Category: កម្មវិធី

  • នារីរូបស្រស់២នាក់ដំឡើងសម្ដីជាមួយបុរសម្នាក់ផ្អើលពេញផ្លូវ ក្រោយពីបើករថយន្តប៉ះគ្នារងការខូចខាត

    នារីរូបស្រស់២នាក់ដំឡើងសម្ដីជាមួយបុរសម្នាក់ផ្អើលពេញផ្លូវ ក្រោយពីបើករថយន្តប៉ះគ្នារងការខូចខាត

      ភ្នំពេញ ៖  បុរសម្នាក់បានបើករថយន្តហ៊ីយ៉ានដាយដឹកអ៊ីវ៉ាន់ពេញមួយគ្រឿង ហើយវ៉ាឆ្វេងរួចបត់ឆ្វេងមកក្រោមស្ពានវិញ ក៏ជ្រុលទៅបុកគូទនិងចំហៀងរថយន្តហាយប្រីត បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បន្ទាប់មកក៏ផ្ទុះពាក្យសម្ដី​ឡើងផ្អើល​អ្នកដំណើរ​ចោមរោម​យ៉ាងខ្លាំង កាលវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។      តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងព្រូម្នាក់ទៀត បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5028 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាឆ្វេងរួចបត់ស្ដាំវិញជ្រុលទៅកៀររថយន្តកាមរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-0520 ធ្វើដំណើរស្របគ្នា បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលរងការខូចខាតទាំងសងខាង តែមិនមានអ្នករបួសនោះទេ គ្រាន់តែផ្ទុះ​សម្ដីប្រកែកគ្នាឡើងផ្អើល​អ្នកដំណើរ​តែប៉ុណ្ណោះ​។     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដក់កន្លែងកើតហេតុ ដោយឃើញថា មិនបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ បានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា តែមុននឹងសម្រួលត្រូវគ្នា​ ក៏ផ្ទុះពាក្យសម្ដីដាក់គ្នាយ៉ាងខ្លាំង ហើយក្រោយមកខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមយករថយន្តកាមរីហាយប្រីត ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿង៕      

  • ជនសង្ស័យប្រុសស្រី៤នាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

    ជនសង្ស័យប្រុសស្រី៤នាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

      ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។       យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែខសុខ បានឱ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី០១ ឈ្មោះ ឡុង សុផាននី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ផល់ សុីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួលក្នុងភូមិ ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០៣ ឈ្មោះ ណុប ទាសា ភេទ ស្រី អាយុ ២៤ឆ្នាំមុខរបរ…

  • Lunch News បទ​យកការណ៍​ស្តី​ពី​ ​ស៊ឹង​ក្រនៀវ​

    Lunch News បទ​យកការណ៍​ស្តី​ពី​ ​ស៊ឹង​ក្រនៀវ​
  • ពិធីប្រណាំងទូកជាលក្ខណៈមិត្តភាពនៅខេត្តកំពត បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

    ពិធីប្រណាំងទូកជាលក្ខណៈមិត្តភាពនៅខេត្តកំពត បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

    ខេត្ដកំពត៖ រដ្នបាលខេត្តកំពត បានប្រារព្វពិធីប្រណាំងទូកខ្នាតតូច ជាលក្ខណៈជាតិ និងអន្តរជាតិរយៈពេលពេញ១ថ្ងៃ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក សំពះព្រះខែនិងលយប្រទីបនាពេលខាងមុខនេះ។ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨  នៅមាត់ព្រែកកំពង់បាយមុខសាលាខេត្ដកំពតក្រោមវត្តមានដ៏ខ្ពង់ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សភាតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណកម្មាធិការទី១០នៃរដ្នសភា ឯកឧត្តម ជាវតាយ អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តមអ៊ឹង ម៉េងហ៊ួរប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រខេត្តកំពត មន្ត្រីរាជការ សាលាខេត្ត ស្រុកក្រុង ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អាជីវករ ពាណិជ្ជករ ការតាំងពិពរណ៍ភូមិមួយ ផលិតផលមួយ ព្រមទាំងតំណាងក្រុមហ៊ុនក្នុងខេត្តយ៉ាងច្រើនកុះករ។  យោងតាមរបាយការណ៏របស់ លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតបានអោយដឹងថា៖ ទូកដែលចូលរួមប្រគូតមាន៤ប្រភេទ សរុបមានចំនួន៦៩ទូក និងមានកីឡាករ កីឡាការិនីចំនួន៤៧៣នាក់មកពីបណ្តាមន្ទី អង្គភាព ស្រុក ក្រុងទាំង៨ក្នុងខេត្ត។ ជាលទ្ធផលក្រោយការប្រកួតចំណុះទូកដែលមានអ្នកអ៊ុចាប់ពី៨នាក់ ដល់១០នាក់ លេខ ១ បានទៅលើទូកឈ្មោះ…

  • កូរ៉េខាងត្បូងសន្យាផ្តល់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់កសាងផ្លូវដែកនៅកូរ៉េខាងជើង

  • ថៃត្រៀមរៀបចំការបោះឆ្នោតលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤

    ថៃ៖ នៅពេលដែលប្រទេសថៃប្រុងប្រៀបរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤មក គណបក្សប្រឆាំងកំពុងសម្តែងទស្សនៈរបស់ខ្លួនអំពីគំនិតនៃការបោះឆ្នោតដោយ «សេរី និងយុត្តិធម៌»។

  • ខេត្តព្រៃវែងរៀបចំបុណ្យអុំទូកនៅទន្លេអ្នកលឿង

    ខេត្តព្រៃវែងរៀបចំបុណ្យអុំទូកនៅទន្លេអ្នកលឿង

    ខេត្តព្រៃវែង គ្រោងនឹងរៀបចំពិធីដ៏ធំមួយរយៈពេល៥ថ្ងៃរួមទាំងពិធីអុំទូកនិងការបំបែកឯកត្តគ្គកម្ម ទូក ង វែងជាងគេលើពិភពលោកផងដែរ។ ពិធីបុណ្យនេះនឹង រៀបចំធ្វើនៅដងទន្លេអ្នកលឿងនៃ ខេត្ត ព្រវែង រវាង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ គណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានអោយដឹងថា សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ ខ្ពស់ ក្នុងពិធីដ៏មហោឡារឹកនោះ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ដងទន្លេអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ ឧត្តម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង ។ យោងតាមវ៉េបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំង ប្រដាប់អាវុធ៣ប្រភេទ ដែលប្រចាំការក្នុងខេត្តព្រៃវែងនឹងត្រៀមការពង្រាយកម្លាំងរួមសហការគ្នាដើម្បី ការពារ សុវត្ថិភាពក្នុងពិធីបុណ្យអុំទូកនោះ។ សេចក្តីរាយការណ៍បានបញ្ជាក់ថានគរបាល ខេត្តត្រៀមនឹងដាក់ពង្រាយ កម្លាំងចំនួន ៤០០ នាក់…កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គ្រោងនឹងពង្រាយកម្លាំងចំនួន ៨០ នាក់ ចំណែកបញ្ជាការដ្ឋាននៃតំបន់ប្រតិបត្តិការសឹករងខេត្ត នឹងគ្រោងពង្រាយកម្លាំងចំនួន ៥០ នាក់ ដើម្បីការពារ សុវត្ថិភាពសន្តិសុខពលរដ្ឋក្នុងពិធីរយៈពេល៥ថ្ងៃខាងមុខនេះ។

  • គ្រូជំនួយ Chelsea រងពិន័យ៦ពាន់ផោន

    គ្រូជំនួយ Chelsea រងពិន័យ៦ពាន់ផោន

      សហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេស FA បានពិន័យគ្រូជំនួយរបស់ក្រុម Chelsea លោក Marco Ianni  ជាទឹកប្រាក់ ៦ពាន់ផោន ដោយសា ការអបអរ ក្រោយពីការស៊ុតបាល់បញ្ចូលទីនៅនាទី ៩៦ ក្នុងជំនួបលទ្ធិផល ២:២ ពេលប៉ះជាមួយ Manchester United ។  កីឡាករ Ross Barkley បានស៊ុតបញ្ចូលទីនៅចុងម៉ោង ធ្វើអោយ Ianni រត់អបអរនៅមុខកីឡាករបម្រុងរបស់ Man United ជាហេតុដែលបង្កឱ្យមានប្រតិកម្មពីលោក Jose Mourinho អុ្នកចាត់ការបិសាចក្រហម ។លោក Mourinho បាននិយាយថា បន្ទាប់ពីចប់ការប្រកួត Ianni បានសុំទោសលោក សម្រាប់កាយវិការរបស់គេ ដែលបានកើតក្នុងការប្រកួតនៅ Premier League ក្នុងកីឡដ្ឋានStamford Bridgeនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨៕  

  • សមិទ្ធផលថ្មីបន្ថែមទៀត គឺអាគារសិក្សាថ្មី០១ខ្នង មាន០៤បន្ទប់ ក្នុងសាលាបឋម សិក្សា”អូរខ្ជាយជើង” ដែលជាអំណោយរបស់សប្បុរសជនបរទេស តាមរយៈនៃ អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់

    សមិទ្ធផលថ្មីបន្ថែមទៀត គឺអាគារសិក្សាថ្មី០១ខ្នង មាន០៤បន្ទប់ ក្នុងសាលាបឋម សិក្សា”អូរខ្ជាយជើង” ដែលជាអំណោយរបស់សប្បុរសជនបរទេស  តាមរយៈនៃ អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់

       ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត តំណាងឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត៎ដំបងបានអំពាវនាវដល់សប្បុរសជនមកពីប្រទេសក្រៅនានា តាមរយៈម្ចាស់ជំនួយផ្ទាល់ និងជាពិសេសតាមរយៈលោក ឃ្លោក យ៉ែមប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជាផ្ទាល់សូមបន្តពិនិត្យលទ្ធភាព និងជួយស្វែងរកមូលនីធិពីដៃគូមិត្តភ័ក្ត្រនៅប្រទេសក្រៅ ដើម្បីជួយកសាង នូវអាគារសិក្សាថ្មីបន្ថែមទៀតក្នុងសាលាមួយនេះ។     ការថ្លែងបែបនេះ ក្នុងឱកាសដែលឯ.ឧអភិបាលរងខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនអាគារសិក្សាមួយខ្នង ស្មើនិង០៤បន្ទប់ និងបន្ទប់អនាម័យ១ខ្នងមាន៣បន្ទប់  ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹម   និងសម្ភារៈសិក្សាមួយចំនួន នៅក្នុងសាលាបឋម សិក្សា”អូរខ្ជាយជើង” ស្ថិតក្នុង ភូមិអូរខ្ជាយជើងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦តុលា ២០១៨។ក្នុងនោះម្ចាស់អំណោយក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាលា អាជ្ញាធរពាក់ព័ន្ធជួយថែរក្សានូវសមិទ្ធផលទាំងនេះ ឲ្យគង់វង្សយូរអង្វែង និងសំណូមពរដោយទទូច សុំមាតាបិតានិងអាណាព្យាបាលសិស្សនៅទីនេះ បន្តជម្រុញឲ្យកូនចៅបានចូលរៀន និងជួយតាមដានការសិក្សារបស់ប្អូនៗដែលមករៀនទីនេះ ឲ្យបានជាប់ជាប្រចាំ។      ឯ.ឧ សឿម ប៊ុនរិទ្ធិ បានថ្លែងថា៖ សមិទ្ធផលអាគារសិក្សានេះពិតជាបានបម្រើសេចក្តីត្រូវការក្នុង               វិស័យអប់រំ និងពីតម្រូវកាចាំបាច់ ដល់ការសិក្សា របស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាបាន ក្នុងការសិក្សាសមតាមបំណងប្រាថ្នានិងការទទូចចង់បានរបស់ថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងសាលានៅទីនេះ   ហើយក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យអប់រំសំដៅបានដល់ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។       ឯ.ឧអភិបាលរង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់តាមរយៈ នៃ អង្គការសម្រេចសុបិនកុមារ…

  • សិស្សប៊ែលធីប្រមាណ ២.៧៧៩នាក់ ទទួលចំណេះដឹងផ្នែក“ទស្សនទានព្រះពុទ្ធសាសនា” ទៅតាមការៀបចំរបស់អគ្គនាយកប៊ែលធីគ្រុប

    សិស្សប៊ែលធីប្រមាណ ២.៧៧៩នាក់ ទទួលចំណេះដឹងផ្នែក“ទស្សនទានព្រះពុទ្ធសាសនា” ទៅតាមការៀបចំរបស់អគ្គនាយកប៊ែលធីគ្រុប

      ភ្នំពេញ៖ ការរៀបចំឲ្យមាន ការអប់រំ ផ្នែកទស្សនៈទៀនព្រះពុទ្ធសាសនា ត្រូវបានសាលាប៊ែលធីអន្តរជាតិ រៀបចំធ្វើឡើង ដើម្បីអប់រំចិត្តគំនិតរបស់សិស្សានុសិស្ស ឲ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់អ្នកមានគុណ និង មានសីលធម៌ល្អនៅក្នុងសង្គម ។ នេះបើតាម លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប ព្រឹកថ្ងៃទី២០ ខែតុលា នៅសាលសហសិក្សា នៃសាលាប៊ែលធីអន្តរជាតិ។ លោក បន្តថា  សិស្ស ថ្នាក់ទី៩ ចំនួន ២.៧៧៩នាក់ ដែលមកពី ១៩សាខានៃសាលាប៊ែលធី អន្តរជាតិ សុទ្ធសឹងតែត្រូវបាន បណ្ដុះគំនិតដល់សិស្សឱ្យយល់ដឹងអំពីទង្វើ ចេះគោរពឳពុកម្ដាយ ដែលមានគុណចំពោះកូនគ្រប់ៗរូប។ តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា” នេះ នឹងធ្វើអាចអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ សុជីវធម៌ ចំពោះអ្នកមានគុណ និង ក្លាយខ្លួនជាយុវជនយុវជនារីដ៏ល្អក្លាយទៅជាទំពាំង​ស្នងឫស្សី​របស់ប្រទេស​ជាតិ​ទៅថ្ងៃអនាគត។ បើតាម ព្រះគ្រូ ខៀវ ម៉ាលីន មានសង្ឃដីកាថា៖…