ្រកក្រោមផ្លាកលេខរដ្ឋ, លេខខ.ម. និងលេខន.ប. នឹងលែង រួចខ្លួនលើការគេចពន្ធនោះបានទៀតឡើយ។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី២២សីហាឆ្នាំ២០២១ បានតម្រូវ ឲ្យរថយន្តទាំងនោះ ត្រូវមកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចដដែល បានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយកំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួត ឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ, ត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាម ច្បាប់ជាធរមាន។ ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូល គឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីការនាំចូលទំនិញប្រភេទនោះទទួលបានជាងពាក់កណ្តាល នៃចំណូល សរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, និងនៅក្នុងឆ្នាំ២០២០តួលេខនោះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩៕