Category: ព័ត៌មានអន្តរជាតិ

  • ពលរដ្ឋវៀតណាម៣៨៦នាក់ស្លាប់កាលពីឆ្នាំ២០១៧ ដោយសារការវាយប្រហារពីព្យុះទីហ្វុងជាច្រើន និងខូចខាតដល់សេដ្ឋកិច្ចជាតិអស់២,៦ពាន់លានដុល្លារ

    ពលរដ្ឋវៀតណាម៣៨៦នាក់ស្លាប់កាលពីឆ្នាំ២០១៧ ដោយសារការវាយប្រហារពីព្យុះទីហ្វុងជាច្រើន និងខូចខាតដល់សេដ្ឋកិច្ចជាតិអស់២,៦ពាន់លានដុល្លារ

    វៀតណាម៖ សូមរំលឹកថា កាលពីឆ្នាំ២០១៧ ព្យុះទីហ្វុងជាច្រើនបានផ្ដាច់ជីវិតមនុស្ស៣៨៦នាក់នៅក្នុងប្រទេសវៀតណាម និងបំផ្លាញផ្ទះ៦០០,០០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ គិតជាទឹកប្រាក់ស្មើនឹង២,៦ពាន់លានដុល្លារអាម៉េរិក។ យោងតាមប្រភពពីអាជ្ញាធរវៀតណាម បានបញ្ជាក់ថា មនុស្សម្នាក់ទៀតបានបាត់បង់ជីវិត ខណៈផ្លូវថ្នល់ និងទូកជាច្រើន ព្រមទាំងលំនៅដ្ឋានប្រជាជនរាប់សិបខ្នងត្រូវទទួលការរងខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីព្យុះទីហ្វុងយូសាជិ ដែលបាននឹងកំពុងគំរាមគំហែងតំបន់ភាគខាងត្បូងប្រទេស។ ប្រភពដដែលបន្តថា ព្យុះទីហ្វុងដ៏កំណាចនេះបានវាយប្រហារវៀតណាមចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកម្ល៉េះ លើតំបន់ភាគខាងត្បូងប្រទេស រាប់ចាប់ពីខេត្ត បារៀវង់តូ រហូតដល់ខេត្តប៊ិនត្រេ មុនក្លាយជាព្យុះត្រូពិច។ យូសាជិ ក៏បានបំផ្លាញលំនៅដ្ឋាន៥១ខ្នង ទូក៤៦គ្រឿង និងបង្កជាគ្រោះបំណាក់ដី ព្រមទាំងភ្លៀងធ្លាក់ខ្លាំងជន់លិចផ្ទៃដីដាំដុះ៧១៨ហិកតា គ្រាដែលផ្លូវជាតិប្រវែង១,៥គីឡូម៉ែតក៏រងការខូចខាតផងដែរ។ បន្ថែមលើនេះ ព្យុះទីហ្វុង យូសាជិ ថែមទាំងបានបង្ខំសាលារៀនជាច្រើនក្នុងទីក្រុងហូជីមិញ និងខេត្តនិញធ័ន ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃច័ន្ទនេះ ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង៕

  • វេណេហ្ស៊ុយអេឡាចាប់ផ្តើមសងបំណុល១,២ពាន់លានដុល្លារ ដើម្បីការពារក្រុមហ៊ុនប្រេងដ៏ធំ Citgo

    វេណេហ្ស៊ុយអេឡាចាប់ផ្តើមសងបំណុល១,២ពាន់លានដុល្លារ ដើម្បីការពារក្រុមហ៊ុនប្រេងដ៏ធំ Citgo

    វេណេហ្ស៊ុយអេឡា៖ វេណេហ្ស៊ុយអេឡា ជាប្រទេសដែលកំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ បានសម្រេចបានចំណាយលុយ១,២ពាន់លានដុល្លារអាម៉េរិក ដើម្បីទូទាត់បំណុលរបស់ក្រុមហ៊ុន Citgo ជាក្រុមហ៊ុនប្រេងមានមូលដ្ឋាននៅអាម៉េរិក ដោយភាគហ៊ុនលើសលុបរបស់ក្រុមហ៊ុននេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋរបស់វេណេហ្ស៊ុយអេឡាឈ្មោះថា PDVSA ។ ប្រាក់១,២ពាន់លានដុល្លារអាម៉េរិកនេះ នឹងត្រូវទូទាត់ជូនទៅក្រុមហ៊ុន Crystallex International Corp បើមិនដូច្នេះទេ សំណុំរឿងនេះនឹងត្រូវបញ្ចូនទៅតុលាការ ដើម្បីទាមទារការគ្រប់គ្រងលើក្រុមហ៊ុន Citgo នេះបើតាមឯកសាររបស់ធនាគារកាណាដា។ វេណេហ្ស៊ុយអេឡាបានទូទាត់ជាជំហានដំបូង៤២៥លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៨ ហើយត្រូវទូទាត់ប្រាក់នៅសេសសល់ត្រឹមដើមឆ្នាំ២០២១។ ក្នុងករណីខកខាននោះ ក្រុមហ៊ុន Crystallex មានមូលដ្ឋាននៅកាណាដាមួយនេះ នឹងចាប់ផ្តើមចាត់ការតាមនីតិវិធីតុលាការ។ ខណៈដែលវេណេហ្ស៊ុយអេឡាជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែទណ្ឌកម្មរបស់អាម៉េរិកនោះ ប្រទេសនេះត្រូវទូទាត់បំណុលរាប់សិបពាន់លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន Citgo Petroleum Corporation គឺជាក្រុមហ៊ុនចម្រាញ់ប្រេង ដឹកជញ្ជូនប្រេង ដ៏ធំមានទីតាំងនៅក្រុង Houston រដ្ឋ Texas ភាគហ៊ុនភាគច្រើនគឺជារបស់ក្រុមហ៊ុន PDVSA ជាក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា៕

  • មេដឹកនាំកូរ៉េខាងជើងហ៊ានចំណាយលុយជាង១០០លានដុល្លារអាម៉េរិក ទិញរបស់របរផ្ទាល់ខ្លួន១០ប្រភេទ

    មេដឹកនាំកូរ៉េខាងជើងហ៊ានចំណាយលុយជាង១០០លានដុល្លារអាម៉េរិក ទិញរបស់របរផ្ទាល់ខ្លួន១០ប្រភេទ

    កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទ្រព្យសម្បត្តិសរុបប្រមាណ៥ពាន់លានដុល្លារអាម៉េរិក ដោយគេដឹងថា លោកហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីទិញរបស់ដែលលោកចង់បាន នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន Therichest កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីៗទាំង១០យ៉ាងដែលមេដឹកនាំកូរ៉េខាងជើង វ័យ៣៥ឆ្នាំខាងលើហ៊ានចំណាយលុយទិញ ដោយមិនខ្វល់នោះ រួមមានរថយន្ត Mercedes Benz S600 ការពារគ្រាប់ តម្លៃជិត២លានដុល្លារអាម៉េរិក ឧទ្យាន Pyongyang Amusement Park និង Munsu Water Park តម្លៃ១០០លានដុល្លារអាម៉េរិក ព្យ៉ាណូជាង ៣០គ្រឿង ដោយក្នុងមួយគ្រឿងៗមានតម្លៃប្រហែល ៦០០០០ដុល្លារអាម៉េរិក ទីលានវាយកូនគោលផ្ទាល់ខ្លួនចំណាយលុយ៣លានដុល្លារអាម៉េរិកសម្រាប់សាងសង់ និងប្រហែល ៥០០០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំដើម្បីមើលថែ យន្តហោះផ្ទាល់ខ្លួន តម្លៃ ១,៥ លានដុល្លារអាម៉េរិក នាឡិកាដៃច្រើនគ្រឿង តម្លៃសរុប ៨ លានដុល្លារអាម៉េរិក ផលិតផលនាំចូល ជាពិសេស ស្រា Hennessy ដែលមានតម្លៃ ២០០០ ដុល្លារអាម៉េរិក អំណោយសម្រាប់ភរិយា…

  • សហរដ្ឋអាម៉េរិកព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក សំដៅរាំងខ្ទប់លំហូរជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាម៉េរិកកណ្តាល

    សហរដ្ឋអាម៉េរិកព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក សំដៅរាំងខ្ទប់លំហូរជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាម៉េរិកកណ្តាល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៊ិកនៅក្នុងករណីចាំបាច់ ក្នុងគោលបំណងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល។ ការព្រមានរបស់មេដឹកនាំអាម៉េរិករូបនេះ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា សហរដ្ឋអាម៉េរិក និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ត្រូវរង់ចាំទទួលការវាយតម្លៃនៅលើទឹកដីម៉ិកស៊ិកជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាម៉េរិក ប៉ុន្តែសេចក្ដីរាយការណ៍នេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិកច្រានចោល។ នៅក្នុងសារមួយបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បាននិយាយថា ជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអាម៉េរិកឡើយ រហូតទាល់តែពួកគេឆ្លងការវាយតម្លៃ និងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ជាមុនសិន។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងករណីចាំបាច់ យើងនឹងបិទព្រំដែនភាគខាងត្បូងរបស់យើង ហើយយើងនឹងអនុញ្ញាតឱ្យចូលសហរដ្ឋអាម៉េរិកសម្រាប់តែអ្នកចូលដោយស្របច្បាប់តែប៉ុណ្ណោះ៕ម.ន

  • មេដឹកនាំអង់គ្លេសជំរុញឱ្យពលរដ្ឋខ្លួនគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    មេដឹកនាំអង់គ្លេសជំរុញឱ្យពលរដ្ឋខ្លួនគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធើរ៉េសា មេ បានសរសេរលិខិតមួយច្បាប់ទៅកាន់ពលរដ្ឋទាំងអស់ ដើម្បីបំផុសឱ្យពួកគេគាំទ្រដល់កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី ស្របពេលដែលបណ្ដាមេដឹកនាំអឺរ៉ុបកំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ធ្វើឡើងគ្រាដែលបណ្ដាមេដឹកនាំអឺរ៉ុបក៏កំពុងជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលដែរ ដើម្បីសម្រេចចិត្តថាតើគួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ឬក៏យ៉ាងណា ខណៈប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ផ្ដល់អនុសាសន៍ឱ្យប្រទេសជាសមាជិកទាំងអស់អនុម័តលើកិច្ចព្រមព្រៀងនេះ ដែលនឹងបើកផ្លូវឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩ខាងមុខ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ នៅតែចាំបាច់ត្រូវមានការអនុម័តពីសភាអង់គ្លេសជាមុនសិន នៅក្នុងបរិបទដែលសមាជិកសភាមួយចំនួនអះអាងថា នឹងបោះឆ្នោតជំទាស់។ គួរបញ្ជាក់ថា នៅក្នុងលិខិតខាងលើនេះ លោកស្រី ធើរ៉េសា មេ ក៏បានសន្យាផងដែរថា កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី នឹងជួយឱ្យចក្រភពអង់គ្លេសមានអនាគតភ្លឺស្វាង ហើយថា ការចាកចេញពីសហភាពអឺរ៉ុបនៅឆ្នាំក្រោយនេះ នឹងក្លាយជាពេលវេលាមួយដ៏សំខាន់ ក្នុងការផ្សះផ្សាប្រជាជាតិអង់គ្លេសទាំងមូល៕ម.ន

  • មនុស្ស២៦០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    មនុស្ស២៦០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិចទ័របានធ្វើការវាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បណ្តាលឲ្យមនុស្សរាប់រយនាក់ទទួលរងរបួស។ ប្រភពបន្តថា គ្រោះធម្មជាតិនេះ បានវាយប្រហារក្នុងរយៈពេលខ្លីប៉ុណ្ណោះ នៅម៉ោងប្រមាណ៨យប់ថ្ងៃ អាទិត្យ ម្សិលមិញ (ម៉ោងក្នុងតំបន់) មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុង Sarpol-e Zahab នៅក្នុងខេត្ត Kermanshah ស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ហើយបើតាមការប៉ាន់ស្មាននោះ គ្រោះរញ្ជួយដីខាងលើ មានជម្រៅប្រមាណ១០គីឡូម៉ែត្រ។ សារព័ត៌មានអ៊ីរ៉ង់បានដកស្រង់សម្តីរបស់អភិបាលខេត្តមកបញ្ជាក់ថា គ្រោះមហន្តរាយនេះដែរ បានធ្វើឱ្យអាគារជាច្រើនរងការខូចខាត ហើយយ៉ាងហោចណាស់មានមនសុ្ស២៦០នាក់រងរបួស ដែលភាគច្រើននៃពួកគេទទួលរងរបួសស្រាលប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ភ្លាមៗនោះ បានធ្វើការបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ទីតាំងកើតហេតុ៕ម.ន

  • ចំនួនមនុស្សស្លាប់កើនដល់៣០នាក់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ុយហ្កាន់ដា

    ចំនួនមនុស្សស្លាប់កើនដល់៣០នាក់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ុយហ្កាន់ដា

    អ៊ុយហ្កាន់ដា៖ អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិសអ៊ុយហ្កាន់ដា បានប្រាប់ឱ្យដឹងនៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងទឹកទន្លេ Lake Victoria កាលពីថ្ងៃសៅរ៍នោះ បានបន្តកើនឡើងដល់៣០នាក់ហើយ។ អ្នកនាំពាក្យប៉ូលិសអ៊ុយហ្កាន់ដា លោក Patrick Onyango បានគូសបញ្ជាក់ថា ក្រុមយោធាម៉ារីន និងមន្រ្តីប៉ូលិស រួមជាមួយនឹងក្រុមអ្នកមុជទឹកក្នុងតំបន់ផងនោះ បានជួយសង្គ្រោះទាន់ពេលវេលានូវជនរងគ្រោះចំនួន២៧នាក់ នៅក្នុងករណីលិចទូកដ៏អាក្រក់នេះ។ ប្រភពដដែលបន្តថា ទូកចំនួន២គ្រឿងបានលិចយ៉ាងជ្រៅទៅក្នុងទឹកទន្លេ Lake Victoria នៅសង្កាត់ Mukono ភាគកណ្តាលប្រទេសអ៊ុយហ្កាន់ដា។ លោក Patrick Onyango បានអះអាងថា សោកនាដកម្មនេះ បង្កឡើងដោយសារការផ្ទុកមនុស្សលើសចំណុះ និងអាកាសធាតុអាក្រក់៕ម.ន

  • ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    ប្រមុខការទូតតួកគីនិយាយថា លោក ដូណាល់ ត្រាំ បានបិទភ្នែកទាក់ទិននឹងករណីឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

    តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគីលោក មេវលូត កាវូសូគ្លូ បាននិយាយថា សម្តីរបស់លោក ដូណាល់ ត្រាំ អំពីការស៊ើបអង្កេតលើករណីសម្លាប់អ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី បង្ហាញថា ប្រធានាធិបតីអាម៉េរិករូបនេះ បានបិទភ្នែកធ្វើមិនដឹងព័ត៌មានលម្អិតអំពីហេតុការណ៍នោះ។ នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្តេជ្ញានៅតែធ្វើជាដៃគូរបស់អារ៉ាប៊ីសាអូឌីត ទោះជាមានការលើកឡើងថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ អាចដឹងអំពីផែនការសម្លាប់លោក ខាហ្សូកជី កាលពីខែមុនក្តី។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក កាវូសូគ្លូ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានជូនព័ត៌មានដល់តួកគី អំពីការថតសម្លេងពាក់ព័ន្ធនឹងការស្លាប់របស់លោក ខាហ្សូកជី នៅមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយតួកគីមួយបានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍កណ្តាល (សេអ៊ីអា) អាម៉េរិកមានសំឡេងថតបានមួយ ដែលបង្ហាញថា ព្រះអង្គម្ចាស់បានចេញបញ្ជាឲ្យបំបិទមាត់លោក ខាហ្សូកជី ៕ម.ន

  • ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ក្រសួងការបរទេសចិនលើកឡើងថា ការគំរាមរបស់សហរដ្ឋអាម៉េរិក ដើម្បីដកចិនចេញពីអង្គការ WTO គឺជាការនិយាយមិនសមហេតុផល

    ចិន៖ ការគំរាមកំហែងដោយទីប្រឹក្សាសំខាន់ម្នាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីបណ្តេញចិនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានក្រសួងការបរទេសចិនច្រានចោលថា ជាការនិយាយមិនសមហេតុផល កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង បាននិយាយនៅក្នុងសន្និ សីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “អង្គការ WTO គឺជាអង្គការពហុភាគី និងមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនោះទេ” ។ លោកបានកត់សម្គាល់ថា ការអត្ថាធិប្បាយបែបនេះ “គឺបកអាក្រាតនូវចរិតគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងស្មារតីមោទនភាពលើខ្លួនឯងជ្រុលហួសហេតុ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ខេវិន ហាសសេត ជាប្រធានក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ចិនប្រព្រឹត្តមិនត្រឹមត្រូវក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយថែមទំាងបានស្នើថា ករណីមួយអាចត្រូវបានធ្វើឡើងដើម្បីបណ្តេញចិនចេញពីអង្គការអន្តរជាតិនេះ៕ម.ន

  • របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    របាយការណ៍អាកាសធាតុរបស់រដ្ឋាភិបាល បានព្រមានអំពីគ្រោះមហន្តរាយកាន់តែអាក្រក់នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ របាយការណ៍ថ្មីមួយរបស់សហព័ន្ធបានព្រមានថា គ្រោះមហន្តរាយធម្មជាតិនឹងកាន់តែអាក្រក់ទៅៗនៅសហរដ្ឋអាម៉េរិក ដោយសារតែការឡើងកម្តៅផែនដី ដោយរបាយការណ៍របស់សេតវិមានដែលចេញដោយស្ងៀមស្ងាត់នៅក្នងថ្ងៃសុក្រសប្តាហ៍នេះ ក៏ផ្សាយបញ្ច្រាស់គ្នាជាញឹកញាប់ពីការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ផងដែរ។ របាយការណ៍វាយតម្លៃអាកាសធាតុជាតិ ត្រូវបានគេសរសេរជាយូរមកហើយ មុនពេលភ្លើងឆេះព្រៃលេបត្របាក់នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែនេះ និងនៅមុនពេលព្យុះកំបុតត្បូងផ្លរិន និងព្យុះម៉ៃឃើល វាយលុកឆ្នេរសមុទ្រខាងកើត និងរដ្ឋផ្លរីដា។ របាយការណ៍នេះលើកឡើងថា ការឡើងកម្តៅខ្ពស់លើផែនដី បានកើតឡើងជាញឹកញាប់ ខ្លាំងក្លា រីករាលដាល ឬ អូសបន្លាយពេលយូរ ។ របាយការណ៍នេះបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំបែកកំណត់ត្រារបស់សហរដ្ឋអាម៉េរិកសម្រាប់អាកាសធាតុដ៏បំផ្លិចបំផ្លាញ ដោយធ្វើឱ្យប្រទេសមហាអំណាចនេះ ខាតបង់ប្រាក់អស់៤០០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៥ ។ របាយការណ៍នេះចេញផ្សាយជារៀងរាល់ពីរបីឆ្នាំម្តង ហើយផ្អែកទៅលើការសិក្សាស្រាវជ្រាវមុនៗជាង១,០០០ ខណៈវាបង្ហាញលម្អិតពីរបៀបដែលការឡើងកម្តៅផែនដីចេញពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័នកំពុងធ្វើឱ្យខូចខាតដល់តំបន់នីមួយៗនៃសហរដ្ឋអាម៉េរិក និងថាតើវាប៉ះពាល់ដល់វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចយ៉ាងដូចម្តេច ក្នុងនោះរួមមានទាំងវិស័យថាមពល និងកសិកម្ម៕ម.ន