Category: កម្មវិធីព័ត៌មាន

  • រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)

    រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)

    ម្ចាស់យានយន្តឯកជនទាំងឡាយណាដែលស្ថិតជ្រកក្រោមផ្លាកលេខរដ្ឋ, លេខខ.ម. និងលេខន.ប. នឹងលែង រួចខ្លួនលើការគេចពន្ធនោះបានទៀតឡើយ។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី២២សីហាឆ្នាំ២០២១ បានតម្រូវ ឲ្យរថយន្តទាំងនោះ ត្រូវមកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចដដែល បានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយកំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួត ឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ, ត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាម ច្បាប់ជាធរមាន។ ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូល គឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីការនាំចូលទំនិញប្រភេទនោះទទួលបានជាងពាក់កណ្តាល  នៃចំណូល សរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, និងនៅក្នុងឆ្នាំ២០២០តួលេខនោះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩៕

  • កងកម្លាំងឈរជើងតាមព្រំដែន ទទួលអំណោយមី ១ម៉ឺន៣ពាន់កេស របស់សម្តចតេជោ ហ៊ុន សែន (Video Inside)

    កងកម្លាំងឈរជើងតាមព្រំដែន ទទួលអំណោយមី ១ម៉ឺន៣ពាន់កេស របស់សម្តចតេជោ ហ៊ុន សែន (Video Inside)

    មី១ម៉ឺន៣ពាន់កេសដែលជាការឧបត្ថម្ភរបស់សម្តចតេជោហ៊ុនសែន ត្រូវបានផ្តល់ចំពោះកងកម្លាំង ដែលឈរ ជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីប្រគល់និងទទួលមី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២សីហា ឆ្នាំ២០២១ ដោយ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងប្រមុខដឹកនាំកងកម្លាំងនគរបាល និងកងទ័ព គឺនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីប្រគល់និងទទួលនៅរោងចក្រម្សៅមី ម៉ែន សារុនក្នុងខណ្ឌព្រែកព្នៅនោះ, កងទ័ពនិងកងរាជអាវុធហត្ថទទួលបានមីចំនួន៨ពាន់កេស និងកងកម្លាំងនគរ បាលជាតិ ទទួលបានចំនួន៥ពាន់កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។ នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅបានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន២០ ម៉ឺនម៉ាស់, ផ្លែមៀន ចំនួន១០តោន និងក្រុមហ៊ុនឧកញ៉ាម៉ែន សារុន នៅបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកថែមទៀតផង ដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងឳកាសនោះដែរថារាជរដ្ឋាភិបាលបាននិងកំពុងត្រៀមដាក់ចេញ នូវ កញ្ចប់ថវិកាអន្តរាគមន៍ ក្នុងទំហំទឹកប្រាក់ប្រមាណជិត១ពាន់លានដុល្លារអាមេរិក សំដៅបន្តប្រយុទ្ធការពារអាយុ ជីវិតប្រជាពលរដ្ឋ និងការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច។  

  • សកម្មភាពរបស់ សម រង្ស៊ី ក្នុងសហរដ្ឋអាមេរិក ជាអំពើបំផ្លាញជាតិ (Video Inside)

    សកម្មភាពរបស់ សម រង្ស៊ី ក្នុងសហរដ្ឋអាមេរិក ជាអំពើបំផ្លាញជាតិ (Video Inside)

    សមរង្ស៊ីនិងបក្ខពួកកំពុងរៀបចំផែនការមួយចំនួនដែលមិនមែនជាការគម្រោងក្នុងការជួយប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីការរួចផុតពីជម្ងឺរាតត្បាតកូវីដ១៩នាពេលនេះឡើយ។ សមរង្ស៊ីនិងបក្ខពួកបានអែបនិងអបឃុបឃិតជាមួយ បរទេសក្នុងការចង់ទាញឲ្យប្រទេសកម្ពុជាដែលកំពុងធ្លាក់ក្នុងស្ថានភាពរាតត្បាតដោយជម្ងឺឆ្លងដ៏ខ្លាំងក្លានេះ បាន ប្រឈមនឹងបញ្ហាបែកបាក់ជាតិនិងភាពខ្ទេចខ្ទាំសង្គមក្រោមលេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

  • ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន10នាក់នៅថ្ងៃនេះ ដែលកើនឡើង៥នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុងខេមរភូមិន្ទ ២ នាក់ និងស្រុកកោះកុង៨នាក់ខេត្ដកោះកុង នៅថ្ងៃនេះ មានអ្នកព្យាបាលជាសះ ស្បើយ ចំនួន២៥នាក់។

  • ខេត្ដកែប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្ដកែប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល តួលេខឆ្លងនេះ ដូចគ្នាបើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង២នាក់នេះ គឺជាពលរដ្ឋដែលស្ថិតនៅក្នុង ក្រុងកែបទាំងអស់។

  • ខេត្តកំពត ឆ្លងថ្មី១២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី១២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀតនៅថ្ងៃនេះ ។ នេះជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើ ពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចចំនួនម្នាក់, ស្រុកជុំគីរី ម្នាក់, ស្រុកឈូក ៧នាក់, ស្រុក បន្ទាយមាស ២នាក់ និង នៅស្រុកអង្គរជ័យចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ម្នាក់ទៀតនោះវិញ គឺជាស្រ្តី អាយុ ៦០ឆ្នាំ នៃស្រុកទឹកឈូ ។ ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៥៥៨នាក់, អ្នកជាសះស្បើយឡើងវិញមាន ចំនួន ៣ពាន់ ៣១០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦៤ នាក់ ហើយ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៤នាក់ ។  យោងតាមរដ្ឋបាលខេត្តអ្នកដែលទើបរក ឃើញឆ្លងថ្មីទាំងនោះ គឺជាពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ ៨នាក់ និងពលករដែលកំពុងធ្វើ ចត្តា ឡីស័ក ម្នាក់ ។ ពលករទាំងនេះ គឺជាពលរដ្ឋមានទីលំនៅនៅខេត្តព្រៃវែង ៨នាក់ និងខេត្តឧត្តរមានជ័យ ម្នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការ លើ៦នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់១៣នាក់, មកពីខេត្តព្រៃវែងម្នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។  ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨២០ករណី, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១៥នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ដែលកាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ គេបានរកឃើញឆ្លងចំនួន ៥៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើ ពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំចំនួន ២១នាក់, ស្រុកមេមត់ ២៨នាក់, ស្រុកក្រូចឆ្មារ ២នាក់, ស្រុកតំបែរ ម្នាក់  និង ឆ្លងលើពលរដ្ឋនៅស្រុកពញាក្រែកចំនួន ១២នាក់ ។ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២៣ សីហា នេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៣ពាន់ ២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់ ២៩៣នាក់ និងមានអ្នកស្លាប់ កើនដល់ ៤០នាក់ ហើយ ៕

  • ខេត្តព្រៃវែង ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅស្រុកមេសាង៩នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់ , ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកព្រះស្តេច២នាក់, ស្រុកពារាំង២នាក់ និងស្រុកបាភ្នំម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥០ឆ្នាំនៃ ស្រុកស្វាយអន្ទរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់ ៥០៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៨៨១នាក់ និងតួលេខស្លាប់បានកើនដល់១០៤នាក់។