Category: កញ្ចក់

  • ៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»

    ៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»

    ណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

  • វេទិការពហុមតិ ២៧ វិច្ឆិកា ២០២១

    វេទិការពហុមតិ ២៧ វិច្ឆិកា ២០២១

    ប្រធានបទ៖ កម្ពុជាជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ី-អឺរ៉ុបលើកទី១៣។

  • វិចារណកថា៖«ទិវាអនាម័យបរិស្ថានជាតិ ដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋ និងជីវភាពរស់នៅ ប្រកបដោយអនាម័យបរិស្ថានល្អ»

    វិចារណកថា៖«ទិវាអនាម័យបរិស្ថានជាតិ ដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋ និងជីវភាពរស់នៅ ប្រកបដោយអនាម័យបរិស្ថានល្អ»

    វិចារណកថា៖«ទិវាអនាម័យបរិស្ថានជាតិ ដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យលើកកម្ពស់គុណភាពអនាម័យបរិស្ថានដើម្បីសុខមាលភាពនិងជីវភាពរស់នៅ ប្រកបដោយអនាម័យបរិស្ថានល្អ»

  • ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

    ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

    ភ្នំពេញ៖ វីដេអូនេះ រំលេចនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យនេះ គឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំសំរាប់បើកដំណើរការប្រទេសឡើងវិញ ជាពិសេសគឺទេសចរបរទេស ដោយចាប់ពីថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០២១ តទៅ ទាំងជនបរទេសទាំងជនជាតិខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញ និងដែលចង់ធ្វើដំណើរមកប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ ហើយក៏មិនចាំបាច់ធ្វើតេស្តម៉ាស៊ីន ភីស៊ីអ ដែរ ដោយគ្រាន់តែធ្វើតេស្តរហ័សគឺជាការស្រេច។ នេះគឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២១។ ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយ ជោគជ័យទាំងនេះអាចកើតមានឡើង​បានក៏ដោយសារតែកម្ពុជា​មានភ័ព្វសំណាងដែលមានប្រមុខដឹកនាំដ៏ឆ្លាតវៃ និងឈរដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងរឹងមាំនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំង​ជាមួយជំងឺដ៏កាចសាហាវប្រចាំសតវត្សរ៍។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង និងដោយក្តីរំភើបចំពោះសមិទ្ធផលទាំងនេះ និងកាន់តែមានជំនឿជឿជាក់យ៉ាង​មុតមាំទៅលើការ​ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តដំណើរការស្តារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញក៏ដូចជាការបន្តលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាលំដាប់ក្រោមម្លប់នៃសុខសន្តិភាព៕

  • ស្រមោលបិសាច មិនអាចធ្វើឲ្យស្រអាប់ពន្លឺដ៏ចាំងចែង នៃព្រះអាទិត្យបានទេ

    ស្រមោលបិសាច មិនអាចធ្វើឲ្យស្រអាប់ពន្លឺដ៏ចាំងចែង នៃព្រះអាទិត្យបានទេ

    កាលពីថ្ងៃទី១០ ខែវិច្ឆិកា  ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ២រូប គឺ លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដោយចោទអ្នកទាំងពីរថា បានជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយក្នុងការកសាងមូលដ្ឋានយោធារាម ។ តាមពិតនេះ​មិនមែនជាបញ្ហាថ្មីទេ​ វាគ្រាន់តែជារឿងដដែលៗ រវាងទំនាក់ទំនងអាមេរិក និងកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសដទៃទៀត រាប់ទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផង ដែលអាមេរិកមិនខ្លាចនឹងធ្វើការរំលោភបំពានបែបនេះ ។ បញ្ហាមូលដ្ឋានយោធារាម នៅតែជាប្រធានបទដែលអាមេរិកបន្តចិញ្ចឹមឲ្យទៅជាបញ្ហានយោបាយដ៏ក្តៅគគុក ដោយពួកគេចោទថា រាជរដ្ឋាភិបាលបានប្រគល់ទៅឲ្យចិនគ្រប់គ្រង​ ដើម្បីឲ្យចិនប្រើប្រាស់​មូលដ្ឋានយោធានេះ សម្រាប់ធ្វើសកម្មភាព ។ ទោះបីកម្ពុជា បានពន្យល់ម្តងហើយម្តងទៀត អំពីអធិបតេយ្យភាពរបស់ខ្លួន  អំពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យបរទេសណាមួយដាក់ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន, ទោះបីកម្ពុជា ខិតខំបង្ហាញម្តងហើយម្តងទៀតអំពីភាពស្មោះត្រង់ សុចរិត សម្បទាន និងស្មារតីសាមគ្គីភាព រហូតដល់អនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យដល់ទីតាំងដែលគេសង្ស័យនៅក្នុងមូលដ្ឋានរាមរួចហើយក៏ដោយ    ប៉ុន្តែអាមេរិកនៅតែមិនស្ងប់ចិត្តដដែល។ បញ្ហានេះ វាគួរឲ្យជ្រេញខ្លាំងណាស់សម្រាប់កម្ពុជា ពីព្រោះថា  ​ទង្វើរបស់អាមេរិកគ្រាន់តែដើម្បីប​ម្រើឲ្យគោលនយោបាយដ៏ចាស់គំរិលរបស់ខ្លួនគឺ រំលោភបំពានលើអធិបតេយ្យជាតិអ្នកដទៃ​ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ  តាំងខ្លួនជាអធិរាជរបស់ពិភពលោក ។ សម្រាប់កម្ពុជាបានប្រកាន់យកជំហរមួយច្បាស់លាស់គឺ យើងមិនបង្កអរិភាពជាមួយបណ្តាប្រទេសណាទាំងអស់ លើកលែងតែភេរវករ…

  • កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ឯករាជ្យ អធិប​តេយ្យជាតិរបស់ខ្លួន

    កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ឯករាជ្យ អធិប​តេយ្យជាតិរបស់ខ្លួន

    វិចារណកថា ប្រជាជនកម្ពុជាទូទាំងប្រទេស​បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាន​និងកំពុងស្ថិត​នៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិ​និយម​ដ៏​មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំង​សម្រាប់​ពេលបច្ចុប្បន្ន និងទៅអនាគត។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់​បង់ឯក​រាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទាន ពេលនេះប្រជាជនកម្ពុជាបានឈរយ៉ាង​រឹងមាំ​ក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់លើពិភពលោក។ ប្រទេសកម្ពុជា​ជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍន​ភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបាន​ចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ។ ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿងនិងជាដួងព្រលឹងរបស់ប្រជាជាតិមួយ។​ប្រទេសមួយ​ដែលបាត់​បង់ឯករាជ្យ ប្រជាជាតិនៃប្រទេសនោះប្រាកដជាធ្លាក់ទៅក្នុងមហាសោកដនាកម្ម និង​គ្រោះ​មហន្តរាយជាមិនខាន។ ជាក់ស្តែង ប្រទេសកម្ពុជាបានបាត់បង់ឯករាជ្យជាតិរបស់ខ្លួន​ទាំង​ស្រុង​នៅពេលដែលបារាំងបានដាក់នឹមអាណានិគមនៅឆ្នាំ១៨៦៣ ។ ប៉ុន្តែក្រោមព្រះរាជបូជ​នីយ​កិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម​ សីហនុ និងកម្លាំងអ្នកស្នេហាជាតិ បាន​តស៊ូប្រឆាំងរបបអាណានិគមនិយមដណ្តើមបានឯករាជ្យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ក្រោយទទួលបានឯករាជ្យ កម្ពុជារស់នៅក្នុងសុខសន្តិភាពបានរយៈពេល១៧ឆ្នាំ មាតុភូមិជាទី​ស្រឡាញ់របស់យើងក៏បានធ្លាក់ទៅក្នុងគ្រោះមហន្តរាយសាជាថ្មីទៀត។…

  • វេទិការពហុមតិ ០៦ វិច្ឆិកា ២០២១

    វេទិការពហុមតិ ០៦ វិច្ឆិកា ២០២១

    ប្រធានបទ “ការវិលត្រឡប់មកវិញ នៃពិធីរំលឹកខួប ៩ វិច្ឆិកា គឺជាស្មារតីបង្រួបបង្រួមជាតិ រវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ”៕

  • សង្ឃឹមថាកម្ពុជានឹងចាកចេញផុតពី ប្រទេស ដែលមានហានិភ័យខ្ពស់​នៃជំងឺកូវីដ-១៩ (ឃ្លីបសម្លេង)

    សង្ឃឹមថាកម្ពុជានឹងចាកចេញផុតពី ប្រទេស ដែលមានហានិភ័យខ្ពស់​នៃជំងឺកូវីដ-១៩ (ឃ្លីបសម្លេង)

    អត្ថាធិប្បាយ៖សង្ឃឹមថាកម្ពុជានឹងចាកចេញផុតពី ប្រទេស ដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩។

  • ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ

    ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ

    វិចារណកថា           បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាននិងកំពុងស្ថិតនៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិនិយមដ៏មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់បង់ឯករាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទានពេលនេះប្រជា-ជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ ជាមួយប្រទេសទាំងអស់លើពិភពលោក ។ ប្រទេសកម្ពុជាជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍនភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបានចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ ។ ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេស​បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងខួបទី១៧នៃព្រះរាជពិធីគ្រងរាជសម្បតិ្តព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២១) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា ។ ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿង…

  • គ្រោះនៃល្បែងនយោបាយបាចអង្កាមបញ្ច្រាសខ្យល់

    គ្រោះនៃល្បែងនយោបាយបាចអង្កាមបញ្ច្រាសខ្យល់

    កុំបាចអង្កាមបញ្ច្រាសខ្យល់