Category: ព័ត៌មានអន្តរជាតិ

  • លោក ពូទីន អះអាងថា គ្មានឡើយកិច្ចចរចាជាមួយអ៊ុយក្រែនស្តីពីការដោះលែងក្រុមនាវិកអ៊ុយក្រែន

    លោក ពូទីន អះអាងថា គ្មានឡើយកិច្ចចរចាជាមួយអ៊ុយក្រែនស្តីពីការដោះលែងក្រុមនាវិកអ៊ុយក្រែន

    អាហ្សង់ទីន៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងបូណូ អ៊ែរ៉េស ប្រទេសអាហ្សង់ទីនថា គ្មានឡើយកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលក្រុងគៀវ ជុំវិញភាពដែលអាចទៅរួច ក្នុងការដោះលែងក្រុមនាវិកអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួន រួមជាមួយនឹងនាវារបស់ពួកគេចំនួន០៣គ្រឿង ពីសំណាក់អាជ្ញារធររុស្ស៊ីកាលពីខែមុន។ លោក ពូទីន បាននិយាយថា រូបលោកនឹងមិនធ្វើការបកស្រាយអំពីការរឹតបន្តឹងលើជនជាតិអ៊ុយក្រែនដែលចូលក្នុងទឹកដីរបស់រុស្ស៊ីនោះឡើយ បន្ទាប់ពីទីក្រុងគៀវបានដាក់បម្រាមហាមឃាត់លើបុរសជនជាតិរុស្ស៊ីមានអាយុចាប់ពី១៦ ដល់៦០ឆ្នាំចូលក្នុងទឹកដីរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានចោទប្រកាន់ក្រុមនាវិកទំាង២៤នាក់នោះ ពីបទឆ្លងកាត់ព្រំដែនរបស់ប្រទេសរុស្ស៊ីដោយខុសច្បាប់។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងប្រឆាំងនឹងការអំពាវនាវរបស់អន្តរជាតិ ឲ្យដោះលែងក្រុមនាវិក និងនាវាជើងទឹក៣គ្រឿងរបស់អ៊ុយក្រែនដែលល្បាតតាមព្រំដែនរបស់ខ្លួន ហើយត្រូវទទួលរងការបាញ់ប្រហារ និងរឹបអូសយក ស្ថិតនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ កាលពីសប្តាហ៍មុន៕

  • មេបញ្ជាការតាលីបង់ម្នាក់នៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានសម្លាប់ដោយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក

    មេបញ្ជាការតាលីបង់ម្នាក់នៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានសម្លាប់ដោយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក

    អាហ្វហ្កានីស្ថាន៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានឱ្យដឹងថា មេបញ្ជាការជាន់ខ្ពស់ក្រុមតាលីបង់ម្នាក់ឈ្មោះ Mullah Abdul Manan Akhund ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស។ ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន បានបញ្ជាក់ថា ការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់ខាងលើ នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីប្រយុទ្ធក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្ត Helmand។ ដោយឡែក ក្រុមតាលីបង់វិញ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរ ដោយអះអាង ថាការស្លាប់របស់លោក Manan Akhund គឺជាការបាត់បង់យ៉ាងធំធេង តែនឹងមិនធ្វើឱ្យពួកគេចុះចាញ់ ឬបោះបង់ចោល ការព្យាយាមដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានឡើងវិញនោះទេ។ សូមបញ្ជាក់ថា លោក Manan Akhund គឺជាអភិបាល និងមេបញ្ជាការយោធាម្នាក់របស់ក្រុមតាលីបង់ប្រចាំខេត្ត Helmand ហើយលោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាម៉េរិក នៅក្នុងស្រុក Nawzad នៃខេត្ត Helmand កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ៕

  • មេដឹកនំាសហរដ្ឋអាម៉េរិក និងជប៉ុនធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្ម និងកូរ៉េខាងជើង

    មេដឹកនំាសហរដ្ឋអាម៉េរិក និងជប៉ុនធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្ម និងកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងក្នុងទីក្រុងបូណូស អ៊ែរ៉េស ប្រទេសអាហ្សង់ទីន ដោយផ្តោតសំខាន់ស្ថានភាពប្រទេសកូរ៉េខាងជើង និងបញ្ហាពាណិជ្ជកម្មទ្វេភាគី។ បើតាមសេចក្តីថ្លែងការណ៍ចេញដោយអ្នកនំាពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ លោក ត្រាំ និងលោក អាបេ បានជួបគ្នាពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20  នៅពេលដែលពួកលោកធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដូចជាពិគ្រោះយោបល់គ្នាលើរបៀបធ្វើការដ៏ល្អបំផុតជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមមានកូរ៉េខាងត្បូង ដើម្បីរក្សាការដាក់សម្ពាធលើរបបដឹកនំារបស់ទីក្រុងព្យុងយ៉ាង រហូតទាល់តែរដ្ឋកុម្មុយនីស្តមួយនេះ យល់ព្រមរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទំាងស្រុង ។ ទន្ទឹមគ្នានោះដែរ មេដឹកនំាទំាងពីរក៏បានធ្វើកិច្ចពិភាក្សាគ្នាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក-ជប៉ុនលើការជម្រុញតំបន់សេរី និងបើកចំហរ ព្រមទំាងជំហានបន្ទាប់ដើម្បីអនុវត្តន៍ដំណោះស្រាយរួមគ្នា សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួន ដូចជាថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។ បន្ថែមលើនេះ ពួកលោកថែមទំាងផ្លាស់ប្តូរទស្សនៈគ្នាអំពីពាណិជ្ជកម្ម និងចែករំលែកកិច្ចខិតខំប្រឹងប្រែងយ៉ាងស៊ីជម្រៅនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរ រួមទំាងតាមរយៈកិច្ចចរចាដែលមិនទាន់មានបំណងសំដៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ៕

  • ចិន និងរុស្ស៊ី ប្តេជ្ញារក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទំាងពីរ

    ចិន និងរុស្ស៊ី ប្តេជ្ញារក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទំាងពីរ

    អាហ្សង់ទីន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានថ្លែងថា រុស្ស៊ី-ចិនគួរតែរក្សាប្រពៃណីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជារៀងរាល់ឆ្នំា រវាងប្រមុខរដ្ឋរបស់ខ្លួន ហើយលោក ស៊ី មានទំនុកចិត្តថា ទំនាក់ទំនងរវាងប្រទេសទំាងពីរនឹងបន្តរីកចម្រើនបន្ថែមទៀត។ ថ្លែងនៅក្រៅកិច្ចប្រជុំកំពូល G20 លោកប្រធានាធិបតី ស៊ី បានគូសបញ្ជាក់ថា ចិន រុស្ស៊ី និងឥណ្ឌា គឺជាប្រទេសសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលខ្លាំង ហើយប្រទេសទាំងបី ក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់គ្នាទៅវិញទៅមកផងដែរ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាពង្រឹងពង្រីកកិច្ចសម្របសម្រួល និងការកសាងទំនុកចិត្ត ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសរបស់ពួកលោក ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សកលលោក៕  

  • រដ្ឋអាឡាស្កា របស់សហរដ្ឋអាម៉េរិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័រ

    រដ្ឋអាឡាស្កា របស់សហរដ្ឋអាម៉េរិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័រ

    សហរដ្ឋអាម៉េរិក៖ ទិន្នន័យពីមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហាររដ្ឋអាឡាស្កា ភាគពាយ័ព្យសហរដ្ឋអាម៉េរិក នៅម៉ោង១និង២៩នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ។ គួរបញ្ជាក់ថា រដ្ឋអាឡាស្កា ត្រូវបានអ្នកតាមដានភូមិសាស្ត្រទូទាំងសកលលោកដឹងថា ជាទីតាំងស្ថិតនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក និងតែងតែកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំ១៩៦៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតរហូតដល់៩.២រ៉ិចទ័រ បានបង្កទៅជារលកយក្សស៊ូណាមិ និងផ្តាច់ជីវិតជនជាតិអាម៉េរិក១៣៩នាក់ ។ បើតាមទិន្នន័យរបស់ CENC បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើនេះ មានជម្រៅញ័ររញ្ជួយពីក្នុងដីប្រមាណ៤០គីឡូម៉ែត្រ ដែលបានវាយប្រហារតំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា ដែលមានចម្ងាយ១៦គីឡូម៉ែត្រពីទីក្រុងអាន់ឆូរ៉េច។ ពីដំបូងឡើយក៏មានការព្រមានពីរលកយក្សស៊ូណាមិដែលអាចកើតមានផងដែរ ប៉ុន្តែនៅរយៈជាង២ម៉ោងក្រោយមក អាជ្ញាធរអាម៉េរិកបានដកការព្រមាននេះវិញ ។ រហូតមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះទេ តែអគារសាធារណៈ លំនៅដ្ឋានប្រជាជន និងអគារពាណិជ្ជកម្មផ្សេងៗទៀតបានទទួលរងការវាយប្រហារ ដែលនាំឲ្យមានការខូចខាតយ៉ាងដំណំ៕

  • សហរដ្ឋអាម៉េរិកគ្រោងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក

    សហរដ្ឋអាម៉េរិកគ្រោងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មន្ទីរការពារជាតិបញ្ចកោណគ្រោងនឹងធ្វើការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់បណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក សំដៅទប់ស្កាត់បទឧក្រិដ្ឋនានា និងលំហូរជនអន្តោប្រវែសន៍ខុសច្បាប់ ខណៈចំណាត់ការនេះ ធ្វើឡើងតបតាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការប្រកាសនេះដែរ បានកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសនៃការដាក់ពង្រាយដែលបានធ្វើឡើងកាលពីចុងខែតុលាកន្លងទៅនេះ នឹងត្រូវផុតកំណត់នៅ ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ចេម ម៉ាត់ទីស បានអះអាងថា ប្រទេសរបស់លោកនឹងធ្វើការដាក់ពង្រាយកងទ័ពបន្ថែម៤០០០នាក់ទៀត ពីលើចំនួនបច្ចុប្បន្នដែលត្រូវបានដាក់ពង្រាយរួចទៅហើយចំនួន៥៩០០នាក់។ សម្រាប់ការដាក់ពង្រាយនាពេលណាឲ្យប្រាកដនោះ ព័ត៌មាននឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ ហើយទាហានទាំងនោះមិនមែនត្រឹមតែមានតួនាទីការពារសន្តិសុខតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យបំពេញការងារផ្នែកវិស្វកម្ម វេជ្ជសាស្ត្រ និងដឹកជញ្ជូនផងដែរ៕

  • លោក George H.W. Bush អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ

    លោក George H.W. Bush អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានចេញផ្សាយថា អតីតប្រធានាធិបតីអាម៉េរិកលោក George H.W. Bush ដែលត្រូវបានឪពុករបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក George W. Bush នោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៩៤ឆ្នាំ។ កាលពីឆ្នាំ២០១៤ កូនប្រុសរបស់លោក George H.W. Bush គឺលោក George W. Bush បានរំលឹក និងកោតសរសើរអំពីស្នាដៃរបស់ឪពុកខ្លួន ដោយបានហៅថា ជាអតីតប្រធានាធិបតីអាម៉េរិក ដែលបានកាន់អំណាចមួយអាណត្តិដ៏ល្អជាងគេបំផុត។ លោក George H.W. Bush បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ខែនណឺបាំងផត រដ្ឋមែណេ ភាគខាងកើតសហរដ្ឋអាម៉េរិក។ លោក George H.W. Bush ដែលមានឈ្មោះពេញថា George Herbert Walker Bush គឺជាប្រធានាធិបតីទី៤១របស់សហរដ្ឋអាម៉េរិក…

  • មនុស្ស១០នាក់ស្លាប់នៅលីប៊ី ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសពីយន្តហោះមិនស្គាល់ប្រភព

    មនុស្ស១០នាក់ស្លាប់នៅលីប៊ី ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសពីយន្តហោះមិនស្គាល់ប្រភព

    លីប៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មនុស្ស១០នាក់បាត់បង់ជីវិត ដោយសារតែយន្តហោះមួយគ្រឿងដែលគេមិនទាន់ស្គាល់ប្រភព បានបើកការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសលីប៊ី ។ ក្រោយកើតហេតុភ្លាមៗ ក្រុមមន្ត្រីលីប៊ីបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញរថយន្តឆេះខ្ទេចជាច្រើនគ្រឿង និងសាកសពមនុស្សខ្លោចរោលចំនួន១០នាក់ ដែលអាជ្ញាធរលីប៊ីសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអាល់កៃដា។ មន្ត្រីយោធាលីប៊ីនៅភាគខាងត្បូងបាននិយាយថា យន្តហោះមិនស្គាល់ប្រភព ឬអត្តសញ្ញាណបានធ្វើការវាយប្រហារទៅលើក្បួនរថយន្តចំនួន៥គ្រឿង ដែលកំពុងតែចល័តនៅក្នុងទីក្រុង អាវ៉េណាត តំបន់ ហ្គាត់ ជាប់ព្រំដែនប្រទេសអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍តនេះ។ ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសលីប៊ីបានអះអាងថា ខ្លួនមិនបានបើកការវាយប្រហារខាងលើឡើយ ហើយលីប៊ីបានសង្ស័យថា វាអាចទង្វើរបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់យន្តហោះដ្រូនពិឃាត ព្រោះក្រុមភេរវករអាល់កៃដា គឺជាសត្រូវធំដែលអាម៉េរិកកំពុងតាមកម្ចាត់ទូទាំងសកលលោក៕

  • ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់រងទណ្ឌកម្មកាដាណា ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់រងទណ្ឌកម្មកាដាណា ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    ចិន៖ សារព័ត៌មានស៊ីនហួរបានចេញផ្សាយថា ប្រទេសកាណាដា នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសការដាក់ទណ្ឌកម្មទៅលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ដែលមានជាប់ទាក់ទិនទៅនឹងការសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន Washington Post លោក ចាម៉ាល់ ខាហ្សូកជី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមមន្ត្រីមកពីនាយកដ្ឋានកិច្ចការបរទេសរបស់កាណាដា បានហៅការសម្លាប់នេះថា ជាអំពើក្រៅប្រព័ន្ធតុលាការ ហើយថា ពួកគេកំពុងអំពាវនាវឲ្យមានគណនេយភាព និងតម្លាភាពឲ្យបានតឹងរ៉ឹងអំពីកាលៈទេសៈពាក់ព័ន្ធនឹងឃាតកម្មរបស់លោក ខាហ្សូកជី។ លោក ចាម៉ាល់ ខាហ្សូកជី ដែលជាទូទៅតែងតែរិះគន់លើគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ត្រូវបានសម្លាប់កាលពីខែតុលាកន្លងទៅ បន្ទាប់ពីបានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី៕

  • ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីឈានដល់ការប្រកាសអាសន្ន និងត្រៀមជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាពជាបន្ទាន់

    ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីឈានដល់ការប្រកាសអាសន្ន និងត្រៀមជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាពជាបន្ទាន់

    អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលីបានព្រមានឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងក្នុងកម្រិតប្រកាសអាសន្ន កំពុងបង្កការគំរាមគំហែងដល់ប្រជាជន និងករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួនក្នុងរដ្ឋ ឃ្វីនលែន អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីបានឱ្យដឹងថា ភ្លើងឆេះព្រៃជាង២០០ករណីកំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ ឃ្វីនលែន ក្នុងនោះមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ ដែលបានបង្ខំឱ្យពួកគេជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងភ្លើងឆេះព្រៃធំៗចំនួន៧ករណីទៀតកំពុងគំរាមកំហែង និងបង្កឱ្យអាកាសធាតុឡើងក្ដៅរហូតដល់ទៅ៤៥អង់ស្សាសេនៅតាមតំបន់ខ្លះ។ ប្រភពដដែលបានឱ្យដឹងទៀតថា លំនៅដ្ឋានប្រជាជនប្រមាណ១៥ខ្នងក៏ត្រូវបានបំផ្លាញផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃជាង២០០កន្លែង ស្របពេលដែលអ្នកពន្លត់អគ្គិភ័យ១០០នាក់មកពីរដ្ឋ New South Wales ត្រូវបានបញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ៕