Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ និយាយថា ផលប្រយោជន៍របស់អាម៉េរិកមានសារៈសំខាន់ជាងការដាក់ទណ្ឌកម្មអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែតម្នាក់

    លោក ដូណាល់ ត្រាំ និយាយថា ផលប្រយោជន៍របស់អាម៉េរិកមានសារៈសំខាន់ជាងការដាក់ទណ្ឌកម្មអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែតម្នាក់

    សហរដ្ឋអាម៉េរិក៖ នៅមុនពេលលោកចាកចេញដំណើរទៅប្រារព្ធពិធីបុណ្យរំឭកគុណព្រះអាទិទេព ដែលភាសាអង់គ្លេសហៅថា ពិធីបុណ្យ Thanks giving ប្រ ធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅឯសេតវិមានថា សន្តិសុខជាតិ និងផលប្រយោជន៍ខាងសេដ្ឋកិច្ច មានសារៈសំខាន់ជាងកង្វល់ខាងសិទ្ធិមនុស្ស ហើយប្រកាសថា យើងឈរជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា ការដែលព្រះរាជាណាចក្រនេះ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងការដែលប្រទេសនេះទិញគ្រឿងឧបករណ៍យោធាអាម៉េរិក គឺជាការធ្វើឱ្យមានការងាររាប់សែន និង ប្រាក់វិនិយោគរាប់ពាន់លានដុល្លារថែមទៀតផង ។ ស្របពេលជាមួយគ្នានោះដែរ ប្រ ធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា  ប្រទេសរុស្សី និង ចិន នឹងមិនទទួលកាដូនេះទេ ហើយថា  ប្រេងឥន្ធនៈនឹងឡើងថ្លៃ ប្រសិនបើមានការបែកបាក់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក  និងប្រទេសអារ៉ាប៊ីសាអូឌីត ៕

  • បញ្ជាហាមឃាត់ផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ត្រូវច្រានចោលដោយចៅក្រមសហរដ្ឋអាម៉េរិក

    បញ្ជាហាមឃាត់ផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ត្រូវច្រានចោលដោយចៅក្រមសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ បទបញ្ជារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលមានគោលដៅបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនភាគខាងត្បូងសហរដ្ឋអាម៉េរិកដោយខុសច្បាប់នោះ ត្រូវបានចៅក្រមសហព័ន្ធអាម៉េរិកម្នាក់ សម្រេចចិត្តទាត់ចោលនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ ចៅក្រមសហព័ន្ធអាម៉េរិកក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ លោក Jon Tigar គឺជាអ្នកចេញសេចក្ដីសម្រេចរាំងខ្ទប់បទបញ្ជារបស់លោក ដូណាល់ ត្រាំ ក្រោយបានស្ដាប់ការអះអាងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស។ ការសម្រេចចិត្តរបស់លោកចៅក្រម Jon Tigar នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែត្រូវបន្តអនុវត្តតាម រហូតដល់តុលាការចេញសេចក្ដីសម្រេចថ្មីមួយទៀតជុំវិញករណីនេះ នៅខែធ្នូខាងមុខ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាមួយកាលពីដើមខែវិច្ឆិកានេះ ក្នុងគោលបំណងទប់ស្កាត់លំហូរជនភៀសខ្លួនមកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល ដែលកំពុងព្យាយាមសម្រុកចូលមកកាន់ទឹកដីមហាអំណាចមួយនេះ៕

  • មេដឹកនាំចិន និងហ្វីលីពីន ព្រមព្រៀងគ្នាចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ

    មេដឹកនាំចិន និងហ្វីលីពីន ព្រមព្រៀងគ្នាចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ

    ហ្វីលីពីន៖ ហ្វីលីពីន និងចិនយល់ព្រមបង្កើនចំណងទាក់ទងរវាងប្រទេសទាំងពីរ ទៅជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងបានព្រមព្រៀងគ្នាជំរុញគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលការឯកភាពនេះ កើតឡើងក្នុងជំនួបរវាងប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងរដ្ឋធានីម៉ានីល នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នា លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ចក្ខុវិស័យនេះ បានបង្ហាញពីគោលដៅច្បាស់លាស់នៃទំនាក់ទំនងរវាងចិន និងហ្វីលីពីន ក៏ដូចជាការផ្ញើសារដ៏រឹងមំាមួយទៅកាន់ពិភពលោកទាំងមូលថា ប្រទេសទំាងពីរ គឺជាដៃគូបាននឹងកំពុងស្វែងរកការអភិវឌ្ឍរួមគ្នា។ ជាមួយគ្នានេះ លោក ឌូទើតេ បាននិយាយថា ការកសាងទំនុកចិត្តកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាលរបស់យើង បានបង្កើនកិច្ចសន្ទនា និងអន្តរកម្មជាច្រើនលើកម្រិតជាច្រើន។ ជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានខិតខំប្រឹងប្រែងដើម្បីយកចិត្តទុកដាក់ដល់ការបន្តការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍របស់យើងនៅក្នុងវិស័យជាច្រើន។ សូមបញ្ជាក់ថា លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅប្រទេសហ្វីលីពីន ដែលចាប់ផ្តើមពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកានេះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រធានាធិបតី និងជាប្រធានរដ្ឋចិននារយៈពេល១៣ឆ្នំានេះ៕

  • រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូល APEC គ្មានសេចក្ដីថ្លែងការណ៍ ព្រោះប្រទេសខ្លះចង់បញ្ចូលគំនិតគាំពារនិយម

    រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូល APEC គ្មានសេចក្ដីថ្លែងការណ៍ ព្រោះប្រទេសខ្លះចង់បញ្ចូលគំនិតគាំពារនិយម

    ចិន៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC បញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍អ្វីឡើយ។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានអះអាងថា ការដែលគ្មានសេចក្ដីថ្លែងការណ៍នេះ ក៏ព្រោះតែប្រទេសខ្លះចង់បញ្ចូលគំនិតគាំ ពារនិយម និងឯកតោភាគីនិយម។ កិច្ចប្រជុំកំពូល APEC ដែលធ្វើឡើងនៅប្រទេសប៉ាពួញ៉ូវហ្គីណេ បានក្លាយជាវេទិការរិះគន់គ្នារវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលមានលោកអនុប្រធានាធិបតី ម៉ៃ ភែន ជាតំណាង និងចិនដែលមានលោកប្រធា នាធិបតី ស៊ី ជិនពីង ចូលរួមដោយផ្ទាល់។ ជម្លោះរវាងមហាអំណាចទាំងពីរ បានធ្វើឲ្យរាំងស្ទះដល់ការចេញសេចក្ដីថ្លែងការណ៍លើកទីមួយ ចាប់តាំងពីការកកើតជំនួបកំពូល APEC កាលពីឆ្នាំ១៩៨៩មក ខណៈនាយករដ្ឋមន្ត្រីប៉ាពួញ៉ូវហ្គីណេ លោក Peter O’Neill បានត្រឹមចេញសេចក្ដីថ្លែងការណ៍ប្រធានកិច្ចប្រជុំ។ ខណៈគេនាំគ្នាចង្អុលចិន និងសហរដ្ឋអាម៉េរិក ជាមេនាំហេតុមិនឲ្យមានសេចក្ដីថ្លែងការណ៍ចេញរួចនោះ ប្រមុខការទូតចិនលោក វ៉ាង យី មិនបានបដិសេធឡើយ តែបាននិយាយថា សេចក្ដីថ្លែងការណ៍ចេញមិនរួចព្រោះប្រទេសខ្លះមិនទទួលយកសំណើចិន ហើយចិនក៏បដិសេធទទួលយកសំណើប្រទេសខ្លះដែរ។ ប៉ុន្តែគេរំពឹងថា…

  • ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋាភិបាលឡាវគ្រោងកាត់បន្ថយអ្នកបម្រើការងាររដ្ឋ

    ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋាភិបាលឡាវគ្រោងកាត់បន្ថយអ្នកបម្រើការងាររដ្ឋ

    ឡាវ៖ នាយករដ្ឋមន្ត្រីឡាវលោក ថងលូន ស៊ីស៊ូលីត បានប្រាប់ទៅកាន់សភានៅថ្ងៃអង្គារ៍នេះថា រដ្ឋាភិបាលឡាវនឹងធ្វើការកាត់បន្ថយបរិមាណកំណត់ (កូតា) នៃអ្នកបម្រើការងាររដ្ឋថ្មីប្រចាំឆ្នាំ ពីចំនួន៣,០០០នាក់នៅក្នុងឆ្នាំនេះ មកនៅត្រឹម១,៥០០នាក់នៅឆ្នាំ២០១៩ខាងមុខ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ។ ស្របពេលជាមួយគ្នានោះដែរ អនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ លោក ស៊ុមឌី ឌូអាងឌី បានប្រាប់ទៅកាន់សភាថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសឡាវកំពុងបន្តមានស្ថិរភាព និងកើនឡើង ប៉ុន្តែមានកម្រិតយឺតជាងមុន។ ឆ្លើយតបទៅនឹងភាពតានតឹងនេះដែរ រដ្ឋាភិបាលឡាវក៏បានសម្រេចផ្អាកគម្រោងដំឡើងសន្ទស្សន៍ប្រាក់ខែមន្ត្រីរាជការផងដែរ ក្នុងគ្រាដែលប្រទេសកំពុងប្រឈមនឹងឧបសគ្គថវិកា៕

  • ទីបំផុតសេតវិមានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន CNN ចូលយកព័ត៌មានបានវិញ ខណៈទូរទស្សន៍ CNN ក៏ដកបណ្តឹងដែរ

    ទីបំផុតសេតវិមានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន CNN ចូលយកព័ត៌មានបានវិញ ខណៈទូរទស្សន៍ CNN ក៏ដកបណ្តឹងដែរ

    សហរដ្ឋអាម៉េរិក៖ សំណុំរឿងរវាងទូរទស្សន៍ CNN និងសេតវិមានបានបញ្ចប់ហើយ ដោយទូរទស្សន៍ CNN បានដកពាក្យបណ្ដឹងរបស់ខ្លួនវិញ ក្រោយទទួលដំណឹងថា សេតវិមានបានផ្ដល់បណ្ណអនុញ្ញាតចូលយកព័ត៌មានឲ្យអ្នករាយការណ៍របស់ខ្លួន គឺលោក ជីម អាខូស្តា។ យ៉ាងណាមិញ អ្នករាយការណ៍រូបនេះក៏ទទួលការព្រមានទុកមុនផងដែរ ដែលអាចនឹងត្រូវបណ្ដេញចេញម្ដងទៀត បើហ៊ានជំទាស់នឹងវិធានការថ្មីរបស់សេតវិមានសម្រាប់អ្នកសារព័ត៌មាន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នោះ សេតវិមានប្រកាសឲ្យអ្នកសារព័ត៌មានទាំងអស់សួរតែមួយសំណួរប៉ុណ្ណោះ រួចឲ្យអ្នកផ្សេងសួរម្ដង ហើយបើមានសំណួរបន្ថែមទៀតត្រូវមានការអនុញ្ញាតពីប្រធានាធិបតី ឬមន្ត្រីដែលចូលរួមក្នុងសន្និសីទសារព័ត៌មាននោះ។ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បាននិយាយ ថា ការបង្កើតចំណាត់ការថ្មីនេះ គឺធ្វើឡើងដោយការសោកស្ដាយ ហើយដោយសារអាកប្បកិរិយារបស់លោក អាខូស្តា ទើបសេតវិមានសម្រេចឲ្យមានបញ្ញត្តិថ្មីនេះឡើង។ ជុំវិញវិធានការថ្មីនេះ លោក ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា បញ្ញត្តិថ្មីត្រូវបានសរសេរដើម្បីគ្រប់គ្រងការធ្វើសន្និសីទសារព័ត៌មានរបស់សេតវិមាន។ ជារឿយៗ ក្រុមមន្ត្រីសេតវិមានបានអះអាងថា ប្រធានាធិបតី ឬមន្ត្រីដែលធ្វើសន្និសីទសារព័ត៌មាន តែងទទួលបានសំណួរដែលពិបាក ហើយអ្នកសារព័ត៌មានខ្លះដូចជាលោក អាខូស្តា ជាដើមនោះ ក៏មានអាកប្បកិរិយាលើសលោះខ្លាំងទៅទៀត៕

  • ប្រធានាធិបតីរុស្ស៊ីព្រមានថា នឹងមិនឲ្យសហរដ្ឋអាម៉េរិកដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ

    ប្រធានាធិបតីរុស្ស៊ីព្រមានថា នឹងមិនឲ្យសហរដ្ឋអាម៉េរិកដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសលោកមិនចង់ប្រឡូកចូលក្នុងការរត់ប្រណាំងសពា្វវុធជាថ្មីទៀតនោះទេ ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងមិនឱ្យសហរដ្ឋអាម៉េរិកដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ។ ថ្លែងក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង សូជី នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ លោក ពូទីន ក៏បានរំលឹកឡើងវិញផងដែរថា រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាម៉េរិកម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីសន្ធិសញ្ញាស្ដីពីប្រព័ន្ធមីស៊ីល ឬហៅកាត់ថា ABM។ លោកបន្តថា ឥលូវយើងមានអាវុធលឿនជាងសំឡេង ដែលមានសមត្ថភាពកម្ទេចរាល់ប្រព័ន្ធការពារមីស៊ីលទាំងអស់ ប៉ុន្តែជាមួយគ្នានេះ ប្រមុខវិមានក្រឹមឡាំងរូបនេះ នៅតែបញ្ជាក់ដដែលពីជំហរបើកទ្វារចរចាជាមួយសហរដ្ឋអាម៉េរិកជានិច្ច។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែតុលាកន្លងទៅ បានព្រមានដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងម៉ូស្គូមិនបានគោរពតាមកិច្ចព្រមព្រៀងនេះ តែរុស្ស៊ីបានបដិសេធ ហើយមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនក៏មិនទាន់ចេញសេចក្ដីសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយដែរ៕

  • ជម្លោះប្រដាប់អាវុធនៅស៊ីរី ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ខណៈទីតាំងរបស់ក្រុមភេវរករជាច្រើនត្រូវបានកងកម្លំាងរដ្ឋាភិបាលវាយរំដោះ

    ជម្លោះប្រដាប់អាវុធនៅស៊ីរី ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ខណៈទីតាំងរបស់ក្រុមភេវរករជាច្រើនត្រូវបានកងកម្លំាងរដ្ឋាភិបាលវាយរំដោះ

    ស៊ីរី៖ យោធារដ្ឋាភិបាលស៊ីរីបានប្រកាសថា ខ្លួនបានកម្ទេចគ្រឿងផ្ទុះដែលរកឃើញនៅក្នុងតំបន់ ដែលទើបរំដោះបានពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធបន្ថែមទៀតនៅក្បែរដ្ឋធានីដាម៉ាស់។ បើតាមយោធារដ្ឋាភិបាលស៊ីរីនោះ គ្រាប់មីនបង្កប់តាមដងផ្លូវជាច្រើនគ្រាប់ ដែលមានគោលដៅមកលើកងទ័ពស៊ីរី ត្រូវបានរកឃើញនៅក្បែរទីក្រុងដាម៉ាស់ បន្ទាប់ពីតំបន់នោះ ត្រូវកម្លាំងយោធារំដោះបានពីកណ្តាប់ដៃក្រុមឧទ្ទាម។ គ្រឿងផ្ទុះទាំងនោះ ត្រូវបានយកទៅកម្ទេចចោល ហើយមួយចំនួនត្រូវបានប្រើដើម្បីរំលំអគារ ដែលមានការខូចខាតខ្លាំងដោយសារសង្គ្រាម ហើយមិនអាចស្ថាបនាឡើងវិញបាន។ សូមបញ្ជាក់ផងដែរថា ជម្លោះប្រដាប់អាវុធនៅប្រទេសស៊ីរី ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ស្របពេលដែលរដ្ឋាភិបាលបានដណ្តើមគ្រប់គ្រងតំបន់មួយចំនួនធំ ដែលកន្លងមកស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមឧទ្ទាម និងក្រុមភេរវករ ហើយស៊ីរីក៏បានចាប់ផ្តើមដំណើរការស្ថាបនាប្រទេស ក៏ដូចជាទទួលជនភៀសខ្លួនមកវិញជាបណ្តើរៗផងដែរ៕

  • បរិច្ចាគលុយជិត៦លានដុល្លារអាមេរិកជួយដល់អ្នកកាសែតរកចំណូលបានតិចតួចនៅអង់គ្លេស

    បរិច្ចាគលុយជិត៦លានដុល្លារអាមេរិកជួយដល់អ្នកកាសែតរកចំណូលបានតិចតួចនៅអង់គ្លេស

    សហរដ្ឋអាមេរិក៖ សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងបរិច្ចាគ ៥,៨ លានដុល្លារអាមេរិក បណ្ដុះបណ្ដាល អ្នកកាសែតក្នុងក្នុងប្រទេសអង់គ្លេស ដើម្បីជួយដល់សហគមន៍ដែលបាត់បង់អ្នកយកព័ត៌មាន និងកាសែតក្នុងស្រុក ក្រោយព័ត៌មានបោះពុម្ព រកចំណូលបានតិចតួច ខណៈអ្នកអានបានងាកចេញទៅព័ត៌មានអនឡាញ និងបណ្ដាញសង្គម។ក្រុមហ៊ុនអាមេរិក Facebook បានឱ្យដឹងកាលពីថ្ងៃច័ន្ទ ខ្លួនដឹងថា មនុស្សទទួលបានព័ត៌មាន រួចយកមកចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុករាល់ថ្ងៃ ក៏ដោយសារស្ថាប័នព័ត៌មានបោះពុម្ពក្នុងស្រុក ដូច្នេះហើយខ្លួន ចង់គាំទ្រដល់អ្នកបោះពុម្ពផ្សាយក្នុងស្រុកឱ្យបានច្រើន។អ្នកយកព័ត៌មានថ្មីប្រហែល ៨០ នាក់ ក្នុងគម្រោងរយៈពេល២ឆ្នាំរបស់ Facebookនេះ នឹងត្រូវបានជ្រើសរើស ដោយស្ថាប័នព័ត៌មានក្នុងស្រុក រួមមាន Newsquest, JPIMedia, Reach, Archant and the Midland News Association និងស្ថិតក្រោយការត្រួតពិនិត្យរបស់ ក្រុមប្រឹក្សាជាតិសម្រាប់ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ហៅកាត់ថា NCTJ៕      

  • ចិនសាងសង់ស្ពានខ្សែកាបកម្ពស់២ជាន់ វែងបំផុតលើពិភពលោក តម្លៃជាង១ពាន់លានដុល្លារអាម៉េរិក

    ចិនសាងសង់ស្ពានខ្សែកាបកម្ពស់២ជាន់ វែងបំផុតលើពិភពលោក តម្លៃជាង១ពាន់លានដុល្លារអាម៉េរិក

    ចិន៖ ប្រទេសចិនកំពុងសាងសង់ស្ពានខ្សែកាបកម្ពស់ ២ជាន់ វែងបំផុតលើពិភពលោក។ ស្ពាននោះមានឈ្មោះថា Yangsigang ដោយមានប្រវែង ១ ៧០០ម៉ែត្រ ស្ថិតនៅលើទន្លេ Yangtze ប្រទេសចិន ដែលនឹងចំណាយលុយអស់ ៨ប៊ីលានយ័ន ឬជាង ១,១ពាន់លានដុល្លារឯណោះដើម្បីសាងសង់។ស្ពាននេះមានខ្សែកាបប្រវែង ២២១ម៉ែត្រ ខ្លីជាងស្ពាន Akashi Kaikyō របស់ប្រទេសជប៉ុន ដែលជាស្ពានខ្សែកាបវែងបំផុតលើពិភពលោក ប៉ុន្តែវាមានតែ ១ជាន់ប៉ុណ្ណោះ។ដំណឹងដ៏អស្ចារ្យនេះកើងឡើងមិនដល់១ខែផង ក្រោយពេលប្រទេសចិនបានបើកដំណើរការស្ពានឆ្លងកាត់សមុទ្រវែងបំផុតលើពិភពលោក ដែលមានប្រវែង ៥៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហុងកុង-ម៉ាកាវ-Zhuhai ដែលចំណាយលុយអស់ ២០ប៊ីលានដុល្លារ និងអស់ពេល ៩ឆ្នាំ។យ៉ាងណាមិញ ស្ពានខ្សែកាប២ជាន់វែងបំផុត Yangsigang ខាងលើ ត្រូវគេរំពឹងថានឹងសាងសង់រួចរាល់ នៅខែតុលា ឆ្នាំ២០១៩ ខាងមុខ៕