Category: កម្មវិធី

  • យោធិនចូលនិវត្តន៍៣១៧នាក់ទទួលការបំពាក់ឋានន្តរសក្តិ៍

    យោធិនចូលនិវត្តន៍៣១៧នាក់ទទួលការបំពាក់ឋានន្តរសក្តិ៍

     យោធិនត្រូវចូលនិវត្តន៍៣១៧នាក់នៅខេត្តស្ទឹងត្រែងបានទទួលការបំពាក់ឋានន្តរសក្តិពីក្រសួងការពារជាតិ។ ពិធីបំពាក់ឋានន្តរសក្តិនោះ ធ្វើឡើងក្រោមអធិបតីភាព អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹង ត្រែងនៅថ្ងៃ២២កញ្ញា។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា  ពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិន ត្រូវចូលនិវត្តន៍នា គឺមាន២អត្ថន័យ គឺទី១ជាការអរគុណចំពោះគុណូបការៈរបស់យោធិនទាំងនោះ ដែលបានបំ ពេញភារកិច្ចបម្រើជាតិមាតុភូមិ លះបង់កម្លាំងកាយចិត្តក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមក ថែមទាំងចូលរួមក្នុង ការទប់ស្កាត់ អំពើហឹង្សាបំផុសបំផុលផ្សេងៗក៏ដូចជាការចូលរួមក្នុងការអនុវត្តគោលការណ៏នយោបាយឈ្នះឈ្នះ ផងដែរ។ អត្ថន័យទី២ គឺការអបអរសាទរដល់យោធិនទាំងនោះដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានប្រ គល់តម្លើងឋានន្តរសក្តិ ដើម្បីជាការតបស្នងសងគុណចំពោះពួកគេវិញ និងជាការផ្ដល់កិត្តិយសលើកទឹកចិត្ត ជូនយោធិនចូលនិវត្តន៍ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងថាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនដែលបោះបង់ចោលយោធិនចូលនិវត្តន៍នោះទេ ប៉ុន្តែ បានផ្ដល់នូវគោលនយោបាយរបបសន្តិសុខសង្គម ការព្យាបាលជំងឺ និងគោលនយោបាយជាច្រើនទៀត។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំដោះស្រាយតាមយន្តការសមាគមអតីតយុទ្ធជន ដែលនោះគឺជាមនោសញ្ចេតនា គួរកត់សម្គាល់ថានៅក្នុងឆ្នាំ ២០១៩ នៅទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធិនដែលបានចូលនិវត្តន៍មាន ចំនួន ២ពាន់៤៨១នាក់។    …

  • មុខសញ្ញាឆក់ និងលួច ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីម្នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

    មុខសញ្ញាឆក់ និងលួច ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីម្នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

      ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៩១(អតីតរោងភាពយន្ត ហែមជាតិ) ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (យកម៉ូតូ) ចំនួន ០១ ករណី  និង អំពើលួចមានស្ថានទម្ងន់ទោសដោយសាការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០២ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន ៖      ក្នុងរបាយការណ៍បានបញ្ចាក់ថា ករណីទី១  អំពើលួច (ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស ខ្មៅ ក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GG ៩០៧៨) ស្ថិតនៅចំណុចបុរីមហាសែនសុខមុខផ្ទះលេខ១៩២ ផ្លូវ B ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី…

  • កម្មវិធី Financial literacy ប្រធានបទ ការប្រៀបធៀបថ្លៃចំណាយដើមទុនអាជីវកម្ម

    កម្មវិធី Financial literacy ប្រធានបទ ការប្រៀបធៀបថ្លៃចំណាយដើមទុនអាជីវកម្ម

    កម្មវិធី Financial literacy ប្រធានបទ ការប្រៀបធៀបថ្លៃចំណាយដើមទុនអាជីវកម្ម វាគ្មិន៖ លោក រុំ វណ្ណារ៉ា នាយកដ្ឋានឥណទាន និងគ្រប់គ្រងសាខាក្រេឌីត លោក រុំ រដ្ឋា នាយកពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

  • លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ (ខេត្តក្រចេះ)

    លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ (ខេត្តក្រចេះ)
  • ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារបោះឆ្នោត បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ

    ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារបោះឆ្នោត បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ

    លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ ដោយមានកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការពារ និងអន្តរាគមន៍នៅតាមគោលដៅនិមួយៗ ហើយគិតត្រឹមវេលាម៉ោង៩ព្រឹកមិញនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជូន និងប្រគល់-ទទួលសម្ភារ ឯកសារបោះឆ្នោត ទៅដល់គណៈកម្មការការិយាល័យបោះឆ្នោតទាំង១២មណ្ឌល រួចរាល់អស់ហើយ ក្នុងនោះរួមមាន សន្លឹកឆ្នោត , បញ្ជីបោះឆ្នោតផ្លូវការ , ទឹកខ្មៅជ្រលក់ដៃ , ត្រាសម្ងាត់ , ហិបឆ្នោត , ត្រាការិយាល័យ , កេសសម្ភារបោះឆ្នោត និងបន្ទប់សម្ងាត់ ។ លោក នឹម វ៉ាន់សំ មានប្រសាសន៍ទៀតថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ ខណៈខេត្តសៀមរាប មានការិយាល័យបោះឆ្នោតចំនួន១២កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១២របស់ខេត្ត…

  • អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង១ពាន់១០០លានដុល្លារក្នុងរយ:ពេល៤ខែដើមឆ្នាំ២០១៩

    អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង១ពាន់១០០លានដុល្លារក្នុងរយ:ពេល៤ខែដើមឆ្នាំ២០១៩

    អគ្គនាយកដ្ឋានពន្ធដារប្រពន្ធបានជាង១ពាន់១០០លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្ណាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួន ៤ពាន់៦០០ប៊ីលាន២២០ លានរៀល ដែលប្រហែលជាង១ពាន់១៥០លាន ដុល្លារអាមេរិក។ ចំណូលពន្ធ៤ខែដំបូង ត្រូវគេរាយការណ៍ថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ បានកើនឡើងចំនួនប្រមាណជា ២៤០លាន២សែន៨ម៉ឺនដុល្លារអាមេរិកស្មើនឹង ២៦.៤១%។ ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួន ១ពាន់ ២៦១ ប៊ីលាន១៦០លានរៀល ប្រហែល ៣១៥លាន២សែន៩ម៉ឺនដុល្លារ អាមេរិក។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ៕   …

  • ក្រសួងផែនការ ជូនដំណឹងស្តីពីកិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ក្រសួងផែនការ ជូនដំណឹងស្តីពីកិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
  • ថ្នាំញៀន៧កញ្ចប់ និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តដកហូត និងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី!

    ថ្នាំញៀន៧កញ្ចប់ និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តដកហូត និងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី!

    សារធាតុញៀនប្រភេទ(ម៉ាទឹកកក) សរុបចំនួន៧កញ្ចប់ ស្មើនិង៧,៥៦ក្រាម រួមនិងជនសង្ស័យ      ប្រុស ស្រី៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះ     ធ្វើការឃាត់ខ្លួន និងដកហូតកាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង  ទទួលបន្ទុកការងារព្រហ្មទណ្ឌ  បានអោយដឹងថា នៅព្រឹកថ្ងៃ២៧ ខែមីនា វេលាម៉ោង១១.៣០នាទី កម្លាំងអាវុធហត្ថស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីជួញដូរចែកចាយ រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច  ឃុំកន្ទួត ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ នូវ ខួច ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ដកហូតបាន ថ្នាំញៀនម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ ទំងន់៣,១៩g។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ …

  • សម្តេចបដិសេធការចោទទិញខ្លួនអ្នកស្នើសិទ្ធិសុំធ្វើនយោបាយសាឡើងវិញ

    សម្តេចបដិសេធការចោទទិញខ្លួនអ្នកស្នើសិទ្ធិសុំធ្វើនយោបាយសាឡើងវិញ

    ការចាកចេញជាបន្តបន្ទាប់របស់អ្នកនយោបាយមួយចំនួនពីលោក សម រង្ស៊ី បាននាំឲ្យក្រុមប្រឆាំងបានសម្តែងក្តីក្តៅក្រហាយ និងចោទថាជាអំពើទិញខ្លួនដោយគណបក្សប្រជាជនកម្ពុជា។ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រសាសន៍នៅខេត្តពោធិ៍សាត់នៅពិធីជួបសំណេះសំណាលជាមួយនឹងកម្មករជាងមួយម៉ឺននាក់នៅថ្ងៃទី២០មីនានេះ បានថ្លែងចាត់ទុកសម្តីទិញខ្លួននោះ គឺជាការ ប្រមាថមើលងាយដល់អ្នកនយោបាយដែលបានទទួលសិទ្ធិធ្វើនយោបាយសាឡើងវិញ។ ប្រសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងស្ថានការណ៍នយោបាយដែលមានសមាជិកមួយចំនួន ទៀតនៃអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាបន្តចាកចេញពីលោក សម រង្ស៊ី ក្នុងសប្តាហ៍នេះ បើទោះបីជា លោក សម រង្ស៊ី បានព្យាយាមរារាំងពួកគេមិនឲ្យចាកចេញយ៉ាងណាក៏ដោយ។ អតីតតំណាងរាស្ត្រ និងសមាជិកគណៈកម្មការនាយកនៃអតីតគណបក្សសង្គ្រោះជាតិចំនួន៦នាក់ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយសាឡើងវិញក្នុងសប្តាហ៍នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយសាឡើងវិញ។ លោក រៀល ខេមរិន្ទ្រ លោកអ៊ូ ចាន់រ័ត្ន លោក កង គឹមហាក់ លោកជីវ កត្តា លោកស្រី ទេព សុទ្ធី និងលោក ចាន់ សិលា ត្រូវបានព្រះរាជក្រឹត្យ ត្រាស់បង្គាប់នៅថ្ងៃទី១៨ និង១៩មីនាសប្តាហ៍នេះ ដិយផ្តល់នីតិសម្បទាធ្វើនយោបាយសាឡើងវិញ។ សម្តេចនាយករដ្ឋមន្ត្រី…

  • ជនសង្ស័យម្នាក់ឆក់កាបូបនិស្សិតស្រី បានសម្រេចតែគេចមិនផុតពីសមត្ថកិច្ចខណ្ឌទួលគោក

    ជនសង្ស័យម្នាក់ឆក់កាបូបនិស្សិតស្រី បានសម្រេចតែគេចមិនផុតពីសមត្ថកិច្ចខណ្ឌទួលគោក

       ភ្នំពេញ៖  នៅវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងនៅចំណុច ខាងមុខសាលាសង្កាត់ទឹកល្អក់ទី១ ផ្លូវលេខ259  សង្កាត់ទឹកល្អក់ទី1 ខណ្ឌទួលគោក  ពីបទ:ឆក់កាបូបយួរពីនិស្សិតស្រី ខណ:ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវដោយដាក់កាបូបព្យួរលើម៉ូតូ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកបានសម្រេច ហើយជិះម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍អន្តរាគមន៍ ទាន់ពេលនិងឃាត់បានជនសង្ស័យជាក់ស្តែងតែម្តង។     ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន  ជនសង្ស័យម្នាក់ ឈ្មោះ ណុប សាមុត ភេទប្រុស អាយុ15ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សិស្ស វិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី11D1 ស្នាក់នៅ ផ្ទះជួលលេខ226  ផ្លូវលេខ 598  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។      វត្ថុតាងចាប់យករួមមាន ៖-កាបូបយួរ01 ក្នុងនោះមាន  .ប្រាក់ដុល្លា = 40ដុល្លា .ប្រាក់រៀល = 170.000រៀល .ទូរស័ព្ទដៃ 01គ្រឿង Iphone6plus -ម៉ូតូ01គ្រឿងម៉ាក HondaC125 ពណ៍មាស ស៊េរី 2018 …