Category: កម្មវិធី

  • កម្មវិធី ឥស្សរជនឆ្នើមថ្នាក់ជាតិ

    កម្មវិធី ឥស្សរជនឆ្នើមថ្នាក់ជាតិ

    កម្មវិធី ឥស្សរជនឆ្នើមថ្នាក់ជាតិ

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកបដិសេធរាល់បំណងដែលចង់ផ្លាស់ប្តូរ ឬកែលម្អដំណើរការការងារ។ កុំចាត់វិធានការសំខាន់ណាមួយឡើយ ពីព្រោះឳកាសនៃការខាតបង់ និងជួបបញ្ហាមានច្រើន។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកឲ្យផ្តោតលើការងារ ជាជាងចំណាយពេលវេលាលើការនិយាយស្តី ចែចង់ដែលមិនសមរម្យ។ អ្នកអាចស្ថិតនៅចំកណ្តាលនៃការនិយាយដើម និងល្បិចកល ដូច្នេះសូមប្រុងប្រយ័ត្នរាល់សកម្មភាព។ បើទោះបីជាផលចំណេញ និងភាពងាយស្រួលក្នុងការងារហាក់មានកំរិត ប៉ុន្តែលោកអ្នកអាចដោះស្រាយបញ្ហាដែលអូសបន្លាយជាយូរមកហើយ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមចំណាយពេលវេលាធ្វើការងារជាមួយឯកសារ ឬផ្តោតលើការសរសេររបាយការណ៍។ អ្នកគួរព្យាយាមកំណត់ទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជនឲ្យបានតិចបំផុតក្នុងពេលនេះ ពីព្រោះសញ្ញាណនៃជម្លោះមានកំរិតខ្ពស់។ ហោរាសាស្ត្រអាជីពណែនាំឲ្យចាកចេញពីការិយាល័យឲ្យបានឆាប់ ដោយសារលោកអ្នកបានធ្វើការលំបាកច្រើនមកហើយមួយរយៈពេលនេះ។ ក្រៅពីនេះ លោកអ្នកអាចនឹងមានអារម្មណ៍អន្ទះអន្ទែងច្រើន ដូច្នេះយកល្អសូមគ្រប់គ្រងការគិតរបស់ខ្លួន។ ទន្ទឹមនឹងនេះ សូមរក្សាគំលាតពីមនុស្សនៅក្នុងរង្វង់ការងារទើបជាការល្អ។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពផ្តល់អនុសាសន៍​ឲ្យលោកអ្នកបំពេញការងារបន្ថែម។​ ក្នុងនោះសូមមានទំនួលខុសត្រូវ បើទោះបីជាការងារតូចតាចក្តី។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងអាចបញ្ចៀសផលលំបាកបានច្រើន។ លើសពីនេះ ប្រសិនជាអាចធ្វើបានគួររក្សាការងារដែលកំពុងអនុវត្តន៍ឲ្យនៅដដែលសិន ពីព្រោះការផ្លាស់ប្តូរ ឬការងារថ្មីដែលមាននៅពេលនេះមិនមានស្ថេរភាពទាំងស្រុងនោះទេ។ ដោយឡែក ចំពោះការងារដែលនៅសេសសល់ទាំងអស់…

  • កម្មវិធី អប្សរាពីជ្រុងមួយ (មានវីដេអូ)

    កម្មវិធី អប្សរាពីជ្រុងមួយ (មានវីដេអូ)

    កម្មវិធី អប្សរាពីជ្រុងមួយ

  • កម្មវិធី សិល្បៈភូមិយើង (ឯកទេស​៖ ចម្រៀងបុរាណ ស្នាដៃនិស្សិត ណុប សម្បូរមី)

    សូមទស្សនា កម្មវិធី សិល្បៈភូមិយើង (ឯកទេស​៖ ចម្រៀងបុរាណ ស្នាដៃនិស្សិត ណុប សម្បូរមី) 11-04-2021

  • កម្មវិធី “សង្វៀនគំនិត” ជាកម្មវិធីតស៊ូមតិ ដែលចូលរួមដោយសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១

    កម្មវិធី “សង្វៀនគំនិត” ជាកម្មវិធីតស៊ូមតិ ដែលចូលរួមដោយសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ដើម្បីធ្វើការប្រកួតតស៊ូមតិលើប្រធានបទសំខាន់ៗ ទាក់ទងនឹងជំនាញក្នុងសតវត្សទី២១ ។ នឹងមានចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍អប្សរា រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១៩:០០នាទី និងថ្ងៃអាទិត្យ វេលាម៉ោង ៩:៣០នាទីព្រឹក។

  • Technical Testing

    Technical Testing
  • កម្មវិធីផ្ទះលេខ១១ ប្រធានបទ៖ ជំនឿនិងសាសនាមន្ដគាថាបុរាណខ្មែរ

    កម្មវិធីផ្ទះលេខ១១ ប្រធានបទ៖ ជំនឿនិងសាសនាមន្ដគាថាបុរាណខ្មែរ
  • មន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ពប្រមាណ១.៦០០នាក់នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនចូលរួមគាំទ្រដល់ប្រតិបត្តិការរបស់ប៉ូលិសទេ

    មន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ពប្រមាណ១.៦០០នាក់នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនចូលរួមគាំទ្រដល់ប្រតិបត្តិការរបស់ប៉ូលិសទេ

    សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណចល័តកម្លាំងយោធាប្រមាណ១.៦០០នាក់ចូលទៅកាន់តំបន់រដ្ឋធានីវ៉ាស៊ីនតោន ចំពេលអំពើហិង្សាកើនឡើងកំឡុងការធ្វើបាតុកម្មនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាម៉េរិកនេះ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ កងកម្លាំងយោធាត្រូវបានចល័តឲ្យទៅឈរជើងនៅតាមមូលដ្ឋានទ័ព ដែលស្ថិតក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែមិនមែននៅកណ្តាលរដ្ឋធានីនេះផ្ទាល់នោះទេ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក ចូណាថាន់ រ៉ាត ហូហ្វមែន ។ ជាមួយគ្នានេះ លោក ហូហ្វមែន បានសង្កត់ធ្ងន់ទៀតថា កងទ័ពប្រមាណ១.៦០០នាក់នោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ជាងធម្មតា ក៏ប៉ុន្តែមិនត្រូវបានឲ្យចូលរួមក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់មន្រ្តីរប៉ូលិសឡើយ ៕

  • ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវបានបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋាន

    ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវបានបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋាន

    CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់នាដំណាច់ឆ្នាំ២០២០ ហើយចាប់ពីដើមឆ្នាំ២០២១តទៅ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបានបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្តមអះអាងថា នេះជាផែនការកម្មវិធីរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបើកឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ចការស្រាវជ្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បីធ្វើឲ្យពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យពួកគាត់ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន ដែលចង់ទៅធ្វើទស្សនកិច្ចស្វែងយល់ពីភាពលេចធ្លោ ភាពអស្ចារ្យ ដើម្បីផ្សព្វផ្សាយពីកេរ្តិ័ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា សូមមហាជនរង់ចាំទទួលនូវសមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះទាំងអស់គ្នា នាដើមឆ្នាំ២០២១តទៅ ហើយយើងនឹងធ្វើកម្មវិធីនានាឲ្យបានល្អប្រសើរ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលបំណងឲ្យគាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាសារដ៏សំខាន់ ដែលយើងខ្ញុំនឹងត្រៀមទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាប់ពីឆ្នាំ២០២១ តទៅ យើងមានផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃគូររូបដោយដៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះ ទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍…