Category: កម្មវិធី

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណ! ចំពោះបេសសកម្មការទូត របស់ឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា ដែលបានធ្វើកិច្ចការជាច្រើនជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណ! ចំពោះបេសសកម្មការទូត របស់ឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា ដែលបានធ្វើកិច្ចការជាច្រើនជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

          ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ឯ,ឧ ស្យុង ព័រ បាន​​ឈាន​​​ដល់​ពេល​បញ្ចប់​​អាណត្តិ​ការទូតរបស់ខ្លួន នៅកម្ពុជា បន្ទាប់ពីបានបំពេញការងារ​អស់​រយៈ​​​ពេល​ពីរ​ឆ្នាំ​ប្រកប​ដោយ​ជោគជ័យ ។ បេសកកម្មរបស់ ឯកឧត្តម ស្យង់ ព័រ ​ក្នុង​រយៈពេល២ឆ្នាំកន្លងមកនេះ ឯ,ឧ បាន​ធ្វើកិច្ចការងារជាច្រើន ពិសេស ជួយសម្រប​សម្រួល​ក្នុង​ដំ​ណើរទស្សនកិច្ច ឯ,ឧ ប្រធានា​ធិបតី​​ចិន Xi Jinping, ឯ,ឧ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់ កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិន ។​ នេះបើតាម ឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រ​សួង​​​​​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្រោយបញ្ចប់ជំនួប ជាមួយ លោក​ជំទាវ​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច…

  • រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងកាត់បន្ថយចំនួនជនភៀសខ្លួននៅត្រឹម ៣០.០០០នាក់នាឆ្នាំក្រោយនេះ

    រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងកាត់បន្ថយចំនួនជនភៀសខ្លួននៅត្រឹម ៣០.០០០នាក់នាឆ្នាំក្រោយនេះ

    សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួននឹងធ្វើការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដែលហូរចូលទឹកដីសហរដ្ឋអាមេរិកនៅត្រឹម៣០.០០០នាក់សម្រាប់ឆ្នំាសារពើពន្ធឆ្នាំ ២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដែលនេះ គឺជាការកាត់បន្ថយចំនួនជនភៀសខ្លួនក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ។ ទាក់ទិននឹងការប្រកាសនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ចំនួននេះ គឺជាចំនួនអតិបរមាដែលសហរដ្ឋអាមេរិកនឹងទទួលយកក្នុងឆ្នំាសារពើពន្ធបន្ទាប់ បើប្រៀបធៀបទៅនឹងឆ្នំានេះ ដែលមានចំនួន៤៥.០០០នាក់ ដែលត្រូវបានគេរាយការណ៍ថា មានកម្រិតទាបបំផុតចាប់តំាងពីឆ្នំា១៩៨០ ។ គិតចាប់ពីឆ្នំាសារពើពន្ធក្រោយនេះ រដ្ឋបាលលោក ត្រាំ នឹងចាប់ផ្តើមកម្មវិធីថ្មីសម្រាប់ជនអន្តោប្រវេសន៍ ដែលស្ថិតក្រោមច្បាប់ថ្មីស្តីពីការត្រួតពិនិត្យពិសេស នៃជនភៀសខ្លួន ដែលអាចនឹងបន្តការគំរាមគំហែងដល់សន្តិសុខ និងសុខមាលភាពរបស់សហរដ្ឋអាមេរិក ។គួរបញ្ជាក់ថា វិធានការវាយតម្លៃថ្មីនេះ នឹងចាប់ផ្តើមដំណើរការពិនិត្យឡើងវិញរយៈពេល៩០ថ្ងៃសម្រាប់រដ្ឋបាលលោក ត្រាំ ដើម្បីធ្វើការវាយតម្លៃការគំរាមកំហែងស៊ីជម្រៅស្តីពីជនភៀសខ្លួនមកពីប្រទេសចំនួន១១ ប៉ុន្តែគិតមកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ មិនបានបង្ហាញបញ្ជីនៃប្រទេសទាំង១១នោះនៅឡើយទេ ៕

  • ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យការសិក្សាជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាទៅថ្ងៃមុខ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានគូសបញ្ជាក់ថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាពរបស់ប្រទេសជាតិ នឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះយើងចាំបាច់ត្រូវការអ្នកមានជំនាញច្បាស់លាស់។  ការជំរុញរបស់ ឯកឧត្តម សាយ សំអាល់ ធ្វើឡើងនៅក្នុងពិធីជួបជុំពិភាក្សាអំពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រៀបចំជាដំបូងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ 

  • ទីប្រឹក្សាក្រសួងអបរំ ថ្លែងថា អត្តពលិកថ្នាល ចេញទៅចូលរួមព្រឹត្តិការណ៍ Asean School Game លើកនេះមានការរំពឹងខ្ពស់

    ទីប្រឹក្សាក្រសួងអបរំ ថ្លែងថា អត្តពលិកថ្នាល ចេញទៅចូលរួមព្រឹត្តិការណ៍ Asean School Game លើកនេះមានការរំពឹងខ្ពស់

  • មហាសន្និបាតអង្គការសហប្រជាជាតិទទូចអោយរ៉ុស្ស៊ី ដកកងទ័ពចេញពីប្រទេស ម៉ុលដូវ៉ា

    បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តលើដំណោះ ស្រាយមួយ ដោយទាមទារអោយរ៉ុស្ស៊ី ដកកងទ័ព និងសព្វាវុធចេញ ពីប្រទេសម៉ុលដូវ៉ា ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ខណៈ ការដកទ័ពនេះដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុងមហាសន្និបាតយូអិនជាថ្មីទៀត នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ។កងកម្លាំងរដ្ឋាភិបាលរ៉ុស្ស៊ីបានបន្តស្ថិតនៅក្នុងតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ដែលជា កន្លែងស្តុកអាវុធដ៏សំខាន់កាលពីសម័យអតីតសហភាពសូវៀត បើទោះបីជារ៉ុស្ស៊ី ធ្លាប់បានប្តេជ្ញាថា ខ្លួននឹងដកទ័ពចេញពីតំបន់ដែលត្រូវបានចាត់ទុក ជាដែនដីស្រប ច្បាប់របស់ម៉ុលដូវ៉ានេះតាំងតែពីឆ្នាំ១៩៩៩ក៏ដោយ ។ ដំណោះស្រាយខាងលើនេះ ត្រូវបានអនុម័តដោយសំឡេង៦៤ទល់នឹង១៥សំឡេង ជាមួយ៨៣ប្រទេសទៀតបានធ្វើអនុប្បវាទ ដែលនេះគឺជាការអំពាវនាវឲ្យរដ្ឋាភិបាល ក្រុងម៊ូស្គូ ធ្វើការដកកងទ័ព និងសព្វាវុធទាំងអស់ចេញពីតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ប្រទេសម៉ុលដូវ៉ា ដោយគ្មានលក្ខខណ្ឌ និងគ្មានការពន្យារពេល ។ ហើយនៅក្នុងដំណោះស្រាយនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរថា វត្តមានយោធា និងមូល ដ្ឋានទ័ពរបស់រ៉ុស្ស៊ីនៅក្នុងទឹកដីប្រទេសម៉ុលដូវ៉ា គឺជាទង្វើដែលរំលោភបំពានអធិប តេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ៕