Category: កម្មវិធី

  • តុលាការផ្តន្ទាទោសជនជាប់ចោទ ថៃ ស្រីនាង ដាក់ពន្ធនាគារ៦ខែតែអនុវត្តន៍២ខែ១៥ថ្ងៃ

    តុលាការផ្តន្ទាទោសជនជាប់ចោទ ថៃ ស្រីនាង ដាក់ពន្ធនាគារ៦ខែតែអនុវត្តន៍២ខែ១៥ថ្ងៃ

    ភ្នំពេញ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ នៅព្រឹថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ភេទស្រីអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារ៦ខែតែអនុវត្តន៍ ២ខែ១៥ថ្ងៃទោសសល់ព្យួរ ក្រោមការចោទប្រកាន់ពីបទ រូបភាព និងសម្ភារ អាសអាភាស បទ បង្ហាញកេរភេទ។ សូមជម្រាបថា សំណុំរឿងនេះធ្វើការជំនុំជម្រះកាលពីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២០ នៅក្នុងសវនាការជនជាប់ចោទអ្នកនាង វ៉ែន រចនា បានឆ្លើយសារភាពនៅក្នុងសវនាការថា ខ្លួនពិតជាបានធ្វើខុសពិតមែន ហើយខ្លួនសូមទទួលស្គាល់នូវអំពើដែលបានធ្វើ។បទល្មើសនេះត្រូវបាន ព្រះរាជអាជ្ញារងចោទតាមមាត្រា៣៨ មាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា២៤៩ បទ  បង្ហាញកេរភេទ ។ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញមិនគិតពីកេរខ្មាស ត្រូវបាននគរបាលខណ្ឌទួលគោក បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសផុសរូបភាព និង សម្ភារអាសអាភាស។ សូមជម្រាបថា កាលពីទី១៨…

  • ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

    ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
  • ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឯកឧត្តម  ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច  បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន  រយៈពេល០៤ខែ  គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឯកឧត្តម  ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច  បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៥០០.០០០រៀល(ហាសិបម៉ឺនរៀល)  ក្នុងមួយខែ រយៈពេល០៤ខែ  គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។          

  • លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស១លានរៀលក្នុង១ខែចំនួន៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស១លានរៀលក្នុង១ខែចំនួន៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    (ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ១,០០០,០០០រៀល ចំនួន៣ខែជាប់ៗគ្នា ចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

  • សពបុរស០១នាក់ ត្រូវបានគេប្រទះឃើញជាប់នឹងមង​នៅចំណុចខាងជើងកោះថាសក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ

    សពបុរស០១នាក់ ត្រូវបានគេប្រទះឃើញជាប់នឹងមង​នៅចំណុចខាងជើងកោះថាសក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ

    អ ហ ខេត្តព្រះសីហនុ បានអោយដឹងថា៖ នៅវេលាម៉ោង០៩.៣០នាទីថ្ងៃទី០៣.០៣.២០២០បានទទួលព័ត៌មានពីម្ចាស់ទូកឈ្មោះលីវ គីមលី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ នេសាទ រស់នៅក្រុម២៧ភូមិ៣ សង្កាត់លេខ១ក្រុង -ខេត្តព្រះសីហនុ បានឃើញទូករបស់គាត់នៅចំណុចឃុំថ្មសស្រុកបុទុមសាគរខេត្តកោះកុង ដោយគ្មានឃើញកម្មករនឹងតៃកុងទូកនៅទីនោះទេហើយទូកអ្នកនេសាទបានឃើញសពមនុស្ស០១នាក់ចំណុចខាងជើងកោះថាសក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ ជាប់នឹងមងរួចបានអូសយកមកគោក។ ត្រូវបាន-ទូកដូចគ្នាជាអ្នកអូសសាកសពឈ្មោះ ព្រំ ម៉ល ភេទប្រុសអាយុ៤០ឆ្នាំ ខ្មែរមុខរបរ នេសាទ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។-ទូកដែលរកឃើញមានកម្មករចំនួន០៣នាក់៖ 1-ឈ្មោះ ណែម ពឿន ភេទប្រុស អាយុ២៣ឆ្នាំខ្មែរមុខរបរ តៃកុងទូក(បាត់ខ្លួន) រស់នៅក្រុម២៧ភូមិ៣សង្កាត់លេខ១ក្រុង -ខេត្តព្រះសីហនុ ស្រុកកំណើតភូមិត្រពាំងព្រីងខាងជើងឃុំត្រពាំងព្រីង ស្រុកឈូក ខេត្តកំពត។ 2-ឈ្មោះសុខ វណ្ណះ ភេទប្រុសអាយុ៣២ឆ្នាំ ខ្មែរមុខរបរកម្មករនេសាទស្នាក់នៅលើទូកនេសាទ(បាត់ខ្លួន)ស្រុកកំណើតខេត្តព្រៃវែង។ 3-ឈ្មោះប៊ុន បូរ៉ា(ហៅខ្មៅ)ភេទប្រុសអាយុ38ឆ្នាំខ្មែរមុខរបរកម្មករនេសាទ(ស្លាប់)ស្នាក់នៅលើទូកនេសាទស្រុកកំណើតខេត្តព្រៃវែង។ ទូកនេសាទប្រភេទBE(ធុនតូច)ចេញអូសនៅថ្ងៃទី០១.០៣.២០២០មានគ្នាចំនួន០៣នាក់។ បច្ចុប្បន្នសាកសពកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តកំពុងធ្វើកោសល្យវិច្ច័យ រួចសាកសពត្រូវបានយកទៅទុកវត្តក្រោម វត្តឥន្ទខេត្តព្រះសីហនុ។ ម្ចាស់ទូកដែលបានបាត់អោយដឹងថានៅវេលាម៉ោង០៩.៣០នាទីថ្ងៃទី០៣.០៣.២០២០បានទទួលពត៌មានពីម្ចាស់ទូកឈ្មោះលីវ គីមលីភេទស្រី អាយុ៣៧ឆ្នាំខ្មែរមុខរបរ នេសាទ…

  • test

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ បន្ទាប់ពីបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បាន អញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែ ក្រុងព្រះសីហនុ ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីសប្បាយរីករាយ ដែលបានមកធ្វើការស្វាគមន៍ ចំពោះបងប្អូនទាំងឡាយ ដែល រស់នៅលើនាវាអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ។ អ្វីដែលសំខាន់ថ្ងៃនេះទោះបីថា កម្ពុជា ជាប្រទេសមួយក្រីក្រ តែកម្ពុជា បានចូលរួមជាមួយនិងសហគមន៍អន្តរជាតិ ដើម្បី ដោះស្រាយរាល់បញ្ហាទាំង ឡាយ ដែលពិភពលោក ក៏ដូចជាតំបន់កំពុងជួបប្រទះ ។ សម្ដេចបានថ្លែងថា បញ្ហាដែលយើងត្រូវចោទសួរ ដូចអ្វីដែលខ្ញុំបានធ្លាប់បាននិយាយកាលពីពេលមុនថា បញ្ហាពិត ប្រាកដរបស់កម្ពុជា មិនមែនជាកូរ៉ូណាថ្មី ដែលឥឡូវនេះ គេហៅថា COVID -19…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញទៅត្រួតពិនិត្យការងារ ចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញទៅត្រួតពិនិត្យការងារ ចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

    បន្ទាយមានជ័យ៖ ឯកឧត្តសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និត្រួតពិនិត្យ ដំណើរការ ការងារចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងពេលអញ្ជើញត្រួតពិនិត្យប៉ុស្តិ៍ចត្តាឡីស័ក ឯកឧត្តរដ្ឋមន្ត្រី បានកោតសសើរមន្រ្តីចត្តាឡីស័កដែលខិតខំបំពេញកិច្ចការងារប្រចាំការត្រួតពិនិត្យកំដៅ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ទាំងអស់ និងបានណែនាំអោយយកចិត្តទុកដាក់ថែរទាំ ម៉ាស៊ីនស្កែនមើលកំដៅ ក៏ដូចជាសម្ភារបរិក្ខារផ្សេងទៀត។ នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានទៅពិនិត្យបន្ទប់ថ្មីនៃប៉ុស្តិ៍ចត្តាឡីស័ក ដែលស្ថិតនៅជាប់ផ្នែកបែបបទចូលប្រទេសនៅខាងមុខនៃប៉ុស្តិ៍នគរបាលច្រកកទ្វារអន្តរជាតិប៉ោយប៉ែត៕ដោយ៖ ឃិន គន្ធា

  • គិតដល់ឆ្នាំ២០១៩ តើកម្ពុជាមានរោងចក្រដំឡើងរថយន្តប៉ុន្មានហើយ ? បើធៀបប្រទេសក្នុងតំបន់

    គិតដល់ឆ្នាំ២០១៩ តើកម្ពុជាមានរោងចក្រដំឡើងរថយន្តប៉ុន្មានហើយ ? បើធៀបប្រទេសក្នុងតំបន់

    កម្ពុជាយើងជាប្រទេសដែលហក់ចូលវិស័យយានយន្តយឺតជាងគេបន្តិច ខណៈដែលប្រទេសក្បែរខាងដូចជាថៃបានហក់ចូលវិស័យមួយនេះតាំងពីឆ្នាំ ១៩៦២ មកម្លេះ ដែលមានក្រុមហ៊ុន Hyundai បានបោះទុនវិនិយោគលើរោងចក្រដំឡើងរថយន្តមុនគេ ។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏បានឱ្យដឹងថា ក្នុង១ឆ្នាំៗ កម្ពុជា បាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗនិងរថយន្ត ដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មាន មិនដល់១០ភាគរយផង ក្រៅពីនោះ គឺជារថយន្តដែលនាំចូលក្រៅផ្លូវការ ឬហៅថារថយន្តមួយទឹក។បើតាមការចុះផ្សាយបន្តបន្ទាប់របស់ភ្នាក់សារព័ត៌មានជាតិនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ជាក់ថាមានក្រុមហ៊ុនបរទេសមួយចំនួនបានបោះទុនវិនិយោលើរោងចក្រដំឡើងរថយន្តនៅកម្ពុជាតាមតំបន់សេដ្ឋកិច្ចមួយចំនួន ។១-រោងចក្រ Daehan Auto Cambodia រោងចក្រកូរ៉មួយនេះទើបតែចូលមកប្រទេសកម្ពុជាកាលពីខែឧសភាដើមឆ្នាំនេះ ដែលបោះទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុ ងបាវិត ខេត្តស្វាយរៀង។  រោងចក្រដំឡើងរថយន្តនេះ មានកម្មករសរុបចំនួន២៤៣នាក់ ក្នុងនោះនារី មានចំនួន៤ ៣  នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពដំឡើងរថយន្តផ្ទាល់របស់ខ្លួន សម្រាប់ផ្គត់ផ្គង់ត ម្រូ  វ ការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត។ រោងចក្រ Daehan   គ្រោងផលិតរថយន្តប្រភេទដឹកជញ្ជូន និងទេសចរណ៍ឱ្យបាន២ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។ រថយន្តតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ  ដល់ជាង …

  • គួរឲ្យសង្វេគអើយ!! បងប្អូនជីដូនមួយបានស្លាប់ទាំង២នាក់ខណៈពេលជិះម៉ូតូត្រឡប់មកពីចូលរួមពិធីមង្គលការសាច់ញាតិនៅក្រុងទឹកខ្មៅ

    គួរឲ្យសង្វេគអើយ!! បងប្អូនជីដូនមួយបានស្លាប់ទាំង២នាក់ខណៈពេលជិះម៉ូតូត្រឡប់មកពីចូលរួមពិធីមង្គលការសាច់ញាតិនៅក្រុងទឹកខ្មៅ

      ភ្នំពេញ ៖ បុរសពីរនាក់ដែលត្រូវជាបងប្អូនជីដូនមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរយ៉ាងអាណោចអាធ័មខណៈពេលជិះម៉ូតូត្រឡប់មកពីចូលរួមពិធីមង្គលការបងប្អូននៅក្រុងទឹកខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង៩ និង ១០ នាទីយប់ថ្ងៃទី ១៨ខែមករាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ 50ម៉ែត្រភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។      ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរួមមាន ៖ ទី១ មានឈ្មោះ គុន សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខប្រចាំការនៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ។ ទី២ ឈ្មោះ ស្វាយ រិន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរជាសន្តិសុខប្រចាំការនៅព្រលានយន្តហោះយន្តហោះអន្តរជាតិពោធិ៍ចិនតុង ។ អ្នកទាំងពីរស្នាក់នៅភូមិអន្លង់គងកាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-6826 ។      ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសំឡេងឮសូរប្រាវ ភ្លាមនោះពួកគាត់បានរត់មកមើលនៅចំណុចកើតហេតុក៏ឃើញបុរសពីរនាក់បានដេកស្លាប់នៅកណ្ដាលផ្លូវ ចំណែកម៉ូតូបានខ្ទាតចេញប្រហែលជាង ៣០ ម៉ែត្រពីជនរងគ្រោះ ទើបពួកគាត់បានសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរណ៍តែមិនដឹងថារថយន្តម៉ាកអ្វីប្រភេទអ្វីហើយបានប៉ះជាមួយនឹងជនរងគ្រោះរបៀបណានោះទេ ព្រោះអីអ្នកបើកបររថយន្តបានបើកគេចខ្លួនបាត់ស្រម៉ោល ទើបពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃស…