Category: កម្មវិធីព័ត៌មាន

  • គជបរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ (Video Inside)

    គជបរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ (Video Inside)

    គណបក្សនយោបាយទាំង៤ ដែលត្រៀមនឹងចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវចូលរួមនៅក្នុងការរៀបចំកំណត់ចាប់ឆ្នោតយកលំដាប់លេខរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ធ្នូនេះ។ គណបក្សទាំងបួនដែលនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងមកដល់វេលា៦០ថ្ងៃខាងមុខទៀតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ វេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយនឹងមានការនិមន្តយាងចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈ។ យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

  • អាជ្ញាធរជាតិអប្សរា បំភ្លឺតបការចោទប្រកាន់ការរុះរើសំណង់ក្នុងតំបន់អង្គរ (Video Inside)

    អាជ្ញាធរជាតិអប្សរា បំភ្លឺតបការចោទប្រកាន់ការរុះរើសំណង់ក្នុងតំបន់អង្គរ (Video Inside)

    ការផ្សព្វផ្សាយព័ត៌មានដែលផ្ទុយពីការពិត ជុំវិញសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ នៅតំបន់អង្គរខេត្តសៀមរាប បានប្រញាប់ឱ្យអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺ និងបកស្រាយ។ សេចក្តីបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចោទថា សកម្មភាពទប់ស្កាត់របស់អាជ្ញាធរ គឺជាអំពើបង្ខំមួយដាក់លើប្រជាជន។ ការផ្សាយតាមបណ្តាញសង្គម បានបង្ហាញពីបុរសម្នាក់បានយំទួញសោកថែមទៀត។ តើអាជ្ញាធរជាតិអប្សរាបានបំភ្លឺយ៉ាងណាចំពោះការផ្សាយតាមបណ្តាញសង្គមនេះ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺជុំវិញការផ្សាយចោទប្រកាន់រឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺជុំវិញការផ្សាយចោទប្រកាន់រឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» (Video Inside)

    ការផ្សព្វផ្សាយរបស់មនុស្សមួយក្រុមជ្រកក្រោមស្លាកសារព័ត៌មាន ដែលនិយាយអំពីរឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» បានជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺប្រាប់ពលរដ្ឋនៅទូទាំងប្រទេសថា គឺជាអំពើភូតភរកុហកទាំងស្រុង។ ក្រុមផ្សព្វផ្សាយ ដែលនិយាយកុហកនោះ បានលើកឡើងថា កម្ពុជាបានខ្ចីលុយពីប្រទេសចិន ដើម្បីធ្វើ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» ដែលតាមពិតគម្រោងនោះ មិនបានពាក់ព័ន្ធនឹងប្រាក់កម្ចីឡើយ ប៉ុន្តែគឺជាកិច្ចសន្យា BOT មានន័យថា Build កសាង Operate ប្រតិបត្តិការ and Transfer និងផ្ទេរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍ថ្ងៃទី២៧ធ្នូឆ្នាំ២០២៣ បានថ្លែងថា ការបញ្ចេញមតិ គឺជាសិទ្ធិមួយចែងនៅក្នុងច្បាប់ ប៉ុន្តែការផ្សព្វផ្សាយនិយាយកុហក គឺមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ។ សម្តេចធិបតី នៅបានវែកញែកបញ្ជាក់ភាពខុសគ្នាថែមទៀត រវាងអ្វីជាជំនួយប្រាក់កម្ចី និងអ្វីជាកិច្ចសន្យា BOT។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមួយ នឹងអាចខ្ចីប្រាក់ពីបរទេសបានដោយផ្អែកលើកម្រិតអនុបាតគោល។ សម្តេចធិបតីបានថ្លែងថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជានេះ នឹងផ្តល់ប្រយោជន៍ដល់កម្ពុជា ជាច្រើនថែមទៀត នៅពេលណាដែលបានសាងសង់ហើយរួចរាល់នោះ។ ដូច្នេះការដែលលើកឡើងថាគម្រោងព្រែកជីកហ៊្វូណនតេជោ ជាសំណង់ដែលគ្មានប្រយោជន៍នោះ គឺជាការនិយាយខុសទាំងស្រុង។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់…

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ចំនួន ២ករណី (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ចំនួន ២ករណី (Video Inside)

    នៅទូទាំងអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយ មានតែប្រទេសកម្ពុជា មួយប៉ុណ្ណោះ ដែលមានការឆ្លងថ្មីកូវីដ១៩។ ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួនតែ ៤ករណីប៉ុណ្ណោះ ដែលតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ៧៨៩ករណី បើប្រៀបធៀបនឹងម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

  • ត្រីគល់រាំងទម្ងន់ ៨គីឡូកន្លះ ចូលក្នុងលបអ្នកនេសាទព្រលែងចូលទន្លេវិញ (Video Inside)

    ត្រីគល់រាំងទម្ងន់ ៨គីឡូកន្លះ ចូលក្នុងលបអ្នកនេសាទព្រលែងចូលទន្លេវិញ (Video Inside)

    ត្រីគល់រាំងទម្ងន់ ៨គីឡូក្រាមកន្លះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវប្រលែងចូលក្នុងទន្លេវិញ ក្រោយទទួលបានការប្រគល់ពីប្រជានេសាទ។ ត្រីគល់រាំង គឺជាប្រភេទត្រីទឹកសាប មានដើមកំណើតនៅកម្ពុជា និងជាប្រភេទពូជត្រីកម្រ និងក៏ជានិមិត្តរូបមច្ឆជាតិកម្ពុជាផងដែរ។ ត្រីគល់រាំង ត្រូវបានគេដាក់ឲ្យស្ថិតក្នុងបញ្ជីក្រហម ដែលជាប្រភេទត្រីកំពុងស្ថិតក្នុងការរងគំរាមកំហែងឈានទៅរកការផុតពូជ។ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លី ឡា បានថ្លែងថា ត្រីគល់រាំងទម្ងន់ ៨គីឡូក្រាមកន្លះ និងមានប្រវែង ៦៥សង់ទីម៉ែត្រ បានចូលក្នុងឧបករណ៍លបរបស់អ្នកនេសាទម្នាក់ នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែងកាលពីថ្ងៃទី២៥ធ្នូ ។ សមត្ថកិច្ចជំនាញជលផល បានព្រលែងត្រីគល់រាំងនោះចូលក្នុងទន្លេវិញហើយ ក្រោយមានការប្រគល់ត្រីដ៏ធំនោះជួនមករដ្ឋបាលជលផលខេត្ត។

  • គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលកម្ពុជា បន្តធ្វើលិខិតប្រឆាំងគណបក្សកាវក្លៃ (Video Inside)

    គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលកម្ពុជា បន្តធ្វើលិខិតប្រឆាំងគណបក្សកាវក្លៃ (Video Inside)

    ការធ្វើសកម្មភាពរបស់គណបក្សកាវក្លៃ ក្នុងប្រទេសថៃ ដែលគេជឿថាបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យការតវ៉ាពីបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលខ្មែរជាច្រើនថែមទៀត។ នៅថ្ងៃទី២៦ធ្នូឆ្នាំ២០២៣, គណបក្សខ្មែរក្រោក, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សរស្មីខេមរា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សខ្មែរអភិរក្ស និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើលិខិតផ្សេងគ្នានៅថ្ងៃទី២៦ ធ្នូឆ្នាំ២០២៣ ស្នើនាយករដ្ឋមន្ត្រីថៃ មេត្តាចាត់វិធានការណ៍អន្តរគមន៍ នូវអំពើរារាំងរបស់គណបក្សកាវក្លៃ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត រីករាយលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត រីករាយលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (Video Inside)

    កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមប្រព័ន្ធវីដេអូរយៈពេលមួយថ្ងៃ ត្រូវបានបញ្ចប់ដោយថ្នាក់ដឹកនាំ៦ប្រទេសដែលចូលរួមបាន «សម្តែងនូវការពេញចិត្តចំពោះ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាដែលបានអញ្ជើញចូលរួម បានសម្តែងក្តីពេញចិត្តជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ជាពិសេសលទ្ធផលផ្លែផ្កា ពីការអនុវត្តគំរោងចំនួន៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គឡានឆាង តាំងពីឆ្នាំ២០១៧។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចធិបតីចូលរួមសម្ពោធ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» ថ្ងៃនេះ (Video Inside)

    សម្តេចធិបតីចូលរួមសម្ពោធ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» ថ្ងៃនេះ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីនៅថ្ងៃពុធនេះ ក្នុងការដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» នៅក្នុងរាជធានីភ្នំពេញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងអតីតឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសា ហ៊ីរុ។ មន្ត្រីរាជធានីបានថ្លែងថាសមិទ្ធផលដែលដាក់សម្ពោធវេលាថ្ងៃនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯក មុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលគេអាចនឹងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨ម៉ឹន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ទៅតាមផែនការមេ។

  • ទណ្ឌិតជិត៤០០នាក់ត្រូវបានស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា (Video Inside)

    ទណ្ឌិតជិត៤០០នាក់ត្រូវបានស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា (Video Inside)

    ទណ្ឌិតចំនួន៣៩៨នាក់នៅទូទាំងប្រទេស គ្រោងនឹងត្រូវគេស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសប្រារព្ធទិវាជ័យជម្នះ៧មករាខាងមុខនេះ។ ចំនួននេះត្រូវគេឃើញ ថាបានកើនឡើងប្រមាណ ៣២២នាក់ ខណៈសេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាចំនួន ទណ្ឌិតដែលបានស្នើរកការបន្ធូរបន្ថយទោស និងដោះលែងនោះ មានចំនួនតែ ៧៦នាក់នោះទេ។ កម្ពុជាបានកំណត់ឱកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានច្រើនដង ក្នុងនោះរួមមានទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ បណ្តាញសង្គមជាផ្លូវការរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះ គឺមានទណ្ឌិតចំនួន ៣៩៨នាក់ដោយក្នុងនោះស្រី ៣៨នាក់ ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។

  • កម្ពុជាសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប នៅក្រុងអង្គរ (Video Inside)

    កម្ពុជាសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប នៅក្រុងអង្គរ (Video Inside)

    កម្ពុជាកំពុងសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលមួយ Urban Light Rail Transit ដែលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងអង្គរ ខេត្តសៀមរាប។ គណៈកម្មការអន្តរក្រសួងដឹកនាំដោយអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៣ បានលើកយកគម្រោងអភិវឌ្ឍន៍រថភ្លើងធុនស្រាលនេះ មកជជែកជាមួយក្រុមហ៊ុន China Metro Group ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបទៅនឹងកំណើន នៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការហើយ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការជជែកពិភាក្សាដដែលនេះផងទៀត នៅបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។