Category: កម្មវិធីព័ត៌មាន

  • រាជរដ្ឋាភិបាលយកខេត្តសៀមរាបជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់ (Video Inside)

    រាជរដ្ឋាភិបាលយកខេត្តសៀមរាបជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់ (Video Inside)

    នៅក្នុងខេត្តសៀមរាបដដែល៖ រាជរដ្ឋាភិបាល បានសម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ថ្នាក់តំបន់ នាភាគខាងជើងបឹងទន្លេសាប។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុន ហេងបានបញ្ជាក់ការយកខេត្តសៀម រាបជាមណ្ឌលព្យាបាលកូវីដ១៩កម្រិតធ្ងន់ថ្នាក់តំបន់នេះ ក្នុងឳកាស ចុះ ត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យា បាលជំងឺកូវីដ-១៩ និងមន្ទីរពិសោធន៍ថ្មី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ២២សីហា ឆ្នាំ២០២១។ លោករដ្ឋមន្ត្រីបានថ្លែងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់នេះ នឹង មាន វិសាលភាពលើខេត្ត ចំនួន៥ភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមាន ជ័យ , ខេត្តបន្ទាយមាន ជ័យ និង ខេត្តសៀមរាប។ មណ្ឌលព្យាបាលនោះ ត្រូវបានរៀបចំឡើងនៅបរិវេណសាល មហោស្រពអង្គរ-កូអ៊ិច ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន ៤០០នាក់។

  • ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៧១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក២៤នាក់, ស្រុកក្រឡាញ់១៥នាក់,ស្រុកជីក្រែង៥នាក់, ស្រុកសូទ្រនិគមន៍៥នាក់,  ក្រុងសៀមរាប៨នាក់, ស្រុកអង្គរជុំម្នាក់,ស្រុកអង្គរធំម្នាក់, ស្រុកស្រីស្នំ២នាក់,  ស្រុក ប្រាសាទបាគង៤នាក់, មកពីខេត្តកំពង់ធំ៣នាក់ និង មកពីខេត្តឧត្តរមានជ័យ៣នាក់ ។  ខេត្តសៀមរាប ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៩៥នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន៥ពាន់ ៧៣៦នាក់និងមានមនុស្សស្លាប់៧៥នាក់។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង កើនឡើងចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះបានកើតលើពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង ចំនួន ម្នាក់, ស្រុកបរិបូរណ៌ ៨នាក់  និងស្រុករលាប្អៀរ ចំនួន ២នាក់ ។ ខេត្តកំពង់ឆ្នាំង គិត ត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៦៣៧នាក់, ជាសះស្បើយចំនួន ២ពាន់ ១៦០នាក់ និង មានអ្នកស្លាប់សរុបចំនួន ៧៣នាក់ ៕

  • អប្សរាព្រឹកនេះ ២៤ សីហា ២០២១

    អប្សរាព្រឹកនេះ ២៤ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1  សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូ សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ ៕ …ឃ្លីប…       (វិចិត្រ + សម្បត្តិ + ចរិយា) V3      សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប​ញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក៕…ឃ្លីប (14 នាទី) D2    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ចិន រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ Delta ក្នុងសហគមន៍កម្ពុជា ៕…អានផ្ទាល់(ដោយ៖Page) L1    ធនាគារពិភពលោក អបអរសាទរកម្ពុជា        ដែលចាក់វ៉ាក់សាំងកូវីដ ក្នុងល្បឿនលឿន ហើយអាចបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញឆាប់ៗនេះ ៕ …ឃ្លីប… (ហួត…

  • ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ៧ នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឺងសែន ១៣នាក់, ស្រុកកំពង់ស្វាយ ៣នាក់, ស្រុកស្ទោង ៤នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុកសំបូរ ២នាក់, ស្រុកសណ្តាន់ ៣នាក់, ស្រុកសន្ទុក ៣នាក់, ស្រុកបារាយណ៍ ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ចាម ៥នាក់ ខេត្តត្បូងឃ្មុំ ម្នាក់ និងខេត្តកំពត ម្នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១៧៧នាក់, ព្យាបាលជាសះស្បើយចំនួន ២ពាន់ ២៣៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ៩៥នាក់ ហើយ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញឆ្លងកូវីដ១៩ ចំនួន ១៥នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៨ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃនេះផងទៀត ខេត្តបានបន្តរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥នាក់ថែមទៀត ដែល ចុងសប្តាហ៍កន្លងមកនេះ ខេត្តស្ទឹងត្រែងបានជួនដំណឹងជុំវិញអ្នកឆ្លងដោយវីរុសបំប្លែង Delta មាន១៩នាក់រួច ទៅហើយ។ អ្នកដែលទើបរកឃើញឆ្លងកូវីដ១៩នៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋរស់នៅក្នុង ក្រុងស្ទឹងត្រែង ទាំងអស់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ នោះថែមទៀត គឺជាបុរស អាយុ ៤៥ឆ្នាំ នៃក្រុងស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧៦នាក់, ជាសះស្បើយចំនួន ៥០៤នាក់ និងមានអ្នកស្លាប់បានកើនដល់ ៧នាក់ ហើយ ៕

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចំនួនលេខ៦ នឹងផ្តល់ដល់អ្នកនូវអារម្មណ៍ស្ងប់។ សូមលោកអ្នកធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នក។ ការ ជឿជាក់លើជោគវាសនា អនុញ្ញាតឲ្យអ្នកធ្វើដំណើរទៅតាមលំហូរនៃជីវិត។ ចំពោះអាជីវកម្ម និងកិច្ចការទាំងឡាយប្រព្រឹត្តិទៅតាមសណ្តាប់ធ្នាប់។ លោកអ្នកអាចជួបប្រទះផលប៉ះពាល់ខ្លះ ដូច្នេះសូមព្យាយាមទប់ទរដោយភាពស្វាហាប់។ ដោយឡែក សុខភាពរបស់អ្នកហាក់មានផលប៉ះពាល់ខ្លះ ពិសេសគឺរោគរលាក ប៉ុន្តែប្រសិនបើឈានចូលទៅដល់ការវះកាត់ក៏មិនមានបញ្ហាអ្វីដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះហាមប្រាមមិនឲ្យមានភាពរអាក់រអួលការងារឡើយ ហើយការអត់ធ្មត់តស៊ូអាចផ្តល់នូវអត្ថប្រយោជន៍ច្រើន។ កុំចាំបាច់រអ៊ូរទាំបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីភាពត្រឹមត្រូវ ឬសកម្មភាពរបស់អ្នក។ ដោយឡែក ដោយយោងទៅលើកំឡុងពេលដែលព្រះច័ន្ទស្ថិតក្នុងរនោច លោកអ្នកអាចជួបនឹងបញ្ហារបបអាហារ ដូច្នេះសូមជ្រោមជ្រែងរាងកាយ កម្ចាត់ជាតិពុល ស្លេស ដោយត្រូវផឹកទឹកឲ្យបានច្រើន។ ក្រៅពីនេះ ភាពអវិជ្ជមានអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហា។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាខ្លាំង។ ការរស់នៅ និងធ្វើកិច្ចការម្នាក់ឯងផ្តល់ជូនលោកអ្នកនូវភាពជោគជ័យយូរអង្វែង។ អ្នកអាចវាយតម្លៃស្ថានភាពមានត្រឹមត្រូវ ប្រសិនបើអ្នកស្តាប់អារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្នុងថ្ងៃនេះ លោកអ្នកបែរជាងាយរងគ្រោះ ចំពោះភាពអយុត្តិធម៌ ហេតុនេះ…

  • ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តព្រះវិហាររកឃើញឆ្លងកូវីដ១៩ ចំនួន ៤នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លង កើនឡើងចំនួន ២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានកើតឡើងលើពលរដ្ឋ រស់នៅក្នុងស្រុករវៀងចំនួន ម្នាក់ និងនៅស្រុកគូលែន ចំនួន ៣នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ ពេលនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៩៩នាក់, ជាសះស្បើយចំនួន ៥៤២នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ជា ដដែល ៕

  • ខេត្តបាត់ដំបង ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៩៣នាក់ (Video Inside)

    ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀត នៅថ្ងៃនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩១នាក់ និង ២នាក់ ទៀត ឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកថ្មគោល ចំនួន  ៣នាក់, ក្រុងបាត់ដំបង ១៧នាក់, ស្រុកសង្កែ ១២នាក់, ស្រុកបាណន់ ៦នាក់, ស្រុកកំរៀង ៨នាក់, ស្រុក រតនមណ្ឌល ២នាក់, មោងឬស្សី ២នាក់, សំពៅលូន ២នាក់, ស្រុកឯកភ្នំ ៤០នាក់ និងឆ្លងលើអ្នកដំណើរមកពី ខេត្តកំពង់ធំម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថែមទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៤ឆ្នាំ នៃស្រុកបាណន់ ។ ខេត្តបាត់ដំបងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៧៥នាក់, អ្នកជាសះស្បើយឡើងវិញ មានចំនួន ៤ពាន់ ៤១៥នាក់…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៥២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៩ នាក់, ករណីឆ្លងលើពលករដែលទើបវិលត្រលប់មកពីប្រទេសថៃចំនួន ៥១នាក់, និងចំនួន ២៦នាក់ដទៃទៀត បានឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ។ សេចក្តីរាយការណ៍បន្តថា ចំពោះការឆ្លងនៅក្នុងសហគមន៍ ពលរដ្ឋដែលរដ្ឋដែលឆ្លងមាននៅក្នុងស្រុកបន្ទាយអំពិល២នាក់, ក្រុងសំរោង ១៦នាក់ និងពលរដ្ឋនៅស្រុកចុងកាល់ចំនួន ម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់២២៣នាក់, ជាសះស្បើយមានចំនួន ២ពាន់ ៥៨១នាក់ និងមានអ្នកស្លាប់ ១០នាក់ ៕