-
ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំប៉ះពាល់ដំណាំស្រូវចំនួន ៣ពាន់៣៥០ហិចតា (Video Inside)

យ៉ាងហោចមានដំណាំស្រូវចំនួន ៣ពាន់៣៥០ហិចតា និង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់មួយ ចំនួន នៅខេត្តកំពង់ធំ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ទេសរដ្ឋមន្ត្រី គន់ គីម នៅថ្ងៃទី២៣ សីហានេះ បានអញ្ជើញចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងសែន ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ១ម៉ឺននាក់ (Video Inside)

ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្ត ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានការឆ្លងចំនួន ១ម៉ឺន ៣ពាន់ ៩៦៨ករណី និងការស្លាប់ថ្មីមានចំនួន ៨៩នាក់ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេបង្អស់នៅថ្ងៃនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
-
សម្តេចតេជោបញ្ជាក់មូលហេតុអ្វីដែលសិស្សខ្មែររៀនភាសាវៀតណាម (Video Inside)

-
កម្ពុជាប្រាប់មន្ត្រីអង្គការសហប្រជាជាតិថា ៧ខែសមត្ថកិច្ចជួយសង្គ្រោះមនុស្សពីការជួញដូរ បានជាង៦០០នាក់ (Video Inside)

-
សម្ដេចតេជោសែន ថ្លែងថា កម្ពុជាអាចប្រឈមនឹងសង្គ្រាមប្រសិនគ្មានគណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជានឹងអាចប្រឈមនឹងគ្រោះថ្នាក់សង្គ្រាម ស៊ីវិលក្នុងស្រុកសាឡើងវិញប្រសិនណាបើគ្មានគណបក្សប្រជាជនកម្ពុជាដឹកនាំកាច់ចង្កូតនោះទេ។ ប្រសាសន៍បញ្ជាក់របស់សម្តេចនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២២ បានធ្វើឡើងខណៈ ដែលក្រុមមានទំនោរនយោបាយប្រឆាំង នៅតែបន្តបំផុសការស្អប់វៀតណាមដើម្បីស្វែងរក ផលប្រយោជន៍នយោបាយ។
-
សម្តេចតេជោសម្តែងមោទនភាពនឹងសិស្សរៀនពូកែតាមអនឡាញ (Video Inside)

-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ ២៣ សីហា ២០២២

-
ប្រេងសាំងកើនតម្លៃតិចតួចមកវិញក្រោយការធ្លាក់តម្លៃ (Video Inside)

តម្លៃប្រេងសាំង បានកើនឡើងមកវិញតិចតួច សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាង មុខនេះ ក្រោយការធ្លាក់ចុះ៣ដងជាប់ៗគ្នាកន្លងមកនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី២២ រហូតដល់ ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់៧០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បាន កើនឡើងចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន… ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់១០០រៀល ក្នុង១លីត្រ ដែលមានការកើនឡើងមកវិញចំនួន ១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
-
៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៥ម៉ឺននាក់ (Video Inside)

ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានការឆ្លងច្រើនជាងគេបង្អស់ក្នុងបណ្តាប្រទេស អាស៊ានទាំង១០។ ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារ កូវីដ១៩ ជាបន្ត ដោយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះមានចំនួន ៥ម៉ឺន ៤ពាន់ ៤៤១ ករណី និងការស្លាប់ថ្មីមានចំនួន ៣១១នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុង ប្រទេសទាំង១០ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ
-
ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ១៧នាក់ (Video Inside)
